ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

គន្លឹះ​ហាមប្រាម​កូន​ពី​ការ​ជក់បារី និង​បារី​អេ​ឡិ​ក​ត្រូ​និក !

3 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ កុមារ និង​មនុស្ស​វ័យក្មេង​ដែល​ហិត​ផ្សែង​បារី និង​ចំហាយ​ទឹក​ពី​ចេញ​បារី​អេ​ឡិច​ត្រូ​និ​ច (vape) អាច​បង្ក​ហានិភ័យ​ខ្ពស់​ទៅ​លើ​បញ្ហា​សុខភាព និង​ការ​លូតលាស់​ធ្ងន់ធ្ងរ ។ អ្វី​ដែល​អ្នក​ត្រូវ​ដឹង…

រាជធានី​ភ្នំពេញ ៖ កុមារ និង​មនុស្ស​វ័យក្មេង​ដែល​ហិត​ផ្សែង​បារី និង​ចំហាយ​ទឹក​ពី​ចេញ​បារី​អេ​ឡិច​ត្រូ​និ​ច (vape) អាច​បង្ក​ហានិភ័យ​ខ្ពស់​ទៅ​លើ​បញ្ហា​សុខភាព និង​ការ​លូតលាស់​ធ្ងន់ធ្ងរ ។ អ្វី​ដែល​អ្នក​ត្រូវ​ដឹង គឺ​រាង​កាយ​របស់​កុមារ​នៅ​តែ​អភិវឌ្ឍន៍ ដែល​វា​មាន​ន័យ​ថា ពួក​គេ​មាន​ហានិភ័យ​ខ្ពស់​ទៅ​នឹង​បញ្ហា​សុខភាព ដែល​បណ្តាល​មក​ពី​ផ្សែង​បារី ឬ​ចំហាយ​បារី​អេ​ឡិច​ត្រូ​និ​ច ។ មធ្យោបាយ​ដ៏​ល្អ​បំផុត​ដើម្បី​ការពារ​កូន​របស់​អ្នក គឺ​ថែរក្សា​បរិស្ថាន​ជុំវិញ​ខ្លួន​ពួក​គេ​ឱ្យ​គ្មាន​ផ្សែង និង​គ្មាន​សារធាតុ vape តាម​ដែល​អាច​ធ្វើ​បាន ។

ទារក និង​កូន​ក្មេង​ដែល​ប៉ះពាល់​ផ្សែង​បារី​អាច​ស្រូប​យកជាតិ​សារធាតុ​គីមី និង​ជាតិពុល​ដែល​បង្ក​គ្រោះថ្នាក់ ហើយ​របៀប​ដែល​ការ​ជក់បារី​ប៉ះពាល់​ដល់​កុមារ គឺ​កុមារ​ដកដង្ហើម​លឿន​ជាង​មនុស្ស​ពេញវ័យ ដូច្នេះ​ពួក​គេ​អាច​ស្រូប​សារធាតុ​គីមី​កាន់តែ​ច្រើន នៅ​ពេល​ប៉ះ​នឹង​ផ្សែង​បារី ដែល​ធ្វើ​ឱ្យ​ពួក​គេ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ ៖ ជំងឺហឺត​, បញ្ហា​អាកប្បកិរិយា ដូច​ជា​ពិបាក​ផ្ចង់អារម្មណ៍​ខ្លាំង និង​អាកប្បកិរិយា​ប្រឆាំង​សង្គម​, ការ​ឆ្លង​មេរោគ​ត្រចៀក ដែល​អាច​បណ្តាល​ឱ្យ​មានការ​ចុះ​ខ្សោយ​នៃ​ការ​ស្តាប់​ជា​បណ្តោះអាសន្ន ហើយ​ក្នុង​ករណី​ធ្ងន់ធ្ងរ វា​អាច​ខូចខាត​អាច​ជា​អចិន្ត្រៃយ៍​, ការ​លូតលាស់​សួត​មិនល្អ ដែល​ធ្វើ​ឱ្យ​អា​ឡែ​ស៊ី​កាន់តែ​ធ្ងន់ធ្ងរ និង​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ផ្លូវដង្ហើម​, ជំងឺ​ផ្លូវដង្ហើម ដូច​ជា​ជំងឺ​រលាក​ទងសួត និង​ជំងឺ​រលាក​សួត ដែល​ជា​មូលហេតុ​ទូទៅ​បំផុត​នៃ​ការ​ស្លា.ប់​ក្នុង​វ័យ​កុមារភាព​ទូ​ទាំង​ពិភពលោក​, រោគ​សញ្ញា​នៃ​ការ​ស្លា.ប់​របស់​ទារក​ភ្លាម​ៗ (SIDS), អវត្តមាន​នៅ​សាលា​ដោយសារ​ជំងឺ​នានា ដែល​ធ្វើ​ឱ្យ​ការ​សិក្សា​ចុះ​ខ្សោយ ។

កូន​របស់​ឪពុក​ម្តាយ​ដែល​ជក់បារី​ក៏​អាច​មានការ​លំបាក​ក្នុង​ការ​សិក្សា ការ​លូតលាស់​យឺត ទាប និង​ឈឺ​ញឹកញាប់​ជាង​កូន​របស់​ឪពុក​ម្តាយ​ដែល​មិន​ជក់បារី ។ អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​ក្នុង​នាម
ជា​ឪពុក​ម្តាយ ល្អ​បំផុត​ដែល​អ្នក​អាច​ធ្វើ​បាន​សម្រាប់​កូន​របស់​អ្នក គឺ​ការ​ឈប់​ជក់បារី ។ កុមារ​ទំនងជា​នឹង​មិនសូវ​ជក់បារី​ដែរ ប្រសិនបើ​គំរូ​ចម្បង​របស់​ពួក​គេ ឪពុក​ម្តាយ​មិន​ជក់បារី ។ ក្រៅពី​នេះ អ្នក​ក៏​អាច​ធ្វើ​ឱ្យ​ផ្ទះ និង​បរិស្ថាន​ជុំវិញ​កូន​របស់​អ្នកជា​តំបន់​គ្មាន​ផ្សែង​បារី​, ត្រូវ​ប្រាកដ​ថា មនុស្ស​ដែល​មើល​ថែកូន​របស់​អ្នក​មិន​ជក់បារី​, បង្រៀន​កូន​របស់​អ្នក​ឱ្យ​នៅ​ឱ្យ​ឆ្ងាយ​ពី​ផ្សែង​បារី និង​ចំហាយ​ទឹក​ពី​បារី​អេ​ឡិច​ត្រូ​និ​ច​, ណែនាំ​កូន​របស់​អ្នក​ឱ្យ​យល់​ដឹង​ពី​ផលវិបាក និង​គ្រោះថ្នាក់​នៃ​ការ​ជក់បារី ៕ ប្រភព ៖ health

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ សាលារៀន​បើក​វគ្គ​សិក្សា​ថ្មី​ចូល​រៀន​ថ្ងៃ​ទី ៤ ខែ​វិ​ចិ្ឆ​កា ឆ្នាំ ២០២៤ សម្រាប់​កម្មវិធី​ម​ត្តេ​យ្យ​ភាសា​ខ្មែរ និង​អង់គ្លេស កម្មវិធី​ភាសា​អង់គ្លេស និង​កម្មវិធី​ភាសា​ចិន ។ កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ​ពី​ថ្នាក់​ទី ១ ដល់ទី ១២ ចាប់​ទទួល​ចុះ​ឈ្មោះ ចូល​រៀន​រៀងរាល់ថ្ងៃ ។ សាលារៀន​ផ្តល់​ជូន​អាហារ​រូបករណ៍​រហូត​ដល់ ៣០% លើ​តម្លៃ​សិក្សា ការ​ធានា​រ៉ាប់រង​គ្រោះ ថ្នាក់​បុត្រ​ធីតា និង​ការ​ការពារ​ការ​សិក្សា​បុត្រ​ធីតា​រហូត​ដល់ ៥ ឆ្នាំ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕