រាជធានីភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានទទួលជួបសម្តែងការគួរសម ពីគណៈប្រតិភូក្រុមហ៊ុន ហ៊ិននីគែន ដែលដឹកនាំដោយលោក Jacco van der Linden ប្រធានប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក របស់ក្រុមហ៊ុន ហ៊ិននីគែន ដើម្បីប្រារព្ធដំណើររយៈពេល ៣០ ឆ្នាំរបស់ក្រុមហ៊ុន និងការចូលរួមចំណែករបស់ក្រុមហ៊ុននៅប្រទេសកម្ពុជា ។
ក្រុមហ៊ុន ហ៊ិននីគែន ដែលជាក្រុមហ៊ុនវិនិយោគធំដំបូងគេរបស់ប្រទេសកម្ពុជា ដែលបានចូលមកក្នុងទីផ្សារកម្ពុជាកាលពីឆ្នាំ ១៩៩៤។ ចាប់តាំងពីពេលនោះមក ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានបណ្តាក់ទុនយ៉ាងសំខាន់ នៅក្នុងរោងចក្រស្រាបៀរទំនើបរបស់ខ្លួន នៅទីក្រុងភ្នំពេញ ហើយក្រុមហ៊ុននេះបាន បន្តឈរលើជំហរមហិច្ឆតានិរន្តរភាពរបស់ខ្លួន «ធ្វើឲ្យប្រទេសកម្ពុជាកាន់តែប្រសើរ» ដែលមហិច្ឆតានេះផ្តោតលើសសរស្តម្ភ បរិស្ថាន សង្គម និងទំនួលខុសត្រូវ ។
ការចូលរួមចំណែក និងភាពជាដៃគូរបស់ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ជាមួយប្រទេសកម្ពុជាគឺជាផ្នែកមួយដ៏សំខាន់នៃប្រធានបទគម្រប់ខួប ៣០ ឆ្នាំរបស់ក្រុមហ៊ុននេះដែលមានស្លាក «អរគុណសម្រាប់ ៣០ ឆ្នាំ» ដែលជាតំណាងនៃការអរគុណទៅប្រជាជនកម្ពុជា ដៃគូអាជីវកម្មក្នុងស្រុក និងប្រទេសកម្ពុជាចំពោះការសហការជាច្រើនឆ្នាំកន្លង ។
លោក Jacco van der Linden ដែលដឹកនាំគណៈប្រតិភូប្រធានតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុនហ៊ិននីគែនបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលអនុញ្ញាតឱ្យក្រុមហ៊ុនហ៊ិននីគែនខេមបូឌាចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុជា ។
លោក Jacco van der Linden បានមានប្រសាសន៍ថា៖ «ក្រុមហ៊ុន ហ៊ិននីគែន មានឫសគល់ដ៏រឹងមាំនៅក្នុងប្រទេសកម្ពុជា ហើយយើងមានមោទនភាពដែលបានរួមចំណែកដល់ការអភិវឌ្ឍន៍ប្រទេសកម្ពុជា ក្នុងរយៈពេលបីទសវត្សរ៍កន្លងមកនេះ ។ យើងជំរុញឱ្យមានការរីកចម្រើនរួមគ្នាជាមួយភាគីពាក់ព័ន្ធរបស់យើងនៅទូទាំងខ្សែសង្វាក់ផលិតកម្ម ចាប់ពីស្រូវសាលីទៅបារ ដែលផលិតឡើងដោយការគោរពយ៉ាងជ្រាលជ្រៅចំពោះវប្បធម៌ ទំនៀមទម្លាប់ សហគមន៍ និងបទប្បញ្ញត្តិរបស់ប្រទេសកម្ពុជា ។ យើងមានបំណងបន្តកសាងកេរ្តិ៍ដំណែលនេះ ដោយបង្កើតឱកាសលូតលាស់ ប្រកបដោយនិរន្តរភាព ធ្វើឱ្យមានផលជាវិជ្ជមានជាមួយធុរកិច្ច និងសហគមន៍កម្ពុជាដែលស្របតាមគោលបំណងរបស់ ក្រុមហ៊ុន ហ៊ិននីគែន ចំពោះការបង្កើតនូវសេចក្តីរីករាយនៃការរួមគ្នាពិត ដើម្បីជំរុញពិភពលោកឱ្យកាន់តែប្រសើរឡើង» ។
រួមជាមួយនឹងខួបលើកទី ៣០ របស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ក្រុមហ៊ុននេះក៏បានផ្តល់ជូនរបាយការណ៍មួយ ដែលមានចំណងជើងថា «ការរួមចំណែកសេដ្ឋកិច្ចសង្គមឆ្នាំ ២០២៣ របស់ក្រុមហ៊ុន ហ៊ិននីគែន ចំពោះព្រះរាជាណាចក្រកម្ពុជា» ជូននាយករដ្ឋមន្ត្រីប្រទេសកម្ពុជាផងដែរ ។
របាយការណ៍នេះ រួមបញ្ចូលការរកឃើញពីការសិក្សា ដែលធ្វើឡើងដោយក្រុមហ៊ុន Steward Redqueen ដែលជាក្រុមហ៊ុនទីប្រឹក្សាវាយតម្លៃផលវិជ្ជមាន ដែលបានរកឃើញថា ការគាំទ្ររួមរបស់ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ដល់សេដ្ឋកិច្ចប្រទេសកម្ពុជា មានចំនួន ៤៣៨ លានដុល្លារសហរដ្ឋអាមេរិក ក្នុងឆ្នាំ ២០២៣ ។ តម្លៃដែលបានរកឃើញនេះ រួមមានការរួមចំណែកពីដៃគូ និងអ្នកផ្គត់ផ្គង់តាំងពីប្រតិបត្តិការដំណាក់កាលដំបូង ដល់ដំណាក់កាលចុងក្រោយ ដែលតម្លៃនោះប្រមាណជា ១,៤% នៃផលិតផលក្នុងស្រុក សរុបរបស់ប្រទេសកម្ពុជា (ដែលបច្ចុប្បន្នត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៣១,១ ប៊ីលានដុល្លារសហរដ្ឋអាមេរិក) ។ របាយការណ៍នេះក៏បានរកឃើញថា ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានផ្តល់ការងារចំនួន ៧២៧ នៅក្នុងប្រតិបត្តិការផ្ទាល់របស់ខ្លួន និងគាំទ្រការងារ ដោយប្រយោលចំនួន ៦៦.០០០ បន្ថែមទៀតនៅទូទាំងខ្សែសង្វាក់ផលិតកម្មទាំងមូល ។ ការងារ និងអត្ថប្រយោជន៍ដែល ក្រុមហ៊ុន ហ៊ុននីគែន ខេមបូឌា គាំទ្រក្នុងវិស័យសេដ្ឋកិច្ចជាច្រើន ផ្នែកចាប់ពីផ្នែកពាណិជ្ជកម្មរហូតដល់កសិកម្ម ។
បន្ថែមពីនេះ ៧៥% នៃការចំណាយលើលទ្ធកម្មសរុបរបស់ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា គឺទៅលើអ្នកផ្គត់ផ្គង់ ក្នុងស្រុកដែលជំរុញឱ្យមានផលវិជ្ជមាន នៅប្រតិបត្តិការដំណាក់កាលដំបូង ក្នុងខ្សែសង្វាក់ផលិតកម្ម ។ របាយការណ៍នេះបង្ហាញពី ទំនាក់ទំនងដ៏រឹងមាំរវាងឧស្សហកម្មភេសជ្ជៈ និងវិស័យលក់រាយរបស់ប្រទេសកម្ពុជា ។ អាជីវកម្មលក់រាយ និងអាជីវកម្ម ដូចជាភោជនីយដ្ឋាននិងបារទទួលបានអត្ថប្រយោជន៍ច្រើន ពីតម្លៃដែលបង្កើតឡើងដោយឧស្សាហកម្មភេសជ្ជៈ ។
លោក Andy Hewson នាយកគ្រប់គ្រង ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ដែលជាបុគ្គលមួយរូបនៃគណៈប្រតិភូ ក្រុមហ៊ុន ហ៊ិននីគែន បានមានប្រសាសន៍បន្ថែមថា៖ «ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ ក្រុមហ៊ុន ហ៊ិននីគែន គឺជាផ្នែកមួយនៃសង្គមប្រទេសកម្ពុជា ។ យើងមិនត្រឹមតែជាអ្នកវិនិយោគប៉ុណ្ណោះទេ យើងថែមទាំងជាអ្នករួមចំណែក ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមផងដែរ ។ នេះជាមូលហេតុដែលយើងខិតខំយ៉ាងខ្លាំង ទៅលើសសរស្តម្ភរបស់យើង «រូមគ្នាធ្វើឲ្យប្រទេសកម្ពុជាកាន់តែប្រសើរ» ដែលមានគោលបំណង លើកកម្ពស់ជីវភាពសហគមន៍ និងប្រទេសកម្ពុជា ជាមួយការដឹកនាំកម្មវិធី ដែលមាននិរន្តរភាពបរិស្ថាន លើកកម្ពស់សង្គម និងការទទួលខុសត្រូវ» ។
ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា គឺជាក្រុមហ៊ុនផលិតស្រាបៀរអន្តរជាតិបំផុត របស់ពិភពលោក ។ ក្រុមហ៊ុននេះគឺជាអ្នកផលិត និងអ្នកទីផ្សារឈានមុខគេ នៃស្រាបៀរគ្មានជាតិអាល់កុល និងនិងភេសជ្ជៈ cider លំដាប់ខ្ពស់ ។ យីហោ Heineken® មានផលិតផលជាង ៣៥០ ផលិតផលដែលរួមបញ្ចូលទាំងស្រាបៀរអន្តរជាតិ ស្រាបៀរក្នុងស្រុក និងភេសជ្ជៈ Cider ។ នៅក្នុងប្រទេសកម្ពុជា ផលិតផលរបស់ ក្រុមហ៊ុន ហ៊ិននីគែន ដែលមានគុណភាពខ្ពស់ ទាំងក្នុងស្រុក និងអន្តរជាតិរួមមាន Heineken®, Tiger, ABC, Anchor និង Gold Crown ។ ថ្មីៗនេះ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានបើកដាក់លក់ស្រាបៀរ Heineken® 0.0 ជាស្រាបៀរគ្មានជាតិអាល់កុល ឈានមុខគេលើពិភពលោក ដែលជាជម្រើសដល់អ្នកប្រើប្រាស់ ក្នុងកម្មវិធីនានា ទន្ទឹមនឹងការលើកទឹកចិត្ត ដល់ការពិសាក្នុងកម្រិតសមស្រប និងការពិសាដោយការទទួលខុសត្រូវ ។
ក្រុមហ៊ុនទីប្រឹក្សា Steward Redqueen បានធ្វើការសិក្សាអំពីការវាយតម្លៃផលជាវិជ្ជមានប្រមាណជាង ១០០ ការសិក្សានៅក្នុងប្រទេសជាង ៧០ ក្នុងរយៈពេលជាង ២០ ឆ្នាំកន្លងមកនេះ ។ ក្រុមហ៊ុននេះមានបទពិសោធន៍ជាងដប់ប្រាំឆ្នាំ ចំពោះធ្វើការជាមួយក្រុមហ៊ុន ហ៊ិននីគែន នៅក្នុងទីផ្សារជាង ៣០ ដែលបានធ្វើការសិក្សាប្រមាណជាង ៥០ ការសិក្សាកន្លងមក ។
អំពី ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ជាក្រុមហ៊ុនផលិតស្រាបៀរឈានមុខគេមួយនៅកម្ពុជា ដែលបង្កើតឡើងក្នុងឆ្នាំ១៩៩៤ ។ ជំរុញដោយគោលបំណងបង្កើតភាពសប្បាយរីករាយរួមគ្នា ក្រុមហ៊ុនបង្កើតបទពិសោធដ៏អស្ចារ្យ សម្រាប់អ្នកពិសារ និងអតិថិជន ដែលត្រូវការស្រាបៀរម៉ាកយីហោអន្តរជាតិ គុណភាពខ្ពស់ ដូចជាស្រាបៀរ Heineken© ស្រាបៀរ Tiger ស្រាបៀរ ABC ស្រាបៀរ Anchor និងស្រាបៀរ Gold Crown ។ ជាមួយនឹងការគ្របដណ្តប់នៅទូទាំងប្រទេស និងដោយមានរោងចក្របច្ចេកវិទ្យាទំនើប ស្ថិតនៅរាជធានីភ្នំពេញ ក្រុមហ៊ុនមានបុគ្គលិក ៧០០ នាក់ និងផ្ដល់ការងារដោយប្រយោលជូនប្រជាជនកម្ពុជា ចំនួន ៦៦.០០០ នាក់ នៅទូទាំងចង្វាក់ផលិតកម្មរបស់ខ្លួន ។ ប្តេជ្ញាចំពោះការអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់កម្ពុជា ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មានបំណង «ធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ» ជាមួយនឹងការផ្តោតលើបរិស្ថាន និរន្តរភាពសង្គម និងការពិសាដោយការទទួលខុសត្រូវ ដែលស្ថិតនៅលើដំណើរឆ្ពោះទៅកាន់ពិភពលោក ដែលមានអព្យាក្រិតកាបូន កាន់តែស្មើភាព និងកាន់តែមានសុខភាពល្អ ។ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា គឺជាផ្នែកមួយនៃក្រុមហ៊ុន ហ៊ិននីគែន ដែលជាក្រុមហ៊ុនផលិតស្រាបៀរលំដាប់ថ្នាក់ពិភពលោក ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ