ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

លោក​ជំទាវ ជា សិរី អញ្ជើញ​ជា​អធិបតីភាព​ កាត់​ខ្សែ​បូ​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ ទីស្នាក់ការ​គណបក្ស​ឃុំ ទីពោ

3 អាទិត្យ មុន

រាជធានីភ្នំពេញ៖ ​មន្ត្រីជាន់ខ្ពស់​គណ​ប​ក្ស​ប្រជាជន​កម្ពុជា ​បានអះអាង​នៅ​ចំពោះ​មុខ​ប្រជាជន ​និង​សមាជិក សមាជិកា​គណបក្ស​ប្រជាជន​ ក្នុង​ឃុំ​ទីពោ ​ថា​​កិច្ច​សហប្រតិបត្តិការ​តំបន់ត្រីកោណ អភិវឌ្ឍន៍​កម្ពុជា​-​ឡាវ​-​វៀតណាម គឺ​មិន​មានការ​ខាតបង់​ប្រយោជន៍​នានា ជា​ពិសេស​ទឹកដី​…

រាជធានីភ្នំពេញ៖ ​មន្ត្រីជាន់ខ្ពស់​គណ​ប​ក្ស​ប្រជាជន​កម្ពុជា ​បានអះអាង​នៅ​ចំពោះ​មុខ​ប្រជាជន ​និង​សមាជិក សមាជិកា​គណបក្ស​ប្រជាជន​ ក្នុង​ឃុំ​ទីពោ ​ថា​​កិច្ច​សហប្រតិបត្តិការ​តំបន់ត្រីកោណ អភិវឌ្ឍន៍​កម្ពុជា​-​ឡាវ​-​វៀតណាម គឺ​មិន​មានការ​ខាតបង់​ប្រយោជន៍​នានា ជា​ពិសេស​ទឹកដី​ ដូច​ជា​សាធារណជន​ព្រួយបារម្ភ​នោះ​ឡើយ ​។

ការ​បញ្ជាក់​របស់​លោក​ជំទាវ ជា សិរី សមាជិក​គណៈ​អចិន្ត្រៃយ៍ គណៈកម្មាធិការ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា អនុប្រធាន​ទី​២ ក្រុមការងារ​ថ្នាក់​កណ្តាល ចុះ​មូល​ដា្ឋ​ន​ខេត្តកំពង់ធំ និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ ស្រុក​ស​ន្ទុ​ក ​ដូចនេះ ​ខ​ណៈដែល​លោក​ជំទាវ​អញ្ជើញ​ជា​អធិបតីភាព នៅ​ក្នុង​ពិធី​សម្ពោ​ធ​ដាក់ឱ្យប្រើប្រាស់ ​ទីស្នាក់ការ​គណបក្ស​ឃុំ ទីពោ ស្ថិត​ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ដែល​ធ្វើ​ឡើង​នា​រសៀល​ថ្ងៃ​ទី​៧ ខែកញ្ញា ឆ្នាំ​២០២៤ ​។

លោក​ជំទាវ ជា សិរី បាន​បន្ត​ទៀត​ថា​៖ «តាម​ពិត​ទៅ គម្រោង​កិច្ច​សហប្រតិបត្តិការ​តំបន់ត្រីកោណ អភិវឌ្ឍន៍​កម្ពុជា​-​ឡាវ​-វៀតណាម ​នេះ​គ្រាន់តែ អនុញ្ញាត​ឱ្យប្រទេស​ទាំង​បី ​ធ្វើ​សហប្រតិបត្តិការ​ជាមួយ​គ្នា ក្នុង​នាម​ប្រទេស​ជិតខាង ដើម្បី​ព​ន្លឿ​ន ការ​អភិវឌ្ឍ ដោយ​ប្រទេស​នីមួយ​ៗ​ គ្រប់គ្រង​តែ​ទឹកដី​របស់​ខ្លួនឯង​ប៉ុណ្ណោះ មិន​មានការ​បាត់បង់ ទឹកដី ដូច​ការ​បំភ្លៃ​ព័ត៌មាន​មួយ​ចំនួន ​ពី​អ្នកវិភាគ​គ្មាន​មូលដ្ឋាន​នោះ​ទេ ព្រោះ​ទឹកដី​កម្ពុជា​ នៅ​តែ​ជា​របស់​កម្ពុជា​ ។​ ម្យ៉ាងទៀត គម្រោង​នេះ​នឹង​ជួយ​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន ដែល​ជួយ​លើក​ស្ទួយ វិស័យសេដ្ឋកិច្ច វិស័យ​ពាណិជ្ជកម្ម វិស័យ​ទេសចរណ៍ និង​វិស័យ​ហេ​ដ្ឋ​រចនាសម្ព័ន្ធ រួម​ទាំង ​វិស័យផ្សេង​ៗ​ជា​ច្រើន​ទៀត ជា​ពិសេស​ជួយ​សម្រួល​ដល់​ជីវភាព​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​រស់នៅខេត្ត​ជាប់​ព្រំដែន ​ឱ្យកាន់តែ​មាន​ភាព​ប្រសើរ​ឡើង​ ។

នៅ​ក្នុង​ឱកាស​នោះ​ លោក​ជំទាវ ជា សិរី​បាន អំពាវនាវ​ដល់​បងប្អូន​ប្រជាជន​យើង ក៏​ដូចសាធារណជន​ សុំ​កុំ​ស្តាប់​និង​ជឿ​តាម​ការ​ញុះញង់​របស់​ក្រុម​ជ្រុលនិយម ហើយ​ត្រូវ​ចេះ​រួបរួម សាមគ្គី​គ្នា ព្រមទាំង​ចូលរួម ​ជាមួយ​រដ្ឋាភិបាល ​តាម​រយៈ​មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម ព្រំដែន និង​សូម​បន្ត​ជឿជាក់​លើ​រាជរដ្ឋាភិបាល​កម្ពុជា ​ក្នុង​ការ​ដឹកនាំ និង​អភិវឌ្ឍ​ប្រទេស​កម្ពុជា ឱ្យកាន់តែ​រីក​ចម្រើន​ខ្លាំង​ថែម​ទៀត ក្រោម​ដំបូល​សុខ​សន្តិភាព ​ដែល​មានសម្តេច​តេ​ជោ ជាអគ្គ​ស្ថាបនិក​ដ៏​ឆ្នើម និង​ក្រោម​ការ​ដឹកនាំ​រាជរដ្ឋាភិបាល ​ដោយសម្ដេច​មហា​បវរ​ធិ​បតី ជានាយក​រដ្ឋមន្ត្រី ​។

នៅ​ក្នុង​ខ​ណៈនោះ​ដែរ លោក​ជំទាវ ជា សិរី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ និង​ថ្លែង​សរសើរ​ដោយ​ស្មោះ ចំពោះសមាជិក​-​សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា ទាំងអស់ដែលបាន​ខិតខំ​បំពេញភារកិច្ច​ ប្រកបដោយការ​ទទួលខុសត្រូវ​ខ្ពស់​ ជូន​ជាតិ និង​ប្រជាជន ​។

លោក​ជំទាវ​បាន​ចាត់​ទុក​ការ​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់ ​អគារ​ទីស្នាក់ការ​បក្ស​ឃុំ​ ទីពោ នា​ពេល​នេះ គឺជា​ការ​បង្ហាញ​ពី​ភាពរឹងមាំ​ នៃ​គណបក្ស និង​បាន​ឆ្លុះ​បញ្ចាំង​ពី​ស្មារតី​សាមគ្គីភាព និង​ឯកភាព​ផ្ទៃក្នុង​ផង​ដែរ​ ។ ដូច្នេះ​គប្បី ត្រូវ​បន្ត​ស្មារតី​សាមគ្គី និង​ខិតខំ​អនុវត្ត​នូវ​បណ្តា​ភារកិច្ច​ចំពោះ​មុខ​ ដើម្បី​ពង្រឹងកម្លាំង និងប្រជាប្រិយភាព ក្នុង​ការ​ដណ្ដើម​ប្រៀប​ឈ្នះ​របស់​បក្ស​យើង​ សម្រាប់​ការ​បោះ​ឆ្នោត​ខាង​មុខ​ៗ​ទៀត​ ។

សូម​បញ្ជាក់​ថា​ ​អគារ​ទីស្នាក់ការ​ថ្មី​បក្ស​ឃុំ​ ទីពោ​ ដែល​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​នា​ពេល​នេះ​មាន​ទទឹង ១០ ម៉ែត្រ បណ្ដោយ ១២ ម៉ែត្រ​, និង​មាន​របង​ប្រវែង ២០ ម៉ែត្រ និង​មាន​ខ្លោងទ្វារ​ទំហំ ៥ ម៉ែត្រ បន្ទប់ទឹក​ចំនួន ១​ខ្នង ២​បន្ទប់ ដែល​ចាប់ផ្ដើម​សាងសង់​នៅ​ថ្ងៃ​ទី​០៧ ខែតុលា ឆ្នាំ​២០២២ បញ្ចប់​ការ​សាងសង់​នៅ​ថ្ងៃ​ទី​០១ ខែមីនា ឆ្នាំ​២០២៣ ចំណាយ​ថវិកា​ចំនួន​សរុប ២៨,០០០ ដុល្លារ ។

កើត ចេញពី​ទឹកចិត្ត​ដ៏​ឧត្តុ​ង​ឧត្តម​របស់​ឯកឧត្តម​បណ្ឌិត ជា ចាន់​តូ និង​លោក​ជំទាវ ខៀវ ស៊ី​ណា ​ដើម្បី​ជា​ចំណងដៃ​ប្រវត្តិសាស្ត្រ​ ជូន​មន្ត្រី ជូន​សមាជិក​គណបក្ស និង​ប្រជាពលរដ្ឋ ក្នុង​ឃុំ​សម្រាប់​ប្រើប្រាស់ ៕ អត្ថបទសហការ