
តារាចម្រៀងល្បីឈ្មោះកម្ពុជា ឱក សុគន្ធកញ្ញា ទទួលស្វាគមន៍ជាទូតសុច្ឆន្ទៈ តេលាខ្មែរ
រាជធានីភ្នំពេញ ៖ លោកស្រី ឱក សុគន្ធកញ្ញា កំពូលតារាចម្រៀងល្បីឈ្មោះកម្ពុជា ត្រូវបានទទួលស្វាគមន៍ជាទូតសុច្ឆន្ទៈផ្លូវការ តេលាខ្មែរ នៅថ្ងៃទី ៣១…
រាជធានីភ្នំពេញ ៖ លោកស្រី ឱក សុគន្ធកញ្ញា កំពូលតារាចម្រៀងល្បីឈ្មោះកម្ពុជា ត្រូវបានទទួលស្វាគមន៍ជាទូតសុច្ឆន្ទៈផ្លូវការ តេលាខ្មែរ នៅថ្ងៃទី ៣១…
រាជធានីភ្នំពេញ ៖ លោកស្រី ឱក សុគន្ធកញ្ញា កំពូលតារាចម្រៀងល្បីឈ្មោះកម្ពុជា ត្រូវបានទទួលស្វាគមន៍ជាទូតសុច្ឆន្ទៈផ្លូវការ តេលាខ្មែរ នៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២៤ ។ តេលាខ្មែរ ជាស្ថានីយ ប្រេងឥន្ធនៈរបស់ខ្មែរ ដែលមានប្រវត្តិតាំងពីទស្សវត្សរ៍ទី ៦០ មកម្ល៉េះ ។ ឥឡូវនេះ តេលាខ្មែរ បានវិលមកបម្រើសេវាផ្គត់ផ្គង់ផលិតផលប្រេងឥន្ធនៈ និងឧស្ម័ន LPG ជូនប្រជាជនកម្ពុជាជាថ្មីម្តងទៀត ។ ស្ថានីយ តេលាខ្មែរ កំពុងតែអភិវឌ្ឍស្ថានីយចែកចាយផលិតផលប្រេងឥន្ធនៈ និងឧស្ម័នទូទាំង ព្រះរាជាណាចក្រកម្ពុជា ។
តេលាខ្មែរ ត្រូវបានបង្កើតឡើងក្រោមចក្ខុវិស័យ ផ្គត់ផ្គង់ផលិតផលប្រេងឥន្ធនៈ និងឧស្ម័ន LPG ដែលមានគុណភាពខ្ពស់ជូនប្រជាជនខ្មែរ ។ បុគ្គលិកសេវាកម្មរបស់ តេលាខ្មែរ ទទួលបានការហ្វឹកហាត់បណ្តុះបណ្តាលយ៉ាងមោះមុត ដើម្បីផ្តល់សេវាទៅកាន់អតិថិជនតាមបែបវប្បធម៌ខ្មែរ (ខ្មែរជួយខ្មែរ និងចិត្តទំលំទូលាយ) ។ ក្នុងនាមជាក្រុមហ៊ុនខ្មែរមានកាតព្វកិច្ចជួយដល់ប្រជាជន និងប្រទេសជាតិ ។ (ខ្មែរគាំទ្រខ្មែរ និងខ្មែរត្រូវរីកចម្រើនជាមួយខ្មែរ) ។ តេលាខ្មែរពិតជាសេចក្តីសោមនស្សរីក រាយណាស់ក្នុងការទទួលយកតារាចម្រៀងដ៏ល្បីក្នុងប្រទេសកម្ពុជា លោកស្រី ឱក សុគន្ធកញ្ញា ចូលរួមជាសមាជិកមួយនៃគ្រួសារ តេលាខ្មែរ ដើម្បីជាតំណាង និងជួយជំរុញចក្ខុ វិស័យរបស់ តេលាខ្មែរ ក្រោមរូបភាពជាទូតសុឆន្ទៈ ។
នៅក្នុងពិធីស្វាគមន៍ទូតសុច្ឆន្ទៈ លោកឧកញ៉ា ឈុន វ៉ាន់ឌី អគ្គនាយករង មានប្រសាសន៍ថា មូលហេតុដែល តេលាខ្មែរ ជ្រើសរើសយកលោកស្រី ឱក សុគន្ធកញ្ញា ជាទូតសុច្ឆន្ទៈ គឺដោយសារគាត់ ជាតារាល្បី សុភាពរាបសា រួសរាយរាក់ទាក់ ឈ្លាសវៃ មានសេចក្តីថ្លៃថ្នូរ រូបសម្បត្តិសមរម្យជាខ្មែរ ដែលស័ក្តិសមជាទុតសុច្ឆន្ទៈ តេលាខ្មែរ ។
លោកឧកញ៉ា បន្តថា តេលាខ្មែរ បានពាំនាំយកនូវសមិទ្ធផលថ្មី ដែលជាផលិតផលស្តង់ដារអន្តរជាតិ ដើម្បីប្រកួតប្រជែងទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជា និងក្នុងតំបន់ ។ តាមការសិក្សា និងពិសោធន៍ច្បាស់លាស់ តេលាខ្មែរ សូមណែនាំជូនបងប្អូនឱ្យស្គាល់ពីផលិតផលប្រេងសាំង ប្រេងម៉ាស៊ូត គីណេតិច និងហ្គាស (LPG) ព្រីម ជាបច្ចេកវិទ្យាចុងក្រោយបំផុតពីសហរដ្ឋអាមេរិក ។ ផលប្រយោជន៍សំខាន់ៗ ៤ យ៉ាង រួមមាន ៖ សន្ទុះខ្លាំង សម្អាតម៉ាស៊ីន បានល្អ អាចធ្វើដំណើរបានឆ្ងាយ និងបរិមាណគ្រប់លីត្រ ។ ក្រុមហ៊ុន ពិតជាមានមោទនភាពណាស់ក្នុងការនាំចូលផលិតផលគុណភាពស្តង់ដារអន្តរជាតិនេះ សម្រាប់ផ្គត់ផ្គង់ជូនប្រជាជនខ្មែរតាមរយៈសេវាកម្មល្អដែលសបញ្ជាក់ពីគុណតម្លៃវប្បធម៌ខ្មែរ និងក្រោមទស្សនៈវិស័យរួមគ្នាតែមួយ ខ្មែរស្រឡាញ់ខ្មែរ ខ្មែរគាំទ្រខ្មែរ ។ ចំពោះចក្ខុវិស័យនេះ ក្រុមហ៊ុនប្ដេជ្ញាចិត្តក្នុងការចូលរួមអភិវឌ្ឍ និងលើកស្ទួយប្រទេសជាតិឱ្យមានភាពរីកចម្រើនឆ្ពោះទៅមុខ «អនាគតរួមគ្នា» ។
លោកឧកញ៉ា សង្ឃឹមយ៉ាងមុតមាំថា បងប្អូនទាំងអស់ នឹងចូលរួមក្នុងការលើកស្ទួយផលិតផលរបស់ក្រុមហ៊ុនខ្មែរ ដែលមានគុណភាពខ្ពស់ និងសេវាកម្មល្អ និងសូមអរគុណចំពោះអតិថិជន ដៃគូអាជីវកម្មទាំងអស់កន្លងមកសម្រាប់ការជឿទុកចិត្តក្នុងការគាំទ្រផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុនខ្មែរមួយនេះ ។ ក្រុមហ៊ុន នឹងខិតខំអភិវឌ្ឍបន្ត ដើម្បីបំពេញតម្រូវការអតិថិជន ។
ជាមួយគ្នានេះលោកស្រី ឱក សុគន្ធកញ្ញា បានបង្ហាញនូវក្តីសោមនស្សរីករាយក្រៃលែង ដែលក្រុមហ៊ុន បានជ្រើសរើសជាទូតសុឆន្ទៈ តេលាខ្មែរ ។ លោកស្រី បន្តថាពេលដែល ខ្ញុំបានជួបជាមួយនឹងក្រុមការងារ តេលាខ្មែរ ដំបូងខ្ញុំទទួលបានអារម្មណ៍មួយដ៏កក់ក្តៅ និងពោរពេញដោយស្នាមញញឹមជា មួយនឹងក្រុមហ៊ុនមួយនេះ ។ ខ្ញុំពិតជាពេញចិត្តចំពោះការសហការនេះណាស់ ក៏ព្រោះតែ តេលាខ្មែរ ជាក្រុមហ៊ុនខ្មែរ ដែលសបញ្ជាក់ពីគុណតម្លៃមួយដែលខ្ញុំពេញចិត្តបំផុតក្នុងការបង្ហាញពីមោទកភាពនៃវប្បធម៌ខ្មែរ និងការយកចិត្តទុកដាក់ទៅលើសង្គមជាតិយើងទាំងមូល ។
ខ្ញុំចង់ប្រាប់រឿងពិតមួយដែលខ្ញុំបានជួប នឹងធ្វើឱ្យខ្ញុំឈានមកដល់ការសម្រេចចិត្តមួយនេះ ។ ពីមុន ខ្ញុំធ្លាប់មកស្ថានីយតេលាខ្មែរដែរ តែមិនមែនជាទូតសុឆន្ទៈទេ ជាអតិថិជនធម្មតា ។ គ្រាន់តែខ្ញុំមកដល់ភ្លាម ខ្ញុំទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅតាមរយៈការសំពះ បែបខ្មែរ ដ៏ទន់ភ្លន់ ហើយមានចំណុចផ្សេងៗ ទៀតដូចជាបរិស្ថានល្អមានផាសុកភាព ក្នុងស្ថានីយ សេវាកម្មអតិថិជនល្អ ដែលបានដក់ជាប់ក្នុងចិត្តខ្ញុំតែម្តង ។ ចំណុចទាំងអស់នេះហើយដែលធ្វើឱ្យខ្ញុំគិតថា តេលាខ្មែរ មិនមែនត្រឹមជាស្ថានីយប្រេងឥន្ធនៈធម្មតាទេ តែជាក្រុមហ៊ុនដែលជំរុញភាពរីកចម្រើន និងលើកស្ទួយមរតកវប្បធម៌ខ្មែរ សម្រាប់ប្រជាជនខ្មែរនៅលើឆាកអន្តរជាតិ ។ បទពិសោធន៍ដែលខ្ញុំទទួលបាននេះ ធ្វើឱ្យខ្ញុំជឿជាក់កាន់តែខ្លាំង និងប្តេជ្ញាចិត្តគាំទ្រ ផ្សព្វផ្សាយ និងលើកកម្ពស់កិត្តនាម តេលាខ្មែរ ឱ្យបានទូលំទូលាយ ។
លោកស្រី ឱក សុគន្ធកញ្ញា បន្ថែមថា ក្នុងនាមខ្ញុំជាទូតសុឆន្ទៈ តេលាខ្មែរ ខ្ញុំមិនគ្រាន់តែជាតួតំណាងនោះទេ តែខ្ញុំនឹងប្រឹងប្រែងចូលរួមក្នុងចក្ខុវិស័យរបស់ តេលាខ្មែរ ផងដែរ គឺអនាគតរួមគ្នាជាសារមួយដ៏មានសារៈសំខាន់ក្នុងនាមជាប្រជាជនខ្មែរ ដើម្បីធ្វើដំណើរឆ្ពោះទៅរកការផ្គត់ផ្គង់ផលិតផលដែលមានគុណភាពខ្ពស់ និងបច្ចេកវិទ្យាថ្មីតាមស្តង់ដារអន្តរជាតិ ជាពិសេសផងដែរ គឺចូលរួមចំណែកក្នុងការសន្សំថវិកាបានមួយកម្រិត ។ បន្ទាប់ពីនាងខ្ញុំបានសិក្សាលើផលិតផល និងសារៈប្រយោជន៍នៃប្រេងសាំង និងប្រេងម៉ាស៊ូតគីណេតិច និង LPG ព្រីមរួចមក ខ្ញុំជឿជាក់ថា ផលិតផលទាំងអស់នេះមិនត្រឹមតែជាប្រេងឥន្ធនៈទូទៅនោះទេ ប៉ុន្តែជាការបង្ហាញពីទស្សនវិស័យរបស់តេលាខ្មែរ ក្នុងការផ្គត់ផ្គង់ផលិតផលគុណភាពខ្ពស់សម្រាប់ប្រជាជនខ្មែរ ។ ជាមួយនឹងបច្ចេកវិទ្យាចុងក្រោយពីសហរដ្ឋអាមេរិក និងការត្រួតពិនិត្យគុណភាព យ៉ាងម៉ត់ចត់ ខ្ញុំជឿជាក់ខ្ពស់ថា អតិថិជនគ្រប់រូបនឹងទទួលបានបទពិសោធន៍ប្រើប្រាស់លើសពីការរំពឹងទុក និងការបើកបរយានយន្តយ៉ាងរលូនជាមួយនឹងផលិតផលរបស់ពួកយើង ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ