ខេត្តកំពង់ធំ៖ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជន បានជម្រុញឱ្យមន្ត្រីគណបក្សទាំងអស់ ត្រូវបន្តស្មារតីសាមគ្គី និងខិតខំអនុវត្តនូវបណ្តាភារកិច្ច ចំពោះមុខឱ្យបានសកម្មប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ថែមទៀត ដើម្បីពង្រឹងកម្លាំង និងប្រជាប្រិយភាព និងការជឿទុកចិត្តមកលើការដឹកនាំ របស់គណបក្សដែលកំពុងដឹកនាំរដ្ឋាភិបាល ។ ហើយការដណ្តើមប្រៀបឈ្នះ របស់បក្សយើងក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ កន្លងមកនេះគឺជាជោគជ័យធំធេងណាស់ ។
នេះជាការបញ្ជាក់របស់លោកជំទាវបណ្ឌិត ជា សិរីសមាជិកគណៈអចិន្ត្រៃយ៍គណៈ
កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូល
ដ្ឋានស្រុកសន្ទុកក្នុងឱកាស ដែលលោកជំទាវបណ្ឌិត អញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធ និងកាត់ខ្សែបូរដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំក្រយា ស្ថិតក្នុងស្រុកសន្ទុកខេត្តកំពង់ធំ នាថ្ងៃទី២០កក្កដាឆ្នាំ២០២៤ ។
នៅក្នុងឱកាសនោះលោកជំទាវបណ្ឌិត បានក៏ថ្លែងអំណរគុណ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ របស់សមាជិកសមាជិកាគណបក្សយើងទាំងអស់ ទូទាំងឃុំដែលកន្លងមកនេះបានខិតខំប្រឹងប្រែងបំពេញការងារដោយភាពស្មោះត្រង់ជូនគណបក្ស និងប្រជាជន ជាពិសេសក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ កន្លងទៅនេះ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ។
ទោះជាលទ្ធផលដែលទទួលបាននេះល្អប្រសើរ យ៉ាងណាក៏ដោយ លោកជំទាវបណ្ឌិត ជា សិរី នៅតែអំពាវនាវឱ្យសមាជិកបក្សយើងបន្តថែរក្សាប្រពៃណី ដ៏ល្អរបស់ខ្លួនបន្តទៀត ដោយត្រូវធ្វើអ្វីៗគ្របយ៉ាងទាំងកម្លាំងកាយ និងកម្លាំងចិត្តដើម្បីបំរើការពារផលប្រយោជន៍ប្រជាជន សង្គមជាតិនិងគណបក្សប្រជាជនបន្តទៀត ។
លោកជំទាវបណ្ឌិតបានសង្កត់ធ្ងន់ថា ៖ ជោគជ័យនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ឆ្នាំ២០២៣ កន្លងមកនេះមានតម្លៃធំធេងណាស់នៅ ក្នុងការថែរក្សាការពារសន្តិភាពនិងការអភិវឌ្ឍជាតិ ។ ដូចនេះសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ ត្រូវបន្តការគាំទ្រពេញឱ្យទំហឹង ចំពោះគោលនយោបាយគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតី
តេជោ ហ៊ុន សែន ប្រធានគណបក្ស និងត្រូវចូលរួមអនុវត្តន៍ឲ្យសកម្មថែមទៀត ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ ឱ្យទទួលបានការរីកចម្រើននិងសម្បូររុងរឿងក្រោមដំបូលសុខសន្តិភាព ។
សូមបញ្ជាក់ថា តាមរបាយការណ៍របស់ លោក ឡង គីសឹង ប្រធានគណៈកម្មាធិការគណបក្សស្រុកសន្ទុក បានឱ្យដឹងថា៖ អគារស្នាក់ការគណបក្ស ឃុំក្រយា ដែលសម្ពោធដាក់ឱ្យប្រើប្រាស់ នៅពេលនេះ មានទទឹង ៧,២០ ម៉ែត្របណ្ដោយ ១២ ម៉ែត្រ, ក្នុងនោះក៏មានរបង២៥ ម៉ែត្រ និងមានខ្លោងទ្វារ ៤ ម៉ែត្រ បន្ទប់ទឹកចំនួន ១ខ្នង ២បន្ទប់ផងដែរ ។ហើយសំណង់នេះបានចាប់ផ្ដើមសាងសង់នៅថ្ងៃទី២៩ខែមេសា ឆ្នាំ២០២២ បញ្ចប់ការសាងសង់នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ចំណាយថវិកាចំនួនសរុប ២៦,០០០ ដុល្លារ ដែលជាអំណោយដ៏ឧត្តុងឧត្តមរបស់ឯកឧត្តមបណ្ឌិត ជា ចាន់តូ និងលោកជំទាវ ខៀវ ស៊ីណា ដើម្បីជាចំណងដៃប្រវត្តិសាស្ត្រ ជូនមន្ត្រីជូនសមាជិកគណបក្ស និងប្រជាពលរដ្ឋ ក្នុងឃុំសម្រាប់ប្រើប្រាស់ ។
នៅរសៀលថ្ងៃដដែលនោះដែរ លោកជំទាវបណ្ឌិត ជា សិរី ក៏បានអញ្ជើញទៅ កាត់ខ្សែបូរដាក់ឱ្យប្រើប្រាស់ជាផ្លូវការ បន្ទប់កុំព្យូទ័រនិងប្រគល់កុំព្យូទ័រ ដល់វិទ្យាល័យតាំងក្រសាំង ចំនួន ៣០ គ្រឿងនិងវិទ្យាល័យហ៊ុនសែន សន្ទុកចំនួន២០គ្រឿងដែលជាអំណោយផ្ទាល់របស់លោកជំទាវបណ្ឌិតដើម្បីជួយសម្រួលដល់ការសិក្សារបស់សិស្សានុសិស្សក្នុងវិទ្យាល័យទាំង២ផងដែរ ។
ក្នុងឱកាសនោះដែរលោកជំទាវបណ្ឌិត ជា សិរី បានបញ្ជាក់ទៅកាន់ក្មួយៗសិស្សានុសិស្សយើងថាការទទួលបានបន្ទប់កុំព្យូទរ័សម្រាប់សិក្សាមុខជំនាញកុំព្យូទ័ររបស់វិទ្យាល័យទាំង ២ នាពេលនេះ គឺជាមោទនភាព និងជាសមិទ្ធផលថ្មីមួយទៀត ដែលមិនធ្លាប់មានសម្រាប់សាលាទាំង២ ។
ជាមួយនេះដែរលោកជំទាវ បណ្ឌិតនូវបានបញ្ជាក់ដែរថា÷ ក្នុងសម័យប្រឡងឆ្នាំនេះបើសិស្សណាប្រឡងបាននិទ្ទេស A នោះលោកជំទាវនឹងទទួលបានអាហារូបករណ៍ ១០០ % សិក្សានៅមណ្ឌលសិក្សាបច្ចេកទេសធនាគារ រួមទាំងកន្លែងស្នាក់នៅ និងមានប្រាក់ឧបត្ថម្ភមួយចំនួន ទៀតផងដែរ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ