ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Panasonic Cambodia បាន​ដំណើរការកម្មវិធី Kid Witness News Global Program នៅកម្ពុជា​ក្នុង​ឆ្នាំ 2024

6 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន Panasonic Cambodia បាន​ដាក់​ឱ្យ​ដំណើរការ​កម្មវិធី​ពិភពលោក Kid Witness News (KWN)…

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន Panasonic Cambodia បាន​ដាក់​ឱ្យ​ដំណើរការ​កម្មវិធី​ពិភពលោក Kid Witness News (KWN) ឆ្នាំ 2024 ដែល​មាន​គោលបំណង​លើកកម្ពស់​ក្នុង​ការ​ពង្រឹងសមត្ថភាព​របស់​យុវជន និង​ការ​អភិវឌ្ឍន៍​នៅ​ទូ​ទាំង​ប្រទេស​ ។ កម្មវិធី​នេះ​ត្រូវ​បាន​ធ្វើ​ឡើងជា​ផ្លូវការ​នៅ​សាលា​អន្តរជាតិ​សិង្ហ​បុរី​កម្ពុជា (SCIA) និង​សាលា​អន្តរជាតិ​បញ្ញា​សាស្ត្រ (PSIS) ក្នុង​រាជធានី​ភ្នំពេញ​។ វា​ធ្វើ​ឡើង​ដើម្បី​លើកកម្ពស់​ការ​អប់រំ​និង​សិល្បៈ​សម្រាប់​យុវជន​កម្ពុជា​ ។

សិស្ស​មក​ពីសា​លា PSIS និង SCIA ទទួល​បាន កាមេរ៉ា Panasonic Lumix

កម្មវិធី Kit Witness News (KWN) Global គឺជា​ការ​ប្រកួតប្រជែង​ផលិតភាព​យន្ដ​អន្តរជាតិ​សម្រាប់​សិស្សានុសិស្ស​ដែល​មាន​អាយុ​ចាប់ពី 10 ឆ្នាំ​ដល់ 18 ឆ្នាំ​ ។ សម្រាប់​អ្នកចូលរួម​ពួក​យើង​បាន​ផ្តល់​នូវ​កាមេរ៉ា Panasonic LUMIX និង​ឱកាស​ក្នុង​ការ​សហការ​ជាមួយ​អ្នក​ថតរូប និង​អ្នក​ផលិតភាព​យន្ត​ដែល​មានបទពិសោធន៍​។ គំនិត​នេះ​ផ្តោត​លើ​ការ​អភិវឌ្ឍ​ជំនាញ​ទន់​សំខាន់​ៗ​ដូច​ជា ការ​ច្នៃប្រឌិត ការ​ទំនាក់ទំនង និង​ការ​ធ្វើ​ការងារ​ជា​ក្រុម ខណៈ​ពេល​ដែល​ពួក​យើង​លើកទឹកចិត្ត​សិស្ស​ឱ្យ​បញ្ចេញ​ទស្សនៈ​របស់​ពួក​គេ​លើ​បញ្ហា​បរិស្ថាន និង​ការ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។

ការ​តំណាង​ឱ្យប្រទេស​កម្ពុជា​ក្នុង​ការ​ប្រកួតប្រជែង​ជា​សាកល​នេះ​កាលពី​ឆ្នាំ​មុន

សាលា​អន្តរជាតិ​សិង្ហ​បុរី​កម្ពុជា (SCIA) និង​សាលា​អន្តរជាតិ​បញ្ញា​សាស្ត្រ (PSIS) ត្រូវ​បាន​ជ្រើសរើស​ឱ្យ​តំណាង​ប្រទេស​កម្ពុជា​ក្នុង​ការ​ប្រកួតប្រជែង​ជា​សាកល​នេះ​តាំងពី​ឆ្នាំ​មុន​មក ​។ សាលា​នីមួយ​ៗ​នឹង​ផលិតភាព​យន្ត​ខ្លី​សម្រាប់​ប្រភេទ​បឋម​សិក្សា និង​មធ្យមសិក្សា ដោយ​ប្រើប្រាស់​ឧបករណ៍​ថត​វី​ដេ​អូ​ទំនើប​បំផុត​របស់ Panasonic Cambodia ដែល​ត្រូវ​បាន​ផ្តល់​ជូន​ដោយ​មិន​គិតថ្លៃ​ ។ លើស​ពី​នេះ Panasonic Cambodia នឹង​ពង្រឹង​បទ​ពិសោធន៍​អប់រំ​នេះ តាម​រយៈ​ការ​បង្រៀន​អំពី​ប្រតិបត្តិការ​ឧបករណ៍ និង​បច្ចេកទេស​ផលិតវី​ដេ​អូ​ ។

ការ​បង្រៀន​អំពី​កាមេរ៉ា និង​ការ​ផលិតភាព​យន្ត​ខ្លី​ បណ្តុះបណ្តាល​ដោយ​លោកគ្រូ​ជំនាញ

ភាពយន្ត​ខ្លី​ៗ​ដែល​បង្កើត​ឡើង​ដោយ​អ្នកចូលរួម​នឹង​ផ្តោត​លើ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ (SDGs) ​។ ការ​ផ្តោតអារម្មណ៍​នេះ​មាន​គោលបំណង​ផ្តល់​នូវ​វេទិកា​សម្រាប់​ការ​ពិភាក្សា​អំពី​បញ្ហា​សកល​បច្ចុប្បន្ន និង​ក្នុង​ការ​ជំរុញ​ការ​សន្ទនា​ដ៏​ឆ្លាត​វៃ​ ។ ការ​ដាក់​ស្នើ​ពី​ប្រទេស​ដែល​ចូលរួម​នីមួយ​ៗ​នឹង​ត្រូវ​បាន​វាយតម្លៃ ហើយ​អ្នក​ឈ្នះ​នឹង​ត្រូវ​បាន​ប្រកាស​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​សកល​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី 26 ខែតុលា ឆ្នាំ 2024​ ។ អ្នកចូលរួម​មក​ពី 16 ប្រទេស​នឹង​មានឱកាស​មើល​ព្រឹត្តិការណ៍​ផ្សាយ​ផ្ទាល់​ពី​ទីក្រុង​តូ​ក្យូ​ ។ ទាក់ទង​ទៅ​នឹង​ទីតាំង​របស់​ពួក​គេ កុមារ​នឹង​ត្រូវ​ចូលរួម​ក្នុង​ពេល​ដំណាលគ្នា​តាម​រយៈ​អ៊ីនធឺណិត ដើម្បី​មើល​គ្នា​ទៅ​វិញ​ទៅ​មក ក្នុង​ចូលរួម​ក្នុង​សិក្ខាសាលា​ផលិត​វី​ដេ​អូ និង​ពិភាក្សា​អំពី​បញ្ហា​សង្គម ​។

ដំណើរការ​កម្មវិធី KWN Global ជាមួយ​សាលារៀន​នៅ​ក្នុង​ប្រទេស​កម្ពុជា
នៅ​ក្នុង​កម្មវិធី​នេះ លោក Hisakazu Maeda ដែល​ជា​អគ្គនាយក​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន Panasonic Cambodia បាន​បង្ហាញ​ពី​អារ​ម្ម​ណ៏ និង​មោទនភាព​ចំពោះ​កម្មវិធី​នេះ​ ។ “​នេះ​ជា​លើក​ទី​ពីរ​ហើយ​ដែល​យើង​កំពុង​រៀបចំ​កម្មវិធី Kit Witness News KWN Global ជាមួយ​សាលារៀន​ក្នុង​ប្រទេស​កម្ពុជា​ ។ ក្រុមហ៊ុន Panasonic Cambodia មាន​គោលបំណង​ក្នុង​ការ​ផ្តល់​សំឡេង​ដឹកនាំ​នា​ពេល​អនាគត​ដល់​កម្ពុជា ដោយ​ផ្តល់​វេទិកា​មួយ​សម្រាប់​ពួក​គេ​ក្នុង​ការ​ចែករំលែក​មតិ​របស់​ពួក​គេ​លើ​បញ្ហា​សង្គម និង​អន្តរជាតិ តាម​រយៈ​មធ្យោបាយ​ដ៏​មាន​ឥទ្ធិពល​នៃ​ការ​ផលិត​ខ្សែភាពយន្ត​” Maeda បាន​បញ្ជាក់​។ លោក​បាន​បន្ថែម​ថា “​យើង​សង្ឃឹម​យ៉ាង​មុតមាំ​ថា សិស្ស​ដែល​មាន​ទេព​កោសល្យ​មក​ពី សាលា​អន្តរជាតិ​សិង្ហ​បុរី​កម្ពុជា (SCIA) និង​សាលា​អន្តរជាតិ​បញ្ញា​សាស្ត្រ (PSIS) នឹង​ឈ្នះ​ជើងឯក ក្នុង​កម្មវិធី Kit Witness News KWN 2024 ដែល​នាំ​មក​នូវ​មោទនភាព​យ៉ាង​ខ្លាំង​ដល់ Panasonic Cambodia”​ ។

លោក Hisakazu Maeda អគ្គនាយក​នៃ​ក្រុម​ហ៊ុ​ន Panasonic ប្រចាំ​ប្រទេស​កម្ពុជា ថ្លែង​សុន្ទរកថា ​ក្នុង​កម្មវិធី​

តាម​រយៈ​ការ​បើក​ដំណើរការ​កម្មវិធី Kit Witness News KWN Global ក្រុមហ៊ុន Panasonic Cambodia កំពុង​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ផ្តល់​សិទ្ធិ​អំណាច​ដល់​យុវជន និង​ការ​បង្កើត​ឱកាស​ថ្មី​ៗ ​។ កម្មវិធី​នេះ​មិន​ត្រឹមតែ​អាច​ឱ្យ​សិស្សានុសិស្ស​បញ្ចេញ​ទស្សនៈ និង​អភិវឌ្ឍ​ជំនាញ​របស់​ពួក​គេ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​អនុញ្ញាត​ឱ្យ​ពួក​គេ​បង្ហាញ​ពី​ភាព​ច្នៃប្រឌិត​របស់​ពួក​គេ​នៅ​លើ​ឆាក​អន្តរជាតិ​ផង​ដែរ​ ៕ អត្ថបទសហការ