ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ចែក​ម៉ូតូ Vespa Sprint S150 ចំនួន​ ៥​ គ្រឿង ដោយ​ឥត​គិតថ្លៃ ដល់​បុរស​កំពូល​សំណាង​ទាំង ៥​រូប

4 ខែ មុន

រាជធានីភ្នំពេញ​៖ ផ្អើល​មនុស្ស ឈូឆរ មក​ចោមរោម​មើល ថា​តើ​គេ​យក​ម៉ូតូ​មក​ធ្វើ​អី​ច្រើន​ម្ល៉េះ? ការ​ពិត គឺ​យក​មក​ចែក​ជូន​បុរស​មហា​សំណាង​ទាំង ​៥​ នាក់ ដែល​ឈ្នះ​រង្វាន់​ម៉ូតូ…

រាជធានីភ្នំពេញ​៖ ផ្អើល​មនុស្ស ឈូឆរ មក​ចោមរោម​មើល ថា​តើ​គេ​យក​ម៉ូតូ​មក​ធ្វើ​អី​ច្រើន​ម្ល៉េះ? ការ​ពិត គឺ​យក​មក​ចែក​ជូន​បុរស​មហា​សំណាង​ទាំង ​៥​ នាក់ ដែល​ឈ្នះ​រង្វាន់​ម៉ូតូ Vespa Sprint S150 ស៊េរី​ថ្មី ម្នាក់​មួយ​គ្រឿង​ពី CAMBODIA LITE សោះ​ ។

កាលពី​ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ​២០២៤ នៅ​ផ្សារ​ទំនើប ជីប ម៉ុង ២៧១ មេ​ហ្គា ម៉​ល មាន​ព្រឹត្តិការណ៍​មួយ​ដ៏​អស្ចារ្យ គឺ​ក្រុមការងារ CAMBODIA LITE បាន​រៀន​ចំ​កម្ម​វិធីចែក​ជូន​រង្វាន់​ម៉ូតូ Vespa Sprint S150 ដែល​កំពុង​តែ​ពេញ​និយម​ សម្រាប់​អតិថិជន​ជា​ច្រើន ។ ការ​ចែក​ជូន​នេះ មិនមែន​ម៉ូតូ​តែ​មួយ​គ្រឿង​សម្រាប់​មនុស្ស​ម្នាក់​ទេ គឺ​ចែក​ម្ដង ៥​ គ្រឿង ដល់​អតិថិជន​មហា​សំណាង ៥ ​នាក់​តែ​ម្ដង ធ្វើ​ឱ្យ​អ្នកចូលរួម​ទស្សនា​នៅ​ទីតាំង​ផ្ទាល់ កាន់តែ​ពុះកញ្ជ្រោល​ចង់បាន​ទ្វេ​ដង ​។

CAMBODIA LITE រសជាតិ​ស្រាល​ស្រទន់ ហើយ​នៅ​ក្រោម​ក្រវិល​កំប៉ុង​វិញ មាន​រង្វាន់​ញាក់សាច់​ជា​ច្រើន​ដូច​ជា រថយន្ត​ប្រណិត SUV ម៉ាក Mitsubishi X-Force ស៊េរី​ថ្មី​, ម៉ូតូ Vespa Sprint S150, លុយ​សុទ្ធ​ជា​ច្រើន​រង្វាន់ និង CAMBODIA LITE រាប់​លាន​កំប៉ុង ​។ CAMBODIA LITE ផលិត​ឡើង​ពី​គ្រឿងផ្សំ​ដែល​មានគុណ​ភាពល្អ​លើសគេ និង​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប Ultra-Filtered ដើម្បី​ធានា​បាន​នូវ​ក្លិន និង​រសជាតិ​ស្រាល​ស្រទន់ ដែល​មាន​ជាតិ​អាល់កុល​ត្រឹមតែ 4%​ប៉ុណ្ណោះ ហើយ​កាន់តែ​ពិសេស CAMBODIA LITE មាន​កាឡូរី​ទាប ល្អ​បំផុត សម្រាប់​អ្នក​ដែល​គិតគូរ​ដល់​បរិមាណ​ចំណីអាហារ ​ដែល​ទទួលទាន​ ។

ចំពោះ​អ្នក​ដែល​ចូល​ចិត្ត​ជួបជុំ​បែប​គ្រួសារ មិត្តភក្តិ ក្នុង​ឱកាស​ពិសេស​នានា ពិសេស​សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​បរិយាកាស Chill Chill តាម​មាត់សមុទ្រ ពិ​ច​និក​លំហែ ឬ​បោះ​តង់ CAMBODIA LITE ជា​ជម្រើស​ល្អ​បំផុត ព្រោះ​មាន​រសជាតិ​ស្រាល​ស្រទន់ និង​ធ្វើ​ឱ្យ​ការ​ជួបជុំ​បាន​យូរ​ ។

CAMBODIA LITE រសជាតិ ស្រាល​ស្រទន់ ជួបជុំ​បាន​យូរ​! ៕ អត្ថបទសហការ