ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ប្រភេទ​អាហារ​អ្វីខ្លះ ជំរុញ​ការ​ឡើង​គីឡូ​លើ​ទារក និង​កុមារ

1 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ លោកប៉ា ​អ្នក​ម៉ាក់​ ភាគច្រើន​តែងតែ​បារម្ភ​កូន​ៗ​ឡើង​គីឡូ​មិន​បាន​សម​ស្រប ​។ ពិត​ណាស់ ​! ទារក​ទើប​កើត​អាច​ស្រក​គីឡូ 3–7%…

រាជធានីភ្នំពេញ ៖ លោកប៉ា ​អ្នក​ម៉ាក់​ ភាគច្រើន​តែងតែ​បារម្ភ​កូន​ៗ​ឡើង​គីឡូ​មិន​បាន​សម​ស្រប ​។ ពិត​ណាស់ ​! ទារក​ទើប​កើត​អាច​ស្រក​គីឡូ 3–7% (​ឬអាច​រហូត​ដល់ 10%) នៃ​ទម្ងន់​សរុប​ពេល​កើត ក្នុង​រយៈពេល​ពីរ​ទៅ​បី​ថ្ងៃ​ដំបូង ​។ ទារក​នឹង​ចាប់ផ្ដើម​ឡើង​គីឡូ​មក​វិញ នៅ​អំឡុង​ ២ ​ស​ប្ដា​ហ៍​ដំបូង​ក្រោយ​កើត ​។

ជា​មធ្យមការ​ឡើង​គីឡូ​របស់​ទារក ​៖

•​ ​5 ​ថ្ងៃ ដល់ 4 ​ខែ ឡើង 1.7 ខាំ ជា​រៀង​រាល់​ស​ប្ដា​ហ៍
•​ ​4​ ខែ ដល់ 6 ​ខែ ឡើង 1.1-1.5 ខាំ ជា​រៀង​រាល់​ស​ប្ដា​ហ៍
•​ ​6​ ខែ ដល់ 12 ​ខែ ឡើង 0.5-1.1 ខាំ ជា​រៀង​រាល់​ស​ប្ដា​ហ៍ ។

ឬនៅ​អាយុ ​៤ ទៅ ៦ ​ខែ ទារក​ឡើង​គីឡូ​គុណ​នឹង​ ២ ​ដង​នៃ​ទម្ងន់​ពេល​កើត និង​អាយុ​មួយ​ឆ្នាំ​ក្មេង​អាច​នឹង​ឡើង​ទម្ងន់​ ៣ ​ដង​គុណ​នឹង​ទម្ងន់​ពេល​កើត ​។

សូម​ចង​ចាំ​ថា ការ​លូតលាស់​របស់​ទារក ​និង​កុមារ​មិន​ដូច​គ្នា​ទេ ទារក​ដែល​មាន​សុខភាព​ល្អ​អាច​មានការ​ឡើង​គីឡូ​ខុស​ៗ​គ្នា​អាស្រ័យ​លើ ទម្ងន់​ពេល​កើត លក្ខខណ្ឌ​នៃ​ការ​លូតលាស់ និង​កត្តា​ផ្សេង​ៗ​ទៀត ​។
ខាងក្រោម​នេះ​ជា​ប្រភេទ​អាហារ​ដែល​ជម្រុញ​ការ​ឡើង​គីឡូ​លើ​ទារក និង​កុមារ ៖

ផ្ដល់​ទឹកដោះ​ម្ដាយ ឬ រូបមន្ត​ទឹកដោះគោ​ម្សៅ​ឱ្យ​បាន​គ្រប់គ្រាន់
យើង​អាច​ដឹង​ទារក​បៅ​ទឹកដោះ​ម្ដាយ​ឆ្អែត​តាម​រយៈ​ ៖
•​ ​ទារក​បៅ​ញឹកញាប់ ចន្លោះ 8 ទៅ 12 ដង ក្នុង​មួយ​ថ្ងៃ
•​ ​រីករាយ​ក្រោយ​បៅ និង​អាច​ប្រលែង​ក្បាលដោះ​បាន​ដោយ​ខ្លួនឯង
•​ ​មាន​ថាមពល​គ្រប់គ្រាន់
•​ ​លាមក​ព៌​ណ​លឿង មាន​សណ្ឋាន​ទន់​ៗ និង​គ្រាប់​ៗ
ចំពោះ​ក្មេង​បៅ​ទឹកដោះគោ ​៖
•​ ​លាយ​ឱ្យ​បាន​ត្រឹមត្រូវ និង​ឱ្យ​ញ៉ាំ​ឱ្យ​គ្រប់គ្រាន់​ទៅ​តាម​ការ​ណែនាំ​លើ​សម្បក​កំប៉ុង
•​ ​មិន​ត្រូវ​ផ្ដល់​ទឹក ឬ អ្វី​ផ្សេង​ចំពោះ​ទារក​ក្រោម​ ៦ ​ខែ
ទារក​អាយុ​ ៦​ ខែ​ឡើង សូម​ផ្ដល់​អាហារ​បន្ថែម (Complementary food) និង​បន្ត​បំបៅ​ទឹកដោះ​ជូន​គាត់ ​៖
•​ ​អាហារ​បន្ថែម​សំដៅ​ជា​ចម្បង​លើ​បបរ​ខាប់​គ្រប់គ្រឿង ហើយ​វា​ក៏​អាច​ជា បន្លែ ឫ ផ្លែ​ឈើ​ដែល​យើង​កិន​រួច ឬ បបរ​កំប៉ុង ជាដើម
•​ ​អាហារ​បន្ថែម​គួរតែ​ជា​អាហារ​ចម្រុះ​មុខ ​ដែល​ស្ថិត​នៅ​ក្នុង​អាហារ​ទាំង​បី​ក្រុម​ដូច​ជា ទី​មួយ​អាហារ​ថាមពល ដែល​ជួយ​ឱ្យ​ទារក​ និង​កុមារ​មាន​ថាមពល ​និង​មាន​ដូច​ជា បបរ បាយ ដំឡូង ប្រេងឆា ​។ ទី​ពីរ ​គឺ​អាហារ​សាងសង់​ដែល​មាន​ដូច​ជា ត្រី សាច់ ស៊ុត ថ្លើម សណ្ដែកសៀង តៅហ៊ូរ ។ល​។ ដែល​ជួយ​ឱ្យ​រាង​កាយ​កុមារ​លូតលាស់ និង​រឹង​មាំ ​។ ចុង​ក្រោយ​គឺ​អាហារ​ការពារ​ដែល​មាន​ដូច​ជា បន្លែ ផ្លែ​ឈើ ដែល​វា​ដំណើរការ​ជាមួយ​អាហារ​ថាមពល និង​អាហារ​សាងសង់ ជួយ​ឱ្យ​ក្មេង​លូតលាស់ រឹង​មាំ និង​ការពារ​ក្មេង​ពី​ជំងឺ​ផ្សេង​ៗ ​។

ទឹកដោះគោ NutriGold ជា​ជម្រើស​ដ៏​ល្អ​ឥត​ខ្ចោះ​សម្រាប់​កូនលោក​អ្នក ព្រោះ ​NutriGold មាន​ប្រភព​ផលិត​នៅ​ប្រទេស​ហូល្ល​ង់​ក្នុង​ទ្វីប​អ៊ឺ​រ៉ុ​ប​សុទ្ធ 100% ដោយ​ក្រុមហ៊ុន​ល្បីល្បាញ​ខាង​ផ្នែក​អាហារូបត្ថម្ភ​ គឺ​ក្រុមហ៊ុន Ausnutria ដែល​ជា​ក្រុមហ៊ុន​មានបទពិសោធន៍​ជាង​ ១០០​ ឆ្នាំ​លើ​ការ​ផលិត​ទឹកដោះគោ​ ។

ឆ្លើយ​តប​នឹង​តម្រូវការ​លូតលាស់​របស់​កុមារ NutriGold ផ្ដល់​នូវ​ជីវជាតិ​សំខាន់​ៗ​ដូច​ជា ​៖
•​ ​ជាតិ DHA ខ្ពស់​លើស​ពី 100mg/100g, Omega3 & 6, Taurine & Choline ដែល​ជួយ​ដល់​ការ​អភិវឌ្ឍន៍​ខួរក្បាល​និង​ភ្នែក​បាន​ល្អ​ប្រសើរ
•​ ​ជាតិ 5 Nucleotides, Selenium, Vitamin C និង​ជាតិ​ស​ង្ក័​សី (Zinc) ដែល​ជម្រុញ​ប្រព័ន្ធ​ការពារ​រាង​កាយ​ឱ្យ​រឹង​មាំ ជួយ​ឱ្យ​កុមារ​មាន​សុខភាព​ល្អ មិន​ងាយ​ឈឺ
•​ ​Prebiotics 2 ប្រភេទ​គឺ FOS និង GOS ដែល​ជម្រុញ​មុខងារ​ក្រពះ​ពោះវៀន​ឱ្យ​ដំណើរការ​បាន​ល្អ និង​ជួយ​ឱ្យ​កុមារ​បន្ទោ​របង់​ស្រួល
•​ ​ជាតិ​កាល់ស្យូម​ខ្ពស់​, Vitamin D និង​ផូស្វ័រ (Phosphorus) ជួយ​ឱ្យ​ឆ្អឹង និង​ធ្មេញ​រឹង​មាំ
•​ ​ជីវជាតិ​លើស 30 មុខ​ជួយ​ដល់​ការ​លូតលាស់​សព្វ​សារពាង្គកាយ​ ។

ដើម្បី​ស្វែង​យល់​បន្ថែម​ពី​ទឹកដោះគោ NutriGold សូម​ចូល​ទៅ​កាន់​ ៖ https://nutrigoldcam.com/km/ ៕ អត្ថបទសហការ