ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សាលាអន្តរជាតិ ឡាយហ្វ ខេត្តព្រះសីហនុ ប្រគល់សញ្ញាបត្រ និងប្រកាសផ្តល់អាហារូបករណ៍សិស្សឆ្នើមជាលើកដំបូង (មានវីដេអូ)

10 ម៉ោង មុន

ខេត្ត​ព្រះ​សីហ​នុ ៖ ក្តីស្រមៃ និងភាពជោគជ័យថ្មីត្រូវបានបើកទំព័រ ! សាលាអន្តរជាតិ ឡាយហ្វ ខេត្តព្រះសីហនុ បានប្រារព្ធពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្របញ្ចប់ការសិក្សាឆ្នាំ…

ខេត្ត​ព្រះ​សីហ​នុ ៖ ក្តីស្រមៃ និងភាពជោគជ័យថ្មីត្រូវបានបើកទំព័រ ! សាលាអន្តរជាតិ ឡាយហ្វ ខេត្តព្រះសីហនុ បានប្រារព្ធពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្របញ្ចប់ការសិក្សាឆ្នាំ ២០២៥-២០២៦ ជូនដល់សិស្សានុសិស្សគ្រប់កម្រិតថ្នាក់យ៉ាងឱឡារិក ព្រមទាំងបានបង្កើតប្រវត្តិសាស្ត្រថ្មីមួយ គឺការប្រគល់ពានរង្វាន់ និងអាហារូបករណ៍ ៥០% ជូនដល់សិស្សឆ្នើមប្រចាំសាលាជាលើកដំបូងបង្អស់ ។

សាលា​អន្តរជាតិ ឡាយ​ហ្វ ខេត្ត​ព្រះ​សីហ​នុ បាន​ប្រារព្ធ​ពិធី​ប្រគល់​វិញ្ញាបនបត្រ និង​សញ្ញាបត្រ​បញ្ចប់​ការ​សិក្សា ជូន​ដល់​សិស្សានុសិស្ស​ចាប់ពី​ថ្នាក់​ម​ត្តេ​យ្យ​សិក្សា ដល់​ថ្នាក់​ទី​ ១២ ប្រចាំឆ្នាំ​សិក្សា ២០២៥-២០២៦ ដែល​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​២៥ ដល់​ថ្ងៃ​ទី ​២៧ ខែឧសភា ឆ្នាំ ​២០២៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ របស់​លោក​សាកល​វិទ្យា​ធិ​ការ នៃ​សាកលវិទ្យាល័យ ឡាយ​ហ្វ លោក​បណ្ឌិត ដេ​វិ​ឌ ឃូ គ្យែ​ន​ហ្វ៊ែ នាយក​គ្រប់គ្រង លោក​បណ្ឌិត រ៉ូ​បឺត អា​ណុ​ល នាយិកា​ប្រតិបត្តិ លោកស្រី លឿង ស្រី ថា​ច ព្រមទាំង​ថ្នាក់ដឹកនាំ គណៈ​គ្រប់គ្រង និង​លោកគ្រូ អ្នកគ្រូ នៃ​សាលា​អន្តរជាតិ ឡាយ​ហ្វ ខេត្ត​ព្រះ​សីហ​នុ ប្រកបដោយ​ជោគជ័យ ​។

ឆ្លៀត​ក្នុង​ឱកាស​នោះ​ផង​ដែរ សាលា​ក៏​បាន​ប្រារព្ធ​ពិធី​ទទួលស្គាល់​សិស្ស​ពូកែ និង​សិស្ស​ឆ្នើម​ប្រចាំឆ្នាំ​សិក្សា ២០២៥-២០២៦ ក្នុង​នោះ​មាន​សិស្ស​មក​ពី​ថ្នាក់បឋមសិក្សា​ម្នាក់ ថ្នាក់​អនុ​វិទ្យាល័យ​ម្នាក់ និង​សិស្ស​មធ្យមសិក្សា​ម្នាក់ ដែល​ទទួល​បាន​ពានរង្វាន់​សិស្ស​ឆ្នើម​ប្រចាំ​សាលា រួម​ទាំង​ទទួល​អាហារ​រូបករណ៍​ ៥០% លើ​ថ្លៃ​សិក្សា​ ។ គួរ​បញ្ជាក់​ផង​ដែរ​ថា នេះ​ជា​ឆ្នាំ​ដំបូង​ដែល​សាលា​អន្តរជាតិ ឡាយ​ហ្វ ខេត្ត​ព្រះ​សីហ​នុ​ បាន​ផ្តល់​ពានរង្វាន់ និង​អាហារ​រូបករណ៍​ដល់​សិស្ស​ឆ្នើម​ប្រចាំ​សាលា ​៕ អត្ថបទសហការ

សូមទស្សនាវីដេអូខាងក្រោមនេះ ៖