គម្រោងអភិវឌ្ឍន៍ Bay of Lights និងក្រុមហ៊ុន Ascott បានចាប់ដៃគូគ្នាដើម្បីកំណត់ស្តង់ដារថ្មីសម្រាប់វិស័យបដិសណ្ឋារកិច្ច នៅខេត្តព្រះសីហនុ
9 ខែ មុន
ខេត្តព្រះសីហនុ, ថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៤ ៖ ការបោះជំហ៊ានក្នុងការអភិវឌ្ឍន៍គម្រោង Bay of…
ខេត្តព្រះសីហនុ, ថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៤ ៖ ការបោះជំហ៊ានក្នុងការអភិវឌ្ឍន៍គម្រោង Bay of Lights ក្រុមហ៊ុន Canopy Sands Development (CSD) បានបង្កើតភាពជាដៃគូដ៏សំខាន់មួយជាមួយ The Ascott Limited (Ascott) ដែលជាក្រុមហ៊ុនបដិសណ្ឋារកិច្ចដ៏ល្បីរបស់ CapitaLand Investment ។ កិច្ចសហការនេះផ្ដល់ឲ្យ Ascott នូវការគ្រប់គ្រងគម្រោង Summer Bay Beach Club & Cabins (Summer Bay) ក្រោមម៉ាកយីហោ Preference និង Oakwood Bay of Lights Sihanoukville ស្ថិតនៅក្នុងគម្រោង Bay of Lights ដែលជាគម្រោងអភិវឌ្ឍន៍ឆ្នេរសមុទ្រទំហំ 934 ហិកតា ក្នុងគោលបំណងប្រែក្លាយវិស័យសេវាកម្មហិរញ្ញវត្ថុ និងទេសចរណ៍នៃក្រុងព្រះសីហនុ ។
ពិធីចុះហត្ថលេខាជាផ្លូវការបានធ្វើឡើងនៅ មជ្ឈមណ្ឌលពាណិជ្ជកម្ម នៃគម្រោងអភិវឌ្ឍន៍ Bay of Lights ដែលទើបនឹងសាងសង់ថ្មីក្នុងក្រុងព្រះសីហនុ ដោយមានការចូលរួមពីនាយកប្រតិបត្តិនៃ Ascott និង CSD ដែលបង្ហាញពីការប្ដេជ្ញាចិត្តទ្វេភាគីក្នុងការលើកកម្ពស់ឧស្សាហកម្មទេសចរណ៍នៅកម្ពុជា ។
តាមរយៈសម្ព័ន្ធភាពនេះ Ascott និង CSD គ្រោងនឹងនាំម៉ាកយីហោសណ្ឋាគារអន្តរជាតិដ៏ល្បីល្បាញមកកាន់គម្រោងអភិវឌ្ឍន៍ Bay of Lights ដែលមិនត្រឹមតែគាំទ្រដល់កំណើនភ្ញៀវទេសចរអន្តរជាតិនោះទេ ថែមទាំងជួយកំណត់ស្តង់ដារថ្មីនៃផ្នែកបដិសណ្ឋារកិច្ចរបស់ Summer Bay by Preference ទៀតផងដែរ។ យុទ្ធសាស្ត្រនេះត្រូវបានដាក់ចេញក្នុងគោលដៅពង្រីកវត្តមានសណ្ឋាគារអន្តរជាតិឲ្យកាន់តែរីកសាយនៅក្នុងតំបន់ ដើម្បីផ្តល់ជូននូវការស្នាក់នៅគ្រប់ជម្រើសសម្រាប់បំពេញរាល់តម្រូវការរបស់អតិថិជន ។
លោក David Richard នាយកគ្រប់គ្រងនៃ គម្រោងអភិវឌ្ឍន៍ Bay of Lights Entertainment for Summer Bay បានបង្ហាញសុទិដ្ឋិនិយមដោយបញ្ជាក់ថា «ភាពជាដៃគូជាមួយ Ascott នេះគឺឈរលើបន្ទាត់ស្របជាមួយចក្ខុវិស័យរបស់យើងក្នុងការលើកកម្ពស់វិស័យបដិសណ្ឋារកិច្ច និងទេសចរណ៍ក្នុងខេត្តព្រះសីហនុ ។ យើងជឿជាក់ថា តាមរយៈការផ្តល់ជូនបទពិសោធលំដាប់ពិភពលោក និងគ្រប់ជម្រើសសម្រាប់រាល់តម្រូវការ យើងអាចទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន និងលើកកម្ពស់កេរ្តិ៍ឈ្មោះរបស់ គម្រោងអភិវឌ្ឍន៍ Bay of Lights ក៏ដូចជាប្រទេសកម្ពុជា ក្នុងនាមជាជម្រើសគោលដៅឈានមុខគេមួយ» ។
គោលបំណងរបស់ក្រុមហ៊ុនទាំងពីរក្រោមភាពជាដៃគូនេះ គឺការចែករំលែកចំណេះដឹងប្រកបដោយអត្ថប្រយោជន៍ និងការប្រើប្រាស់បច្ចេកវិទ្យាឱ្យគ្នាទៅវិញទៅមក ។ ផ្អែកតាមប្រព័ន្ធគ្រប់គ្រងដ៏ទំនើប និងការយកចិត្តទុកដាក់របស់ Ascott ក្នុងការពង្រឹងសមត្ថភាពជំនាញរបស់ប្រជាជនក្នុងសហគមន៍ នឹងអនុញ្ញាតឲ្យកិច្ចសហការនេះបន្តឆ្ពោះទៅសម្រេចគោលដៅរួមក្នុងការលើកកម្ពស់គម្រោងអភិវឌ្ឍន៍ Bay of Lights បន្ថែមទៀត ក៏ដូចជាលើកមុខមាត់ខេត្តព្រះសីហនុ ព្រមទាំងផ្សព្វផ្សាយប្រទេសកម្ពុជា ជាគោលដៅទេសចរណ៍ដែលពេញនិយមដល់មនុស្សរាប់លាននាក់ តាមរយៈកម្មវិធីសមាជិកជុំវិញពិភពលោករបស់ Ascott ។
“យើងមានសេចក្តីរំភើបរីករាយដែលបានក្លាយជាផ្នែកមួយនៃចក្ខុវិស័យប្រកបដោយមហិច្ឆតារបស់ គម្រោងអភិវឌ្ឍន៍ Bay of Lights ។ តាមរយៈការរួមបញ្ចូលគ្នានៃជំនាញជាក់លាក់របស់យើងនៅក្នុងវិស័យបដិសណ្ឋារកិច្ច ជាមួយនឹងយុទ្ធសាស្ត្រអភិវឌ្ឍន៍ដ៏រឹងមាំរបស់ CSD យើងកំពុងបង្កើតបទពិសោធដែលមិនអាចប្រៀបផ្ទឹមបានដែលនឹងកំណត់ស្តង់ដារថ្មីនៅក្នុងវិស័យបដិសណ្ឋារកិច្ចនៅកម្ពុជា” ។ នេះបើតាមអ្នកនាំពាក្យរបស់ លោក David Cumming អ្នកគ្រប់គ្រងទូទៅប្រចាំតំបន់នៃប្រទេសវៀតណាម កម្ពុជា និងមីយ៉ាន់ម៉ា នៃក្រុមហ៊ុន The Ascott Limited ។
ចែករំលែកព័តមាននេះ