NHAM24 ពង្រីកបន្ថែមជាមួយមុខងារថ្មី “Private Taxi” សម្រួលដល់ការធ្វើដំណើរឆ្លងទៅកាន់ខេត្តនៅក្នុងប្រទេសកម្ពុជា
រាជធានីភ្នំពេញ ថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៤ ៖ NHAM24 ដែលត្រូវបានគេទទួលស្គាល់ ជាកម្មវិធីទូរស័ព្ទដៃឈានមុខគេមួយ…
រាជធានីភ្នំពេញ ថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៤ ៖ NHAM24 ដែលត្រូវបានគេទទួលស្គាល់ ជាកម្មវិធីទូរស័ព្ទដៃឈានមុខគេមួយ…
រាជធានីភ្នំពេញ ថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៤ ៖ NHAM24 ដែលត្រូវបានគេទទួលស្គាល់ ជាកម្មវិធីទូរស័ព្ទដៃឈានមុខគេមួយ នៅក្នុងទីផ្សាររបស់ប្រទេសកម្ពុជា បានដាក់ដំណើរការ NHAM24 Private Taxi ដែលជាមុខងារថ្មីបំផុតស្ថិតនៅក្រោមសេវាកម្មកក់សំបុត្រឡានរបស់ NHAM24 ។ ការបន្ថែមមុខងារថ្មីមួយនេះ មានគោលបំណងផ្តល់ជូនអតិថិជននូវភាពងាយស្រួលក្នុងការកក់រថយន្តលក្ខណៈឯកជនជាមួយនឹងអ្នកបើកបរដែលមានជំនាញវិជ្ជាជីវៈ និងបទពិសោធន៍ខ្ពស់ លុបបំបាត់ផលលំបាកក្នុងការស្វែងរករថយន្តឯកជនដោយខ្លួនឯងតាមប្រព័ន្ធសង្គម ឬសួរពីអ្នកជុំវិញខ្លួន ។
ជាមួយនឹងការចូលរួមពីដៃគូតាក់ស៊ីឯកជនដែលមានបទពិសោធន៍ខ្ពស់ និងវិជ្ជាជីវៈ មុខងារថ្មីនេះធានាផ្តល់ជូនលោកអ្នកនូវការធ្វើដំណើរប្រកបដោយសុវត្ថិភាព និងផាសុកភាព ក៏ដូចជាអនុញ្ញាតឱ្យអតិថិជនធ្វើការកក់បានយ៉ាងងាយស្រួល នៅពេលដែលត្រូវការ ជាមួយជម្រើសប្រភេទរថយន្តជាច្រើន និងការប្រៀបធៀបតម្លៃសម្រាប់ប្រភេទរថយន្តនីមួយៗផងដែរ ។
មុខងារថ្មីនេះ នឹងជួយទៅដល់វិស័យទេសចរណ៍ក្នុងស្រុកដែលកំពុងកើនឡើង ព្រមទាំងម្ចាស់អាជីវកម្មដែលមានតម្រូវការធ្វើដំណើរឆ្លងខេត្ត ឬក៏អតិថិជនដែលគ្រាន់តែត្រូវការសេវាកម្មថយន្តឯកជន ដើម្បីធ្វើដំណើរទៅកាន់គោលដៅរបស់ពួកគេ។ បច្ចុប្បន្ននេះ សេវាកម្មកក់សំបុត្រឡានរបស់ NHAM24 បានផ្តល់ឲ្យអតិថិជនធ្វើការកក់សំបុត្រឡាន ឬទូកទៅកាន់គោលដៅណាមួយក្នុងប្រទេសកម្ពុជា និងទីក្រុងនៃប្រទេសជិតខាងផងដែរ។ ចក្ខុវិស័យក្នុងការដាក់ដំណើរការនៃ NHAM24 Private Taxi នឹងជួយពង្រឹងវិស័យទេសចរណ៍ និងសម្រួលការធ្វើដំណើររបស់ភ្ញៀវជាតិ និងអន្តរជាតិ ។
NHAM24 ដែលត្រូវបានគេស្គាល់យ៉ាងទូលំទូលាយសម្រាប់សេវាកម្មដឹកជញ្ជូនអាហារ ហើយក៏បានពង្រីកបន្ថែមសេវាកម្មជាច្រើនទៀតដែលរួមមាន ការហៅតាក់ស៊ី ការកក់សំបុត្រឡាន ការបញ្ញើអីវ៉ាន់ ទិញគ្រឿងទេស គ្រឿងអេឡិចត្រូនិច និងទិញអីវ៉ាន់ផ្សេងៗផងដែរ។ លោកស្រី ស៊ុន សុខា ប្រធាននាយកប្រតិបត្តិការរបស់ NHAM24 បានមានប្រសាសន៍ថា “ការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនរបស់យើងបានដើរតួជាកម្លាំងពីក្រោយការសម្រេចចិត្តរបស់យើងក្នុងការបើកដំណើរការសេវាកម្ម NHAM24 Private Taxi ដែលផ្តល់ភាពងាយស្រួលដល់អតិថិជនរបស់យើងក្នុងការធ្វើដំណើរទៅកាន់ ខេត្តនានានៃព្រះរាជាណាចក្រកម្ពុជា។ ការចាប់ផ្តើមដំណើរការនៃមុខងារនេះ យើងនៅតែប្តេជ្ញាចិត្តក្នុងការពង្រឹងសេវាកម្មរបស់យើង ដោយធានានូវភាពងាយស្រួល និងភាពជឿជាក់ដែលមិនអាចប្រៀបផ្ទឹមបាន” ។
ក្នុងការបើកដំណើរការមុខងារថ្មីរបស់នេះ NHAM24 Private Taxi ក៏ផ្តល់ការបញ្ចុះតម្លៃ 15% លើរាល់ការកក់ចាប់ពីថ្ងៃទី 18 ដល់ថ្ងៃទី 30 ខែមីនា ឆ្នាំ 2024 ។
អំពី NHAM24
បានបង្កើតឡើងក្នុងឆ្នាំ 2015 NHAM24 គឺជាកម្មវិធីទូរស័ព្ទដៃឈានមុខគេដំបូងដែលមានផ្តល់ជូន សេវាកម្មជាច្រើនដែលមានរួមតាក់ស៊ី ការកក់សំបុត្រឡាន ការបញ្ញើអីវ៉ាន់ ទិញគ្រឿងទេស គ្រឿងអេឡិចត្រូនិច និងទិញអីវ៉ាន់ផ្សេងៗផងដែរ។ ប្រតិបត្តិការនៅក្នុងទីក្រុងចំនួន 19 ក្នុងប្រទេសកម្ពុជា NHAM24 បានក្លាយជាផ្នែកសំខាន់មួយនៃការរស់នៅប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់របស់ខ្លួន ដោយផ្តល់ ជីវភាពរស់នៅដល់អ្នកដឹក និងដៃគូអ្នកបើកបរជាង 10,000 នាក់ និងអនុញ្ញាតឱ្យដៃគូពាណិជ្ជករ ដែលបានចុះបញ្ជីជាង 20,000 នាក់ ដើម្បីពង្រីកអាជីវកម្មរបស់ពួកគេ ។ ឥឡូវនេះ NHAM24 មានបុគ្គលិកជាង 300 នាក់នៅក្នុងទីស្នាក់ការកណ្តាលរបស់ខ្លួនក្នុងរាជធានីភ្នំពេញ ហើយបានរីកចម្រើនទៅជាកម្មវិធីដ៏ទំនើបដែលរួមបញ្ចូលគ្នាយ៉ាងពេញលេញក្នុងការផ្តល់នូវតម្លៃ និងភាពងាយស្រួល ដល់អតិថិជនរបស់ខ្លួន ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ