រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន ខូហ្វី ខូ អិលធីឌី (KOFI CO., LTD.) មានកិត្តិយសសូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា កាលពីថ្ងៃទី ០៦ ខែមីនា ឆ្នាំ ២០២៤ ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា បានឯកភាពកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើផលិតផលម៉ាស៉ីនឆុងកាហ្វេ និងគ្រឿងបន្លាស់ម៉ាក ASTORIA របស់ក្រុមហ៊ុន ខូហ្វី ខូ អិលធីឌី (KOFI CO., LTD.) ដែលទទួលបានពីក្រុមហ៊ុន CMA MACCHINE PER CAFFE S.r.l ប្រទេសអ៉ីតាលី ដែលជាម្ចាស់ម៉ាកតាមរយៈលិខិតប្រកាសលេខ ០៧៦៥ ព.ណ កសប ចុះថ្ងៃទី ០៦ ខែមីនា ឆ្នាំ ២០២៤ ។
តាមរយៈលិខិតកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខនេះ ក្រុមហ៊ុន ខូហ្វី ខូ អិលធីឌី (KOFI CO., LTD.) គឺជាអ្នកទទួលបានសិទ្ធិផ្តាច់មុខស្របច្បាប់តែមួយគត់ពីក្រុមហ៊ុន CMA MACCHINE PER CAFFE S.r.l ប្រទេសអ៉ីតាលីក្នុងការនាំចូល និងចែកចាយផលិតផលដែលមានពាក់ម៉ាកខាងលើទូទាំងព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីឆ្នាំ ២០១២ មកម្ល៉េះ ។
ការទទួលស្គាល់នេះនឹងផ្តល់ជូននូវទំនុកចិត្តដល់អតិថិជនទាំងអស់ដែលនិយមគាំទ្រម៉ាក ASTORIA ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន ខូហ្វី ខូ អិលធីឌី (KOFI CO., LTD.) សុទ្ធតែត្រូវបានបញ្ជាក់ដោយក្រុមហ៊ុន CMA MACCHINE PER CAFFE S.r.l ប្រទេសអ៉ីតាលី អំពីកម្រិតស្តង់ដាគុណភាពច្បាស់លាស់ជូនអតិថិជន និងចៀសវាងការប្រើប្រាស់ផលិតផល និងគ្រឿងបន្លាស់ក្លែងក្លាយ ។
រីឯអតិថិជនដែលបានទិញម៉ាស៊ីនឆុងកាហ្វេ និងគ្រឿងបន្លាស់ម៉ាក ASTORIA ពី KOFI នឹងទទួលបានអត្ថប្រយោជន៍ ការបង្រៀនពីរបៀបប្រើប្រាស់ម៉ាស៊ីន ការថែទាំជាប្រចាំ មានគ្រឿងបន្លាស់ គ្រប់គ្រាន់ ក្រុមជាងមានជំនាញច្បាស់លាស់ដែលទទួលបានការបណ្តុះបណ្តាលពីរោងចក្រ និងការធានាត្រឹមត្រូវ ។
ជាមួយគ្នានេះផងដែរ ក្រុមហ៊ុន ខូហ្វី ខូ អិលធីឌី (KOFI CO., LTD.) មានសិទ្ធិស្របច្បាប់ក្នុងការដាក់ពាក្យបណ្តឹងទៅកាន់អាជ្ញាធរមានសមត្ថកិច្ចដើម្បីចាត់វិធានការទៅលើការនាំចូល និងចែកចាយផលិតផល និងគ្រឿងបន្លាស់ដែលពាក់ម៉ាកដូចគ្នាទៅនឹងម៉ាករបស់ក្រុមហ៊ុនដូចដែលមានចែងក្នុងលិខិតទទួលសិទ្ធិនេះផងដែរ ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាប ៕ អត្ថបទសហការ
ខាងក្រោមនេះគឺជាលិខិតថតចម្លងចេញដោយក្រសួងពាណិជ្ជកម្ម ៖
ចែករំលែកព័តមាននេះ