រាជធានីភ្នំពេញ ៖ កាលពីពេលកន្លងទៅនេះ ក្រុមហ៊ុន ជេអិនធី អេចប្រេស ប្រចាំប្រទេសកម្ពុជា បានចូលរួមសកម្មភាពសង្គមដោយបានបរិច្ចាគសម្លៀកបំពាក់ ទៅកាន់អង្គការតំលៃស្ដ្រី និង សមាគមន៍សប្បុរសធម៌មេត្តា សរុបចំនួន ២០០០ ឈុត ដើម្បីជួយដល់ស្ដ្រី និងកុមារដែលខ្វះខាត និងជួបការលំបាក ។ សកម្មភាពសម្បុរសធម៌នេះ គឺជាការចូលរួមបរិច្ចាគដោយស្ម័គ្រចិត្ដ ពីសំណាក់ថ្នាក់ដឹកនាំក៏ដូចជាបុគ្គលិក J&T Express និងដៃគូសហការទាំងអស់ ក្នុងគោលបំណងដើម្បី ចូលរួមអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា ឆ្នាំ ២០២៤ ។
សកម្មភាពគោលដៅរបស់ J&T ធ្វើឡើងនៅពេលនេះ គឺផ្តោតសំខាន់ជារួមថា «ពួកយើងពិតជាមានក្តីសោមនស្សរីករាយក្នុងយុទ្ធនាការដឹកជញ្ជូនក្ដីស្រលាញ់នឹងភាពកក់ក្ដៅជូនស្ដ្រី និងកុមារកម្ពុជា» និងលើកទឹកចិត្តអ្នកទាំងអស់គ្នាឱ្យចូលរួមជាមួយពួកយើង តាមរយៈទង្វើដ៏សាមញ្ញនៃការបរិច្ចាគសម្លៀកបំពាក់ យើងអាចលើកស្ទួយស្រី្ត និងកុមារដែលកំពុងប្រឈមមុខនឹងភាពលំបាក ភាពខ្វះខាត និងការបៀតបៀនផ្សេងៗ ដោយផ្តល់ឱ្យពួកគេនូវភាពកក់ក្តៅតាមដែលអាចធ្វើទៅបាន ។
លោក Benny Hu នាយកប្រតិបត្តិក្រុមហ៊ុន J&T Express Cambodia បានមានប្រសាសន៍ថា ៖ ការជួយសហគមន៍មានសារៈសំខាន់ណាស់សម្រាប់ J&T Express ។ ដូច្នេះហើយទើបពួកយើងតែងតែជំរុញឲ្យបុគ្គលិកចូលរួមដោយស្ម័គ្រ បង្កើតសកម្មភាពមនុស្សធម៌ ជួយកិច្ចការងារសង្គមតាមលទ្ធភាពរបស់ពួកយើង ។ លោកបានឲ្យដឹងបន្តថា ៖ បុគ្គលិកក្រុមហ៊ុន J&T Express Cambodia បានចូលរួមដោយស្ម័គ្រចិត្តក្នុងការបរិច្ចាគសម្លៀកបំពាក់ទាំងអស់នេះ ជូនចំពោះស្ដ្រីដែលមានជីវភាពខ្វះខាតនិងកុមារដែលជួបការលំបាកផងដែរ ។ ពួកយើងរួមគ្នាលើកស្ទួយ និងបង្ហាញពីទឹកចិត្តរបស់យើង ដើម្បី កសាងអនាគត និងកែប្រែមុខមាត់សង្គមកម្ពុជាឲ្យកាន់តែល្អប្រសើរទាំងអស់គ្នា ។
ដូចដែលអ្នកទាំងអស់គ្នាបានដឹងរួចមកហើយថា ក្រុមហ៊ុន J&T Express Cambodia គឺជាក្រុមហ៊ុន ដែលមានសេវាកម្មដឹកជញ្ជូនជាសកល និងជាក្រុមហ៊ុនដែលមានការរីកចម្រើនក្នុងវិស័យដឹកជញ្ជូនរហ័សនិងឈានមុខគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលបង្កើតឡើងដំបូងក្នុងឆ្នាំ ២០១៥ ! ហើយបច្ចុប្បន្នបានគ្របដណ្ដប់ផ្តល់សេវានេះលើប្រទេសចំនួន ១៣ ដូចជា ៖ ប្រទេសឥណ្ឌូណេស៊ី វៀតណាម ម៉ាឡេស៊ី ហ្វីលីពីន ថៃ កម្ពុជា សិង្ហបុរី ចិន អារ៉ាប៊ីសាអូឌីត អេមីរ៉ាត់អារ៉ាប់រួម ម៉ិកស៊ិក ប្រេស៊ីល និងអេហ្ស៊ីប ជាដើម ។ J&T ប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវបេសកកម្ម «អតិថិជនជាគល់ ប្រសិទ្ធភាពជាឫស » ។
ក្រុមហ៊ុន ជេអិនធី អេចប្រេស ក៏បានប្តេជ្ញាចិត្តថា នឹងខឹតខំរិះរកនូវសេវាកម្មថ្មីៗ លឿនរហ័សទាន់ចិត្ត និងសុវត្ថិភាពខ្ពស់ ដើម្បីបម្រើជូនដល់អតិថិជនគ្រប់លំដាប់ថ្នាក់ ទាំងសេវាកម្មក្នុងស្រុក និងក្រៅស្រុក ។ មិនថាលោកអ្នកចង់ផ្ញើទំនិញ ទិញទំនិញ ឬទូទាត់ទំនិញតាម Online ឬដោយផ្ទាល់នោះទេ គឺពិតជាមានភាពងាយស្រួល ចំណេញពេលវេលា និងថវិកា ព្រមទាំងទទួលបាននូវការយកចិត្តទុកថ្នាក់ខ្ពស់ ប្រកបដោយសុវត្ថិភាពផ្លូវចិត្តពីខាងក្រុមហ៊ុនផងដែរ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ