ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ស្វែង​យល់​អំពី ជំងឺមហារីក​ឈាម និង​វិធី​ព្យាបាល !

1 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ឈាម គឺជា​សរីរាង្គ​មួយ ដែល​មាន​តួនាទី​ដ៏​សំខាន់​មួយ នៅ​ក្នុង​រាង​កាយ​របស់​មនុស្ស​ម្នាក់​ៗ ប៉ុន្ដែប្រសិនបើឈាម​របស់​យើង​មាន​បញ្ហា​ខុស​ប្រក្រតី វា​ក៏​បង្ក​ផល​ប៉ះពាល់​ដល់​សេរី​រា​ង្គ​កាយ​ផ្សេង​ទៀត​របស់​មនុស្ស ឬ​អាច​ឈាន​ដល់​កើត​ជំងឺមហារីក​ឈាម​ផង​ដែរ​ ។…

រាជធានីភ្នំពេញ ៖ ឈាម គឺជា​សរីរាង្គ​មួយ ដែល​មាន​តួនាទី​ដ៏​សំខាន់​មួយ នៅ​ក្នុង​រាង​កាយ​របស់​មនុស្ស​ម្នាក់​ៗ ប៉ុន្ដែប្រសិនបើឈាម​របស់​យើង​មាន​បញ្ហា​ខុស​ប្រក្រតី វា​ក៏​បង្ក​ផល​ប៉ះពាល់​ដល់​សេរី​រា​ង្គ​កាយ​ផ្សេង​ទៀត​របស់​មនុស្ស ឬ​អាច​ឈាន​ដល់​កើត​ជំងឺមហារីក​ឈាម​ផង​ដែរ​ ។ តើ​ជំងឺ​ឈាម​ដែល​កំពុង​កើត​មាន​បច្ចុប្បន្ន​មាន​ប៉ុន្មាន​ប្រភេទ មាន​រោគ​សញ្ញា​អ្វីខ្លះ ហើយ​យើង​អាច​ព្យាបាល​បាល​វា​តាម​វិធី​ណាខ្លះ ? ប្រសិនបើ​លោក​អ្នក​កំពុង​មាន​ច​ម្ង​ល់​ទាំងនេះ អត្ថបទ​មួយ​នេះ នឹង​មាន​ចម្លើយជូន​អ្នក​ ។

តើ​ជំងឺមហារីក​ឈាមមាន​ប៉ុន្មាន​ប្រភេទ​ដែល​ច្រើន​កើត​មាននៅ​លើ​មនុស្ស​នា​ពេលបច្ចុប្បន្ន ?
តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត លី​ម ជឺ​អ៊ី អ្នកឯកទេស​ឈាម នៅ​ម​ជ្ឍ​មណ្ឌល​ឯកទេស​ឈាម នៃ​មន្ទីរពេទ្យ ម៉ោ​ន អេ​លី​ហ្សា​ប៊ែ​តណ​វី​ណា (Dr Lim Zi Yi, Hematologist, Centre for Clinical Haematology at Mount Elizabeth Novena Hospital) នៃ​ប្រទេស​សិង្ហ​បុរី បាន​ឲ្យ​ដឹង​ថា ឈាមមាន​តួនាទី​សំខាន់​នៅ​ក្នុង​សព៌ាង្គកាយ​មនុស្ស ដូច​ជា​កា​រប​ញ្ចូ​ន​អុកស៊ីហ្សែន និង​ការ​ការពារ​កុំ​ឲ្យ​មានការ​ឆ្លង​ជំងឺ​ផ្សេង​ៗ ហើយ​ឈាម​ខ្លួនឯង​ក៏​មាន​តួនាទី​ទប់​ឈាម (​កកឈាម​) កុំ​ឲ្យ​ហូរ​នៅ​ពេល​មាន​របួស​មុត​ចេញ​ឈាម​ជាដើម ​។

ប៉ុន្ដែ កាលណា​ឈាមមាន​បញ្ហា ខុស​ប្រក្រតី វា​ក៏​ធ្វើ​ឲ្យ​យើង​មាន​ប្រឈម​នឹង​ជំងឺ​ផ្សេង​ៗ​ដែរ ពិសេស គឺ​កា​រវិ​វត្ត​ទៅ​រក​ជំងឺមហារីក​ឈាម ​។ បើ​តាម​លោក​វេជ្ជ លី​ម ជឺ​អ៊ី ជំងឺមហារីក​ឈាម​ត្រូវ​បាន​បែងចែក​ជា​៣​ប្រភេទ គឺ ទី​ ១ ប្រភេទ Lymphoma ដែល​មាន​ករណី​ការ​កើតឡើង​ច្រើន​ជាងគេ​ ។ ទី​ ២ គឺ ប្រភេទ Leukaemia ជា​ប្រភេទ​ជំងឺមហារីក​គ្រាប់​ឈាមស​ ។ និង​ទី​ ៣ គឺ​ប្រភេទ Myeloma ដែល​ជា​ប្រភេទ មហារីក​ឈាម ដែល​បង្ក​ផល​ប៉ះពាល់​ដល់​តម្រង់​នោម និង​ឆ្អឹង ​។

តើ​មាន​រោគ​សញ្ញា​អ្វីខ្លះ ដែល​អ្នកជំងឺ​ឈាម​តែង​ជួប​ប្រទះ ?
បើ​តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត លី​ម ជឺ​អ៊ី មាន​ករណី​ខ្លះ អ្នកជំងឺ​ឈាម​មិន​មាន​ចេញ​រោគ​សញ្ញា​អ្វី​ទាំងអស់ ដោយសារ​តែ​ប្រព័ន្ធ​សរីរាង្គ​ខួរឆ្អឹង​របស់​ពួក​គេ​នៅ​មាន​សមត្ថភាព សម្រាប់​ដំណើរការ​បង្កើត​គ្រាប់​ឈាម ដូច្នេះ​ហើយ ទើប​អ្នកខ្លះ​មិន​មាន​ឃើញ​រោគ​សញ្ញា​ខុស​ប្រក្រតី ​។ ក្នុង​ន័យ​នេះ ករណី​ខ្លះ ទោះបីជា​ធ្វើតេស្ដ​ឈាម​ក៏​គេ​មិន​អាច​រក​ឃើញ​ភាព​ខុស​ប្រក្រតី​នោះ​ដែរ ឬ​បើ​រក​ឃើញ​ក៏​មាន​តិចតួច​បំផុត ​។ ប៉ុន្ដែនៅ​ពេល​ដំណាក់កាល​បន្ទាប់ ពោល​គឺ​ស្ថានភាព​ជំងឺ​កាន់តែ​វិ​វត្ត អ្នកជំងឺ​អាច​នឹង​មាន​ចេញ​រោគ​សញ្ញា​មួយ​ចំនួន ដូច​ជា ស្លេកស្លាំង គ្រាប់​ឈាមក្រហម​ធ្លាក់​ចុះ នឿយហត់ និង​អស់កម្លាំង​ជាដើម​ ។ មួយវិញទៀត អ្នកជំងឺ អាច​នឹង​ងាយ​ក្នុង​ការ​ឆ្លង​មេរោគ​ក្នុង​ឈាម ដោយសារ​តែ​គោ​លិ​កា​ឈាមក្រហម​ធ្លាក់​ចុះ ហើយ​បើ​មាន​ករណី​មុត​ដាច់​ចេញ​ឈាម ឈាម​នឹង​ហូរ​លឿន ក្រ​កក​ជាដើម ​។ អាកា​រៈ​មួយទៀត អ្នកជំងឺ​អាច​នឹង​មាន​ស្នាម​ជាំ​លើ​ស្បែក ឬ​ហូរ​ឈាម​តាម​អញ្ចាញធ្មេញ ស្រក​គីឡូ ក្ដៅខ្លួន និង​ឡើង​កូនកណ្ដុរ​ផង​ដែរ​ ។

ប្រសិនបើ​អ្នកជំងឺ​មាន​ចេញ​រោគ​សញ្ញា​សង្ស័យ ដូចដែល​បាន​រាប់រៀប​ខាងលើ លោក​អ្នក​គួរតែ​ស្វែងរក​ការ​ប្រឹក្សា​ជាមួយនឹង​គ្រូពេទ្យ​ឯកទេស​ផ្នែក​ឈាម ដើម្បី​ធ្វើ​រោគ​វិនិច្ឆយ ក៏​ដូច​ជា​ធ្វើតេស្ដ​ឈាម​ឲ្យ​បាន​ច្បាស់លាស់​បំផុត ព្រោះ​ជំ​ងឹ​មហារីក​ឈាម​នេះ មាន​ច្រើន​ប្រភេទ ដូច្នេះ ការ​ធ្វើ​រោគវិនិច្ឆ័យ​បាន​ត្រឹមត្រូវ​ច្បាស់លាស់ វា​នឹង​ធ្វើ​ឲ្យ​ការ​ព្យាបាល​កាន់តែ​មាន​ប្រសិទ្ធភាព និង​ឆាប់​ជា​សះស្បើយ ​។

តើ​គេ​អាច​ព្យាបាល​ជំងឺមហារីក​ឈាម​តាម​វិធី​ណាខ្លះ ?
ជា​ការ​ពិត​ណាស់ មនុស្ស​ម្នាក់​ៗ​ពេល​ដែល​លឺ​ជំងឺមហារីក​ឈាម ច្បាស់​ជា​មាន​ភាព​ភ័យ​ខ្លាច និង​តក់ស្លុត ប៉ុន្ដែ គេ​មាន​វិធីសាស្ត្រ​ព្យាបាល​វា​បានជា​សះស្បើយ​យ៉ាង​មាន​ប្រសិទ្ធភាព​ខ្ពស់​បំផុត​ ។
បើ​តាម​លោក​វេជ្ជបណ្ឌិត លី​ម ជឺ​អ៊ី ការ​ព្យ​បាល​ជំងឺមហារីក​ឈាម​អាច​ព្យាបាល​ត្រូវ​បាន​បែងចែក​ជា​៣​ដំណាក់កាល​។ ទី​១ គឺ​ការ​ព្យាបាល​តាម​បែប Chemotherapy ឬ​ហៅ​ថា ការ​ព្យា​ល​បាល ដោយ​ការ​ចាក់​គីមី សម្លា.ប់​កោសិកា​អាក្រក់​ចោល ហើយ​វា​ជា​វិធីសាស្ត្រ​ព្យាបាល ដែល​មាន​ជា​យូរ​មក​ហើយ ប៉ុន្ដែ នៅ​តែ​មាន​ប្រសិទ្ធភាព ប៉ុន្ដែ វា​ក៏​មាន​ជា​ផល​ប៉ះពាល់ (Side Effect) ចំពោះ​អ្នកជំងឺ​ដែរ​ ។ ទី​ ២ គឺ​ការ​ព្យាបាល​តាម​បែប Targeted Therapies ជា​វិធីសាស្ត្រ​ព្យាបាល ដែល​ធ្វើ​ឡើង​ចំ​គោលដៅ​ទៅ​តាម​ប្រភេទ​ជំងឺ ហើយ​វា​ក៏​កាត់​បន្ថយ​ផល​ប៉ះពាល់​ចំពោះ​អ្នកជំងឺ​ឲ្យ​មាននៅ​កម្រិត​តិចតួច​បំផុត​ ។ ទោះ​យ៉ាងណា វិធី​ព្យាបាល Targeted Therapies ពេល​ខ្លះ​ក៏​ត្រូវ​ព្យាបាល​ទន្ទឹម​គ្នា នឹង​វិធីសាស្ត្រ Chemotherapy ដែរ ដោយ​អាស្រ័យ​លើ​ស្ថានភាព​អ្នកជំងឺ ។ វិធីសាស្ត្រ​ទី​៣​នោះ គឺ​ការ​ព្យាបាល​តាម​បែប Immunotherapy គឺជា​ការ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ ដើម្បី​បង្កើន​ប្រព័ន្ធ​ភាពស៊ាំ​នៅ​ក្នុង​រាង​កាយ សម្រាប់ វាយ​ទប់ទល់​នឹង​មេរោគ​មហារីក ​។

ទោះ​យ៉ាងណា បើ​តាម​ការ​អះអាង​របស់​លោក​វេជ្ជបណ្ឌិត លី​ម ជឺ​អ៊ី មាន​ករណី​ខ្លះ ដោយសារ​ជំងឺមហារីក​ឈាមមាន​សភាព​ធ្ងន់ធ្ងរ​ខ្លាំង ដូច្នេះ វិធីសាស្ត្រ​ព្យាបាល​ទាំង​បី​ខាងលើ​នេះ ក៏​មិន​អាច​យកឈ្នះ​លើ​មេរោគ​មហារីក​ឈាម​ដែល​កំពុង​រាលដាល​ខ្លាំង​បាន​ដែរ​ ។ ដូច្នេះ គេ​មាន​វិធីសាស្ត្រ​មួយទៀត ដែល​ជា​វិធីសាស្ត្រ​ព្យាបាល​ពេញ​និយម និង​មាន​ប្រសិទ្ធភាព​ខ្ពស់ នោះ​គឺ​ការ​ព្យាបាល​ដោយ​ការ​ចាក់ Stem Cell ឬ Bone Marrow Transplant ដែល​ជា​ការ​ផ្សាំ​បណ្ដុះ​កោសិកា​ខួរឆ្អឹង​ថ្មី​ ។ ការ​ព្យាបាល​តាម​វិធីសាស្ត្រ​នេះ គឺ​ត្រូវ​បាន ធ្វើ​ឡើង​នៅ​ទូ​ទាំង​ពិភពលោក​អស់​រយៈពេល ៦០​ ឆ្នាំ​មក​ហើយ ហើយ​វា​មាន​ប្រសិទ្ធភាព​ខ្ពស់ សម្រាប់​ការ​ព្យាបាល​ជំងឺមហារីក​ឈាម​ធ្ងន់ធ្ងរ ដ្បិតថា អ្នកជំងឺ​ដែល​ស្ថិត​ក្នុង​ដំណាក់​នេះ ភាគច្រើន គឺ​ខួរឆ្អឹង​របស់​គាត់​លែង​ដំណើរការ ដូច្នេះ គេ​ត្រូវ​តែ​ផ្ស៊ាំ​ខួរឆ្អឹង​ថ្មី ឲ្យ​ដំណើរការ​ឡើង​វិញ​។ ការ​ផ្ស៊ាំ​ខួរឆ្អឹង​នេះ គឺ​ត្រូវការ​រក​ខួរឆ្អឹង​ណា ដែល​ត្រូវ​គ្នា​នឹង​ខួរឆ្អឹង​របស់​អ្នកជំងឺ អាច​ជា​សាច់ញាតិ ឬ​អ្នក​ណា​ផ្សេង​ក៏​បាន​។ ទោះ​យ៉ាងណា និ​តី​វិធី​ក្នុង​ការ​ព្យាបាល​តាម​បែប Stem cell ឬ ការ​បណ្ដុះ​កោសិកា​ខួរឆ្អឹង​នេះ គឺ​មាន​ភាព​ស្មុ​គ្រ​ស្មាញ​ច្រើន ដែល​ទាមទារ​ឲ្យ​អ្នកជំងឺ​ត្រូវ​សម្រាក​ពេទ្យ និង​តាមដាន​រយៈពេល​ ១​ ខែ​ ។

យ៉ាងណា​ក៏​ដោយ ការ​រីក​ចម្រើន​នៃ​វិស័យ​បច្ចេកវិទ្យា​នៅ​រយៈពេល ១០​ ឆ្នាំ​ចុង​ក្រោយ​នេះ បាន​ជំរុញ​ឲ្យ​វិស័យ​សុខាភិបាល​កាន់តែ​មាន​ភាព​ជឿនលឿន ពោល​គឺ មាន​ថ្នាំ​ល្អ​ៗ​សម្រាប់​ការ​ព្យាបាល​ជំងឺមហារីក និង​បន្ថយ​ផល​ប៉ះពាល់​ទៅ​លើ​អ្នកជំងឺ​មក​នៅ​តិចតួច​បំផុត ហើយ​ឧបករណ៍​បរិក្ខា​សម្រាប់​ការ​ព្យាបាល​ទៀត​សោត​ក៏​ទំនើប​ៗ​ផង​ដែរ ​។ លោក​វេជ្ជបណ្ឌិត បាន​លើក​ឡើង​ថា ដើម្បី​ប្រាកដ​ច្បាស់​អំពី​ស្ថានភាព​ជំងឺ អ្នកជំងឺ​គួរតែ​ស្វែងរក​ការ​ប្រឹក្សា​ពី​វេជ្ជបណ្ឌិត​ឯកទេស និង​ធ្វើការ​ពិនិត្យ​តាមដាន​ឲ្យ​បាន​ម៉ត់ចត់ មុន​នឹង​ជ្រើសរើស​យក​ការ​ព្យាបាល​តាម​វិធីសាស្ត្រ​ណាមួយ ​។

លោក​វេជ្ជបណ្ឌិត លី​ម ជឺ​អ៊ី បន្ថែម​ថា ចំពោះ​ការ​ព្យាបាល​ជំងឺមហារីក​ឈាម​នេះ នៅ​ប្រទេស​សិង្ហ​បុរី គឺ​មានការ​ពេញ​និយម​យ៉ាង​ខ្លាំង ជា​ពិសេស​នៅ Centre for Clinical Haematology របស់​លោក​ផ្ទាល់ ក្នុង​មន្ទីរពេទ្យ Mount Elizabeth Novena ការ​ព្យាបាល​ជំងឺមហារីក​ឈាម ត្រូវ​បាន​ធ្វើ​ឡើង​យ៉ាង​យកចិត្តទុកដាក់​បំផុត រាប់​តាំងពី​ការ​ជួប​ប្រឹក្សា​ជាមួយ​អ្នកជំងឺ​លើក​ដំបូង រហូត​ដល់​ជា​សះស្បើយ​ចេញពី​មន្ទីរពេទ្យ​។ លើស​ពី​នេះ ការ​ព្យាបាល​នៅ Centre for Clinical Haematology មិន​ផ្ដោត​ការ​យកចិត្តទុកដាក់​ខ្ពស់​លើ​ការ​ព្យាបាល​អ្នកជំងឺ​តែ​មួយ​មុខ​នោះ​ទេ ប៉ុន្ដែ ក្រុម​វេជ្ជបណ្ឌិត និង​គិលានុបដ្ឋាយិកា តែងតែ​តាម​ជួយ​ផ្ដល់​ការ​ប្រឹក្សា និង​មើលថែ​ក្រុម​គ្រួសារ​របស់​អ្នកជំងឺ ដែល​មក​ជាមួយ​អ្នកជំងឺ​ផង​ដែរ ។

ជា​អនុសាសន៍ ពី​លោក​វេជ្ជបណ្ឌិត លី​ម ជឺ​អ៊ី ដើម្បី​សុខភាព ជៀស​ផុត​ពី​ជំងឺ​ផ្សេង​ៗ យើង​ម្នាក់​ៗ​គួរតែ​គិតគូរ​ពី​របប​អាហារ​ទទួលទាន​ប្រចាំ​ថ្ងៃ​ឲ្យ​បាន​ត្រឹមត្រូវ ដូច​ជា​ត្រូវ​ញាំ​អាហារ​ណា ដែល​ល្អ​សម្រាប់​សុខភាព មិន​ផ្អែម​ពេក ប្រៃ​ពេក ឬ​មាន​ជាតិ​ខ្លាញ់​ច្រើន​។ មួយវិញទៀត ត្រូវ​មានការ​ហាត់ប្រាណ​ជា​ប្រចាំ និង​ត្រូវ​តាមដាន ឬ​ពិនិត្យ​សុខភាព​ឲ្យ​បាន​ទៀងទាត់ ៕ អត្ថបទសហការ