ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម ចុះ​ពិនិត្យ​វឌ្ឍនភាព​គម្រោង​សាង​សង់​ច្រាំង​ទន្លេ ក្នុងភូមិ​សាស្ត្រ​ខេត្តកណ្តាល

3 ខែ មុន

នៅ​ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០២៤ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម អមដំណើរ​ដោយ​ឯកឧត្តម​ថ្នាក់ដឹកនាំ មន្ត្រី​ជំនាញ​បច្ចេកទេស​ក្រសួង…

នៅ​ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០២៤ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម អមដំណើរ​ដោយ​ឯកឧត្តម​ថ្នាក់ដឹកនាំ មន្ត្រី​ជំនាញ​បច្ចេកទេស​ក្រសួង និង​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកណ្តាល បាន​អញ្ជើញ​ចុះ​ពិនិត្យ​វឌ្ឍនភាព​គម្រោង​សាងសង់​ច្រាំង​ទន្លេបាសាក់ ស្ថិត​ក្នុងភូមិ​សាស្ត្រ​សង្កាត់​ព្រែក​ជ្រៃ ក្រុង​សំពៅ​ពូន ខេត្តកណ្តាល​។

សូម​ជម្រាប​ថា គិត​មក​ដល់​ពេល​នេះ វឌ្ឍនភាព​នៃ​ការងារ​សាងសង់​សំណង់​ការពារ​ច្រាំង​ទន្លេបាសាក់​​បរិវេណ​បង្គោល​ព្រំដែន​លេខ​២៤៥/៤(១) ប្រវែង​១២០០​ម សម្រេច​បាន​ប្រមាណ ៦២% ដែល​ក្នុង​នោះ​រួម​មាន​៖

ទី​១)​ការងារ​រៀប​បាវ​ការពារ​ចរន្តទឹក​បុ​.​ក ហូរ​ច្រោះ​ដី​ផ្នែក​ខាងក្រោម​សម្រេច​បាន​១០០%
ទី​២)​ការងារ​បុក​ស្បាន់​ផាយ (Spun Pile) សម្រេច​បាន ១០០%
ទី​៣)​ការងារ​បុក​ស៊ី​ផាយ​សម្រេច​បាន ៥០%
ទី​៤)​ការងារ​បេតុង​អា​មេស​ម្រេច​បាន ១៥% និង
ទី​៥)​ការងារ​បំពេញ​ដីស​ម្រេច​បាន ៥%​។
តាម​គម្រោង ការងារ​នេះ នឹង​បញ្ចប់​ក្នុង​ដំណាច់​ខែសីហា ឆ្នាំ​២០២៤ ខាង​មុខ​។

ក្នុង​ឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ថ្លែង​នូវ​ការ​កោតសរសើរ និង​វា​.​យ​តម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព​ការងារ​ដែល​សម្រេច​បាន និង​បាន​ណែនាំ​បន្ថែម​ដល់​លោក​ប្រធាន​មន្ទីរ និង​ក្រុមការងារ​បច្ចេក​ទេស​ឱ្យ​បន្ត​នូវ​កិច្ចសហការ​ល្អជា​មួយ​អាជ្ញាធរ​ដែនដី និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​អាច​សម្រេច​កិច្ចការ​ការពារ​ច្រាំង​ទន្លេបាសាក់​នេះ តាម​ផែនការ​ដែល​បាន​គ្រោងទុក​ប្រកបដោយ​គុណភាព​ខ្ពស់​។

ជាមួយ​គ្នា​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​ណែនាំ​ឱ្យ​ក្រុមការងារ​បច្ចេកទេស នៃ​នាយកដ្ឋាន​ជល​សាស្ត្រ និង​ការងារ​ទន្លេ សិក្សា​ច្រាំង​ទន្លេបាសាក់​នេះ នៅ​ផ្នែក​ខាងក្រោម​ការដ្ឋាន​ដែល​មាន​ប្រវែង​ប្រមាណ ៣០០០​ម៉ែត្រ គួរ​មានការ​សាងសង់​បន្ត ដើម្បី​ទប់ស្កាត់​ការ​ហូរ​ច្រោះ​នៃ​ច្រាំង​ទន្លេ​បន្ថែម​ទៀត​។

គួរ​បញ្ជាក់​ថា ច្រាំង​ទន្លេបាសាក់ បរិវេណ​បង្គោល​ព្រំដែន​លេខ​២៤៥/៤(១) ត្រូវ​បាន​ហូរ​ច្រោះ​ដោយ​ចរន្តទឹក​ទន្លេបាសាក់​ហូរ​បុ​.​ក ជា​ដំណោះស្រាយ​បន្ទាន់ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ធ្វើការ​ការពារ​បណ្តោះអាសន្ន​ក្នុង​ប្រវែង ១៥០​ម៉ែត្រ ក្នុង​កំឡុង​ខែសីហា ឆ្នាំ​២០១៩​។ ជា​បន្ត ក្រុមការងារ​បច្ចេកទេស​នៃ​នាយកដ្ឋាន​ជល​សាស្ត្រ និង​ការងារ​ទន្លេ​បាន​ធ្វើការ​សិក្សា​បច្ចេកទេស​លំអិត​បន្ថែម​រហូត​ដល់​ខែមេសា ឆ្នាំ​២០២៣ កន្លង​មកនេះ និង​បាន​បន្ត​សាងសង់​សំណង់​ច្រាំង​ទន្លេបាសាក់ បរិ​វេណ​បង្គោល​ព្រំដែន​លេខ​២៤៥/៤(១) ស្ថិត​ក្នុងភូមិ​សាស្ត្រ​សង្កាត់​ព្រែក​ជ្រៃ ក្រុង​សំពៅ​ពូន ខេត្តកណ្តាល​នេះ ប្រវែង ១២០០​ម៉ែត្រ ជា​សំណង់​រឹង​តែ​ម្តង​៕