រាជធានីភ្នំពេញ ៖ បច្ចុប្បន្ននៅប្រទេសកម្ពុជា យើងសង្កេតឃើញថា មានបុគ្គលជាច្រើន ដែលចូលប្រឡូកក្នុងរបររកស៊ី និងបង្កើតអាជីវកម្មរបស់ខ្លួន ប៉ុន្តែមានភាគតិចប៉ុណ្ណោះដែលទទួលបានជោគជ័យ ។ ដូច្នេះថ្ងៃនេះ ទំព័រយើងខ្ញុំសូមណែនាំបុគ្គលល្បីៗចំនួន 3 រូបនៅក្នុងវិថីជំនួញដែលទទួលបានជោគជ័យនៅក្នុងប្រទេសកម្ពុជារួមមាន លោកបណ្ឌិត តាន់ មុនីវណ្ណ, លោក ជី សិលា និងលោក អ៉ិន វិចិត្រ បានធ្វើការចែករំលែកបទពិសោធ ផ្នត់គំនិត ដំណើរចាប់ផ្តើម សមិទ្ធផល ផលវិជ្ជមាន និងលក្ខណៈសម្បត្តិដែលនាំឲ្យជោគជ័យក្នុងមុខជំនួញ ។ តើឧបសគ្គអ្វីខ្លះដែលលោកបានជួបប្រទះពេលចាប់ផ្តើមនូវអាជីវកម្មដំបូង? តើគួរត្រៀមលក្ខណៈអ្វីខ្លះពីអ្នកពុះពារក្លាយជាអ្នកដឹកនាំ ?
លោកបណ្ឌិត តាន់ មុនីវណ្ឌ ជាស្ថាបនិកក្រុមហ៊ុន ឌីហ្គ្រេន រៀលធី ឯ.ក និងជាអនុប្រធានសភាពណិជ្ជកម្មកម្ពុជា មានប្រសាសន៍ថា សម្រាប់អាជីវកម្មដំបូងបង្អស់របស់លោក គឺជាការនាំចេញ និងនាំចូលនូវចំណីអាហារ ដែលកាលនោះលោកមានវ័យត្រឹមជាង ២០ ឆ្នាំ ដែលជាវ័យពុំសូវមានបទពិសោធច្រើនឡើយ ហើយគ្រប់យ៉ាងគឺផ្អែកទៅលើបុគ្គលិកទាំងអស់ ព្រមទាំងធ្វើការផង និងអនុវត្តការងារផ្ទាល់ផង ជាហេតុដែលធ្វើឲ្យលោកជួបផលលំបាកច្រើន ។
លោកបណ្ឌិត តាន់ មុនីវណ្ណ ក៏បានបន្តថា បច្ចុប្បន្នក្រុមហ៊ុនដែលនាំឲ្យជោគជ័យមាន 2 ទៅ 3 ក្រុមហ៊ុន ប៉ុន្តែបើក្រុមហ៊ុនបរាជ័យ គឺមានច្រើនជាង តែភាពបរាជ័យទាំងអស់ត្រូវយកមកធ្វើជាបទពិសោធសម្រាប់ថ្ងៃខាងមុខ ហើយសម្រាប់ការបរាជ័យនីមួយៗសម្រាប់លោកគឺសុទ្ធតែមានហេតុផល ដោយសារបទពិសោធនៅមានកម្រិតទាំងប្រព័ន្ធកិច្ចការងារ ការគ្រប់គ្រងធនធានមនុស្ស និងប្រព័ន្ធរដ្ឋបាលជាដើម ដូចនេះការបរាជ័យសុទ្ធតែមិនមែនជារឿងចៃដន្យនោះទេគឺជាភាពសមហេតុសមផល ។
លោក ជី សិលា ជាអគ្គនាយកប្រតិបត្តិ Sabay Digital Plus បានលើកឡើងថា កាលពីឆ្នាំ 2007 ក្រុមហ៊ុន Sabay ពិតជាថ្មីស្រឡាងនៅក្នុងកម្ពុជា ហើយមនុស្សជាច្រើនមិនទាន់ស្គាល់ថាតើការធ្វើអាជីវកម្មលើប្រព័ន្ធអ៊ីនធើណែតបែបណាឡើយ ប៉ុន្តែអាចនិយាយបានថា Sabay Digital គឺមុនគេបង្អស់ ។ ទន្ទឹមគ្នានេះ លោកក៏បានផ្តាំដល់អ្នកចង់បើកអាជីវកម្មយ៉ាងដូច្នេះថា ត្រូវហ៊ានធ្វើអ្វីដែលថ្មីបំផុតហើយត្រូវតែហ៊ានប្រថុយ ព្រោះរាល់ការចាប់ផ្តើមមុនគឺតែងតែមានហានិភ័យខ្ពស់ ជាពិសេសគឺវិស័យបច្ចេកវិទ្យាប្រឈមច្រើនជាងគេ ។
បន្ថែមពីនេះ លោក ជី សិលា ក៏បានលើកពីតិចនិចខ្លះៗប្រសិនបើចង់ក្លាយពី Challenger ទៅជា Leader គឺធ្វើយ៉ាងណាត្រូវដើរឲ្យទាន់សម័យកាល និងដើរឲ្យទាន់បច្ចេកវិទ្យានៅលើពិភពលោកទាំងមូល ជាពិសេសគឺក្រុមហ៊ុនបច្ចេកវិទ្យាផ្ទាល់តែម្តង។ ហើយសម្រាប់អ្នកចង់បង្កើតអាជីវកម្មត្រូវថ្លើមធំ និងហ៊ានធ្វើអ្វីមុនគេ ប៉ុន្តែត្រូវចងចាំថាហានិភ័យក៏មានច្រើន រីឯឱកាសបរាជ័យក៏ច្រើនផងដែរ ។
លោក អ៉ិន វិចិត្រ ជាអគ្គនាយកប្រតិបត្តិ Groupin បាននិយាយថា កាលពីចុងឆ្នាំ 2010 លោកបានចាប់ផ្តើមក្រុមហ៊ុនទីផ្សារអនឡាញដំបូងគេ ដោយសារឃើញពីតម្រូវរបស់អតិថិជនតាមរយៈអនឡាញ ប៉ុន្តែមានផលលំបាកដោយសារមិនទាន់មានដើមទុន និងល្បឿននៃការលក់ច្រើន ដែលតម្រូវឲ្យរើសបុគ្គលិកបន្ថែមព្រមទាំងមានបញ្ហាក្នុងការគ្រប់គ្រងបុគ្គលិក ដោយលោកមិនទាន់ដឹងថាត្រូវបែងចែកការងារយ៉ាងណានោះទេ ។
លោក អ៉ិន វិចិត្រ ក៏បានចែករំលែកបទពិសោធខ្លះៗដល់អ្នកដែលមានបំណងចង់បើកអាជីវកម្ម ជាដំបូងត្រូវតេស្តគំនិតលើទីផ្សារជាមុនសិន ដោយមិនចាំបាច់ដាក់ទុនធំពេកនោះទេ កាលណាមានគំនិតល្អគឺត្រូវសាកល្បងព្រមទាំងអភិវឌ្ឍកាន់តែច្រើន។ អ្វីដែលសំខាន់គឺកុំភ្លេចមើលដៃគូប្រកួតប្រជែងថាតើពួកគេមានអ្វីខ្លះ ហើយយើងមានអ្វីពិសេសជាងដៃគូប្រជែង0x017d7 ទាំងនេះទើបអាចប្រកួតប្រជែងយកទីផ្សារបាន ហើយបើគ្មានអ្វីពិសេសនោះទេគឺបានន័យថាយើងមិនអាចរស់រាននៅលើទីផ្សារបានឡើយព្រោះគ្មានតម្រូវការ ។
នៅចុងបញ្ចប់នៃកិច្ចសម្ភាសនោះ ពួកលោកក៏បានចាប់កាន់ និងធ្វើតេស្តនូវស្មាតហ្វូនអេក្រង់បត់ Find N3 ដែលទើបនឹងចេញថ្មីពីក្រុមហ៊ុន OPPO ដែលពួកលោកសុទ្ធតែភ្ញាក់ផ្អើលអំពីបច្ចេកវិទ្យារបស់វា ។
លោកបណ្ឌិត តាន់ មុនីវណ្ណ បានបង្ហាញនូវចំណាប់អារម្មណ៍ពី OPPO Find N3 យ៉ាងដូច្នេះថា ៖ នេះជាលើកទីមួយដែលខ្ញុំកាន់ OPPO ហើយ OPPO មួយនេះគួរឲ្យចាប់អារម្មណ៍ខ្លាំងជាមួយការឌីហ្សាញទាក់ទាញ កម្រាស់ស្តើង ទម្ងន់ស្រាល បើមើលដំបូងគឺគិតថាស្មាតហ្វូននេះមានទម្ងន់ធ្ងន់តែពេលចាប់កាន់គឺស្រាលមែនទែន និងងាយក្នុងការចាប់កាន់ ។ ដោយឡែក លេនកាមេរ៉ាគឺប្រៀបដូចកាមេរ៉ា Professional ដែលអាច zoom បានយ៉ាងល្អដោយមិនបែក ឃើញហើយចង់ថតភ្លាមៗតែម្តង ។ សម្រាប់ស្មាតហ្វូននេះពិតជាស័ក្កសមបំផុតសម្រាប់អ្នកធ្វើការជាអាជីពឬការងារ professional ពិសេសអ្នកមានតំណែងជា CEO ឬ President ស័ក្កិសមបំផុត ។
លោក ជី សិលា ក៏បានលាន់មាត់យ៉ាងនេះថា៖ សម្រាប់ស្មាតហ្វូន OPPO ម៉ូដែលថ្មីមានចំណុចពិសេសច្រើន ជាពិសេសអេក្រង់បត់គឺមើលសឹងមិនឃើញស្នាមផ្នត់ ។ មួយវិញទៀត រាល់ទូរស័ព្ទអេក្រង់បត់គឺមានកម្រាស់ក្រាស់ៗប៉ុន្តែសម្រាប់ OPPO Find N3 មានកម្រាស់ស្តើងខ្លាំងប្រៀបដូចប្រើស្មាតហ្វូនអេក្រង់មួយដែរ ។ ចំណែកកាមេរ៉ាមានទំហំធំជាងមុនថតរូបបានច្បាស់គ្រប់ពេលវេលា ។ បន្ថែមពីនេះ ស្មាតហ្វូនមួយនេះប្រៀបដូចជំនួយការដែលអាចធ្វើការបាននៅគ្រប់ទីកន្លែងដោយមិនចាំបាច់យួរកុំព្យូទ័រ ថេប្លេតតាមខ្លួន និងអាចបំពេញកិច្ចការងារយ៉ាងរហ័ស ។
លោក អ៉ិន វិចិត្រ ក៏បានបង្ហាញចំណាប់អារម្មណ៍ប្រហាក់ប្រហែលគ្នាថា៖ ពេលចាប់កាន់ស្មាតហ្វូនបត់របស់ OPPO មានអារម្មណ៍ស្រួលកាន់ និងផ្តល់អារម្មណ៍ premium ។ សម្រាប់អេក្រង់ធំភ្លឺច្បាស់ ងាយស្រួលបង្ហាញទៅកាន់ដៃគូរកស៊ី ងាយស្រួលធ្វើបទបង្ហាញ និង Take note។ រីឯ គុណភាពកាមេរ៉ា ច្បាស់ល្អងាយស្រួលប្រើសម្រាប់ប្រជុំអនឡាញ ។ អ្វីដែលគូរឲ្យកត់សម្គាល់នៅលើស្មាតហ្វូនអេក្រង់បត់គឺតែងឃើញស្នាមផ្នត់ តែសម្រាប់ OPPO Find N3 មើលសឹងមិនឃើញស្នាមផ្នត់ ៕ អត្ថបទសហការ
ដើម្បីឱ្យកាន់តែច្បាស់ពីការចែករំលែកបទពិសោធរបស់អ្នកជំនួញល្បីៗចំនួន ៣ រូប សូមទស្សនាវីដេអូខាងក្រោមនេះ ៖
ចែករំលែកព័តមាននេះ