ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន ​LogiCam និង​ក្រុមហ៊ុន LEO សហការ​លើ​កិច្ចព្រមព្រៀង “​អ្នក​ផ្តល់​សេវា​ភស្តុ​ភារ​អន្តរជាតិ​” ​ដើម្បី​បម្រើ​តម្រូវការ​ដែល​កំពុងកើនឡើងលើ​វិស័យ​ធុរកិច្ច​នៅ​កម្ពុជា

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ នៅ​ថ្ងៃ​ទី ​១៩ ខែកក្កដា ឆ្នាំ​ ២០២៣ ក្រុមហ៊ុន Logistics Intelligence…

រាជធានី​ភ្នំពេញ ​៖ នៅ​ថ្ងៃ​ទី ​១៩ ខែកក្កដា ឆ្នាំ​ ២០២៣ ក្រុមហ៊ុន Logistics Intelligence (Cambodia) រឺ (LOGICAM) និង ក្រុមហ៊ុន Leo Global Logistics Public Co., Ltd., រឺ “LEO” បានសម្ពោធ​ជា​ផ្លូវការ “​អ្នក​ផ្តល់​សេវា​ភស្តុ​ភារ​អន្តរជាតិ​” ដោយ​ភាគី​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា ចូលរួម​បណ្តាក់ទុន​រួម​គ្នា​នៅ​កម្ពុជា ដើម្បី​បម្រើ​តម្រូវការ​ដែល​កំពុង​និង​កើនឡើង លើ​វិស័យ​ធុរកិច្ច​នៅ​កម្ពុជា​ ។

លោក ឈើ​ត​គៀត អាត់​ថា​កន (Cherdkiat Atthakor) ឯកអគ្គរាជទូត​ថៃ​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ។

ពិធី​សម្ពោធ​ជា​ផ្លូវការ “​អ្នក​ផ្តល់​សេវា​ភស្តុ​ភារ​អន្តរជាតិ​” បាន​រៀបចំ​ឡើង​នៅ​សណ្ឋាគារ សូ​ហ្វី​តែ ភ្នំពេញ ភូ​គី​ត្រា ដោយ​មានការ​អញ្ជើញ​ចូលរួមដោយលោក ឈើ​ត​គៀត អាត់​ថា​កន (Cherdkiat Atthakor) ឯកអគ្គរាជទូត​ថៃ​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​, លោក នី​រ៉ា​វ៉ា​ត់ រាំង​ស៊ី​កាន់​ថា​ណា អគ្គ​ទីប្រឹក្សា​ពាណិជ្ជកម្ម​ប្រចាំ​ស្ថានទូត​ថៃ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​, លោកស្រី ជី​រ៉ា​ណា​ន់ វង្ស​មង្គល ប្រធាន​សមាគម​ធុរកិច្ច​ថៃ ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​, ពាណិជ្ជករ​កម្ពុជា​, ពាណិជ្ជករ​ថៃ​, និង​អ្នក​សារព័ត៌មាន​ ។

(រូបកណ្តាល) លោក​បណ្ឌិត Supachai Verapuchong ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​ដំណាង Logistics Intelligence (Cambodia) រឺ (LOGICAM) ។

ថ្លែង​ក្នុង​កម្មវិធី​សម្ពោធ​នេះ​ផង​ដែរ លោក​បណ្ឌិត Supachai Verapuchong ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​ដំណាង Logistics Intelligence (Cambodia) រឺ (LOGICAM) បានឱ្យ​ដឹង​ថា ​៖ «​កម្ពុជា និង​ថៃ គឺជា​ប្រទេស​បងប្អូន​នឹង​គ្នា ហើយ​ប្រទេស​ទាំង​ពីរ មាន​បេតិកភណ្ឌ​វប្បធម៌​ដ៏​សម្បូរ​បែប ​។ ភាព​ជា​ដៃគូ​របស់​យើង​នា​ពេល​នេះ គឺ​បង្ហាញ​ពី​ឱកាស​នៃ​ប្រទេស​ទាំង​ពីរ ដែល​កំពុង​មាន​សេដ្ឋកិច្ច​ដ៏​រឹង​មាំ និង​បន្ត​ដើរទៅ​មុខ ​។ ជុំវិញ​ការ​ចាប់ផ្ដើម​ជំនួញ​ក្នុង​ប្រទេស​កម្ពុជា មិន​ត្រឹមតែ​អាច​ប្រែ​មុខមាត់ និង​ភាព​រីក​ចម្រើន​លើ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​យ៉ាង​ឆាប់រហ័ស​នោះ​ទេ ប៉ុន្តែ​វា​ក៏​ជាទី​តាំង​មួយ​ដែល​មាន​សក្តានុពល សម្រាប់​អ្នកជំនួញ​ផង​ដែរ​» ។

​លោក Kettivit Sittisoontornwong ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន Leo Global Logistics Public Co., Ltd., រឺ “LEO” ។

តាម​រយៈ​លោក Kettivit Sittisoontornwong ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន Leo Global Logistics Public Co., Ltd., រឺ “LEO” មាន​ប្រសាសន៍​ថា​ ៖ «​ការ​សហការ​ជាមួយ LOGICAM នេះ​ជា​ការ​សហការ​ពេល​វែង ដែល​យើង​បាន​ត្រៀមខ្លួន​រួចរាល់ ក្នុង​ការ​ផ្ដល់​សេវាកម្ម​ទាំង​ក្នុង​និង​ខាងក្រៅ​តំបន់ ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​ ។ ដូចនេះ​យើង​នឹង​រួម​គ្នា​ស្វែងរក​ឱកាស​ទីផ្សារ​ក្នុងស្រុក ក៏​ដូច​ជា​ពិភពលោក​ផង​ដែរ ​។ តាម​រយៈ​ភាព​ជា​ដៃគូ​នេះ​ផង​ដែរ ក្រុមហ៊ុន Leo Global នឹង​នាំ​យក​អាជីវកម្ម​របស់​ខ្លួន នៅ​ក្នុង​ប្រទេស​កម្ពុជា​ទៅ​កាន់​ប្រទេស ដែល​មាន​កម្រិត​បន្ទាប់​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ បណ្តាញ​ភស្តុ​ភារ​អន្តរជាតិ​របស់​យើង នឹង​រួម​បញ្ចូល​គ្នា ជាមួយ​បណ្តាញ​ភស្តុ​ភារ​ក្នុងស្រុក (LogiCam)» ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា LogiCam កំពុង​បម្រើ​អាជីវកម្ម​ផ្នែក​ភស្តុ​ភារ និង​ដឹក​ជញ្ជូន នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​ខណៈ​ពេល​ដែល LEO និង​បន្ត​សហការ​អាជីវកម្ម នៃ​សេវាកម្ម​ដឹក​ជញ្ជូន​រួម​គ្នា ទាំង​នៅ​ប្រទេស​ថៃ​និង​កម្ពុជា ។

ជាមួយ​គ្នា​នេះ​ផង​ដែរ “​អ្នក​ផ្តល់​សេវា​ភស្តុ​ភារ​អន្តរជាតិ​” នឹង​ផ្តល់​សេវា​ដល់​អតិថិជន​ទាំងអស់ រួម​មាន សេវាកម្ម​ដឹក​ជញ្ជូន​ឆ្លង​ប្រទេស ការ​ដឹក​ជញ្ជូន​ទំនិញ​អន្តរជាតិ សេវា​គយ ការ​ដឹក​ជញ្ជូន​ទំនិញ​ក្នុងស្រុក សេវាកម្ម​ឃ្លាំង និង​ការ​គ្រប់គ្រង​ឃ្លាំង និង​ការ​ចែកចាយ​ទំនិញ​ទៅ​ដល់​ភ្ញៀវ ។​ល​។ ៕ អត្ថបទ​សហការ