ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

មោទនភាព​ ! ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស វិនិយោគលើ​ស្តង់ដារ​រាប់រយ​លាន​ដុល្លារ ធ្វើឱ្យទឹកពិសា​កម្ពុជា​ ទទួលបាន​កំពូល​មេដាយមាស Grand Gold

1 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ នេះ​គឺជា​រឿង​ដ៏​មោទនភាព​ខ្លាំង​មែនទែន ដែល​ក្រុមហ៊ុន​របស់​កូន​ខ្មែរ គឺ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​វិនិយោគ​លើ​ស្តង់ដារ​រាប់រយ​លាន​ដុល្លារ ដើម្បី​ផលិតផល Made…

រាជធានីភ្នំពេញ​ ៖ នេះ​គឺជា​រឿង​ដ៏​មោទនភាព​ខ្លាំង​មែនទែន ដែល​ក្រុមហ៊ុន​របស់​កូន​ខ្មែរ គឺ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​វិនិយោគ​លើ​ស្តង់ដារ​រាប់រយ​លាន​ដុល្លារ ដើម្បី​ផលិតផល Made In Cambodia ដែល​ជា​ស្តង់ដារ​អន្តរជាតិ​រហូត​ទទួល​បាន​សុទ្ធតែ​ស្តង់ដារ​ធំ​ៗ​ដែល​ក្រុមហ៊ុន​ផ្សេង​ៗ​ពិបាក​យក ​។

ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស គឺជា​រោងចក្រ​ប្រកបដោយ​ស្តង់ដារ​អន្តរជាតិ ដែល​បាន​កំពុង​តែ​ផលិត​ស្រា​បៀរ និង​ភេសជ្ជៈ​ដូច​ជា ​៖​ ស្រា​បៀរ​កម្ពុជា​, ទឹកក្រូច​អាយ​ស៍​កូ​ឡា​, ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក​, ភេសជ្ជៈ​ប៉ូវ​កម្លាំង ឃី​ស រសជាតិ​ម៉ុង​តុល​, ភេសជ្ជៈ​ប៉ូវ​កម្លាំង ICY COOL រសជាតិ​ម៉ុង​តុល​, ភេសជ្ជៈ​ប៉ូវ​កម្លាំង ដាស្ស​, ភេសជ្ជៈ​ប៉ូវ​កម្លាំង វ៉ា​យ​ឃី​ង​ស៍​, ភេសជ្ជៈ អិ​ច​ប្រេស រសជាតិ​ស្ត្រ​ប៊ែ​រី​, និង​ទឹក​ពិសា​កម្ពុជា ដែល​សុទ្ធសឹងតែ​ជា​ផលិតផល Made in Cambodia ស្នាដៃ​របស់​ខ្មែរ​យើង​សុទ្ធសាធ ក្រោម​ទុន​វិនិយោគ​រាប់រយ​លាន​ដុល្លារ​ ។

យ៉ាងណាមិញ ចំពោះ​ទុន​វិនិយោគ​រាប់រយ​លាន​ដុល្លារ​នេះ គឺ​មិនមែន​កើតឡើង​ដោយ​ភាព​ចៃដន្យ​នោះ​ទេ ពោល​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស មាន​គោលបំណង​ធំ​មួយ​គឺ​លើកកម្ពស់​ស្តង់ដារ​ផលិតផល​របស់​ខ្មែរ​យើង​ឱ្យ​មានគុណ​ភាព​ខ្ពស់​មិន​ចាញ់​របស់​នាំ​ចូល​ឡើយ ហើយ​ស្តង់ដារ​ខ្លះ​ក្រុមហ៊ុន​ផ្សេង​ៗ​មិន​អាចយ​កបាន​ទេ តែបើ​ក្រុមហ៊ុន ខ្មែរ ប៊ែ​រ​វី​រី​ជី​ស វិញ​គឺ​ទទួល​បាន​សុទ្ធតែ​មេដាយមាស ជា​ពិសេស​នោះ​ទឹក​ពិសា​កម្ពុជា បាន​សុទ្ធ​កំពូល​មេដាយមាស Grand Gold បញ្ជាក់​ពី​គុណភាព​កម្រិត​ខ្ពស់​បំផុត ​។ បន្ថែម​ពី​នោះ​ក៏​មាន​ស្តង់ដារ​ដូច​ជា ៖ ISO 9001 បញ្ជាក់​ពី​ប្រព័ន្ធ​គ្រប់គ្រង​គុណភាព​, ISO 14001 បញ្ជាក់​ពី​ប្រព័ន្ធ​គ្រប់គ្រង​បរិស្ថាន​, World Class Operations Management ជា​ពានរង្វាន់​គ្រប់គ្រង​ច្រវាក់​ផលិតកម្ម​លំដាប់​ពិភពលោក​, ASEAN-OSHNET Excellence Award ជា​ពានរង្វាន់​គ្រប់គ្រង​ប្រព័ន្ធ​សុវត្ថិភាព និង​សុខុមាលភាព​ការងារ​ដ៏​ល្អ​ឥត​ខ្ចោះ​-​អាស៊ាន​, និង​ពានមាស​ឧស្សាហកម្ម​បៃតង​កម្ពុជា ​។

អ្វី​ដែល​កាន់តែ​មាន​មោទនភាព​ជាង​នេះ​ទៀត​នោះ ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ក្លាយ​ក្រុមហ៊ុន​ឈ្នះ​មេដាយ​រយៈពេល ​១០ ឆ្នាំ ជាប់​ៗ​គ្នា បើ​និយាយ​ពី​ចំនួន​មេដាយមាស​ដល់​ឥលូវ​បាន Monde Selection សរុប ៤៥​គ្រឿង​បញ្ជាក់​ពី​ការ​វាយតម្លៃ​ខ្ពស់​លើ​គុណភាព​ផលិតផល​ពី​ស្ថាប័ន​អន្តរជាតិ​។
គួរ​ជម្រាប​ថា ខ្មែរ ប៊ែ​វើ​រី​ជី​ស គឺជា​ក្រុមហ៊ុនផលិតស្រាបៀរ និង​ភេសជ្ជៈ ឈាន​មុនគេ​នៅ​កម្ពុជា ដែល​គ្រប់គ្រង​ដោយ​វិនិយោគិន​ខ្មែរ 100%​។ រោងចក្រ ប្រើប្រាស់​តែ​គ្រឿងផ្សំ​ល្អ​ផ្តាច់​គេ ពី​អឺរ៉ុប និង​បំពាក់​ទៅ​ដោយ​បច្ចេកវិទ្យា​ទំនើប​បំផុត​មក​ពី​ប្រទេស​អា​ល្លឺ​ម៉​ង់ ​៕ អត្ថបទសហការ

ខ្មែរ ប៊ែ​វើ​រី​ជី​ស រោងចក្រ​ស្តង់ដារ​លំដាប់​ពិភពលោក World-class Quality!