ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនដឹកជញ្ជូនម្ហូបអាហារធំជាងគេក្នុងប្រទេសកម្ពុជាបានពង្រីកមុខងារថ្មី “NHAM24 Taxi” ដើម្បីជួយសម្រួលទៅដល់មធ្យោបាយធ្វើដំណើររបស់អ្នកប្រើប្រាស់នៅក្នុងទីក្រុងភ្នំពេញ និងក្រុងព្រះសីហនុ

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅថ្ងៃ​ទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះ ក្រុមហ៊ុន NHAM24…

រាជធានី​ភ្នំពេញ ៖ នៅថ្ងៃ​ទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះ ក្រុមហ៊ុន NHAM24 បាន​ដាក់​ដំណើ​ការ​ជា​ផ្លូវការ​នូវ​សេវាកម្ម​ហៅ​មធ្យោបាយ​ធ្វើ​ដំណើរ​របស់​ខ្លួន NHAM24 Taxi នៅ​ថ្ងៃនេះ ​។ សេវាកម្ម​ថ្មី​នេះ (NHAM24 Taxi) ផ្ដល់​ជូន​អ្នក​ប្រើប្រាស់​នូវ​ការ​ពេញចិត្ត​តាំងពី​ពេល​ហៅ​រហូត​ដល់​ពេល​ចុះ ហើយ​ផ្នែក​បម្រើ​សេវាកម្ម​អតិថិជន និង​ការ​ជជែក​ផ្ទាល់​ពី​ក្រុមការងារ​គ្រប់ពេលវេលា ពោល​គឺ 24 ម៉ោង ដើម្បី​ធានា​សុវត្ថិភាព​អ្នក​ប្រើប្រាស់ និង​ការ​ឆ្លើយ​តប​រហ័ស​ចំពោះ​តម្រូវការ​បន្ទាន់ ​។ ការ​បើក​ដំណើរការ​មុខងារ​ថ្មី​នេះ​នឹង ត្រួសត្រាយ​ផ្លូវ​សម្រាប់​វិស័យ​បច្ចេកវិទ្យា​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​បង្ហាញ​អំពី​ការ​ពង្រីក​សេវាកម្ម​ទៅ​កាន់​វិស័យ​ដែល​កំពុង​អភិវឌ្ឍន៍​ជា​ច្រើន ។

ក្រុមហ៊ុន NHAM24 ត្រូវ​បាន​គេ​ទទួលស្គាល់​ថា ​ជា​ក្រុមហ៊ុន​ផ្តល់​ជូន​សេវាកម្ម ដ៏​គួរ​អោយ​ទុកចិត្ត​បំផុត ​។ ជាមួយ​សេវាកម្ម​ថ្មី NHAM24 Taxi នេះ​នឹង​បញ្ជាក់​កាន់តែ​ច្បាស់​ថា NHAM24 គឺ​ពិតជា​កម្មវិធី​ទូរស័ព្ទ​ដៃ​ឈានមុខ​គេ​នៅ​ក្នុង​ទីផ្សារ ដែល​ផ្តល់​ជូន​នូវ​សេវាកម្ម​គ្រប់​ប្រភេទ​ក្នុង​កម្មវិធី​ទូរស័ព្ទ​ដៃ​តែ​មួយ​ ។ NHAM24 បំពេញតម្រូវការ​ប្រចាំ​ថ្ងៃ​សំខាន់​ៗ​ដូច​ជា​៖ ការ​ដឹក​ជញ្ជូន​អាហារ និង​គ្រឿងទេស ការ​ទិញ​ឥ​វ៉ា​ន់ ការ​ដឹក​ជញ្ជូន​ទំនិញ​រហ័ស ទិញ​លក់ និង​មុខងារ​ច្រើន​ទៀត​ដល់​អ្នក​ប្រើប្រាស់​គ្រប់​កាលៈទេសៈ​នៅ​ក្នុង​ឆ្នាំ 2023 នេះ ​។

អ្នកជំនាញ​វិស័យ​ទំនាក់ទំនង និង​ជា​អតិថិជន NHAM24 ម្នាក់​ឈ្មោះ អរុណរស្មី បាន​និយាយ​ថា ​៖ «​វា​ពិតជា​ងាយ ស្រួល​ណាស់​ដែល​កម្មវិធី​ទូរស័ព្ទ​ដៃ​មួយ​មាន​ពហុមុខ​ងារ​ដែល​អាច​បំពេញ​នូវ​តម្រូវការ​ផ្សេង​ៗ​ក្នុង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​អតិថិជន​បាន ហើយ​ក៌​ជា​ក្រុមហ៊ុន​របស់​កម្ពុជា​ទៀត​ដែល​ពួក​គេ​ពិតជា​យល់​ពី​អ្វី​ដែល​យើង​ត្រូវការ​មែន​។ ខ្ញុំ​ពេញចិត្ត​នឹង​គាំទ្រ​ក្រុមហ៊ុន​ក្នុងស្រុក ហើយ​ជឿជាក់​ថា​ក្រុមហ៊ុន​ក្នុងស្រុក​នឹង​កាន់តែ​រីក​ចម្រើន​ទ្វេ​ដង​» ។​

តាំងពី​ការ​ចាប់ផ្តើម​នៅ​ឆ្នាំ ​២០១៦ ក្រុមហ៊ុន NHAM24 បាន​ខិតខំ​ប្រឹងប្រែង រីក​ចម្រើន​ក្លាយជា​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ដឹក​ជញ្ជូន​ម្ហូបអាហារ​ធំ​ជាងគេ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ដ៏​ខ្លី​នេះ ដោយ​បម្រើ​អតិថិជន​រាប់​លាន​នាក់ និង​អាជីវកម្ម ក៏​ដូច​ជា​អ្នកបើកបរ​រាប់​ពាន់​នាក់ ទាំង​កំឡុង​ពេល​ជំងឺ​រាតត្បាត​កូ​វី​ដរ​ហូត​ដល់​ពេល​បច្ចុប្បន្ន ​។

ក្រុមហ៊ុន NHAM24 តែងតែ​ទទួលយក​មតិយោបល់​របស់​អតិថិជន​យ៉ាង​យកចិត្តទុកដាក់ ហើយ​កែ​លម្អ​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ដោយ​ផ្ទាល់​នូវ​នីតិវិធី​ប្រតិបត្តិការ និង​បច្ចេកទេស​ ។ ក្រុមហ៊ុន​មិន​ត្រឹមតែ​ផ្តោត​លើ​អ្នក​ប្រើប្រាស់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ផ្តោត​លើ​អ្នកបើកបរ​របស់​ខ្លួន​ផង​ដែរ ​។ កម្មវិធី​នេះ​បាន​បង្កើត​ឡើង​ពី​បទ​ពិសោធន៍​ពិត​ៗ​របស់​អ្នកបើកបរ និង​អភិវឌ្ឍ​កាន់តែ​ប្រសើរ​ជា​និច្ច​សម្រាប់​អ្នក​ប្រើប្រាស់​ ។

ស្ថាបនិក​របស់ NHAM24 លោក ចាន់ បូ​រី​ម៉ា បាន​មាន​ប្រសាសន៍​ថា ​៖ «​ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការ​ជឿ​ទុកចិត្ត និង​ការ​គាំទ្រ​យ៉ាង​ធំធេង​ពី​សំណាក់​អតិថិជន និង​អ្នកបើកបរ​របស់​ពួក​យើង​ ។ ដោយសារ​តែ​មានការ​គាំទ្រ​ពី​ពួក​គាត់ ទើប​ជំរុញ​ទឹកចិត្ត​ពួក​យើង​ឱ្យ​សម្រេចចិត្ត​ពង្រីក​សេវាកម្ម NHAM24 Taxi នៅ​ក្នុង​ទីក្រុង​ភ្នំពេញ និង​ក្រុងព្រះសីហនុ​ ។ ពួក​យើង​នៅ​តែ​បន្ត​ពង្រឹង​សេវាកម្ម​របស់​យើង​ឱ្យ​កាន់តែ​ប្រសើរ ជា​ពិសេស​ដើម្បី​ពង្រីក​ខ្លួន​ទៅ​កាន់​ខេត្ត​ក្រុង​ដទៃ​ទៀត ​។ ហើយ​យើង​ក៏​ប្រាកដ​ក្នុង​ចិត្ត​យ៉ាង​ច្បាស់​ថា អតិថិជន​ទាំងអស់​នៅ​តែ​បន្ត​គាំទ្រ​ក្នុង​ដំណើរ​មួយ​នេះ​ ។

NHAM24 គឺជា​កម្មវិធី​ទូរស័ព្ទ​ដៃ​ឈានមុខ​គេ​ដំបូង​ដែល​មាន​ផ្តល់​ជូន​ផលិតផល​ទៅ​កាន់​មនុស្ស និង​មនុស្ស ទៅ​កាន់​ទីកន្លែង​នានា ជាមួយ​បទ​ពិសោធន៍​ល្អ​ដល់​អតិថិជន ​។ កម្មវិធី​នេះ​ថែម​ទាំង​ផ្តល់​នូវ​សេវាកម្ម​ហៅ​មធ្យោបាយ​ធ្វើ​ដំណើរ បន្ថែម​លើ​សេវាកម្ម​ជា​ច្រ​ន​ហើយ​ដូច​ជា ​៖ ការ​ដឹក​ជញ្ជូន​អាហារ និង​គ្រឿងទេស ការ​ទិញ​ឥ​វ៉ា​ន់ ការ​ដឹក​ជញ្ជូន​ទំនិញ​រហ័ស ទិញ​លក់ ជា​ច្រើន​ទៀត​ ។

ជិះ​ជាមួយ NHAM24 ថ្ងៃនេះ ទាញ​យក​កម្មវិធី​នៅ​ទី​នេះ​ ៖
https://go24.app/MJVAB2MaVSjGaoE29
សម្រាប់​ការ​ចាប់អារម្មណ៍​ធ្វើ​ជា​អ្នកបើកបរ សូម​ទាក់ទង​មកទូរស័ព្ទ​ ៖ 015 642 911 / 017 642 911 ៕ អត្ថបទសហការ