ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ព្រីនស៍ ហេបភីនេស ផ្លាហ្សា បានបិទបញ្ចប់​ការសាងសង់​ជាន់ដំបូលអគារដោយជោគជ័យ និងបើកទំព័រថ្មីនៃការរស់នៅសម្រាប់ប្រជាជន នៅទីក្រុងភ្នំពេញ

1 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ពិធីបិទបញ្ចប់ការសាងសង់ជាន់ដំបូលអគារព្រីនស៍ ហេបភីនេស ផ្លាហ្សា ជាសក្ខីភាពនៃការបង្កើតសំណង់អគារនិមិត្តរូបមួយបន្ថែមទៀត ។ បន្ទាប់ពីការកសាងអស់ពេល​ជាយូរមក ជាមួយនឹងការចាក់បេតុងចុងក្រោយ ព្រីនស៍…

រាជធានីភ្នំពេញ ៖ ពិធីបិទបញ្ចប់ការសាងសង់ជាន់ដំបូលអគារព្រីនស៍ ហេបភីនេស ផ្លាហ្សា ជាសក្ខីភាពនៃការបង្កើតសំណង់អគារនិមិត្តរូបមួយបន្ថែមទៀត ។ បន្ទាប់ពីការកសាងអស់ពេល​ជាយូរមក ជាមួយនឹងការចាក់បេតុងចុងក្រោយ ព្រីនស៍ ហេបភីនេស ផ្លាហ្សា បានបិទបញ្ចប់ការ​សាងសង់ ជាន់ដំបូលអគារដូចការគ្រោងទុកនៅថ្ងៃទី 6 ខែកុម្ភៈ ឆ្នាំ 2023 នេះ ។

ពិធីបិទបញ្ចប់ការសាងសង់ជាន់ដំបូលអគារព្រីនស៍ ហេបភីនេស ផ្លាហ្សាបានចាប់ផ្តើមជាផ្លូវការ​នៅម៉ោង 10 ព្រឹក ។ លោក Sheng Jiaqian នាយករងប្រតិបត្តិនៃក្រុមហ៊ុនព្រីនស៍ រៀល អ៉ីស្ទេត គ្រុប និងលោក Xiao Haibo អគ្គនាយករងនៃក្រុមហ៊ុន Shanghai Baoye បានចូលរួមក្នុងពិធីនេះ ព្រមទាំងបានឡើងថ្លែងសុន្ទរកថាដើម្បីជាសាក្ខីភាពក្នុងពិធីដ៏អស្ចារ្យនេះ ។

លោក Sheng Jiaqian បានសម្តែងការអរគុណចំពោះក្រុមហ៊ុន Shanghai Baoye និងក្រុមហ៊ុន Sinohydro ដែលជាក្រុមហ៊ុនសាងសង់របស់គម្រោងនេះនៅក្នុងសុន្ទរកថារបស់លោកផ្ទាល់ ។ លោក​បាន​បន្ត​ថា ភាព​ជោគជ័យនៃការ​បិទបញ្ចប់ការសាងសង់ជាន់ដំបូលអគារព្រីនស៍ ហេបភីនេស ផ្លាហ្សា ​គឺ​កើត​ចេញ​ពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​រួម​គ្នា​របស់​បុគ្គលិក​ទាំង​អស់​ក្នុង​ក្រុមហ៊ុនព្រីនស៍ ក៏ដូចជា​អ្នក​ពាក់ព័ន្ធ​នឹង​ការ​ងារសាងសង់នេះទាំងអស់ ។ ចាប់​ពី​ដី​ទទេ រហូត​ដល់​ប្លង់មេ​ដែល​ពោរពេញ​ទៅ​ដោយ​ការ​ស្រមៃ រហូត​ដល់​អគារខ្ពស់ស្កឹមស្កៃ គ្រប់ដំណាក់កាលសាងសង់នីមួយៗរបស់គម្រោងព្រីនស៍ ហេបភីនេស ផ្លាហ្សា ត្រូវបានគិតគូរយ៉ាងល្អិតល្អន់ និងបានកសាងយ៉ាងផ្ចិតផ្ចង់ ។ រាល់ចំណុចនីមួយៗបានបង្ហាញ ពីស្នាដៃដ៏ប៉ិនប្រសប់របស់ក្រុមហ៊ុនព្រីនស៍ រៀល អ៉ីស្ទេត គ្រុប ។ រាល់ឥដ្ឋ និងក្បឿងនីមួយៗ ត្រូវបាន សាងសង់ឡើង ដើម្បីបំពេញតាមការសន្យាលើគុណភាពសំណង់ សម្រាប់ម្ចាស់​ផ្ទះ​គ្រប់រូប ។

ព្រីនស៍ ហេបភីនេស ផ្លាហ្សា ជាគម្រោងដ៏សំខាន់មួយ នៅក្នុងប្លង់ផែនការរបស់ក្រុមហ៊ុនព្រីនស៍ រៀល អ៉ីស្ទេត គ្រុប ហើយក៏ជាគម្រោងដ៏សំខាន់មួយ ដែលបានទាញយកអត្ថប្រយោជន៍​ពីនិន្នាការអភិវឌ្ឍន៍នៃ “តំបន់ ភាគខាងត្បូងនៃទីក្រុងភ្នំពេញ” ក្នុងគោលបំណងធ្វើឲ្យប្រសើរឡើង​ដល់អាជីវកម្ម និងការរស់ នៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្ម ភ្នំពេញ CBD ។

យោងតាមព័ត៌មានបានឲ្យដឹងថា ដោយផ្អែកលើការអនុវត្តបេសកកម្មសាជីវកម្ម “កសាងជីវិត ឲ្យកាន់តែប្រសើរ” របស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៉ីស្ទេត គ្រុប, ព្រីនស៍ ហេបភីនីស ផ្លាហ្សា ក៏បាននិង កំពុងបន្តស្វែងយល់ពីតម្រូវការរបស់អតិថិជន ក៏ដូចជាស្វែងយល់ពីចំណូលចិត្ត និងការរស់នៅរបស់ យុវវ័យសម័យថ្មីក្នុងទីក្រុងផងដែរ ។

ដោយពិចារណាទៅលើកន្លែង ដែលមានមុខងារច្រើន និងចម្រុះ បែបក្នុងជីវិតរស់នៅប្រចាំថ្ងៃ ក្រុមហ៊ុនបានដាក់លក់នូវប្រភេទខុនដូជាច្រើនប្រភេទដែលមានទំហំចាប់ ពី 32-​247m2 រូមមានខុនដូបន្ទប់ស្ទូឌីយ៉ូ បន្ទប់គេងមួយ និងបន្ទប់គេងពីរ ។ល។ ដែលអាចបំពេញនូវ រាល់តម្រូវការស្នាក់នៅរបស់អតិថិជន ។ បន្ថែមពីលើតម្រូវការមូលដ្ឋាននៃការស្នាក់នៅ ព្រីនស៍ ហេបភីនីស ផ្លាហ្សា បានសង្កត់ធ្ងន់បន្ថែមលើគំរូជីវិតយុវវ័យដែលមាន “ភាពថ្មីស្រស់+ទំនាក់ទំនង+ការលូតលាស់” ដែលធ្វើឲ្យយុវជនក្នុងទីក្រុងភ្នំពេញអាចរីករាយជាមួយ នឹងជីវិតដែលមានក្តីសុខពិតៗ ។

ព្រីនស៍ ហេបភីនីស ផ្លាហ្សា ក៏​បាន​ធ្វើការកែលម្អប្រភេទខុនដូ​ស្រប​តាម​តម្រូវ​ការជាក់ស្តែង ផងដែរ ជាក់ស្តែងបាន​ដាក់ចេញ​នូវប្រភេទខុនដូថ្មី​ប្រកបដោយ​ភាព​ច្នៃប្រឌិតខ្ពស់ ។ ប្រភេទខុនដូ A1 និង A2 អាចផ្លាស់ប្តូរទៅជាបន្ទប់គេងពីរតាមរយៈការឌីហ្សាញឡើងវិញ ដោយរួមបញ្ចូលគ្នាទៅជា ខុនដូតែមួយដែលមានបន្ទប់គេងពីរ និងមានទំហំ 76m2 ។ ប្រភេទខុនដូថ្មីនេះគឺមានការពេញនិយម យ៉ាងខ្លាំង ព្រោះមិនទាន់មានប្រភេទខុនដូបែបនេះ នៅលើទីផ្សារនាពេលបច្ចុប្បន្ននេះនៅឡើយទេ ហើយក៏មានតម្លៃសមរម្យផងដែរ ។

ជាមួយគ្នានេះ គម្រោងព្រីនស៍ ហេបភីនេស ផ្លាហ្សា ក៏មានផ្តល់គោលការណ៍លក់ដែលមាន លក្ខខណ្ឌងាយស្រួល និងការបញ្ចុះតម្លៃពិសេស ដើម្បីជួយសម្រួលដល់អតិថិជនក្នុង​ការទិញផ្ទះផង ដែរ។ ទិញផ្ទះឥឡូវនេះ លោកអ្នកអាចបង់ប្រាក់ដំបូងចំនួន 20% ក្នុងរយៈពេល 6 ខែសម្រាប់ផ្ទះ គ្រប់ប្រភេទ ហើយក៏អាចទទួលបានការបង់រំលស់រយៈពេលវែង​ពីក្រុមហ៊ុនអភិវឌ្ឍន៍ផងដែរ ។

ក្រុមហ៊ុន ព្រីនស៍ រៀល អ៉ីស្ទេត គ្រុប ត្រូវបានបង្កើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជានៅខែមីនា ឆ្នាំ ២០១៥ និងជា​ក្រុមហ៊ុនគំរូមួយដែលបានបង្កើតឡើងស្របតាមនិន្នាការអភិវឌ្ឍន៍​អចលន ទ្រព្យ​នៅ​កម្ពុជា ។ បន្ទាប់ពីការរីក​ចម្រើន​ជាបន្តបន្ទាប់អស់រយៈពេល ៨ ឆ្នាំកន្លងមក​ ក្រុមហ៊ុន​បាន​បង្កើត​ឡើង​នូវលំនាំអាជីវកម្មចម្រុះមួយ ដោយផ្តោតសំខាន់​លើ​ការអភិវឌ្ឍ​អចលនទ្រព្យ គួបផ្សំនឹង​ការ​អភិវឌ្ឍ​លើវិស័យពាក់ព័ន្ធនានា ដូចជាសេវាកម្មគ្រប់គ្រងអចលនទ្រព្យ​ មជ្ឈ​មណ្ឌលកម្សាន្ត​ អចលន ទ្រព្យពាណិជ្ជកម្ម និងផ្សារទំនើប ។ល។ ​ដែលបានបង្កើតជាប្រព័ន្ធ​ឧស្សាហកម្ម​អចលន​ទ្រព្យ​​ដ៏ពេញ​លេញ​មួយដែលមានលក្ខណៈជាខ្សែសង្វាក់បិទជិត ៕ អត្ថបទសហការ