
ក្រុមហ៊ុន សាន់វ៉ាគ្រុប (កម្ពុជា) ប្រារព្ធពិធីជប់លៀងចូលឆ្នាំប្រពៃណីចិន
នៅល្ងាចថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣នេះ លោក Jesse Choi ប្រធានប្រចាំតំបន់អាស៊ាននៃក្រុមហ៊ុន សាន់វ៉ា គ្រុប និងជាប្រធានសភាពាណិជ្ជកម្មចិន…
នៅល្ងាចថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣នេះ លោក Jesse Choi ប្រធានប្រចាំតំបន់អាស៊ាននៃក្រុមហ៊ុន សាន់វ៉ា គ្រុប និងជាប្រធានសភាពាណិជ្ជកម្មចិន…
នៅល្ងាចថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣នេះ លោក Jesse Choi ប្រធានប្រចាំតំបន់អាស៊ាននៃក្រុមហ៊ុន សាន់វ៉ា គ្រុប និងជាប្រធានសភាពាណិជ្ជកម្មចិន ហុងកុង ម៉ាកាវ និងជាតំណាងឲ្យលោក បណ្ឌិត Jonathan K.S Choi អគ្គនាយកក្រុមហ៊ុនសាន់វ៉ាគ្រុប និង សហការីក៏ដូចជាសមាគមពាណិជ្ជកម្មចិន នៅក្រៅ ប្រទេសចិន ហុងកុង និង ម៉ាកាវ នៅទីស្នាក់ការកណ្ដាលរបស់ក្រុមហ៊ុន សាន់វ៉ាគ្រុប(កម្ពុជា)។ នៅក្នុងកម្មវិធីនេះផងដែរ ក៏មានរៀបចំជាការទទួលទាន អាហារពេលល្ងាច រួមទាំង មានការបង្ហាញនូវរបាំវប្បធម៌របស់ប្រពៃណីចិនដូចជា របាំតោនិងនាគ, ល្ខោន អូប៉េរ៉ា ស៊ីឈួន សៀកប្ដូរមុខ និងការសសេរអក្សរជាគូរ និងពិធីបុណ្យនិទាឃរដូវ តៃជី ជាដើម។
ក្នុងនាមជាអ្នករៀបចំព្រឹត្តិការណ៏នេះដែរ លោក Jesse Choi, ប្រធានប្រចាំតំបន់ អាស៊ាននៃក្រុមហ៊ុន សាន់វ៉ា គ្រុប និងជាប្រធានសភាពាណិជ្ជកម្មចិន ហុងកុង ម៉ាកាវ បានថ្លែងសន្ទរកថា ក្នុងការបើកកម្មវិធីថា ៖ ក្នុងនាមជាសមាជិកនៃ គណៈកម្មធិកាអចិន្ត្រៃយ៏នៃគណៈកម្មាធិការជាតិនៃសន្និសិទប្រឹក្សានយោបាយប្រជាជនចិន (CPPCC) ដែលជាអ្នកកោះប្រជុំមួយនៃសន្និសិទពិភពលោកនៃពាណិជ្ជករចិន ប្រធានសភាពាណិជ្ជកម្មទូទៅចិន នៅទីក្រុង ហុងកុង ប្រធានក្រុមប្រឹក្សា Guangdong Hong Kong Macao Greater Bay និងជាសហប្រធាននៃខ្សែក្រវាត់ និងផ្លូវ លោកបណ្ឌិត Jonathan K.S. Choi ដែលជាប្រធានក្រុមហ៊ុន SUNWAH Group និងជាអ្នកនាំពាក្យ ប្រទេសចិន និងហុងកុង ដែលបំផុសគំនិតអស់ជាច្រើនឆ្នាំ ដោយភ្ជាប់និងបង្រួបបង្រួមជនជាតិចិន នៅក្រៅប្រទេសជុំវិញពិភពលោក និងរក្សានូវបរិយាកាសផ្លាស់ប្តូរ ជានិច្ចរបស់មនុស្សជំនាន់ថ្មី។
ជាមួយគ្នានេះដែរ លោក Jesse Choi ក៏បានសង្កត់ធ្ងន់ថា៖ «ក្នុងនាមជាអ្នកតំណាង ម្នាក់នៃថ្នាក់ដឹកនាំរបស់ជនជាតិចិននៅក្រៅប្រទេស យើងសូមអញ្ជើញជនជាតិចិន-ខ្មែរក្នុងស្រុក និងជនជាតិចិនក្រៅប្រទេសក្នុងប្រទេសកម្ពុជា មកចូលរួមអបអរពិធីបុណ្យនិទាឃរដូវ និងបង្កើនការវិនិយោគរួមគ្នានៅកម្ពុជា»។
តាមទំនៀមទម្លាប់ចិន ឆ្នាំ ២០២៣ គឺជាឆ្នាំទន្សាយ ដែលតំណាងឱ្យភាពរស់រវើក ការកម្សាន្ត ភាព សប្បុរស និងភាពរហ័សរហួន។ ទោះបីជាសេដ្ឋកិច្ចពិភពលោក មិនទាន់មានស្ថេរភាពក៏ដោយ ក៏យើងឃើញថាប្រទេសចិនកំពុងបង្ហាញពីសន្ទុះយ៉ាងខ្លាំងក្នុងតំបន់អាស៊ាន ជាពិសេសមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយព្រះរាជាណាចក្រកម្ពុជា។ ក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ក៏បានចាប់ផ្តើមរំសាយ ស្រមោលនៃការរាតត្បាតនៃជំងឺកូវីដ-១៩ក្នុងឆ្នាំថ្មី នេះផងដែរដោយបង្ហាញ ពីការងើបឡើងវិញដ៏រឹងមាំ។ពិធីបុណ្យនិទាឃរដូវ នៅហុងកុង និងម៉ាកាវបានលេចចេញជារូបរាងឡើងវិញដោយភាពរីករាយ និងវិបុលភាព។
ពិធីជប់លៀងអាហារពេលល្ងាចនេះ ត្រូវបានប្រារព្ធឡើងដោយជោគជ័យ ហើយជនជាតិចិនក្រៅ ប្រទេសក្នុងស្រុកបានភ្ជាប់ទំនាក់ទំនងដោយជោគជ័យ។យើងរួបរួមគ្នាដើម្បីជំរុញកិច្ចសហប្រតិបត្តិការឱ្យឈានដល់កម្រិតថ្មីមួយ។ព្រឹត្តិការណ៍នេះក៏ជួយប្រជាជនកម្ពុជាឱ្យយល់អំពីវប្បធម៌ប្រពៃណីបុណ្យ ចូលឆ្នាំចិនកាន់តែច្រើន ហើយភ្ញៀវទាំងអស់មកពីមជ្ឈដ្ឋាននានារីករាយបុណ្យចូលឆ្នាំចិននៅកម្ពុជា៕
ចែករំលែកព័តមាននេះ