ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

វឌ្ឍនភាព​ថ្មី​នៃ​សហគមន៍​ ៖ ធនាគារ ABA បើក​ថ្នាក់​ចំណេះដឹង​ហិរញ្ញវត្ថុ​ សម្រាប់​ប្រជាពលរដ្ឋ​នៅ​ភូមិ​ដាច់​ស្រយាលក្នុង​ខេត្តរតនគិរី

1 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ នៅ​ក្នុងស្រុក​ដាច់​ស្រយាល​មួយ​ចំនួន​នៅ​ខេត្តរតនគិរី ប្រជាពលរដ្ឋ​ភាគច្រើន​ជា​ជនជាតិ​ដើម​ភាគតិច ដែល​ប្រកប​របរ​ដាំ​ដំណាំ​សម្រាប់​ចិញ្ចឹមជីវិត​ដូច​ជា ស្វាយចន្ទី ស​ណែ្ដ​ក​សៀង សណ្ដែកខៀវ ដំណាំ​ស្រូវ និង​ដំឡូងឈើ​ជាដើម…

រាជធានីភ្នំពេញ ៖ នៅ​ក្នុងស្រុក​ដាច់​ស្រយាល​មួយ​ចំនួន​នៅ​ខេត្តរតនគិរី ប្រជាពលរដ្ឋ​ភាគច្រើន​ជា​ជនជាតិ​ដើម​ភាគតិច ដែល​ប្រកប​របរ​ដាំ​ដំណាំ​សម្រាប់​ចិញ្ចឹមជីវិត​ដូច​ជា ស្វាយចន្ទី ស​ណែ្ដ​ក​សៀង សណ្ដែកខៀវ ដំណាំ​ស្រូវ និង​ដំឡូងឈើ​ជាដើម ​។ ការ​ដាំ​ដំណាំ​នេះ គឺជា​ប្រភព​ចំណូល​បន្ថែម​លើ​ចំណូល ដែល​បាន​មក​ពី​ការ​អាស្រ័យ​អនុ​ផល​ព្រៃឈើ កសិកម្ម​ពនេចរ និង​ការ​ចិញ្ចឹមសត្វ ដែល​ជា​មុខរបរ​ប្រពៃណី​របស់​ពួក​គាត់ ​។

ជា​ធម្មតា ប្រភព​ចំណូល​ពី​មុខរបរ​ទាំងនេះ អាច​ផ្គត់ផ្គង់​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​របស់​គ្រួសារ​ពួក​គាត់​បាន​គ្រប់គ្រាន់ ប៉ុន្ដែ​មក​ទល់​បច្ចុប្បន្ន គ្រប់យ៉ាង​បាន​ផ្លាស់​ប្ដូរ នៅ​ពេល​ដែល​ក្រុម​គ្រួសារ​ភាគច្រើន​ប្រាថ្នា​ចង់​បានការ​រស់នៅ​បែប​សម្ភារ​និយម ដូច​អ្នក​រស់នៅ​ទីប្រជុំជន​ដែរ​ ។

ពួក​គាត់​ចាប់ផ្ដើម​ចំណាយ​ប្រាក់​កាស​លើ​សម្ភារៈ​មួយ​ចំនួន​ដូច​ជា ម៉ូតូ ឡាន និង​សម្លៀក​បំពាក់​ម៉ូ​ដ​ថ្មី​ៗ ហើយ​តែង​មានការ​ជួបជុំ​ជប់លៀង​ជា​ញឹកញាប់ ​។ នៅ​ពេល​ពួក​គាត់​ខ្វះខាត​លុយកាក់ ដើម្បី​ផ្គត់ផ្គង់​ការ​រស់នៅ​បែប​ថ្មី​នេះ ពួក​គាត់​បាន​ចាប់ផ្ដើម​ខ្ចីបុល​ពី​អ្នក​ចង.ការ​ប្រាក់ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នៅ​ស្រុកភូមិ​។ ខណៈ​ដែល​ពួក​គាត់​អាច​រក​ខ្ចីប្រាក់​គេ​បាន​ហើយ បញ្ហា​ពាក់ព័ន្ធ​នឹង​កម្ចី​ក៏​កើត​មាន​ឡើង​ផង​ដែរ ដូច​ជា​កម្ចី​មាន​អត្រា​ការ​ប្រាក់​ខ្ពស់ និង​បំណុល​កើនឡើង ​។

សេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​ដាច់​ស្រយាល​ទាំងនេះ​មាន​លក្ខណៈ​បែប​គ្រួសារ​សាមញ្ញ ដែល​មិនសូវ​ចាយវាយ​ប្រាក់​កាស​ច្រើន​ប៉ុន្មាន​ទេ ដូច្នេះ​ពួក​គាត់​មាន​បទ​ពិសោធ និង​ការ​យល់​ដឹង​តិចតួច អំពី​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ ។ ជា​លទ្ធផលពួក​គាត់​មាន​បំណុល​វ័ណ្ឌ ក ដែល​មិន​អាច​រ៉ាប់រង​ទូទាត់​ការ​ប្រាក់​ប្រចាំខែ​បាន ​។ បងប្អូន​ប្រជាពលរដ្ឋ​ខ្លះ ខ្វះ​ទាំង​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ ទាំង​ជំនាញ​ក្នុង​ការ​រៀបចំ​ផែនការ​រយៈពេល​វែង និង​ទាំង​ជំនាញ​រៀបចំ​កញ្ចប់​ថវិកា​សម្រាប់​ចំណាយ​ប្រចាំ​ថ្ងៃ ដែល​នាំ​ឲ្យ​ពួក​គាត់​ជំពាក់​បំណុល​ច្រើន ហើយ​ត្រូវ​បង្ខំចិត្ត​លក់​ដីធ្លី និង​ទ្រព្យសម្បត្តិ​ផ្សេង​ៗ ដើម្បី​ទូទាត់​សងបំណុល​ទាំងនោះ ​។

ដើម្បី​ដោះស្រាយ​បញ្ហា​ដ៏​ស្មុគស្មាញ​នេះ ធនាគារ ABA និង​ក្រុមហ៊ុន​របស់​កា​ណា​ដា Angkor Resources Corp. ដែល​ជា​ដៃគូ​អនុវត្ត​កិច្ចការ​ទំនួល​ខុស​ត្រូវ​សង្គម (CSR) របស់ ABA បាន​រៀបចំ និង​បង្កើត «កម្មវិធី​ពង្រឹងសមត្ថភាព​ប្រជា​សហគមន៍​នៅ​តំបន់​ដាច់​ស្រយាល តាម​រយៈ​ថ្នាក់​ចំណេះដឹង​ហិរញ្ញវត្ថុ​» ក្នុង​គោលបំណង​អភិវឌ្ឍ​ចំណេះដឹង និង​ជំនាញ​របស់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ទាំងនោះ ហើយ​អាច​ឲ្យ​ពួក​គាត់​ពង្រឹង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​គ្រួសារ ប្រកបដោយ​ភាព​ឈ្លាសវៃ និង​ក្នុង​ឥរិយាបថ​ល្អ​ប្រសើរ​ ។

តាម​រយៈ​កម្មវិធី​នេះ ABA បាន​បង្ហាញ​អំពី​បេសកកម្ម និង​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន ក្នុង​ដំណើរការ​ធុរកិច្ច ដែល​យកចិត្តទុកដាក់​លើ​អនាគត​របស់​ប្រជាពលរដ្ឋ​កម្ពុជា និង​សង្គម​ជាតិ​ ។ ABA មាន​ប្រវត្តិ​ដ៏​ល្អ ក្នុង​ការ​អនុវត្ត​វិធីសាស្ដ្រ​ផ្ដល់​ជូន​តែ​កម្ចី​ណា​ដែល​មាន​ផលិតភាព​ល្អ ហើយ​គាំទ្រ​ដល់​វិស័យសេដ្ឋកិច្ច​ពិតប្រាកដ និង​យកចិត្តទុកដាក់​ចំពោះ​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​អតិថិជន​កម្ចី​ ។ ការ​ជំពាក់​បំណុល​វ័ណ្ឌ ក គឺជា​បញ្ហា​មួយ​ក្នុង​ចំណោម​បញ្ហា​ជា​ច្រើន ដែល​ត្រូវការ​ដំណោះស្រាយ ស្រប​ទៅ​នឹង​គុណ​តម្លៃ​របស់ ABA ហើយ​ក៏​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ធនាគារ​ចូលរួម​បង្កើត​កម្មវិធី​បណ្តុះបណ្តាល​នេះ​ផង​ដែរ ​។

កម្មវិធី ចំណេះដឹង​ហិរញ្ញវត្ថុ បាន​ចាប់ផ្ដើម​ដោយ​ការ​បណ្ដុះបណ្ដាល​គ្រូ​បង្គោល (ToT) ចំនួន 14 រូប ក្រោម​ការ​គាំទ្រ​ពី​ក្រុមការងារ​ឥណទាន​របស់ ABA ​។ ការ​បណ្ដុះបណ្ដាល​ដំណាក់កាល​ទី​មួយ ត្រូវ​បាន​ធ្វើ​ឡើង​កាលពី​ខែកញ្ញា ឆ្នាំ 2022 ដោយ​មាន 9 វគ្គ ចូលរួម​ដោយ​ក្រុម​ជនជាតិភាគតិច​ចំនួន 4 ក្រុម (​គ្រឹ​ង​, ព្រៅ​, ទំពួន និង​ចា​រ៉ា​យ​)​ ។ វគ្គ​បណ្ដុះបណ្ដាល​នេះ បាន​ធានា​ឲ្យ​មានការ​ចូលរួម និង​ការ​យល់​ដឹង​ជា​អតិបរមា ពិសេស​ពី​ស្ដ្រី និង​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍ ដែល​ពុំ​សូវ​មានឱកាស​ទទួល​បានការ​រៀនសូត្រ​ ។ អ្នកចូលរួម​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​នេះ​សរុប​មាន​ចំនួន 204 រូប ដែល​ក្នុង​នោះ​ជាង 50% គឺជា​ស្ដ្រី​។

ការ​បណ្ដុះបណ្ដាល​កន្លង​ទៅ បាន​ផ្ដល់​ផល​វិជ្ជមាន​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម ​។ ជំនួស​ឲ្យ​ការ​ពឹងផ្អែក​ទាំងស្រុង​លើ​កម្ចី​ដើម្បី​បាន​ប្រាក់​យ៉ាង​ឆាប់រហ័ស​នោះ ពួក​គាត់​បាន​រក​ឃើញ​មធ្យោបាយ​សម្រាប់​បង្កើន​ចំណូល​ជា​ច្រើន​ផ្សេង​ទៀត និង​ចេះ​អំពី​របៀប​គ្រប់គ្រង​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​របស់​គាត់​ ។ ឥឡូវនេះ អ្នក​ភូមិ​ចាប់ផ្តើម​ស្វះ​ស្វែងរក​វិធីសាស្ដ្រ​ដើម្បី​បង្កើន​ចំនូល ជា​ជាង​អង្គុយ​រង់ចាំ​ប្រមូល​ផល​តែ​ពី​ដំឡូងឈើ និង​ស្វាយចន្ទី​តែ​មួយ​មុខ​ ។ គ្រួសារ​ខ្លះ​បាន​ផ្លាស់​ទីលំនៅ​បណ្ដោះអាសន្ន ដើម្បី​ធ្វើស្រែ​ប្រវាស់ និង​ស្វែងរក​ឱកាស​ការងារ​បន្ថែម​។ ហើយ​អ្នក​ភូមិ​ខ្លះ​ទៀត ចាប់ផ្តើម​បង្កបង្កើន​ផល​បន្ថែម ដូច​ជា​ដំណាំ​កា​កាវ និង​ទុរេន​ជាដើម​ ។

ការ​តាំងចិត្ត​របស់​អ្នក​ភូមិ​ដែល​បាន​ចូលរួម​កម្មវិធី​នេះ​ពិតជា​មាន​ខ្ពស់ ហើយ​ដើម្បី​ឲ្យ​ឆន្ទៈ​នេះ​នៅ​តែ​បន្ដ ធនាគារ ABA និង​ក្រុមហ៊ុន Angkor Resources Corp. គ្រោង​រៀបចំ​បើក​ថ្នាក់​ចំណេះ​ដឹ​ង្ម​ហិរញ្ញវត្ថុ​ដំណាក់កាល​បន្ទាប់ ក្រោយ​ខែ​ប្រមូល​ផលដំណាំ​រួចរាល់​ ។

លោក Gordon Paterson ប្រធាន​អភិវឌ្ឍន៍​គម្រោង​ឯករាជ្យ​ក្នុង​ខេត្តរតនគិរី​មាន​ប្រសាសន៍​ថា ៖ «​ពី​ដំបូង ប្រជាពលរដ្ឋ​ជា​ច្រើន​មិន​បានដឹង​អំពី​សារៈសំខាន់​នៃ​វគ្គ​បណ្ដុះបណ្ដាល​នេះ​ទេ​ ។ ប៉ុន្ដែ​ក្រោយមក ពួក​គាត់​បាន​ប្រាប់​គ្រូ​បណ្តុះបណ្តាល​ថា អ្នក​ភូមិ​ទាំងឡាយ​បាន​យល់​ជ្រួតជ្រាប​ពី​ខ្លឹមសារ​មេរៀន ហើយ​ពួក​គាត់​ពិតជា​សប្បាយចិត្ត​ណាស់​» ​។

លោក​ពន្យល់​បន្ថែម​ថា ៖ «​ឥឡូវនេះ ពួក​គាត់​ស្គាល់​ច្បាស់​អំពី​អនាគត​សហគមន៍​របស់​ពួក​គាត់ ហើយ​បាន​លើកទឹកចិត្ត​ដល់​គ្រូ​បង្គោល ឲ្យ​បន្ដ​វគ្គ​បណ្ដុះបណ្ដាល និង​ចែករំលែក​មេរៀន ក៏​ដូច​ជា​សារ​គន្លឹះ​សំខាន់​ៗ​ទៅ​កាន់​សហគមន៍​ផ្សេង​ទៀត ដើម្បី​ឲ្យ​ពួក​គាត់​កាន់តែ​មាន​ភាព​ជឿជាក់ និង​ទំនុកចិត្ត ក្នុង​ការ​ធ្វើ​ឲ្យ​ជីវភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​របស់​គាត់​កាន់តែ​ប្រសើរ​ឡើង​» ។

លោក ថែ បូ មាន​វ័យ 43 ឆ្នាំ បាន​មាន​ប្រសាសន៍​បន្ទាប់​ពី​វគ្គ​បណ្ដុះបណ្ដាល​នេះ​ថា៖ «​ខ្ញុំ​សូម​អរគុណ​ដល់​គ្រូ​បង្គោល​របស់​ធនាគារ ABA ដែលបាន​ជួយ​បង្រៀន​ពួក​យើង​ឲ្យ​យល់​ដឹង​អំពី​សារៈសំខាន់​នៃ​ការ​គ្រប់គ្រង និង​ចាត់ចែង​លុយកាក់ ថែម​ទាំង​ផ្ដល់​ឯកសារ និង​មេរៀន​ទាំងនេះ​ដល់​ពួក​យើងខ្ញុំ​ ។ មុន​វគ្គ​បណ្ដុះបណ្ដាល អ្នក​ភូមិ​ក៏​ដូច​ជា​ខ្ញុំ​ផ្ទាល់ មិន​បាន​យល់​ដឹង​ច្រើន​អំពី​ការ​គ្រប់គ្រង​ចំណូល​ចំណាយ​ប្រចាំ​ថ្ងៃ​ឡើយ​ ។ ឥឡូវនេះ ពួក​យើង​បានដឹង​អំពី​បញ្ហា​នេះ ហើយ​ប្ដេជ្ញា​ស្វែងរក​មធ្យោបាយ​ផ្សេង​ៗ ដើម្បី​បង្កើន​ប្រាក់​ចំណូល សម្រាប់​រៀបចំ​ផែនការ​អនាគត​ក្រុម​គ្រួសារ​របស់​យើង​។ ជា​ថ្មី​ម្ដងទៀត ខ្ញុំ​សូម​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ ABA ដែល​បាន​មក​ទី​នេះ ដើម្បី​ពួក​យើង​» ។

ដោយ​មើលឃើញ​ពី​លទ្ធផល​ដ៏​ល្អ​ប្រសើរ​នៃ​វគ្គ​បណ្តុះបណ្តាល​ដំណាក់កាល​ដំបូង​នេះ ទាំង​ធនាគារ ABA និង​ក្រុមហ៊ុន Angkor Resources Corp. នឹង​ពង្រីក​កម្មវិធី​នេះ​ទៅ​កាន់​ភូមិ​ស្រុក​ជា​ច្រើន​ទៀត ហើយ​បន្ដ​ធ្វើការ​បណ្ដុះបណ្ដាល​គ្រូ​បង្គោល​សម្រាប់​អ្នក​ភូមិ​ដាច់​ស្រយាល​។ សូចនាករ​មួយ ដែល​ធ្វើ​ឲ្យ​កម្មវិធី​អាច​រីក​សុះសាយ​បាន​ឆាប់រហ័ស​នោះ​គឺ បន្ទាប់​ពី​បញ្ចប់​វគ្គ​បណ្ដុះបណ្ដាល​ជុំ​ទី​មួយ​រួច​មក គ្រូ​បង្គោល​កំពុង​ផ្សព្វផ្សាយ​កម្មវិធី​នេះ​ទៅ​កាន់​អាជ្ញាធរ​មូលដ្ឋាន ហើយ​បាន​ចាប់ផ្ដើម​បង្រៀន​វគ្គ​ថ្មី​នៅ​ភូមិ​ក្បែរ​ៗ​នោះ ដោយ​ខ្លួន​ពួក​គាត់​ផ្ទាល់ ​។

ស្រប​ជាមួយនឹង​ការ​អនុវត្ត​កម្មវិធី​នេះ ABA បាន​នឹង​កំពុង​បន្ដ​គាំទ្រ​គំនិត​ផ្ដួចផ្ដើម​ផ្សេង​ៗ​ទៀត​លើ​ផ្នែក​ចំណេះ​ដឹ​ង្ម និង​បរិ​យា​បន្ន​ហិរញ្ញវត្ថុ​ ។ ក្នុង​ឆ្នាំ 2022 ធនាគារ​បាន​គាំទ្រ​ធនាគារជាតិ​នៃ​កម្ពុជា ដើម្បី​អនុវត្ត​គម្រោង​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​កុមារ ដោយ​បោះ​ពុ​ម្ភ​សៀវភៅ​ហិរញ្ញវត្ថុ​បែប​ត្លុក​ចំនួន 5000 ក្បាល ចែក​ជូន​សិស្ស​កម្រិត​បឋម​សិក្សា ​។ ABA បាន​ឧបត្ថម្ភ សហគ្រិន​ខ្មែរ ក្នុង​កម្មវិធី ត្រៀមខ្លួន​ដើម្បី​ទទួល​បានការ​វិនិយោគ និង​កម្មវិធី ការ​ប្រកួតប្រជែង​សហគ្រិន​ស្ត្រី ដើម្បី​គាំទ្រ​ដល់​ធុរកិច្ច​ថ្មី និង​សហគ្រិន​ស្ដ្រី​ក្នុង​ការ​អភិវឌ្ឍ​គំនិត​អាជីវកម្ម​របស់​ពួក​គេ ​។ ABA ក៏​បាន​ឧបត្ថម្ភ​កម្មវិធី​ពាក់ព័ន្ធ​នឹង​ហិរញ្ញវត្ថុ​ថ្នាក់​តំបន់​ដូច​ជា ទិវា​សន្សំ​អាស៊ាន 2022 និង​វេទិកា​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី 40 និង 41 ផង​ដែរ ​៕ អត្ថបទសហការ