ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឯកឧត្តម ឃី គឹ​ម​លាង និង​លោក​ជំទាវ ឡឹ​ក និមល ព្រមទាំង​បុគ្គលិក​ទាំងអស់​ក្រុមហ៊ុន LNSK CONSTRUCTION CO.,LTD អបអរសាទរ ឯកឧត្តម ឃួង ស្រេង ត្រូវបានតែងតាំងជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ឋានៈស្មើរដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម ឃី គឹ​ម​លាង និង​លោក​ជំទាវ ឡឹ​ក និមល ព្រមទាំង​បុគ្គលិក​ទាំងអស់​ក្រុមហ៊ុន LNSK…

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម ឃី គឹ​ម​លាង និង​លោក​ជំទាវ ឡឹ​ក និមល ព្រមទាំង​បុគ្គលិក​ទាំងអស់​ក្រុមហ៊ុន LNSK CONSTRUCTION CO.,LTD ផ្ញើ​លិខិត​អបអរសាទរ និង​គោរព​ជូនពរ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដែល​ត្រូវ​បាន ព្រះមហាក្សត្រ សព្វព្រះរាជហឫទ័យ ត្រាស់​បង្គាប់​តែងតាំង​ជាទី​ប្រឹក្សា​ផ្ទាល់​សម្តេច​តេ​ជោ ហ៊ុន សែន មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន ។

ក្នុង​ឱកាស​ដ៏​វិសេសវិសាល​នេះ យើងខ្ញុំ​ទាំងអស់​គ្នា សូម​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ​កែវ​ទាំង​បី វត្ថុ​ស័ក្តិសិទ្ធិ​ទាំងឡាយ​ក្នុង​លោក ទេវតា​ថែរក្សា​ទឹកដី​នៃ ព្រះរាជាណាចក្រ​កម្ពុជា ប្រោស​ប្រសិទ្ធិ​ពរ​ជ័យ សិរី​មង្គល វិបុល​សុខ បវរ​មហាប្រសើរ ជូន​ចំពោះ ឯកឧត្តម ឃួ​ង ស្រេង និង​លោក​ជំទាវ ព្រមទាំង​បុត្រាបុត្រី សូម​ទទួល​បាន​នូវ​ពុទ្ធ​ពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ ៕ អត្ថបទ​សហការ