ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

វិទ្យាសាស្ត្រ​សង្គម ជា​ផ្នែក​ដែល​មិន​ងាយ​ទទួល​បាន​និទ្ទេស A តែ​យុវតី រ​ដ្ឋា វី​រិ​យ៉ា អាច​ធ្វើ​បាន

1 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ វិញ្ញាសា​ផ្នែក​វិទ្យាសាស្ត្រ​សង្គម ជា​វិញ្ញាសា​ដែល​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ មិន​ងាយ​នឹង​ទទួល​បាន​ពិន្ទុ​សម្រាប់​និទ្ទេស A ជាង​ផ្នែក​វិទ្យាសាស្ត្រ​ពិត​នោះ​ទេ ប៉ុន្តែ​សម្រាប់​យុវតី រ​ដ្ឋា វី​រិ​យ៉ា…

រាជធានីភ្នំពេញ ៖ វិញ្ញាសា​ផ្នែក​វិទ្យាសាស្ត្រ​សង្គម ជា​វិញ្ញាសា​ដែល​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ មិន​ងាយ​នឹង​ទទួល​បាន​ពិន្ទុ​សម្រាប់​និទ្ទេស A ជាង​ផ្នែក​វិទ្យាសាស្ត្រ​ពិត​នោះ​ទេ ប៉ុន្តែ​សម្រាប់​យុវតី រ​ដ្ឋា វី​រិ​យ៉ា មក​ពីសា​លា​ណ​ត្ស​ឡាញ​ន៍ សាខា​ស្ទឹង​មាន​ជ័យ អាច​ប្រឡង​បាន​និទ្ទេស A ក្នុង​លំដាប់​ពិន្ទុ ៩៩.៦១១ សម័យ​ប្រឡង ៥ ខែធ្នូ ២០២២ កន្លង​ទៅ​នេះ ​។

យុវតី រ​ដ្ឋា វី​រិ​យ៉ា និយាយ​ថា ផ្នែក​វិទ្យាសាស្ត្រ​សង្គម មិន​មាន​លំ​ហាត់​ច្រើន​ដូច​វិទ្យាសាស្ត្រ​ពិត​នោះ​ទេ ប៉ុន្តែ​មាន​សំណួរ​ពាក់ព័ន្ធ​ទៅ​នឹង​ប្រវត្តិសាស្ត្រ ភូមិសាស្ត្រ វិទ្យាសាស្ត្រ និង​សំ​ណេ​រ​ជា​ច្រើន ។ ដោយសារ​តែ​ផ្នែក​វិទ្យាសាស្ត្រ​សង្គម​នេះ កន្លង​មក​ពុំ​សូវ​ដែល​មាន​អ្នក​ទទួល​បាន​និទ្ទេស A វី​រិ​យ៉ា ក៏​មិន​រំពឹង​ថា ទទួល​បាន​និទ្ទេស A ក្នុង​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ ​២០២២ ​នោះ​ដែរ ប៉ុន្តែ​ដោយសារ​តែ​ការ​ខិតខំ​របស់​នាង នាង​អាច​ទទួល​បាន​និទ្ទេស A ដែល​ជា​រឿង​នឹក​ស្មាន​មិន​ដល់​ ។

វី​រិ​យ៉ា បាន​ប្រាប់​ពី​គន្លឹះ​មួយ​ចំនួន​ដែល​ធ្វើ​ឱ្យ​នាង​ទទួល​បាន​លទ្ធផល​ល្អ​នេះ​ថា ក្នុងអំឡុងពេល​សិក្សា នាង​បាន​យកចិត្តទុកដាក់​ជាមួយ​មេរៀន​ដែល​បាន​រៀន​រាល់ថ្ងៃ​ដើម្បី​រំលឹក​នៅ​ពេល​យប់ ឆ្លៀត​រៀន​គួរ​បន្ថែម និង​រៀន​បន្ថែម​នៅផ្ទះ​តាម​រយៈ App របស់​ក្រសួង​អប់រំ ។ លើស​ពី​នេះ ចំពោះ​មុខ​វិជ្ជា​ណា​ដែល​តម្រូវ​ឱ្យ​ទន្ទេញ វី​រិ​យ៉ា តែ​យកចិត្តទុកដាក់ និង​ចាប់ផ្ដើម​ទន្ទេញ​តាំងពី​ដើមឆ្នាំ​ដោយ​ជៀសវាង​ជិត​ដល់​ថ្ងៃ​ប្រឡង ធ្វើ​ឱ្យ​មាន​សម្ពាធ និង​មិន​អាច​មើល​មេរៀន​ចាំ ។

«នៅ​ដើមឆ្នាំ​សិក្សា​ដំបូង​ៗ ខ្ញុំ​មិន​បាន​រៀបចំ​គម្រោង​សិក្សា​ច្បាស់លាស់​នោះ​ទេ​ព្រោះ​កាលនោះ​នៅ​រៀន​តាម​ប្រព័ន្ធ Online ផង ហើយ​នៅ​មាន​កូ​វី​ដ​តិច​ៗ​ផង ដែល​ធ្វើ​ឱ្យ​ខ្ញុំ​មិន​បាន​ផ្ដោត​លើ​ការ​សិក្សា ប៉ុន្តែ​ខ្ញុំ​បាន​រៀបចំ​ការ​សិក្សា​ខាងលើ​នៅ​ដើម​ឆមាស​ទី​មួយ នៃ​ថ្នាក់​ទី ​១២ និង​បន្ត​ខិតខំ​រៀនសូត្រ​បែប​នេះ​រហូត​ទទួល​ដល់​ថ្ងៃ​ប្រឡង ថែម​ទាំង​ទទួល​បាន​លទ្ធផល​លើស​ពី​ការ​រំពឹង​ទុក» ។

បច្ចុប្បន្ន យុវតី រ​ដ្ឋា វី​រិ​យ៉ា ទទួល​បាន​អាហារូបករណ៍​សិក្សា​នៅ​សាកលវិទ្យាល័យ Paragon ។ វីរិយា បាន​អះអាង​ថា នាង​នឹង​ខិតខំ​រៀនសូត្រ ថែរក្សា​អាហារូបករណ៍​ដែល​សាលា​ផ្ដល់​ឱ្យ ឱ្យ​បាន​ល្អ ដោយ​ទៅ​រៀន​ទៀងទាត់ ខិតខំ​យកចិត្តទុកដាក់​ក្នុង​ការ​សិក្សា និង​ធ្វើ​ជា​បុគ្គល​ល្អ​ក្នុង​គ្រួសារ និង​សង្គម ។ យ៉ាងណា​ក៏​ដោយ វី​រិ​យ៉ា ក៏​មិន​ភ្លេច​ផ្តាំផ្ញើ​ទៅ​ដល់​សិស្ស​ប្អូន​ជំនាន់​ក្រោយ ខិតខំ​ប្រឹងប្រែង​រៀន និង​ដាក់​គោលដៅ ហើយ​ត្រូវ​ខិតខំ​ឱ្យ​បាន​ច្រើន​ជាង​ការ​រំពឹង​ទុក និង​ខិតខំ​ឱ្យ​អស់ពី​សមត្ថភាព​ ។

សូម​ជម្រាប​ថា សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍​នឹង​បើក​វគ្គ​សិក្សា​ថ្មី ចូល​រៀន​ថ្ងៃ​ទី ១ ខែកុម្ភៈ ឆ្នាំ ២០២៣ ខាង​មុខ​នេះ សម្រាប់​កម្មវិធី​ម​ត្តេ​យ្យ​ភាសា​ខ្មែរ និង​អង់គ្លេស កម្មវិធី ភាសា​អង់គ្លេស​សម្រាប់​សិស្ស​ធំ និង​កម្មវិធី​ភាសា​ចិន ។ សាលារៀន​ផ្តល់​ជូន​ការ​បញ្ចុះតម្លៃ ១៥% លើ​តម្លៃ​សិក្សា​សម្រាប់​កា​ចុះ​ឈ្មោះ ចូល​រៀន​ជា​លក្ខណៈ​គ្រួសារ ឬ​ពីរ​កម្មវិធី និង​ផ្តល់​ជូន​ការ​ធានា​រ៉ាប់រង​គ្រោះថ្នាក់ ការពារ​ការ សិក្សា​បុត្រ​ធីតា​រហូត​ដល់ ៥ ឆ្នាំ ព្រមទាំង​ទទួល​បាន​ពិន្ទុ​សន្សំ​កាន់តែ​ច្រើន ។ ការ​ផ្តល់​ជូន​ខាង លើ​នេះ​មាន​សុពលភាព​ត្រឹម​ថ្ងៃ​ទី ១ ខែកុម្ភៈ ឆ្នាំ ២០២៣ ៕ អត្ថបទសហការ