ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

គណៈកម្មាធិការ​គណបក្ស​រាជធានី​ភ្នំពេញ ចេញ​ញត្តិ​គាំទ្រ​សេចក្តីថ្លែងការណ៍ និង​វិធានការ​គណបក្ស​ប្រជាជន​កម្ពុជា និង​ថ្កោលទោស​គណបក្ស​ភ្លើងទៀន ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​បំផុត​ដល់​សេចក្តី​ថ្លៃថ្នូរ​គណបក្ស​ប្រជាជន

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ គណៈកម្មាធិការ​គណបក្ស​រាជធានី​ភ្នំពេញ បាន​ចេញ​ញត្តិ​គាំទ្រ​ចំពោះ​សេចក្តីថ្លែងការណ៍ និង​វិធានការ​ផ្លូវច្បាប់​នានា​របស់គណបក្ស​ប្រជាជន​កម្ពុជា ហើយ​បាន​ប្រកាស​ថ្កោលទោស​ដល់ គណបក្ស​ភ្លើងទៀន ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​បំផុត​ដល់​ភាព​ត្រឹមត្រូវ និង​សេចក្តី​ថ្លៃថ្នូរ​គណបក្ស​ប្រជាជន​កម្ពុជា តាម​រយៈ​សេចក្តីថ្លែងការណ៍…

រាជធានី​ភ្នំពេញ ​៖ គណៈកម្មាធិការ​គណបក្ស​រាជធានី​ភ្នំពេញ បាន​ចេញ​ញត្តិ​គាំទ្រ​ចំពោះ​សេចក្តីថ្លែងការណ៍ និង​វិធានការ​ផ្លូវច្បាប់​នានា​របស់គណបក្ស​ប្រជាជន​កម្ពុជា ហើយ​បាន​ប្រកាស​ថ្កោលទោស​ដល់ គណបក្ស​ភ្លើងទៀន ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​បំផុត​ដល់​ភាព​ត្រឹមត្រូវ និង​សេចក្តី​ថ្លៃថ្នូរ​គណបក្ស​ប្រជាជន​កម្ពុជា តាម​រយៈ​សេចក្តីថ្លែងការណ៍ កាលពី​ថ្ងៃ​ទី​ ១៦ ខែមករា ឆ្នាំ ​២០២៣ ​។

ការ​ថ្លែងការណ៍​របស់​គណបក្ស​ភ្លើងទៀន គឺជា​ការ​ប្រមាថកាតទាន និង​ចោទប្រកាន់​ទាំង​បំពាន​ខុស​ពី​ការ​ពិត​ទៅ​លើ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​យើងខ្ញុំ​មិន​អាច​ទទួលយក​បាន​ឡើយ​ ។ យើងខ្ញុំ​សូម​សំណូមពរ​ឱ្យ​រាជរដ្ឋាភិបាល និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​មាន​ចំណាត់ការ​ចំពោះ​គណបក្ស​ភ្លើងទៀន និង​គ្រប់​បុគ្គល​បាន​ប្រព្រឹត្ត​ល្មើសច្បាប់ ត្រូវ​តែ​ទទួលទោស​ទណ្ឌ​តាម​ការ​កំណត់​នៃ​ច្បាប់ ដែល​គ្រប់​ប្រទេស​នៅ​ក្នុង​សកលលោក​ក៏​អនុវត្ត​ដូច​គ្នា​នេះ​ដែរ​ ។

យើងខ្ញុំ​ទាំងអស់​គា្ន សូម​ប្តេជ្ញា​គាំទ្រ​យ៉ាង​ពេញទំហឹង​លើ​ប្រសាសន៍​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា ចំពោះ​វិធានការ​នានា ដើម្បី​ការពារ​ភាព​ស្អាតស្អំ និង​កិត្តិយស​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ ។ យើងខ្ញុំ​ទាំងអស់​គា្ន សូម​ប្ដេជ្ញា​ចិត្ត​រួបរួមសាមគ្គី​គ្នា​ជុំវិញ​រាជរដ្ឋាភិបាល ក្រោម​ដំបូង​នៃ​រដ្ឋធម្មនុញ្ញ និង​ក្រោម​ម្លប់​នៃ​អង្គ​ព្រះមហាក្សត្រ​ជាទី​គោរព​សក្ការៈ ដ៏​ខ្ពង់ខ្ពស់​បំផុត ដើម្បី​ចូលរួម​ការពារ​សន្តិភាព និង​បន្ត​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ ៕ អត្ថបទសហការ