ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អបអរសាទរ​ខួប​គម្រប់ ៩​ ឆ្នាំ ធនាគារ ហុង លី​អុង កម្ពុជា និង​ការ​ផ្ដល់​ជូន​អត្រា​ការ​ប្រាក់​ពិសេស​សម្រាប់​ការ​ដាក់​ប្រាក់​សន្សំ​មាន​កាលកំណត់​ជា​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​ក្នុង​រយៈពេល ១២​ ខែ​

1 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ធនាគារ ហុង លី​អុង ជា​ធនាគារ​ដែល​ផ្តល់​ទំនុកចិត្ត​ខ្ពស់​ដល់​អតិថិជន មាន​ដើម​កំណើត​មក​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី ដែលមាន​ប្រវត្តិ​ ១១៧ ​ឆ្នាំ​…

រាជធានីភ្នំពេញ ៖ ធនាគារ ហុង លី​អុង ជា​ធនាគារ​ដែល​ផ្តល់​ទំនុកចិត្ត​ខ្ពស់​ដល់​អតិថិជន មាន​ដើម​កំណើត​មក​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី ដែលមាន​ប្រវត្តិ​ ១១៧ ​ឆ្នាំ​ នៅ​ក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ ហើយ​ធនាគារ​នេះ​បាន​ឈាន​ជើង​ចូល​មក​កាន់​ទីផ្សារ​កម្ពុជា​ចាប់តាំងពី​ឆ្នាំ ​២០១៣ ​។ ដើម្បី​អបអរសាទរ​ខួប​គម្រប់ ៩​ឆ្នាំ នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ខួប​គម្រប់ ១១៧​ ឆ្នាំ នៅ​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី ធនាគារ ហុង លី​អុង នឹង​ធ្វើការ​ផ្ដល់​នូវ​អត្រា​ការ​ប្រាក់​ដ៏​ពិសេស​ជូន​ដល់​អតិថិជន​សម្រាប់​ការ​ដាក់​ប្រាក់​សន្សំ​ជា​ប្រាក់​ដុល្លារ​អា​មេ​រិ​កលើ​គណនី​ប្រាក់​បញ្ញើ​មាន​កាលកំណត់ ក្នុង​រយៈពេល ១២ ​ខែ នឹង​ទទួល​បាន​អត្រា​ការ​ប្រាក់​រហូត​ដល់ ៦.៥% ចាប់ពី​ថ្ងៃនេះ​ដល់ ថ្ងៃ​ទី ​៣១ ខែធ្នូ ឆ្នាំ​ ២០២២​ ។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​ទៅ​កាន់​ផ្នែក​បម្រើ​សេវាកម្ម​អតិថិជន​តាម​រយៈលេខ​ទូរស័ព្ទ ៖០២៣ ៩៩៩ ៧១១ អ៉ីម៉ែ​ល ៖ info@hlbkh.hongleong.com ទំព័រ​ហ្វេ​ស​ប៊ុ​ក / Instagram @HLBCambodia ឫ គេហទំព័រ ៖ www.hlb.com.kh ​។

ធនាគារ ហុង លី​អុង បាន​រីក​ចម្រើន​ក្លាយជា​ធនាគារ​ដ៏​រឹង​មាំ​មួយ​ក្នុង​ចំណោម​ស្ថាប័នហិរញ្ញវត្ថុ​រឹង​មាំ​ដទៃ​ទៀត​នៅ​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី និង​នៅ​ក្នុង​តំបន់ ជាមួយនឹង​វត្ត​មាននៅ​ក្នុង​ប្រទេស សិង្ហ​បុរី វៀតណាម ហុងកុង ចិន និង​កម្ពុជា​ ។ អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មកនេះ ធនាគារ ហុង លី​អុង នៅ​តែ​បន្ត​ប្រកាន់ខ្ជាប់​នូវ​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​រីក​លូតលាស់ និង​ចូលរួម​ចំណែក​ដល់​សេដ្ឋកិច្ច​នៃ​ប្រទេស​កម្ពុជា មិន​ត្រឹមតែ​តាម​រយៈ​ផលិតផល និង​សេវាកម្ម​របស់​ខ្លួន​ប៉ុណ្ណោះ​ទេ ព្រមទាំង​មានការ​ទទួល​បាន​នូវ​បទ​ពិសោធន៍ និង​ជំនាញ​ពី​ទីស្នាក់ការ​កណ្តាល​របស់​ខ្លួន ដើម្បី​បន្ថែម​គុណប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា​ទាំងមូល ​។

លើស​ពី​នេះ ធនាគារ ហុង លី​អុង មាន​មោទកភាព​ជា​ធនាគារ​សហគមន៍​មួយ​ដែល​មានគុណ​តម្លៃ​ស្នូល​របស់​ខ្លួន ​គឺឈរជើង​នៅ​ទី​នេះ​ក្នុង​រយៈពេល​វែង​ ។ ធនាគារ ហុង លី​អុង មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​វិនិយោគ​លើ​ការ​កសាង​ប្រព័ន្ធ​អេកូឡូស៊ី​ដ៏​រឹង​មាំ ដែល​មិន​ត្រឹមតែ​អំណោយផល​សម្រាប់​អាជីវកម្ម​ប៉ុណ្ណោះ​ទេ តែ​ក៏​មាន​ភាព​អំណោយផល និង​ផ្ដល់​ការ​គាំទ្រ​ដល់​សហគមន៍​ដែល​នៅ​ជុំវិញ​យើង ជួយ​ឱ្យ​សហគមន៍​មាន​ភាព​រីក​ចម្រើន​ប្រកបដោយ​និរន្តរភាព និង​ភាព រឹង​មាំ​យូរអង្វែង ​។

នាយក​គ្រប់គ្រង និង​ជា​អគ្គនាយក​នៃ ធនាគារ ហុង លី​អុង លោក Terrence Teoh បាន​មាន​ប្រសាសន៍​ថា​ ៖ «ជូន​ចំពោះ​អតិថិជន​ជាទី​គោរព យើងខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​អតិថិជន សម្រាប់​ការ​ជឿ​ទុកចិត្ត​មក​លើ​ធនាគារ​យើងខ្ញុំ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក ដែល​ធ្វើ​ឱ្យ​យើងខ្ញុំ​ក្លាយជា​ធនាគារពាណិជ្ជ​ដ៏​ឈានមុខ​មួយ​នៅ ក្នុង​ប្រទេស​កម្ពុជា​ ។ យើងខ្ញុំ​មាន​កិត្តិយស​ដែល​ទទួល​បានការ​ជឿ​ទុកចិត្ត​ពី​អតិថិជន ហើយ​យើងខ្ញុំ​នឹង​បន្ត​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​កំលាំងកាយ​ចិត្ត​ដើម្បី​បម្រើ​សេវាកម្ម​ធនាគារ​ជូន​អតិថិជន​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត ​។

ជូន​ចំពោះ​បុគ្គលិក​ធនាគារ​ផ្ទាល់ សូម​អរគុណ​ចំពោះ​ការ​ផ្ដល់​ឱកាស​ឲ្យ​ខ្ញុំ​បាន​ធ្វើការ​ជាមួយ​អ្នក​ទាំងអស់​គ្នា​ដែល​មាន ទេព​កោសល្យ និង​តែងតែ​ខិតខំ​ប្រឹងប្រែង​អស់ពី​កំលាំងកាយ​ចិត្ត​លើ​ការងារ​ជា​រៀងរាល់ថ្ងៃ​ ។ ការ​ប្តេជ្ញា​ចិត្ត​របស់​អ្នកក្នុង​ការ​ផ្ដល់​សេវាកម្ម​យ៉ាង​ល្អ​ជូន​អតិថិជន និង​ផ្ដល់​គុណ​តម្លៃ​ដល់​ធនាគារ គឺជា​កត្តា​សំខាន់​ដែល​ធ្វើ​អោយ​ធនាគារ ហុង លី​អុង ក្នុង​ប្រទេស​កម្ពុជា​តែងតែ​ទទួល​បាន​ភាព​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​ ។

ជូន​ចំពោះ​ដៃគូ​សហការ​ជាទី​គោរព ខ្ញុំ​ជឿជាក់​ថា នៅ​ពេល​ដែល​អតិថិជន​របស់​យើង​រីក​ចម្រើន ធនាគារ​ក៏​ដំណើរការ​ប្រសើរ​ឡើង​ដូច​គ្នា ​។ យើងខ្ញុំ​មាន​មោទកភាព​ដែល​បាន​ក្លាយជា​អ្នកចូលរួម​ចំណែក​បង់ពន្ធ​ច្រើន​បំផុត​មួយ​ក្នុង​ចំណោម​អ្នក​ជាប់ពន្ធ​នានា​សម្រាប់​ប្រទេស​កម្ពុជា ហើយ​យើង​អាច​ធ្វើ​ទៅ​បាន​ដោយសារ​តែ​ការ​គាំទ្រ និង​ការ​ជឿ​ទុកចិត្ត​ពីអតិថិជន សហគមន៍ និង​អ្នក​ពាក់ព័ន្ធ​ផ្សេង​ៗ រួម​ទាំង​រាជរដ្ឋាភិបាល​កម្ពុជា ធនាគារជាតិ​នៃ​កម្ពុជា អគ្គនាយកដ្ឋាន​ពន្ធដារ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​ការិយាល័យ​ឥណទាន​កម្ពុជា​។ យើងខ្ញុំ​សន្យា​ថា​នឹង​ផ្ដល់​ជូន​សេវាកម្ម​ធនាគារ​បន្ត​ទៅ​មុខ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត»​។​

ធនាគារ ហុង លី​អុង ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដ៏​រឹង​មាំ ដែល​មាន​ដើម​កំណើត​ចំណាស់​ជាងគេ​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី តាំងពី​ឆ្នាំ ១៩០៥ ​។ ធនាគារ ហុង លី​អុង (​ខេ​ម​បូ​ឌា​) ភី​អិ​ល​ស៊ី គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​នៃ ធនាគារហុង លី​អុង ប៊ើ​ហា​ដ (Hong Leong Bank Berhad) ដែល​ជា​ក្រុមហ៊ុន​ចុះបញ្ជី​លក់​មូល​ប​ត្រ​ជា​សាធារណៈ នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី និង​ជា​សមាជិក​នៃ​សម្ព័ន្ធ ហុង លី​អុង (“Hong Leong Group”) ដែល​មាន​ទីស្នាក់ការ​កណ្តាល​នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ា​ឡេ​ស៊ី​ ។ ធនាគារ ហុង លី​អុង បាន​ទទួល​អាជ្ញាប័ណ្ណ​ប្រតិបត្តិការ​ធនាគារ​ពី​ធនាគារជាតិ​នៃ​កម្ពុជា (“NBC”) នៅ​ថ្ងៃ​ទី ២៨ ខែមិថុនា ឆ្នាំ ២០១៣ និង​បាន​ចាប់ផ្ដើម​ប្រតិបត្តិការ​ធនាគារ​ដំបូង​របស់​ខ្លួន​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​ទី ២៣ ខែសីហា ឆ្នាំ ២០១៣ ដោយ​អនុញ្ញាត​ឱ្យ​ធនាគារ​បម្រើ​ជូន​អតិថិជន​បុគ្គល និង​អតិថិជន​ជន​អាជីវកម្ម នៅ​ក្នុង​ប្រទេស​កម្ពុជា​ ៕ អត្ថបទសហការ