ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ធនាគារជាតិ ​នៃ​កម្ពុជា ផ្សព្វផ្សាយ​ ​«​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​» ​នៅ​ក្រុង​កំពង់ឆ្នាំង

1 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ទន្ទឹម​នឹង​ការ​រីក​ចម្រើន​របស់​វិស័យ​មីក្រូហិរញ្ញវត្ថុ ​វិស័យ​នេះ​ក៏​នៅ​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន ដែល​ជា​ឧបសគ្គ​ដល់​ការ​បន្ត​អភិវឌ្ឍ​វិស័យ​មីក្រូហិរញ្ញវត្ថុ​ និង​ការ​ជំរុញ​កម្រិត​បរិ​យា​បន្ន​ហិរញ្ញវត្ថុ​ខ្លះ​ៗ​ដែរ​ ។ នេះ​គឺជា​ការ​បញ្ជាក់​របស់​ឯកឧត្តម រ័​ត្ន សុវណ្ណ​នរៈ…

ខេត្តកំពង់ឆ្នាំង ៖ ទន្ទឹម​នឹង​ការ​រីក​ចម្រើន​របស់​វិស័យ​មីក្រូហិរញ្ញវត្ថុ ​វិស័យ​នេះ​ក៏​នៅ​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន ដែល​ជា​ឧបសគ្គ​ដល់​ការ​បន្ត​អភិវឌ្ឍ​វិស័យ​មីក្រូហិរញ្ញវត្ថុ​ និង​ការ​ជំរុញ​កម្រិត​បរិ​យា​បន្ន​ហិរញ្ញវត្ថុ​ខ្លះ​ៗ​ដែរ​ ។ នេះ​គឺជា​ការ​បញ្ជាក់​របស់​ឯកឧត្តម រ័​ត្ន សុវណ្ណ​នរៈ ឧបការី​ទេសាភិបាល និង​ជា​អគ្គនាយក​ត្រួតពិនិត្យ ធនាគារជាតិ​នៃ​កម្ពុជា​ ​នៅ​សិក្ខាសាលា​ផ្សព្វផ្សាយស្តី​ពី «​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​» ​កាលពី​ថ្ងៃ​ទី ​២៩ ខែវិច្ឆិកា ឆ្នាំ ​២០២២ នៅ​ក្រុង​កំពង់ឆ្នាំង​ ខេត្តកំពង់ឆ្នាំង ​។

ឯកឧត្តម រ័​ត្ន សុវណ្ណ​នរៈ បាន​បន្ត​ទៀត​ថា ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នៅ​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​ចាំបាច់​ត្រូវ​តែ​មានការ​លើកកម្ពស់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ និង​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ ជូន​ដល់​អ្នក​ប្រើប្រាស់​ពិសេស ប្រជាពលរដ្ឋ​និង​អាជ្ញាធរ​នៅ​តាម​មូលដ្ឋាន ​។

ទោះបីជា​មាន​បញ្ហា​ប្រឈម​ខ្លះ​ៗ​នៅ​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​ពិសេស​ផល​ប៉ះពាល់​ដោយសារ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ​ក៏​ដោយ​លោក គិត សុ​វ​ណ្ណា​រិ​ទ្ធ អគ្គនាយករង​ត្រួតពិនិត្យ​ទី​ ១ ធនាគារជាតិ​នៃ​កម្ពុជា​បាន​អះអាង​ថា​ វិស័យ​មីក្រូហិរញ្ញវត្ថុ កម្ពុជា​នៅ​តែ​រក្សា​បាន​នូវ​ការ​រីក​ចម្រើន និង​បន្ត​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ចូលរួម​ចំណែក​ស្តារ​ និង​បន្ត​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​ ។ ជាក់ស្តែង គិត​ត្រឹម​ដំណាច់ត្រីមាស​ទី​ ៣ ឆ្នាំ ​២០២២ ​ទំហំ​ទ្រព្យសកម្ម​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ និង​គ្រឹះស្ថាន​ឥណទាន​ជនបទ​មាន​ប្រមាណ ៤៣,៧៦ ទ្រី​លាន​រៀល (​ស្មើនឹង ១០,៦២ ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​) ក្នុង​នោះ​ប្រាក់​កម្ចី​សរុប​មាន​ប្រមាណ ៣៧,៩៧ ទ្រី​លាន​រៀល (​ស្មើនឹង ៩,២២ ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​) ដែល​បាន​ផ្តល់​ដល់​អតិថិជន​ចំនួន​ជាង ២,១៧ លាន​គណនី​ ។

ដោយឡែក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​បាន​ទទួល​ប្រាក់​បញ្ញើ សរុប​ប្រមាណ ១៩,២៩ ទ្រី​លាន​រៀល (​ស្មើនឹង ៤,៦៨ ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​) ដែល​បាន​មក​ពី​អតិថិជន​ដាក់ ប្រាក់ បញ្ញើ ប្រមាណ​២,៦៤ លាន​គណនី​ ។

នៅ​ក្នុង​សិក្ខាសាលា​នោះ​ដែរ​លោក គិត សុ​វ​ណ្ណា​រិ​ទ្ធ បាន​ជំរុញឱ្យមានការ​ផ្សព្វផ្សាយ​ និង​អប់រំ​ប្រជាជន​ឲ្យ​ខ្ចីប្រាក់​តែ​ពី​គ្រឹះស្ថាន​ស្របច្បាប់ ព្រមទាំង​ប្រើប្រាស់ ប្រាក់​កម្ចី​នោះ​ឲ្យ​ចំ​គោលដៅ និង​គោរព​តាម​កាតព្វកិច្ច​សង​ដើម្បី​កុំ​ឲ្យ​ប្រជាជន​ជាប់បំណុល​វ័ណ្ឌក ​និងពី​ការ​កេងប្រវ័ញ្ច​នានា​ពី​ក្រុម​ឈ្មួញ​ក្រៅ​ប្រ​ព​ន្ធ័​ ។ នៅ​ក្នុង​សិក្ខាសាលា​នោះ​ដែរ​ ​លោក គិត សុ​វ​ណ្ណា​រិ​ទ្ធ​ បាន​ក្រើនរំលឹកដល់ប្រជាជន​ឲ្យមានការ ប្រុងប្រយ័ត្ន​ចំពោះក្រុមហ៊ុនដែលផ្ដល់ការប្រាក់ខ្ពស់ ដែល​អាច​ឲ្យ​ប្រជាជន​រង​គ្រោះ ​ពិសេស​ពី​ក្រុម​ឈ្មួញ​ក្រៅ​ប្រ​ព​ន្ធ័​ ៕ អត្ថបទសហការ