ក្រុមហ៊ុន ជីហ្គៀ គ្រុប បើកបង្ហាញផលិតផល LG ថ្មី ក្នុងកម្មវិធី LG VIP Gala Dinner 2022 ជាមួយនឹងដៃគូអាជីវម្មជាង ៦០០ នាក់
រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន ជីហ្គៀ គ្រុប និងក្រុមហ៊ុន LG Electronics នាំចូលផលិតផល LG…
រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន ជីហ្គៀ គ្រុប និងក្រុមហ៊ុន LG Electronics នាំចូលផលិតផល LG…
រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន ជីហ្គៀ គ្រុប និងក្រុមហ៊ុន LG Electronics នាំចូលផលិតផល LG ស៊េរីថ្មីចុងក្រោយឆ្នាំ ២០២២ និង ២០២៣ និងបានដាក់បង្ហាញ ក្នុងព្រឹត្តការណ៍ដ៏អស្ចារ្យមួយ ដែលមានការចូលរួមទស្សនា ពីដៃគូអាជីវម្ម និងតំណាងចែកចាយជាង ៦០០ នាក់ នាយប់ថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ ។

ព្រឹត្តការណ៍នេះមានឈ្មោះថា VIP Gala Dinner ដែលរៀបចំឡើងដោយក្រុមហ៊ុន ជីហ្គៀ គ្រុប និងក្រុមហ៊ុន LG Electronics ដើម្បីផ្តល់បទពិសោធន៍ថ្មីៗ ដល់ដៃគូអាជីវម្មដែលជាតំណាងចែកចាយ ជាមួយ នឹងបច្ចេកវិទ្យាទំនើបៗ ដែលបានបំពាក់លើផលិតផល LG ដែលទើបនឹងនាំយកមកកាន់ទីផ្សារ កម្ពុជា ។

កម្មវិធីនេះធ្វើឡើងស្របពេលដែលក្រុមហ៊ុន LG Electronics កំពុងធ្វើយុទ្ធនាការ Healthy Home Solution ដើម្បីលើកទឹកចិត្តអ្នកប្រើប្រាស់របស់ផលិតផល LG ទូទាំងពិភពលោកឱ្យបោះជំហានឆ្ពោះទៅរករបៀបរស់នៅប្រកបដោយផាសុកភាពល្អ ជាងមុនតាមរយៈការប្រើប្រាស់ផលិតផល LG ។

យុទ្ធនាការ Healthy Home Solutions ថ្មីឆ្នាំ ២០២២ បានផ្តោតលើការបង្កើតបរិយាកាសក្នុងផ្ទះប្រកប ដោយ «សុខុមាលភាព» ជាមួយផលិតផលចុងក្រោយរបស់ LG ចាប់តាំងពីការថែទាំសម្លៀកបំពាក់តាមបែបទំនើប ឧបករណ៍ផ្ទះបាយ រហូតដល់ដំណោះស្រាយនៃការបន្សុទ្ធខ្យល់បរិយាការក្នុងផ្ទះកម្រិតខ្ពស់ ។

ដើម្បីជំរុញឱ្យការរស់នៅប្រកបដោយផាសុកភាព ដូចអតិថិជនរបស់ LG ទូរទាំងពិភពលោក ដែរនោះ ក្រុមហ៊ុន ជីហ្គៀ គ្រុប បាននាំចូលគ្រឿងអេឡិចត្រូនិចម៉ាក LG ដែលមានបំពាក់បច្ចេកវិទ្យា និងផ្តល់ ដំណោះស្រាយសុខភាពដល់អ្នកប្រើប្រាស់ដូចជា ៖ ម៉ាស៊ីនត្រជាក់ ទូរទឹកកក LG instaView Door-in-Door™ ទូរទស្សន៍ LG OLED Evo ស៊េរីចុងក្រោយ ម៉ាស៊ីនបោកគក់ ម៉ាស៊ីនចំហុយសម្លៀកបំពាក់ LG Styler ម៉ាស៊ីនបន្សុទ្ធខ្យល់ LG Air purifier ម៉ាស៊ីនបន្សុទ្ធសំណើម និងគ្រឿងអេឡិចត្រូនិច ជាច្រើនប្រភេទទៀត ។


Mr. Seung Ho Lee អគ្គនាយកក្រុមហ៊ុន LG Electronics ប្រចាំនៅកម្ពុជាមានប្រសាសន៍នៅក្នុងព្រឹត្តកាណ៍ LG VIP Gala Dinner នេះថា ៖ «ក្រុមហ៊ុន LG Electronics មានមោទនភាពដែលយើងវត្តមានជាយូរមកហើយ នៅក្នុងប្រទេសកម្ពុជាចាប់តាំងពីយើងបានបង្កើតសកម្មភាពលក់ និងទីផ្សារក្នុងឆ្នាំ 2007មក ។ ឥឡូវនេះ យើងបានពង្រីកអាជីវកម្មរបស់យើងទូទាំងប្រទេសដោយការវិនិយោគជាមួយ LG Brandshop របស់យើង ដែលបានគ្របដណ្តប់ជាង 13 ខេត្តក្រុង ដែលរួមមានហាងរហូតដល់ទៅ 18 ហាង។ យើងក៏មានបណ្តាញចែកចាយ និងបងប្អូនលក់ដុំនៅតាមទីផ្សារជាង 200 ហាងផងដែរ» ។

លោក បានពន្យល់បន្ថែមអំពី ទូរទស្សន៌ LG OLED ថាជាទូរទស្សន៍ដំបូងបង្អស់ដែលបង្ហាញរូបភាពនៅលើកញ្ចក់ និងបំពាក់ដោយបច្ចេកវិទ្យា AI ដែលអ្នកអាចនិយាយជាមួយទូរទស្សន៍បាន ដើម្បីគ្រប់គ្រង និងអាចបញ្ជាអ្វីដែលអ្នកចង់បាន វាក៏អនុញ្ញាតឱ្យអ្នកគ្រប់គ្រងឧបករណ៍អេឡិចត្រូនិករបស់អ្នកផ្សេងៗទៀត នៅក្នុងផ្ទះនៅលើផ្ទាំង Dashboard ដែលមាននៅលើទូរទស្សន៍របស់អ្នក ដូចជា៖ កំណត់ម៉ោងបោកគក់នៅលើម៉ាសីនបោក, បើកឬបិទម៉ាស៊ីនត្រជាក់, គ្រប់គ្រងសីតុណ្ហភាពនៅលើទូរទឹកកក, ចំណែកផលិតផល PuriCare អ្នកអាចពិនិត្យមើលគុណភាពខ្យល់នៅក្នុងផ្ទះរបស់អ្នកជាដើម ។

ឧកញ៉ា សុខ ពិសិដ្ឋ នាយកប្រតិបត្តិ នៃក្រុមហ៊ុន ជីហ្គៀ គ្រុប មានប្រសាសន៍ថា ៖ «ក្រុមហ៊ុនជីហ្គៀគ្រុបបានចាប់ផ្តើមពីមនុស្ស ២ ទៅ ៣ នាក់ រហូតដល់ពេលបច្ចុប្បន្ននេះ មានបុគ្គលិកជិត ១០០០នាក់ ហើយជីហ្គៀ គ្រុប តែងតែរីកចំរើនពីមួយថ្ងៃទៅមួយថ្ងៃ ដូច្នេះបងប្អូន អាចមានភាពកក់ក្តៅ ព្រោះបុគ្គលិកជិត ១០០០នាក់នេះតែងតែនៅពីក្រោយដៃគូអាជីវកម្មចាំជួយគាំទ្រ និងផ្តល់ជំនួយ រាល់ការផ្តល់សេវាកម្មរបស់ដៃគូអាជីវកម្មជានិច្ច» ។

ឧកញ៉ា សុខ ពិសិដ្ឋ បញ្ជាក់បន្ថែមទៀតថា ក្រុមហ៊ុនជីហ្គៀគ្រុបជាគ្រុមហ៊ុនចែកចាយគ្រឿងអេឡិចត្រូនិច តែមួយគត់នៅក្នុងប្រទេសកម្ពុជាដែលបានរួមចំណែកនៅក្នុងកិច្ចការសង្គម បំពេញកាតព្វកិច្ចច្បាប់ ត្រឹមត្រូវ ។ លោកថា ថ្មីៗនេះជីហ្គៀគ្រុបបានទទួលវិញ្ញាបនបត្របញ្ជាក់ធុរជនល្អបំផុតពី អគ្គនាយកដ្ឋាន គយ និងរដ្ឋករកម្ពុជា និងទទួលបាន វិញ្ញាបនបត្រមាស ពីអគ្គនាយកដ្ឋានពន្ធដារផងដែរ ។ សមិទ្ធផល ទាំងអស់នេះជាកំណែទម្រង់ដ៏ធំ នៅក្នុងវិស័យ អេឡិត្រូនិចហើយក៏ជាសមិទ្ធផលរបស់ ក្រុមហ៊ុន ជីហ្គៀ គ្រុប ដែលបានខិតខំប្រឹងប្រែង រយៈពេលជាង ១០ ឆ្នាំ មកនេះ ។

លោកបន្តថា ៖ «នេះជាកត្តា ធ្វើឱ្យក្រុមហ៊ុន ជីហ្គៀ គ្រុប អាចឈរនៅលើទីផ្សារ បានរហូតដល់សព្វថ្ងៃ និងមិនដែលប្តូរឈ្មោះក្រុមហ៊ុន ដូចក្រុមហ៊ុនតំណាងចែកចាយម៉ាកដទៃទៀតដែលជា ដៃគូប្រគួតប្រជែងរបស់យើងឡើយ ដែលពួកគាត់ តែងតែប្តូរឈ្មោះជារើយៗ ដើម្បីបំភាន់ភ្នែកមន្ត្រីប្រមូលពន្ធ ក្នុងគោលបំណងគេចវេះ ពីកាតព្វកិច្ច បង់ពន្ធ» ។

លោកបន្ថែមថាក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះក្រុមហ៊ុនជីហ្គៀ គ្រុបបានចូលរួមចំណែកបង់ពន្ធនាំចូល ដល់រដ្ឋាភិបាលជាង ១០ លានដុល្លារ ។ ហើយលោកសង្ឃឹមថា ៖ «ថ្ងៃណាមួយក្រុមហ៊ុនទាំងអស់ដែលនាំចូល ផលិតផល មិនស្របច្បាប់ និងរងពិន័យយ៉ាងធ្ងន់ធ្ងរពីអគ្គនាយដ្ឋានពន្ធដារ និងពន្ធគយ ដើម្បីជំរុញឱ្យ ក្រុមហ៊ុនក្នុងស្រុកទទួលបានការប្រគួតប្រជែងស្មើរភាពគ្នា និងយុត្តិធម៌ដល់ក្រុមហ៊ុន ដែលបានប្រឹងប្រែង បង់ពន្ធ ប្រឹងប្រែងបង្កើតការងារឱ្យយុវជន ប្រឹងប្រែងផ្តល់ឱកាស និងគាំទ្រដល់ដៃគូអាជីវម្ម ដើម្បីធានាបាន ថាបងប្អូនយើង ទាំងអស់គ្នា ឈរជើងយ៉ាងត្រឹមត្រូវនៅលើ ទីផ្សារអេឡិចត្រូនិចមួយនេះ» ។

នៅក្នុងកម្មវិធីនេះក៏បានប្រគល់ពានរង្វាន់ដល់ដៃគូអាជីវកម្មឆ្នើម ចំនួន ១៥ ហាង ដែលបានជួយជំរុញ ឱ្យមានការទទួលស្គាល់ផលិតផល LG នៅលើទីផ្សារ និងបានវាយតម្លៃដោយផ្អែក ទៅលើគោលការណ៍ ៤ ចំណុចធំៗដូចជា ការលក់មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ មិនមានការលក់ផលិតផលគេចពន្ធ និងផលិតផលមិនស្របច្បាប់ ការទូរទាត់ប្រាក់បានល្អ ជួយជំរុញការលក់និងការតាំងបង្ហាញផលិតផល LG បានល្អ ។

កម្មវិធី VIP night Gala Dinner 2022 គឺជាកម្មវិធីជួបជុំសំណេះសំណាលរវាងដៃគូអាជីវកម្ម នៃក្រុមហ៊ុន ជីហ្គៀគ្រុប និងក្រុមហ៊ុន LG ELectronics ដើម្បីផ្តល់នូវបទពិសោធន៍ទាក់ទងនឹងបច្ចេកវិទ្យាថ្មីរបស់LG ការពង្រឹងសាមគ្គីភាពជាដៃគូអាជីវកម្ម ចែករំលែកផែនការយុទ្ធសាស្ត្រថ្មី និងជំរុញឱ្យមានការចែកចាយ ផលិតផលដោយស្របច្បាប់ និងមាន គុណភាពខ្ពស់ដល់អតិថិជន ។
អតិថិជនទាំងអស់អាចមកទទួលយកបទពិសោធន៍ថ្មីៗជាមួយផលិតផល LG នៅតាមហាងទំនើប LG BrandShop គ្រប់សាខាទាំងអស់ទូទាំងប្រទេស ។ ព័ត៌មានលំអិត ៖ https://www.ggear.com.kh/lg-brandshop/ ៕ អត្ថបទសហការ




ចែករំលែកព័តមាននេះ