ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

«​កំណត់​ត្រា​ថ្ងៃមួយ​» សាច់​រឿង​ពិត​របស់​ហ្វេ​ន OPPO Reno មាន​អត្ថន័យ​ និង​រឿងរ៉ាវ​អ្វីខ្លះ ? តោះ​ចូល​អាន​ទាំងអស់​គ្នា ​! (វីដេអូ)

1 ឆ្នាំ មុន

រាជធានីភ្នំពេញ៖ មនុស្ស​ម្នាក់​ៗ​សុទ្ធតែ​មាន​ក្តី​ស្រមៃ​របស់​ខ្លួន​ក្នុង​ជីវិត ដែល​ក្តី​ស្រមៃ​ប្រៀប​បាន​នឹង​វត្ថុ​ម្យ៉ាង​ សម្រាប់​កំណត់​ទិស​ដៅ​នៃ​ជីវិត​របស់​អ្នក ​។ សំខាន់​ជាង​នេះ​ទៅ​ទៀត​គឺ ពេល​ដែល​អ្នកមាន​ក្ដី​ស្រមៃ​ហើយ តើ​អ្នក​នឹង​រស់នៅ​ជាមួយ​ក្ដី​ស្រមៃ​នោះ ឬ​ក៏​អ្នក​នឹង​បោះបង់​ក្ដី​ស្រមៃ​នោះ​ហើយ​ទៅ​រស់នៅ​ក្នុង​ក្ដី​ស្រមៃ​របស់​អ្នក​ដទៃ? តើ​អាច​ប្រាប់​បាន​អត់…

រាជធានីភ្នំពេញ៖ មនុស្ស​ម្នាក់​ៗ​សុទ្ធតែ​មាន​ក្តី​ស្រមៃ​របស់​ខ្លួន​ក្នុង​ជីវិត ដែល​ក្តី​ស្រមៃ​ប្រៀប​បាន​នឹង​វត្ថុ​ម្យ៉ាង​ សម្រាប់​កំណត់​ទិស​ដៅ​នៃ​ជីវិត​របស់​អ្នក ​។ សំខាន់​ជាង​នេះ​ទៅ​ទៀត​គឺ ពេល​ដែល​អ្នកមាន​ក្ដី​ស្រមៃ​ហើយ តើ​អ្នក​នឹង​រស់នៅ​ជាមួយ​ក្ដី​ស្រមៃ​នោះ ឬ​ក៏​អ្នក​នឹង​បោះបង់​ក្ដី​ស្រមៃ​នោះ​ហើយ​ទៅ​រស់នៅ​ក្នុង​ក្ដី​ស្រមៃ​របស់​អ្នក​ដទៃ? តើ​អាច​ប្រាប់​បាន​អត់ ក្តី​ស្រមៃ​របស់​អ្នកជា​អ្វី? តើ​អ្នក​បាន​ជួប​ឧបសគ្គ​អ្វីខ្លះ អំឡុង​ពេល​សម្រេច​ក្តី​ស្រមៃ​របស់​ខ្លួន? តោះ​! មក​អាន​រឿង​ខ្លី «​កំណត់​ត្រា​ថ្ងៃមួយ​នោះ​» ដកស្រង់​ចេញពី​សាច់​រឿង​ពិត​ របស់​អ្នកគ្រូ​បង្រៀន ដែល​ជា​ហ្វេ​ន​របស់ OPPO Reno ។

«​កាលពី​តូច​ខ្ញុំ​ចង់​ឲ្យ​ខ្លួនឯង​ធំ​ឡើង​លឿន ព្រោះ​ខ្ញុំ​យល់​ថា​នៅ​ពេល​ដែល​ខ្ញុំ​ធំ​ខ្ញុំ​អាច​សម្រេច​ចិត្តបាន​ដោយ​ខ្លួនឯង ខ្ញុំ​អាច​រក​ប្រាក់​ចំណូល​ដើម្បី​ផ្គត់ផ្គង់​គ្រួសារ ហើយ​ក៏​អាច​ទិញ​របស់របរ​ផ្សេង​ៗ ញុំា​អ្វី​ដែល​ចង់​ញុំា មាន​សម្លៀក​បំពាក់​ស្អាត​ៗ និង​មាន​សម្ភារល្អ​ៗ​ ប្រើ​ដើម្បី​ឲ្យ​ទាន់សម័យ​ដូច​គេ​ដទៃ ប៉ុន្តែ​អ្វី​ៗ​គ្រប់យ៉ាង​ គឺ​មិន​ងាយស្រួល​ដូច​អ្វី ​ដែល​ខ្ញុំ​បាន​គិត​ដូច​កាលពី​ក្មេង​ឡើយ ​។

បន្ទាប់​ពី​ប្រឡង​បាក់​ឌុ​ប​ចប់​ បំណងប្រាថ្នា​ដែល​ធំ​ជាងគេ​របស់ខ្ញុំ​ គឺ​ចង់​ក្លាយជា​គ្រូបង្រៀន​ម្នាក់ ដូច្នេះ​អ៊ុំ​របស់ខ្ញុំ​ក៏​បាន​ជួយ​ជ្រោមជ្រែង ​ចុះ​ឈ្មោះ​ឲ្យ​ខ្ញុំ​បាន​ទៅ​ប្រឡង ពេល​នោះ​បេក្ខជន​ប្រឡង​មាន​រាប់​ពាន់​នាក់​ឯ​ណ្ណោះ ហើយ​ខ្ញុំ​ចាំ​បាន​ថា ប្អូនស្រី​របស់ខ្ញុំ​ដែល​មាន​អាយុ​ទើប 8​ឆ្នាំ ក៏​បាន​ទៅ​ដល់​ដាក់​ពាក្យ​ជាមួយ​ខ្ញុំ​នៅ​ឯ​មន្ទីរ ហើយ​ប្អូនស្រី​ខ្ញុំ​ត្រូវ​ឈរ​រង់ចាំ​ក្រោម​កម្តៅថ្ងៃ​រហូត​ដល់​ខ្ញុំ​រត់​ឯកសារ​ពី​មួយ​កន្លែង​ទៅ​មួយ​កន្លែង​ចប់​រួចរាល់ ​។

បន្ទាប់​ពី​ដាក់​ពាក្យ​ប្រឡង​រួចរាល់​ ខ្ញុំ​ប្រញាប់​ជិះ​ម៉ូតូ​ត្រឡប់​មក​ផ្ទះ​វិញ​ មេឃ​ក៏​ចាប់ផ្តើម​ងងឹត រីឯ​ទឹកមុខ​ប្អូនស្រី​ខ្ញុំ​ បង្ហាញ​ថា​នាង​ឃ្លាន ហើយ​មិនដឹង​ជា​សំណាងអាក្រក់​អ្វី​អំឡុង​ពេល​ធ្វើ​ដំណើរ​ខ្ញុំ​និង​ប្អូន​ក៏​បាន​ដួល​ម៉ូតូ​បណ្តាល​ឲ្យ​ម៉ូតូ​ខូច​ដេរ​លែង​ឆេះ​នៅ​ពាក់​កណ្តាលផ្លូវ​តែ​ម្តង ភ្លាម​ៗ​នោះខួរក្បាល​ខ្ញុំ​វិលវល់​គិត​អ្វី​មិន​ត្រូវ ទឹកភ្នែក​ក៏​ចាប់ផ្តើម​ហូរ ហើយ​ប្អូន​ខ្ញុំ​ជួយ​រុញ​ពីក្រោយ​យ៉ាង​ឆ្ងាយ​ទើប​ប្រទះ​ឃើញ​កន្លែង​ជួសជុល​ម៉ូតូ ប៉ុន្តែ​ស្រាប់​លូក​ហោប៉ៅ​ទៅ​គឺ​មាន​តែ 1500​រៀល ប្អូនស្រី​ខ្ញុំ​ឃើញ​សភាព​បែប​នេះ​នាង​ក៏​និយាយ​ថា​៖ បើ​ដឹង​អ៊ីចឹង​ព្រឹក​មិ​ញ​ខ្ញុំ​អត់​ទិញ​ពោត​ញុំា​ទេ កុំ​អី​ពួក​យើង​មាន​លុយ​ជួសជុល​ម៉ូតូ​ហើយ ពិតជា​ស្តាយ​ណាស់​ ។ នៅ​ពេល​នោះ​ខ្ញុំ​ភ័យ​ណាស់​ដោយសារ​អត់​មាន​លុយ​គ្រប់​អាច​ជួសជុល​ម៉ូតូ​បាន​ទេ ហើយ​ក៏​មេឃងងឹត ចម្ងាយ​ក៏​នៅ​ឆ្ងាយ​ទៀត​ទើប​ដល់​ផ្ទះ ប្រសិនបើ​មិន​ជួសជុល​ម៉ូតូ​ទេតើ​ឲ្យ​ពួក​យើង​ទៅ​ផ្ទះ​ដោយ​របៀប​ណា? ព្រោះ​ជាង​ជួសជុល​ម៉ូតូ​បាន​និយាយ​ថា ម៉ូតូ​គឺ​ជួសជុល​អស់ 5$ ។ ខ្ញុំ​ក៏​បាន​ប្រាប់​គាត់​វិញ​ថា ថ្ងៃនេះ​ខ្ញុំ​យក​លុយ​មក​មិន​គ្រប់​ទេ តើ​ពូ​អាច​រង់ចាំ​ថ្ងៃស្អែក​បាន​ទេ? ភ្លាម​ៗ​នោះ​ពូ​ជាង​បាន​បដិសេធ​ហើយ​និយាយ​ថា​៖ បើ​គ្មាន​លុយ​ទេ ប្អូន​អាច​អូស​ម៉ូតូ​យក​ទៅ​ជួសជុល​កន្លែង​ផ្សេង​បាន ​។

អំពើ​ល្អ​ដែល​ខ្ញុំ​បាន​សាង​ពិតជា​ជួយ​ខ្ញុំ​មែន ភ្លាម​ៗ​នោះ​អ៊ុំ​របស់ខ្ញុំ​បាន​បើកឡាន​ឆ្លងកាត់​ឃើញ​បែប​នេះ គាត់​ក៏​សួរនាំ​និង​ជួយ​ចេញថ្លៃ​ជួសជុល ហើយ​ឲ្យ​ពួក​ខ្ញុំ​ទៅ​សម្រាក​នៅផ្ទះ​គាត់​សិន​ចាំ​ថ្ងៃស្អែក​ចាំ​ត្រឡប់​ទៅ​ផ្ទះ​វិញ ​។

លុះ​ថ្ងៃ​ប្រឡង​ឈាន​ចូល​មក​ដល់ ខ្ញុំ​ក៏​បាន​ទៅ​ប្រឡង​ដូច​បេក្ខជន​ដទៃ ខ្ញុំ​បាន​បេ​ជ្ញា​ចិត្ត ខិតខំ​ប្រឹងប្រែង​អស់ពី​សមត្ថភាព ព្រមទាំង​ទទួល​បានការ​លើកទឹកចិត្ត​ពី​ឪពុក​ម្តាយ និង​ក្រុម​គ្រួសារ រហូត​ធ្វើ​ឲ្យ​ខ្ញុំ​បាន​សម្រេច​នូវ​បំណងប្រាថ្នា​របស់​ខ្លួនឯង គឺ​ខ្ញុំ​បាន​ក្លាយជា​គ្រូបង្រៀន​ម្នាក់​។ ឥឡូវនេះ ខ្ញុំ​ជា​គ្រូបង្រៀន​នៅ​សាលា​បឋម​សិក្សា​មួយ​ក្នុង​ខេត្តតាកែវ ហើយ​រាល់ថ្ងៃ​ខ្ញុំ​ពិតជា​សប្បាយចិត្ត​ណាស់​ដែល​បំណងប្រាថ្នា​ក្លាយជា​ការ​ពិត ព្រមទាំង​មាន​មិត្ត​រួមការ​ងារ​ល្អ​ៗ​ជុំវិញ​ខ្លួន​» ។​

https://youtu.be/Rmv8Dt2cqrE

ឆាប់​ៗ​ខាង​មុខ​នេះ​កម្មវិធី «OPPO Reno SUPERFANS Festival» នឹង​មាន​អ្វី​ពិសេស​ដល់​អ្នកគាំទ្រ ដូចនេះ​កុំ​ភ្លេច​រង់ចាំ​តាមដាន​លើ​ផេ​គ​ហ្វ៊េ​ស​ប៊ុ​ក OPPO ទាំងអស់​គ្នា​។ គួរ​បញ្ជាក់​ថា នេះ​ជា​ឆ្នាំ​ទី​6 ហើយ​ដែល OPPO នៅ​ជាមួយ​អ្នក និង​តែងតែ​នាំ​យក​នូវ​ស្មា​ត​ហ្វូ​ន​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ឲ្យ​មាន​សមត្ថភាព​ថតរូប​កាន់តែ​អស្ចារ្យ រចនាបថ​រូបរាង​កាន់តែ​ទាន់សម័យ ហើយ​គោលបំណង​ចម្បង​របស់​យើង​គឺ​ចង់​ផ្តល់​ឲ្យ​អតិថិជន​នូវ​អ្វី​ដែល​ថ្មី និង​ឈាន​មុខជា​និច្ច ហើយ​យើង​នឹង​បន្ត​នៅ​ជាមួយ​គ្នា​ឆ្ពោះទៅ​រក​ភាព​ជោគជ័យ​រួម​គ្នា​ ។ ដូច្នេះ​! កុំ​ភ្លេច​ទន្ទឹងរង់ចាំ​មើល​ថា​តើ OPPO នឹង​មាន​អ្វី​ប្លែក​ចែក​ជូន​ដល់​ហ្វេ​ន​ៗ OPPO Reno នា​ពេល​ខាង​មុខ​នេះ?

ទន្ទឹម​គ្នា​នេះ​ផង​ដែរ បើ​សង្កេត​ឃើញ​លើ​ផេ​គ​ហ្វ៊េ​ស​ប៊ុ​ក OPPO ក្នុងអំឡុងពេល​នេះ​រហូត​ដល់​ថ្ងៃ​ទី​15 តុលា 2022 OPPO មានការ​ចែក​កាដូ​អនុស្សាវរីយ៍​ជា​ច្រើន​រង្វាន់ សម្រាប់​ហ្វេ​ន​គ្រប់​ជំនាន់​របស់ Reno ដោយ​គ្រាន់តែ Like និង Share បង្ហោះ​រូប​មួយ​សន្លឹក​ដែល​ទាក់ទង​នឹង Reno ស៊េរី​ណា​ក៏​បាន លើ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន (​ដាក់​ជា​សាធារណៈ​) ភ្ជាប់​នឹង #OPPORenoFansFestival #Together6th រួច Screenshot យក​មក Comment ខាងក្រោម​នេះ៖

https://bit.ly/3fbVKh6

បញ្ជាក់​៖ ការ​បង្ហោះ​រូបភាព​ភ្ជាប់​មក​ជាមួយ​សាច់​រឿង​ដែល​មាន​ន័យ​នឹង​ទទួល​បាន​រង្វាន់​ពិសេស​ទី 1 និង​ទី 2 ។ ហើយ​ការ​ជ្រើស​យក​ហ្វេ​ន​ដែល​អនុវត្ត​គ្រប់​លក្ខខណ្ឌ ហើយ​ផ្តល់​រង្វាន់​ជូន​ទៅ​តាម​ចំណាត់ថ្នាក់ ។ ចំពោះ​កាដូ​រួម​មាន​៖ 1. តុក្កតា​មាស Ollie (Limited Edition) ចំនួន 3 | 2. កាស​ឥត​ខ្សែ OPPO Enco Buds 2 ចំនួន 3 | 3. កា​តាប​ស្ពាយ ចំនួន 10 | 4. ជញ្ជីង​វៃឆ្លាត ចំនួន 10​។ សម្រាប់​ព័ត៌មាន​លម្អិត​លោក​អ្នក​អាច​ចូល​ទៅ​ក្នុង​ផេ​គ​ផ្លូវការ​របស់ OPPO ៕ អត្ថបទសហការ