ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សុំ​សរសើរ ​! ជា​តារាចម្រៀង​ល្បីឈ្មោះ និង​តារា​តំណាង OPPO ប៉ុន្តែ ពេជ្រ សោភា បែរជា​លះបង់​ទាំង​ព្យុះ​ភ្លៀង​ដើម្បី​…(វីដេអូ)

2 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ជា​ទូទៅ​យើង​សង្កេត​ឃើញ​ថា សម្រាប់​តារា​តំណាង​ក្រុមហ៊ុន​នីមួយ​ៗ​គេ​ធ្វើការ​ទៅ​តាម​លក្ខខណ្ឌ​ដែល​ក្រុមហ៊ុន​រៀបចំ និង​មិនសូវ​មាន​សកម្មភាព​ជួយ​ក្រុមហ៊ុន​ច្រើន​ឡើយ ក្រៅពី​បង្ហោះ​រូប​បង្ហាញ​ពី​ផលិតផល និង​វី​ដេ​អូ​បន្តិចបន្តួច ប៉ុន្តែ​បើ​ក្រឡេក​ទៅ​មើល​តារា​តំណាង​ចាស់​រដូវ​ប្រចាំ​ក្រុមហ៊ុន OPPO គឺ​អ្នក​នាង…

រាជធានីភ្នំពេញ ៖ ជា​ទូទៅ​យើង​សង្កេត​ឃើញ​ថា សម្រាប់​តារា​តំណាង​ក្រុមហ៊ុន​នីមួយ​ៗ​គេ​ធ្វើការ​ទៅ​តាម​លក្ខខណ្ឌ​ដែល​ក្រុមហ៊ុន​រៀបចំ និង​មិនសូវ​មាន​សកម្មភាព​ជួយ​ក្រុមហ៊ុន​ច្រើន​ឡើយ ក្រៅពី​បង្ហោះ​រូប​បង្ហាញ​ពី​ផលិតផល និង​វី​ដេ​អូ​បន្តិចបន្តួច ប៉ុន្តែ​បើ​ក្រឡេក​ទៅ​មើល​តារា​តំណាង​ចាស់​រដូវ​ប្រចាំ​ក្រុមហ៊ុន OPPO គឺ​អ្នក​នាង ពេជ្រ សោភា មិន​ត្រឹម​ជាតា​រា​តំណាង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គាត់​ថែម​ទាំង​បាន​ចំណាយ​ពេលវេលា និង​លះបង់​គ្រប់​ឧបសគ្គ​ក្រោម​កម្តៅថ្ងៃ និង​ព្យុះ​ភ្លៀង ​ដើម្បី​ចុះ​ធ្វើ​ទីផ្សារ​គ្រប់កន្លែង​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​ជាមួយ​ក្រុមការងារ OPPO ក្នុង​ការ​ចុះ​ជួប​ជាមួយ​ម្ចាស់​ហាង និង​សម្ភាសន៍​អតិថិជន​ដោយ​ផ្ទាល់​ប្រៀប​ដូច​ជា​បុគ្គលិក​ក្រុមហ៊ុន ហើយ​តែងតែ​ពិភាក្សា​ជាមួយ​ក្រុមការងារ​ប្រៀប​ដូច​ព្យុះ​ភ្លៀង​ឲ្យ​តែ​នឹកឃើញ​ដល់​គំនិត​ច្នៃប្រឌិត​ថ្មី​ៗ​ដល់​អតិថិជន ​។

ដោយសារ​តែ​មើលឃើញ​ពី​ឆ​ន្ទះ​តស៊ូ និង​ការ​លះបង់​ដ៏​ធំធេង​បែប​នេះ​របស់​អ្នក​នាង ពេជ្រ សោភា មក​ក​កាន់​ក្រុមហ៊ុន OPPO ចាប់តាំងពី OPPO មក​ដល់ទី​ផ្សារ​កម្ពុជា​ដំបូង​រហូត​ដល់​បច្ចុប្បន្ន​ជាមួយនឹង​លទ្ធផល​ជោគជ័យ​ខ្លាំង ជា​ពិសេស​ក្លាយជា​ប្រ៊េ​ន​ស្មា​ត​ហ្វូ​ន​ជាប់​ចំណាត់ថ្នាក់​លេខ ​1 រយៈពេល 3 ​ឆ្នាំ​ជាប់​គ្នា​លើ​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា ទើប​ធ្វើ​ឲ្យ​ក្រុមហ៊ុន​មួយ​នេះ​នៅ​តែ​ជ្រើសរើស​បន្ត​កិច្ចសហការ​រួម​គ្នា​ជាមួយ​អ្នក​នាង ពេជ្រ សោភា រយៈពេល 6 ឆ្នាំ​ជាប់​គ្នា​មកនេះ​ដោយ​មិន​ផ្លាស់​ប្តូរ​តារា​តំណាង​ឡើយ ​។

ទន្ទឹម​គ្នា​នេះ រយៈពេល 6​ ឆ្នាំ ​ហើយ​ដែល OPPO នៅ​ជាមួយ​អ្នក និង​តែងតែ​នាំ​យក​នូវ​ស្មា​ត​ហ្វូ​ន​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ ​ឲ្យ​មាន​សមត្ថភាព​ថតរូប​កាន់តែ​អស្ចារ្យ រចនាបថ​រូបរាង​កាន់តែ​ទាន់សម័យ ហើយ​គោលបំណង​ចម្បង​របស់​យើង ​គឺ​ចង់​ផ្តល់​ឲ្យ​អតិថិជន​នូវ​អ្វី​ដែល​ថ្មី និង​ឈាន​មុខជា​និច្ច ហើយ​យើង​នឹង​បន្ត​នៅ​ជាមួយ​គ្នា ​ឆ្ពោះទៅ​រក​ភាព​ជោគជ័យ​រួម​គ្នា ​។ ដូច្នេះ ​! កុំ​ភ្លេច​ទន្ទឹងរង់ចាំ​មើល​ថា​តើ OPPO នឹង​មាន​អ្វី​ប្លែក​ចែក​ជូន​ដល់​ហ្វេ​ន​ៗ OPPO Reno នា​ពេល​ខាង​មុខ​នេះ ?

អ្វី​ដែល​កាន់តែ​ពិសេស​ចាប់ពី​ថ្ងៃនេះ​រហូត​ដល់​ថ្ងៃ​ទី​ 15 តុលា 2022 នៅ​លើ​ផេ​គ​ហ្វ៊េ​ស​ប៊ុ​ក OPPO ក៏​មានការ​ចែក​កាដូ​អនុស្សាវរីយ៍​ជា​ច្រើន​រង្វាន់ សម្រាប់​ហ្វេ​ន​គ្រប់​ជំនាន់​របស់ Reno ដោយ​គ្រាន់តែ Like និង Share បង្ហោះ​រូប​មួយ​សន្លឹក​ដែល​ទាក់ទង​នឹង Reno ស៊េរី​ណា​ក៏​បាន លើ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន (​ដាក់​ជា​សាធារណៈ​) ភ្ជាប់​នឹង #OPPORenoFansFestival #Together6th រួច Screenshot យក​មក Comment ខាងក្រោម​នេះ៖ https://bit.ly/3fbVKh6

បញ្ជាក់ ​៖ ការ​បង្ហោះ​រូបភាព​ភ្ជាប់​មក​ជាមួយ​សាច់​រឿង​ ដែល​មាន​ន័យ​នឹង​ទទួល​បាន​រង្វាន់​ពិសេស​ទី 1 និង​ទី 2 ។ ហើយ​ការ​ជ្រើស​យក​ហ្វេ​ន​ ដែល​អនុវត្ត​គ្រប់​លក្ខខណ្ឌ ហើយ​ផ្តល់​រង្វាន់​ជូន​ទៅ​តាម​ចំណាត់ថ្នាក់ ។

ចំពោះ​កាដូ​រួម​មាន ​៖ 1. តុក្កតា​មាស Ollie (Limited Edition) ចំនួន 3 | 2. កាស​ឥត​ខ្សែ OPPO Enco Buds 2 ចំនួន 3 | 3. កា​តាប​ស្ពាយ ចំនួន 10 | 4. ជញ្ជីង​វៃឆ្លាត ចំនួន 10​។ សម្រាប់​ព័ត៌មាន​លម្អិត​លោក​អ្នក​អាច​ចូល​ទៅ​ក្នុង​ផេ​គ​ផ្លូវការ​របស់ OPPO ៕ អត្ថបទសហការ