ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន ស៊ី​ភី ខេ​ម​បូ​ឌា កំពុង​ពង្រីក​អាជីវកម្ម​ការ​ចិញ្ចឹមសត្វ​បន្ថែម​ នៅ​ក្នុង​ប្រទេស​កម្ពុជា (English below)

1 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ដោយសារ​តែ​កំណើនប្រជាជន​មានការ​កើនឡើង បណ្តាល​ឲ្យ​មាន​តម្រូវការ​បរិភោគ​សាច់​នៅ​លើ​ទីផ្សារ​មានការ​កើនឡើង​ខ្ពស់ កត្តា​ទាំងនេះ​បាន​ជំរុញ​អោយវិស័យ​ចិញ្ចឹម​ជ្រូក​ក្លាយជា​ឧស្សាហកម្ម​ដ៏​ធំ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ​។ យ៉ាងណាមិញ ដើម្បី​បំពេញតម្រូវការ​លូតលាស់​ទាំងនេះ ក្រុមហ៊ុន ស៊ី​ភី…

រាជធានីភ្នំពេញ ៖ ដោយសារ​តែ​កំណើនប្រជាជន​មានការ​កើនឡើង បណ្តាល​ឲ្យ​មាន​តម្រូវការ​បរិភោគ​សាច់​នៅ​លើ​ទីផ្សារ​មានការ​កើនឡើង​ខ្ពស់ កត្តា​ទាំងនេះ​បាន​ជំរុញ​អោយវិស័យ​ចិញ្ចឹម​ជ្រូក​ក្លាយជា​ឧស្សាហកម្ម​ដ៏​ធំ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ​។ យ៉ាងណាមិញ ដើម្បី​បំពេញតម្រូវការ​លូតលាស់​ទាំងនេះ ក្រុមហ៊ុន ស៊ី​ភី ខេ​ម​បូ​ឌា បាន​ផ្តល់​ឱកាស​សម្រាប់ទទួល​ដៃគូសហការ​ដែល​ចាប់​អារ​ម្ម​ណ៌​ចិញ្ចឹម​ជ្រូក​ជាមួយ​ក្រុមហ៊ុន​បន្ថែម ដើម្បី​កាត់​បន្ថយ​ការ​នាំ​ចូល​ ខ​ណៈពេល​ប​ច្ចប្ប​ន្ន​ជ្រូក​កំពុង​មាន​តម្រូវការ​ច្រើន​ និង​មាន​តម្លៃ​ខ្ពស់ ​។

អាជីវកម្ម​ការ​ចិញ្ចឹម​ជ្រូក​ (Swine Business ) ​ជា​អាជីវកម្ម​ដ៏​សំខាន់​មួយ​របស់​ CPF ​ដែល​បាន​ដំណើរការ និង​មានការ​រីក​ចម្រើនយ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា តាំងពី​ឆ្នាំ ​១៩៩៩ មក​ម្លេះ​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ទីផ្សារនៅ​ក្នុង​ប្រទេស​កម្ពុជា​ ។

លោក​អ្នក​បានដឹង និង​ស្គាល់​ហើយ​ថា ​ក្រុមហ៊ុន CPF ជា​ក្រុមហ៊ុន​ខ្នាត​ធំ​មួយ​ដែល​ប្រតិបត្តិការ​អាជីវកម្ម​ក​សិ​-​ឧស្សាហកម្ម និង​ចំណីអាហារ​នៅ​ប្រទេស​ថៃ​ក៏​ដូច​ជា​បណ្តា​ប្រទេស​ជា​ច្រើន​ទៀត ស្ថិត​ក្រោម​ចក្ខុវិស័យ «​ផ្ទះបាយ​ពិភពលោក​» ប្រកបដោយ​និរន្តរភាព ដែល​ផ្តោត​សំខាន់​លើ​ការ​ប្រតិបត្តិ​អាជីវកម្ម​ចំណី​សត្វ​ (Feed) ការ​ចិញ្ចឹមសត្វ (Farm ) ចំណីអាហារ ​(Food ) និងការ​ចែកចាយ​ផលិតផល​ទាំង​ការ​បោះ​ដុំ​ និង​លក់រាយ (Retail) ​ដោយ​ឈរ​លើ​មូលដ្ឋាន​គ្រឹះ​ដោយ​ទំនួល​ខុស​ត្រូវ​ចំពោះ​សង្គម​ជាតិ និង​បរិស្ថាន ហើយ​អាជីវកម្ម​ទាំងនោះ​គ្របដណ្តប់​លើ​វិស័យ​ជា​ច្រើន ក្រុមហ៊ុន ​ស៊ីភី​ ខេ​ម​បូ​ឌា ​ចំកាត់ បាន​ដំណើរការ​អាជីវកម្ម​នៅ​ប្រទេស​កម្ពុជា​ចាប់តាំងពី​ឆ្នាំ ១៩៩៦ ។

Mr. Damnoen Langrabum (Vice President) ប្រធាន​ក្រុមប្រឹក្សាភិបាល​រង នៃ​អាជីវកម្ម​ការ​ចិញ្ចឹម​ជ្រូក (Swine Business) របស់​ក្រុមហ៊ុន ស៊ី​ភី ខេ​ម​បូ​ឌា ចំកាត់ ប្រចាំ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា ​ក្រុមហ៊ុន ស៊ី​ភី ខេ​ម​បូ​ឌា ប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​ពង្រីក​អាជីវកម្ម​ចិញ្ចឹម​ជ្រូក (Swine Business) នៅ​កម្ពុជា ជាមួយនឹង​ការ​ផ្តល់​ឱកាស​ដៃគូរ​សហការ​បន្ថែម​ក្នុង​ការ​សហការ​ចិញ្ចឹម​ជ្រូក​ជាមួយ​ក្រុមហ៊ុន​ ។

CP Cambodia’s Damnoen Langrabum

ដោយសារ​តម្រូវការ​នៃ​ការ​ប្រើប្រាស់​ចំណីអាហារ​មានការ​កើនឡើង អាជីវកម្ម​កសិកម្ម ជា​ពិសេស​អាជីវកម្ម​ជ្រូក​ត្រូវ​តែ​មានការ​អភិវឌ្ឍន៍​ទៅ​តាម​និន្នាការ យុទ្ធសាស្ត្រ​ដើម្បី​បង្កើន​ផលិតកម្ម​ជ្រូក​មាន​(1) ការ​បង្កើន​ការ​បង្កាត់​ពូជ​អោយ​ល្អ​ប្រសើរ (2) ការ​គ្រប់គ្រង​ចំណី​និង​ទឹក (3) ការ​គ្រប់គ្រង​កសិដ្ឋាន និង​និរន្តរភាព​ ។

– ​ការ​បង្កើន​ការ​បង្កាត់​ពូជ (Improve Breed) ៖ ការ​ជ្រើសរើស​ពូជ​សត្វ​យក​មក​ចិញ្ចឹម​មាន​សារៈសំខាន់​ណាស់ សំរាប់​ក្រុមហ៊ុន CP មាន​ក្រុមការងារ​ដែល​ជា​បុគ្គលិក​ផ្នែក​ពេទ្យសត្វ​ប្រឹក្សា​ជា​ច្រើន​ទាក់ទង​នឹង​ការ​ជ្រើសរើស​ពូជ ដើម្បី​អោយ​ជ្រូក​មាន​សុខភាព​ល្អ លូតលាស់​លឿន ផ្តល់​ទិន្នផល​ខ្ពស់ ធន់​នឹង​ជំងឺ និង​មានគុណ​ភាពល្អ ។

– ការ​គ្រប់គ្រង​ចំណី និង​ទឹក (Feed and water management) ៖ ការ​ជ្រើសរើស​ចំណី​ដល់​ត្រឹមត្រូវ​សម្រាប់ការ​ចិញ្ចឹមសត្វ​ជា​គន្លឹះ​មួយ​ដ៏​ជោគជ័យ កត្តា​ដែល​ត្រូវ​យកចិត្តទុកដាក់ ចំណី​ត្រូវ​តែ​មាន​អាហារូបត្ថម្ភ​គ្រប់គ្រាន់ ការ​ផ្តល់​ចំណី​តាម​កម្មវិធី​នឹង​តាម​អាយុកាល​នីមួយ​ៗ​នៃ​សត្ វ​។

– ការ​គ្រប់គ្រង​កសិដ្ឋាន និង​និរន្តរភាព (Farm Management and sustainability ៖ ការ​គ្រប់គ្រង​ល្អ​នឹង​ជួយ​បង្កើន​ប្រសិទ្ធភាព ថែម​ទាំង​កាត់​បន្ថយ​ការ​បាត់បង់​ទិន្នផល​ផង​ដែរ ដើម្បី​ទទួល​បាន​ភាព​ជោគជ័យ​ក្នុង​ការ​គ្រប់គ្រង​ដ៏​ល្អ​គឺ​ត្រូវ​មានកម្ម​វិធី​ចាក់​វ៉ាក់សាំង​ត្រឹមត្រូវ ការ​គ្រប់គ្រង​ជីវ​សុវត្ថិភាព កម្មវិធី​តាមដាន​សុខភាព​របស់​សត្វ និង​ការ​គ្រប់គ្រង​បរិស្ថាន ​។ លើស​ពី​នេះ កសិករ​ចាំបាច់​ត្រូវ​តែ​ប្រឹក្សា​ជាមួយ​ពេទ្យសត្វ​បន្ថែម​អំពី​បច្ចេកទេស ​។

កាលពី​ឆ្នាំ​មុន​ក្រុមហ៊ុន បាន​ចុះ​ទៅ​សម្ភាសន៍​អតិថិជន​ដែល​ជា​ដៃគូរ​សហការ​របស់​ក​សិ​ដ្ធា​ន​ចិញ្ចឹម​ជ្រូក​សាច់​ និង​ជ្រូក​ពូជ​នៅ ខេត្តតាកែវ «ដោយ​អតិថិជន​ដែល​ជា​ដៃគូរ​សហការ បាន​និយាយ​ថា ​ពួក​គាត់​មាន​ទំនុកចិត្ត​លើ ក្រុមហ៊ុន ស៊ី​ភី ព្រោះ​ក្រុមហ៊ុន​មានឈ្មោះ​បោះ​សំឡេង និង​បទ​ពិសោធ​ន៏​ខ្ពស់​លើ​វិស័យ​ចិញ្ចឹមសត្វ​នៅ​ក្នុង​ប្រទេស​កម្ពុជា លើស​ពី​នេះ​ទៅ​ទៀត​ក្រុមហ៊ុន​ថែម​ទាំង​មាន​ពេទ្យសត្វ​ក្នុង​ការ​ប្រឹក្សា​អំពី​ជំនាញ​ និង​បច្ចេកទេស​ចិញ្ចឹម​ដែល​ជួយ​អោយ​ទទួល​បាន​ទិន្នផល​កាន់តែ​ល្អ​»

ការ​សហការ​ចិញ្ចឹមសត្វ​ជាមួយ ក្រុមហ៊ុន ស៊ី​ភី ខេ​ម​បូ​ឌា អតិថិជន​នឹង​ទទួល​បានការ​យកចិត្តទុកដាក់​ពី​ភ្នាក់ងារ​ដែល​ជា​បុគ្គលិក និងពេទ្យសត្វ​របស់​ក្រុមហ៊ុន​ចុះ​ទៅ ប្រឹក្សា​ពី​បច្ចេកទេស​នៃ​ការ​ចិញ្ចឹម និង​ការ​ធ្វើ​ទីផ្សារ​ផង​ដែរ​ ។ លើស​ពី​នេះ​ទៅ​ទៀត​អតិថិជន នឹង​ទទួល​បានការ​ផ្គត់ផ្គង់​នៅ​សេវាកម្ម​ចិញ្ចឹម​ជា​ច្រើន​បន្ថែម​ទៀត​រួម​មាន ការ​ផ្តល់​ពូជ​សត្វ ចំណី​សត្វ និងថ្នាំសង្កូវ ។

១.​លក្ខខណ្ឌ អតិថិជន​ចង់​សហការ​ជាមួយ​ក្រុមហ៊ុន​ក្នុង​អាជីវកម្ម​ការ​ចិញ្ចឹម​ជ្រូក (Swine Business) ៖
-​ ​អតិថិជន​ត្រូវ​មាន​ទីតាំង​ក្នុង​ការ​ធ្វើក​សិ​ដ្ធា​ន​ច្បាស់លាស់ (​មិន​នៅ​ទីប្រជុំជន មាន​ផ្លូវ​ចេញចូល ងាយស្រួល​ដឹក​ជញ្ជូន​ចំណី​និង​សត្វ មាន​ប្រព័ន្ធ​ទឹក ភ្លើង ។​ល​។​)
– មាន​អ្នកគ្រប់គ្រង​ច្បាស់លាស់​ក្នុង​ការ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​ដែល​ក្រុមហ៊ុន​ប្រគល់​ជូន កម្លាំង​ពលកម្ម​ក្នុង​ការ​ថែទាំ
– សម្ភារ​ប្រើប្រាស់​ក្នុង​ការ​ចិញ្ចឹម​ជ្រូក (​ទិញ​ចាយ​លុយ​សុទ្ធ​ក៏​បាន ជំពាក់​ក្រុមហ៊ុន​ក៏​បាន​)
– ឯកសារ​ភ្ជាប់ (​អត្តសញ្ញាណ​ប័​ណ្ឌ សៀវភៅ​គ្រួសារ សៀវភៅ​គណនី​ធនាគារ​)
– បង្កើត​ឈ្មោះ​ក្នុង​ក្រុមហ៊ុន​បាន (CV code) ។

២. អត្ថប្រយោជន៍​ដែល​ដៃគូទទួល​បាន​ពី​ក្រុមហ៊ុន ៖
-​ ​ក្រុមហ៊ុន​ផ្តល់​ជូន​ទៅ​កាន់​ដៃគូ​សហការ​ដូច​ជា ផ្តល់​ជា ពូជ ចំណី ថ្នាំ
វ៉ាក់សាំង
-​ ​ក្រុមហ៊ុន​មាន​ភ្នាក់ងារ​ដែល​ជា​បុគ្គលិក​ផ្នែក​ពេទ្យសត្វ​ជួយ​អោយ​ប្រឹក្សា​ពី​បច្ចេកទេស​ចិញ្ចឹម
-​ ​ក្រុមហ៊ុន​មាន​អ្នកបច្ចេកទេស​ជួយ​ត្រួតពិនិត្យ​ពេល​កំពង់​សាងសង់​ទ្រុង
-​ ​ខាង​ក្រុមហ៊ុន​ជា​អ្នករក​ទីផ្សា​ និង​ចាប់​ជ្រូក​មក​វិញ
-​ ​ផល​តបស្នង​ដែល​កសិករ​ទទួល​បាន​ក្នុង​តម្លៃ​សមរម្យ ។

ដូចនេះ សម្រាប់​អតិថិជន​ដែល​មាន​ចំណាប់​អារ​ម្ម​ណ៌ ក្នុង​ការ​សហការ​ចិញ្ចឹម​ជ្រូក ជាមួយ​ក្រុមហ៊ុន អាច​ទាក់ទង​មក​កាន់​ក្រុមហ៊ុន​ស៊ី​ភី​បាន​ដោយ​ព័ត៌មាន​បន្ថែម ​សូម​ទាក់ទង​ទូរស័ព្ទ​លេខ ៖ 012 308 417 Email៖ info@cpcambodia.com.kh ហ្វេ​ស​ប៊ុ​ក CP Cambodia Co.,Ltd ឬ​សូម​អញ្ជើញ​ទៅ​កាន់​សាខា CPF ដែល​នៅ​ជិត​លោក​អ្នក​បំផុត​ ៕ អត្ថបទសហការ

CP Cambodia Facebook QR Code
CP Cambodia Website QR Code
CP Cambodia Youtube QR Code

 CP Cambodia expanding its pig business in the Kingdom

The demand for meat in the Cambodian market is on the rise due to a growing population, a factor making the Kingdom’s pig farming sector a major industry.

To meet this growing demand, CP Cambodia is providing opportunities for partners interested in raising swine with the company to increase domestic supply, and reduce imports, with pigs currently in high demand and costly.

The swine business – which CP has been operating in the Kingdom with rapid growth since 1999 – is one of CP’s core operations to meet the needs of the Cambodian market.

With its vision of being the “Kitchen of the World”, Charoen Pokphand Foods (CPF) – the agro-industrial and food conglomerate headquartered in Thailand – investing in Cambodia under the name “CP Cambodia Co., Ltd.”, since 1996.

Damnoen Langrabum, CP Cambodia’s vice-president for swine business, said the company is highly committed to expanding its pig operations in the Kingdom and providing further partnership opportunities.

“As the need of food consumption is increasing, the farming business, especially swine business, has to be developed according to the trend”

“the strategies to increase pig production are about (1) improve breeder, (2) feed management, (3) farm management and sustainability.

  • Improve Breed

The selection of breeds is very important. CP has many consultants regarding to breed improvement in order to produce the pig with healthy, grow fast, giving high production, resistant to disease, and having a good quality and high yield.

  • Feed and water management

Animal Feed is also a key success. The animal husbandry has to concern about trusted source of animal, feeding program, feed nutrition in each stage of animal, additional supplement for special case.

  • Farm Management and sustainability

Good management will increase efficiency and reduce production loss. The issues to address on management are vaccination program, biosecurity management, evaporative cooling system, health monitoring program, and environmental management. In addition, the farmers are necessarily required a veterinarian for farm consultant.

Swine business partners in Takeo province say they have confidence in the CP company because of its strong reputation and years of experience in the Cambodian livestock sector. However, company have skills and techniques used in raising pigs that make the highest quality and yields while partnering with CP offers the chance to spend less capital and generate high revenue.

CP Cambodia’s partners receive assistance from its staff and veterinarians, with consultations on breeding and marketing techniques, with it supplying its partners a wide range of services related to breeding, feed and medicine.

  1. Conditions for a pig business partnership with CP
  2.  A suitable location (not in built-up areas, with easy access for transporting feed and animals), with sufficient water and electricity supply.
  3. Permanent management of the assets the company provides, with a suitable workforce to take care of farming.
  4.  Equipment used to raise pigs can be bought or loaned from the company.
  5. Relevant documents (ID card, family book, bank details, etc.)
  6. Create company name (CV code).

2- Benefits for CP partners

  • The company provides breed, feed, medicine and vaccines.
  • The company has veterinary agents to give advice on the best breeding techniques.
  •  The company has technicians to assist with the construction of enclosures.
  •  The company will find markets.
  • Farmers receive good income.

CP Cambodia Co., Ltd. work in three main categories – “feed, farm and food”, with the distribution of its products, both wholesale and retail, centered on social and environmental responsibility.

For more information, please contact 012 308 417 or email info@cpcambodia.com.kh. Alternatively, visit the CP Cambodia Facebook page: CP Cambodia or the nearest branch.