ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត FWD Cambodia និង​ធនាគារ ជីប ម៉ុង ខម​មើ​សល ប៊ែ​ង ចុះ​កិច្ចព្រមព្រៀង​ជា​ដៃគូ​អាជីវកម្ម​ប៊េ​ង​កា​សួ​រេ​ន

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត FWD Cambodia និង ធនាគារ ជីប…

រាជធានី​ភ្នំពេញ​៖ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត FWD Cambodia និង ធនាគារ ជីប ម៉ុង ខម​មើ​សល ប៊ែ​ង (​ធនាគារ ជីប ម៉ុង​) បាន​ប្រកាស​ជា​ផ្លូវការ​ពី​ការ​ចុះ​កិច្ចព្រមព្រៀង​ជា​ដៃគូ​អាជីវកម្ម​ប៊េ​ង​កា​សួ​រេ​ន ដើម្បី​ផ្តល់​ដំណោះស្រាយ​លើ​សេវា​ធានា​រ៉ាប់រង​អាយុជីវិត និង​ការ​ការពារ​ផ្នែក​ហិរញ្ញវត្ថុ ​ដល់​អតិថិជន​របស់​ធនាគារ ជីប ម៉ុង ទូ​ទាំង​ប្រទេស​ ។ ក្នុង​ភាព​ជា​ដៃគូ​នេះ អតិថិជន​របស់​ធនាគារ ជីប ម៉ុង នឹង​អាច​ទទួល​បាន​ដំណោះស្រាយ​ ធានា​រ៉ាប់រង​ បែប​ឌី​ជី​ថ​ល​ ដែល​សម​ស្រប​បំផុត​ ទៅ​តាម​តម្រូវការ​របស់​អតិថិជន ​។

លោក ចាន់ រ​ដ្ឋា អគ្គនាយក​នៃ​ក្រុមហ៊ុន FWD Cambodia ។ រូបភាព ៖ ស្រី គំនិត

លោក ចាន់ រ​ដ្ឋា អគ្គនាយក​នៃ​ក្រុមហ៊ុន FWD Cambodia បាន​មាន​ប្រសាសន៍​ថា​៖ «​ភាព​ជា​ដៃគូ​អាជីវកម្ម​ប៊េ​ង​កា​សួ​រេ​ន គឺជា​បណ្តាញ​យុទ្ធសាស្ត្រ​ផ្នែក​លក់​ ដ៏​សំខាន់​មួយ​របស់​ក្រុមហ៊ុន FWD ទូ​ទាំង​តំបន់​អាស៊ី ​រួម​ទាំង​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​ ។ ភាព​ជា​ដៃគូ​នេះ ជា​សមិទ្ធផល​ដ៏​ធំ​មួយ​ សម្រាប់​យើង ដែល​ដើរ​ទន្ទឹម​គ្នា​ជាមួយ​ការ​ប្តេជ្ញា​ចិត្ត​របស់​យើង ​ក្នុង​ការ​ផ្តល់​ជូន​នូវ​ផលិតផល និង​សេវាកម្ម​ធានា​រ៉ាប់រង​ដែល​អាច​ជួយ​ឱ្យ​ក្រុម​គ្រួសារ​កម្ពុជា​រស់នៅ​ប្រកបដោយ​ភាព​រីករាយ ។ ការ​ប្តេជ្ញា​ចិត្ត​របស់​ធនាគារ ជីប ម៉ុង ក្នុង​ការ​ប្រើប្រាស់​ប្រព័ន្ធ​ឌី​ជី​ថ​ល និង​បច្ចេកវិទ្យា​ទំនើប ដើរ​ស្របគ្នា​យ៉ាង​ល្អ​ទៅ​នឹង​ចក្ខុវិស័យ​របស់​ក្រុមហ៊ុន FWD ក្នុង​ការ​ផ្តល់​បទ​ពិសោធន៍​ថ្មី​ លើ​សេវា​ធានា​រ៉ាប់រង​ដោយ​ការ​យក​អតិថិជន​ជា​គោល និង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​ លើ​រាល់​សកម្មភាព​ដែល​យើង​ធ្វើ ​។ ខ្ញុំ​ជឿជាក់​ថា ភាព​ជា​ដៃគូ​នេះ នឹង​អនុញ្ញាត​ឱ្យ​ភាគី​ទាំង​ពីរ​ រីក​ចម្រើន​ទៅ​មុខ​កាន់តែ​ខ្លាំង​ឡើង និង​ទទួល​បាន​ជោគជ័យ ​ក្នុង​ភាព​ជា​ដៃគូ​អាជីវកម្ម​ប៊េ​ង​កា​សួ​រេ​ន ​នៅ​ប្រទេស​កម្ពុជា» ​។​

រូបភាព ៖ ស្រី គំនិត

លោក ច​ន ប៊ែ​ល អគ្គនាយក​ធនាគារ ជីប ម៉ុង ខម​មើ​សល ប៊ែ​ង បាន​មាន​ប្រសាសន៍​ថា​៖ «​ពិធី​ចុះហត្ថលេខា​ថ្ងៃនេះ​គ្រាន់តែ​ជា​ការ​ចាប់ផ្តើម​នៃ​ដំណើរ​របស់​យើង​តែ​ប៉ុណ្ណោះ យើង​នឹង​មាន​កិច្ចការ​ជា​ច្រើន​ដែល​ត្រូវ​សហការ​គ្នា ដើម្បី​ធានា​ពី​ការ​រួម​គ្នា​ត្រួសត្រាយ​ផ្លូវ​ទៅ​កាន់​ភាព​ជោគជ័យ ​។ ជាមួយនឹង​ការ​ខិតខំ​ប្រឹងប្រែង​ឥត​ឈប់​ឈរ​របស់​យើង ខ្ញុំ​អាច​ធានា​ថា​កិច្ច​សហប្រតិបត្តិការ​នេះ ​នឹង​នាំ​មក​នូវ​គុណ​តម្លៃ​ថ្មី និង​ការ​រីក​ចម្រើន​នា​ពេល​អនាគត សម្រាប់​ក្រុមហ៊ុន​យើង​ទាំង​ពីរ ខណៈ​ដែល​យើង​ត្រៀមខ្លួន​ប្រកបដោយ​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ ក្នុង​ការ​ផ្តល់​ជូន​អតិថិជន​របស់​យើង​ នូវ​សេវា​ធានា​រ៉ាប់រង​ប្រកបដោយ​វិជ្ជាជីវៈ និង​សេវា​ធនាគារ​ ដោយ​ផ្ទាល់​ជាមួយ​អតិថិជន ក៏​ដូច​ជា​តាម​អន​ឡាញ» ​។​

រូបភាព ៖ ស្រី គំនិត

អំពី​ក្រុមហ៊ុន FWD Cambodia
ក្រុមហ៊ុន FWD Group ជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត​ឈានមុខ​គេ​មួយ​ ក្នុង​តំបន់​អាស៊ី​ដែល​មាន​អតិថិជន​ប្រមាណ ១០ លាន​នាក់​ក្នុង​ទីផ្សារ​ចំនួន ១០ ដោយ​ក្នុង​នោះ​រួម​មាន​ទីផ្សារ​ដែល​រីក​ចម្រើន​រហ័ស​បំផុត ​ក្នុង​ពិភពលោក​លើ​វិស័យ​ធានា​រ៉ាប់រង​ផង​ដែរ ​។ ក្រុមហ៊ុន FWD ត្រូវ​បាន​បង្កើត​ឡើង​ដំបូង​ក្នុង​ទ្វីបអាស៊ី​ក្នុង​ឆ្នាំ ២០១៣ ហើយ​ជា​ក្រុមហ៊ុន​ដែល​ផ្តោត​ការ​យកចិត្តទុកដាក់​បំផុត​ក្នុង​ការ​ផ្ដល់​បទ​ពិសោធន៍ និង​សេវាកម្ម​ដែល​សាមញ្ញ​ជាង​មុន រហ័ស​ជាង​មុន ងាយស្រួល​យល់​ជាង​មុន ជាមួយ​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​ ។ តាម​រយៈ​យុទ្ធសាស្ត្រ​ ក្នុង​ការ​យក​អតិថិជន​ជា​គោល ក្រុមហ៊ុន FWD មាន​គោលដៅ ​ក្នុង​ការ​ផ្ដល់​បទ​ពិសោធន៍​ថ្មី​ លើ​សេវា​ធានា​រ៉ាប់រង​ជូន​ដល់​អតិថិជន​ ។

ក្រុមហ៊ុន FWD Cambodia ចាប់ផ្តើម​ប្រតិបត្តិការ​ជា​ផ្លូវការ​ ក្នុង​ប្រទេស​កម្ពុជា​កាលពី​ខែកញ្ញា ឆ្នាំ ២០២១ និង​ត្រូវ​បាន​ទទួលស្គាល់​ជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ បែប​ឌី​ជី​ថ​ល​ថ្មី​ ដែល​មាន​ភាព​ច្នៃប្រឌិត​បំផុត​ក្នុង​ប្រទេស​កម្ពុជា ពី​ស្ថាប័ន Global Business Outlook Awards នៅ​ចក្រភព​អង់គ្លេស​ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់​៖ www.fwd.com.kh

អំពី​ធនាគារ ជីប ម៉ុង ខម​មើ​សល ប៊ែ​ង
ចាប់តាំងពី​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​២០១៩ មក ធនាគារ ជីប ម៉ុង បាន​ផ្ដល់​ជូន​នូវ​ដំណោះស្រាយ​សេវា​ហិរញ្ញវត្ថុ​ ដែល​បាន​រៀបចំ​ឡើង​យ៉ាង​ល្អ ​ប្រកបដោយ​ការ​ប្ដេជ្ញា​ចិត្ត​យ៉ាង​រឹង​មាំ ដើម្បី​ជួយ​អតិថិជន​របស់​យើង​ ឱ្យ​មានការ​រីក​ចម្រើន​ផ្នែក​ហិរញ្ញវត្ថុ ​។ ធនាគារ ជីប ម៉ុង មាន​ផ្ដល់​ជូន​នូវ​បទ​ពិសោធន៍​ សេវា​ធនាគារ​តាម​តម្រូវការ​របស់​អតិថិជន​ម្នាក់​ៗ ​ដោយ​មានការ​យល់​ដឹង​គ្រប់​ជ្រុងជ្រោយ​ អំពី​វិស័យ ទីផ្សារ និង​តម្រូវការ​អាជីវកម្ម​របស់​លោក​អ្នក ​។ ជា​ផ្នែក​មួយ​នៃ​សមិទ្ធផល​ដ៏​ជោគជ័យ​របស់ ជីប ម៉ុង ចាប់តាំងពី​ឆ្នាំ​១៩៨២ មក នៅ​ធនាគារ ជីប ម៉ុង យើងខ្ញុំ​មាន​បំណង​ចង់​ក្លាយទៅជា​ធនាគារ​ ដ៏​មាន​ទំនុកចិត្ត​ខ្ពស់​បំផុត​មួយ ​នៅ​ក្នុង​ប្រទេស ដែល​ផ្ដល់​ជូន​នូវ​ដំណោះស្រាយ​សេវា​មាន​ភាព​ច្នៃប្រឌិត តាម​រយៈ​បច្ចេកវិទ្យា​ទំនើប សេវា​ឆាប់រហ័ស និង​នៅ​ជិត​អតិថិជន​បុគ្គល និង​អតិថិជន​ជា​ក្រុមហ៊ុន​របស់​យើង​ទាំងអស់​ ៕ អត្ថបទសហការ

រូបភាព ៖ ស្រី គំនិត
រូបភាព ៖ ស្រី គំនិត
រូបភាព ៖ ស្រី គំនិត
រូបភាព ៖ ស្រី គំនិត
រូបភាព ៖ ស្រី គំនិត
រូបភាព ៖ ស្រី គំនិត
រូបភាព ៖ ស្រី គំនិត