ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កាន់តែ​អស្ចារ្យ និង​ធ្វើ​ឱ្យ​កក្រើក​ក្នុង​ទីផ្សារ​រថយន្ត​កម្ពុជា ​ពីក្រុមហ៊ុន តូ​យ៉ូ​តា (​ខេ​ម​បូ​ឌា​) ពី​ការ​ទទួល​កក់​រថយន្ត Toyota Rush GR

1 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ GR គឺជា​ពាក្យ​អក្សរ​កាត់​របស់ Gazoo Racing ហើយ​លើក​នេះ​ដែរ Toyota Rush GR…

រាជធានីភ្នំពេញ ៖ GR គឺជា​ពាក្យ​អក្សរ​កាត់​របស់ Gazoo Racing ហើយ​លើក​នេះ​ដែរ Toyota Rush GR មក​ជាមួយ​តម្លៃ​គឺ 35,500 ដុល្លារ​ ។ Toyota Rush GR ២០២៣ ដែល​ជា​សមាជិក​ថ្មី​ចុង​ក្រោយ​បំផុត​ក្នុង​ត្រកូល Toyota Rush ពិតជា​ច្បាស់​ណាស់​ថា​នេះ​មិនមែន​ជា​តម្លៃ​ប៉ាន់ស្មាន​ឡើយ ដោយសារ​តែ​ការ​ប្រកាស​ព័ត៌មាន​ផ្លូវការ​នេះ​គឺ​បាន​បង្ហោះ​នា​ល្ងាច​ថ្ងៃ​ទី​ ១៥ ខែសីហា ឆ្នាំ ​២០២២​ ។ តែ​ទោះ​យ៉ាងណា ក៏​យើង​នៅ​តែ​អាច​ចាប់​យក​បាន​នៅ​រូបភាព​មួយ​ចំនួន​ខាងក្រោម​ស្តី​ពី​ម៉ូ​ដែល​ថ្មី​នេះ ​៖

សម្រាប់​ម៉ូ​ដែល​ថ្មី Toyota Rush GR នេះ​ត្រូវ​បាន​ផលិត​ដើម្បី​បំពេញតម្រូវការ​អ្នក​ប្រើប្រាស់​រថយន្ត​នៅ​ក្នុង​ប្រទេស ដែល​និយម​នៅ​អ្វី​ដែល​ជា​បច្ចេកវិទ្យា​ចុង​ក្រោយ​ដែល​មាន​បំពាក់​លើ​យានយន្ត ។ អ្វី​ដែល​គួរ​អោយ​ចាប់​អារ​ម្ម​ណ៌​នោះ​គឺ នៅ​ផ្នែក​ចំហៀង​បាន​លេង Side Body Molding ដែល​ដំណាង​អោយ​ឡូ​ហ្គូ GR ពណ៌​ខ្មៅ លាយ​ក្រហម​។ នៅ​ផ្នែក​ខាងក្រោយ​ក៏​ដូច​គ្នា គឺ​មាន​លេង​តែម​លោហៈ ដែល​លេច​ជាមួយនឹង​អក្សរ GR​ ។

ចូល​ទៅ​ផ្នែក​ខាងក្នុង​វិញ គឺ​បាន​ផ្លាស់​ប្តូរ ដៃចង្កូត​ថ្មី ប៉ូ​តុង​ចុច​បញ្ឆេះ​ម៉ាស៊ីន និង​កៅអី​ស្ព័​រ រំលេច​ដោយ​អក្សរ GR​ ។ ទាក់ទង​នឹង​កម្លាំង​ម៉ាស៊ីន និង​ជើង​ក្រោម​វិញ​ក៏​មក​ជាមួយ ​៖

●​ ​ទំហំ​ម៉ាស៊ីន 1.5L (Euro 4) ប្រអប់លេខ E 4-Speed AT ប្រភេទ​នៃ​ការ​បើកបរ 2WD
●​ ​Euro 4 មាន​ពាក្យ​ពេញ Euro Emission Standard (1-6) គឺជា​ស្ដង់ដារ​គុណភាព​កម្រិត​ដោយ​សហភាព​យានយន្ត​អឺរ៉ុប ស្ដី​ពី​កម្រិត​កាត់​បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​កាបូនឌីអុកស៊ីត​ទៅ​បរិយាកាស
●​ ​សោរ​ឆ្លាត​វៃ​ជាមួយ​ប៊ូ​តុង Start/Stop – ចង្កៀង​ខាង​មុខ​ប្រភេទ LED មាន​ប្រព័ន្ធ​ភ្លើង​បិទ​បើក​ដោយ​ស្វ័យប្រវត្តិ រួម​ជាមួយ​អំ​ពូ​ល​ភ្លើង​បំភ្លឺ​ផ្លូវ​ពេល​ថ្ងៃ Daytime Running Light
●​ ​យ៉ា​ន់​ស្ព័​រ​ទំហំ ១៧ អ៊ី​ញ​កញ្ចក់​មើល​ក្រោយ​អាច​បញ្ជា​ដោយ​ថាមពល​អេ​ឡិច​ត្រូ​និក
●​ ​ចង្កៀង​ក្រោយ​បំពាក់​អំ​ពូ​ល​ប្រភេទ LED

●​ ​ផ្នែក​ខាងក្នុង​រចនា​ជាមួយ​កៅអី ៣ ជួរ មាន ៧​ កៅអី ដោយ​កៅអី​ជួរ​ទី​ពីរ និង​ទី​បី​អាច​បត់​ជា​រៀង​អក្សរ L
●​ ​ប្រព័ន្ធ​កម្សាន្ត DVC Touch Screen អាច​ភ្ជាប់ Bluetooth
●​ ​ម៉ាស៊ីនត្រជាក់ បំពាក់​ទាំង​នៅ​ខាង​មុខ ខាងក្រោយ និង​មាន​ប្រព័ន្ធ​គ្រប់គ្រង​ដោយ​ស្វ័យប្រវត្តិ
●​ ​ខាងក្រោយ​មាន​ភ្ជាប់​កាមេរ៉ា​និង Sensor ផ្តល់​សុវត្ថិភាព​ក្នុង​ពេល​ចូល​ចំណត
●​ ​ប្រព័ន្ធ​បើកបរ​ពេល​ឡើង​ចំណោត High Assist Control (HAC) ដែល​ជួយ​សម្រួល​ដល់​ការ​ឡើង​ចំណោត​នៃ​ឡាន ដែល​ជា​ទូទៅ មុខងារ​នេះ ជួយ​ទប់​មិន​អោយ​រថយន្ត​រអិល​ថយក្រោយ​ពេល​ដែល​ដឹក​ទម្ងន់​ធ្ងន់ និង​មាន​ពោង​សុវត្ថិភាព​ចំនួន ៨
●​ ​រថយន្ត​នេះ​ក៏​មាន​បំពាក់​មក​ជាមួយ​ប្រព័ន្ធ​ហ្វ្រាំង​សុវត្ថិភាព (ABS) ប្រព័ន្ធ​គ្រប់គ្រង​លំនឹង (VSC) ប្រព័ន្ធ​គ្រប់គ្រង​ទំនាញ​សកម្ម (TRC) ប្រព័ន្ធ​បែងចែក​សម្ពាធ​ហ្វ្រាំង (EBD) – កន្លែង​សាក​ទូរ​សព្ទ​បី​កន្លែង​គ្រប់​ជួរ​នៃ​រថយន្ត​ ។

បន្ថែម​ពីលើ​នេះ​ទៀត ក្រុមហ៊ុន តូ​យ៉ូ​តា ក៏​បាន​ផ្តល់​ជូន​នូវ​កម្មវិធី​បើកបរ​សាកល្បង​នូវ​រថយន្ត ដ៏​ស្រស់​សង្ហារ នេះ​ផង​ដែរ​។ លោក​អ្នក ក៏​អាច​មក​សាកសួរ​នៅ​ទីតាំង​ផ្ទាល់​ដែល​ជា​សាខា​លក់​រថយន្ត Toyota ទាំង​ប្រាំ​សាខា ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ ។

សម្រាប់​ព​ត៌​មាន​បន្ថែម លោក​អ្នក​អាច​ទំនាក់ទំនង​មក​កាន់​ផ្នែក​សេវាកម្ម​អតិថិជន​តាម​រយៈ​លេខ ទូរស័ព្ទ​ ៖ 017 222 408 / 017 333 503 / 086 333 503 ឬ​តាម​រយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​គឺ Toyota Cambodia | Facebook ឬ តាម​រយៈ​បណ្ដាញ Telegram Channel: https://t.me/toyotacambodiakh ៕ អត្ថបទសហការ