ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

មក​ពីមុខ​ងារ​មួយ​នេះ​សោះ ទើប​យុវជន​អាច​រក​ការងារ និង​បង្កើត CV​ បាន​យ៉ាង​លឿន (វីដេអូ)

1 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កាន់តែ​ថ្មី និង​ទំនើប​ជាង​មុន ជាមួយ​មុខងារ​ក្នុង​កម្មវិធី​ទូរ​សព្ទ​ដៃ​ថ្មី​របស់ CamboJob នេះ​អាច​ជួយ​ដល់​យុវជន​គ្រប់​រូប​ស្វែងរក​ការងារ​បាន​យ៉ាង​ងាយស្រួល រហ័ស និង​សុវត្ថិភាព​បំផុត ដោយ​អាច​ទាញ​យក​កម្មវិធី​តាម​រយៈ…

រាជធានីភ្នំពេញ ៖ កាន់តែ​ថ្មី និង​ទំនើប​ជាង​មុន ជាមួយ​មុខងារ​ក្នុង​កម្មវិធី​ទូរ​សព្ទ​ដៃ​ថ្មី​របស់ CamboJob នេះ​អាច​ជួយ​ដល់​យុវជន​គ្រប់​រូប​ស្វែងរក​ការងារ​បាន​យ៉ាង​ងាយស្រួល រហ័ស និង​សុវត្ថិភាព​បំផុត ដោយ​អាច​ទាញ​យក​កម្មវិធី​តាម​រយៈ Link: https://play.google.com/store/apps/details​?​id=com.cambojob.app (android) ។

ការងារ​ក្លែងក្លាយ ដែល​កេង​កម្លាំង​ពលកម្ម លើ​បុគ្គលិក​គ្រប់​រូប​ពី​ក្រុមហ៊ុន​ដែល​មិន​ស្របច្បាប់​នានា និងការងារ​ដែល​មិន​ពិត បាន​បោក​បញ្ឆោតយុវជន​ជា​ច្រើន​នាក់ ធ្វើការ​មិន​បាន​ប្រាក់​កម្រៃ កំពុង​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម ដែល​ជា​ហេតុ​បាន​ធ្វើ​ឱ្យ​ក្រុមហ៊ុន CamboJob បង្កើត​នូវ​មុខងារ​ថ្មី​ៗ​នៅ​ក្នុង Mobile App ដែល​អាច​ស្វែងរក​ការងារយ៉ាង​រហ័ស​ទាន់ចិត្ត សុវត្ថិភាព​ខ្ពស់ និងលុប​បំបាត់​បញ្ហា​ខាងលើ​ដល់​អ្នក​ប្រើប្រាស់​គ្រប់​រូប ​។

មុខងារ​ថ្មី​ៗ​ដែល​បាន​ដាក់​បញ្ចូល​នៅ​ក្នុង​កម្មវិធី​នេះ រួម​មានការ​កែប្រែ​នូវ​រូបរាង​ដ៏​ថ្មីសន្លាង និង អាច​ឱ្យ​អ្នក​ប្រើប្រាស់ ​អាច​ស្វែងរក​ការងារ​បាន​រហ័ស​ជាង​មុន និង​អាច​បង្កើត CV ភ្លាម​ៗ ដោយ​គ្រាន់តែ​បំពេញ​តាម​ការ​ណែនាំ​ នៅ​ក្នុង​កម្មវិធី​នេះ អំពី​ប្រាក់ខែ បទ​ពិសោធន៍ ចំណេះដឹង ជំនាញ និង​ព័ត៌មាន​មួយ​ចំនួន​ទៀត​ប៉ុណ្ណោះ​ ។

បន្ថែម​ពី​នេះ មុខងារ​ថ្មី​នៅ​ក្នុង​កម្មវិធី​នេះ​អាច​ជួយ​ដល់​អ្នក​ដែល​ចង់ សាកសួរ​ព័ត៌មាន អំពី​ការងារ ការ​សរសេរ CV ឬ​បញ្ហា​ផ្សេង​ៗ​ដែល​ទាក់ទង​នឹង​ការងារ​គឺ​អាច​ពិភាក្សា​ផ្ទាល់ ជាមួយនឹង​បុគ្គលិក​របស់​ក្រុមហ៊ុន CamboJob ដោយ​ផ្ទាល់​នៅ​ក្នុង​កម្មវិធី​នេះ​តែ​ម្តង ។ អ្នក​ប្រើប្រាស់ ក៏​អាច​ធ្វើការ​សម្ភាសន៍​ជាមួយ​ក្រុមហ៊ុន​ដែល​កំពុង​ប្រកាស​រើស​បុគ្គលិក​នៅ​ក្នុង​កម្មវិធី​នេះ ដោយឡែក​កម្មវិធី​នេះ​ក៏​បាន​បន្ថែម នូវ​មុខងារ (To- Do List) ដែល​អាច​កត់ត្រា​នូវ​ថ្ងៃ​សម្ភាសន៍​ការងារ​របស់​អ្នក នៅ​ពេល​ខាង​មុខ​នៅ ក្នុង​កម្មវិធី​នេះតែ​ម្តង ដោយ​មិន​បារម្ភ​ខ្លាច​រំលង​ការ​សម្ភាសន៍​ដ៏​សំខាន់​របស់​អ្នក​ ។

អ្នក​ប្រើប្រាស់​ក៏​អាច​ធ្វើការ​បិទ​គណនី​ក្រុមហ៊ុន​ដែល​កំពុង​តែ​ទំនាក់ទំនង​ជាមួយ ប្រសិនបើ គិត​ថា​ក្រុមហ៊ុន​នោះ​មិន​ស្របច្បាប់ ​។ កម្មវិធី​នេះ​មាន​ទាំង​ក្នុង​ទូរ​សព្ទ​ដៃ និង​នៅ​ក្នុង​គេហទំព័រ​ដែល​មាន​ភាព​ងាយស្រួល​សម្រាប់ អ្នក​ស្វែងរក​ការងារ និង​ក្រុមហ៊ុន​ស្វែងរក​បុគ្គលិក​ផង​ដែរ ​។ មុខងារ​ថ្មី​នេះ​បាន​ដាក់​បញ្ចូល​រួចរាល់​នៅ​ក្ន​ង​កម្មវិធី Andriod និង​សម្រាប់​កម្មវិធី iOS គឺ​នៅ​ក្នុង​ស​ប្តា​ហ៍​ក្រោយ​នេះ ​។


ជាមួយនឹង​ចក្ខុវិស័យ​ដ៏​វែង​ឆ្ងាយ​របស់​ក្រុមហ៊ុន CamboJob ក្នុង​ការ​ជួយ​ដល់​យុវជន​ជាង ១០ លាន​នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ឱ្យ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ស្វែងរក​ការងារ​នេះ បាន​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ផ្ទាល់​ទទួល​បានការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ ​ពី​ក្រុមហ៊ុន​វិនិយោគ​ល្បី​ៗ​ជា​ច្រើន ដោយ​ក្នុង​រយៈពេល​មិន​ដល់​បី​ឆ្នាំ ។ ក្រោយ​ឃើញ​លទ្ធផល​ការ​គាំទ្រ​ពី​អ្នក​ប្រើប្រាស់ បន្ទាប់​ពី​ក្រុមហ៊ុន​បាន​ចេញ​នូវ​កម្មវិធី​ទូរ​សព្ទ​ដៃ​ដ៏​ទំនើប​នេះ និង​បាន​ទទួល​ការ​ជឿ ទុកចិត្ត​ពី​ក្រុមហ៊ុន​ជាង ៥០០០ ក្រុមហ៊ុន ដែល​កំពុង​ប្រើប្រាស់ ​សេវាកម្ម​នៅ​ក្នុង​កម្មវិធី​ថ្មី​នេះ បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន CamboJob មានការ​រៀបចំ​បង្កើត​ពិព័រណ៍​ការងារ​ធំ​ជាងគេ​នៅ​ថ្ងៃ​ទី ២០-២១ សីហា ២០២២ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា កម្ពុជា (​តិច​ណូ​) ដោយ​មានការ​ចូលរួម​ពី​ក្រុមហ៊ុន​ជាង ១០០ ស្ថាប័ន ​។

កុំ​ភ្លេច​ចូលរួម​ទាំងអស់​គ្នា​ជាមួយនឹង កម្មវិធី​ពិសេស​ៗ កន្លែង​ថតរូប​ស្អាត​ៗ និង​ការ​លេង​ហ្គេ​ម ឈ្នះ​រង្វាន់​ដូច​ជា ដប​ទឹក កែវ បង្វិល​កង និង​ប្រអប់​សំណាង ដែល​មាន​រង្វាន់​ធំ គឺ​ទូរ​សព្ទ​ដៃ​ទំនើប​ដោយ​គ្រាន់តែ​ធ្វើការ​ថតរូប និង​សម្ភាសន៍​ជាមួយ ក្រុមហ៊ុន ។ បន្ថែម​ពី​នេះ ក៏​មានការ​ដាក់​តាំងពិព័រណ៍​សមិទ្ធផល​របស់​ក្រុមហ៊ុន ក្រុម​និស្សិត ការ​ប្រកួតប្រជែង​ប ច្ចេក​វិទ្យា​ទំនើប & មនុស្ស​យន្ត និង​ការ​ចូលរួម​ពី វាគ្មិន​ល្បី​ៗ​ដែល​ធ្វើ​កិច្ច​ពិភាក្សា​ពី​ប្រធានបទ ល្បី​ៗ សម្រាប់​ផ្តល់​ជា​គំនិត ដល់​យុវជន​គ្រប់​រូប​អំពី​ការងារ​ដែល​កំពុង​ពេញ​និយម​នៅ​លើ​ទីផ្សារ ការងារ​ដែល​មនុស្ស យន្ត​កំពុង​ដណ្តើម​ពី​យុវជន​ទៅ និង​ចំណេះដឹង​អំពី​ការងារ​ផ្សេង​ៗ​ទៀត ផង​ដែរ​ ។

សម្រាប់​អ្នក​ដែល​ចង់​ស្វែងរក​ការងារ​ពី​ក្រុមហ៊ុន​ដែល​មានការ​ត្រួតពិនិត្យ​ច្បាស់លាស់ អាច​សាក ល្បង ដោ​ន​ឡូត CamboJob App នៅ​ក្នុង​ទូរ​សព្ទ​ដៃ​របស់​អ្នក ដើម្បី​ទទួល​បាន​ឱកាស​ការងារ​ថ្មី​ៗ ដែល​មាន​សុវត្ថិភាព ប្រសិទ្ធភាព​ខ្ពស់ និង​មុខងារ​ថ្មី​នៅ​ក្នុង​កម្មវិធី​នេះ ដែល​អាច​ជួយ​អ្នក ក្នុង​ការ​រៀបចំ CV ដោយ​ឥត​គិតថ្លៃ​ ដោយ​គ្រាន់តែ​ធ្វើ​តាម​ជំហាន​មួយ​ចំនួន​នៅ​ក្នុង កម្មវិធី​នេះ​តែ​ប៉ុណ្ណោះ ​។ សូម​តាមដាន​ជាមួយនឹង​គេហទំព័រ​របស់ CamboJob ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ព័ត៌មាន​អំពី​ពិព័រណ៍​ការងារ និង​លោក​អ្នក​មិន​ចាំបាច់​ព្រី​ន ​CV ពេល​ចូលរួម​ពិព័រណ៍​ការងារ​នោះ​ទេ ដោយ​គ្រាន់តែ​មានកម្ម​វិធី CamboJob នៅ​ក្នុង​ដៃ​ជា​ការ​ស្រេច ​។

ចុះ​ឈ្មោះ ចូលរួម​ពិព័រណ៍​ការងារ​ដោយ​សេរី https://www.cambojob.com/activity​?​id=2
ទំនាក់ទំនង​យើងខ្ញុំ​តាម​រយៈ​ ៖
លេខ​ទូរ​សព្ទ​: +855 97 92 37 280 (WeChat, Telegram, WhatsApp)
+ 855 81 697 501 (Customer Service)
ស្វែង​យល់​បន្ថែម​ពី​យើងខ្ញុំ​តាម​រយៈ
ហ្វេ​ស​ប៊ុ​ក​ផេ​ក​៖ CamboJob | Facebook ៕ អត្ថបទសហការ