
ឯកឧត្ដម ជា ចាន់តូ ÷ ផ្សព្វផ្សាយលទ្ធផល នៃសន្និបាតគណៈកម្មាធិការកណ្តាល វិសាមញ្ញរបស់គណបក្សប្រជាជន
ខេត្តកំពង់ធំ ៖ ឯកឧត្ដម ជា ចាន់តូ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ បានលើកយកទិសដៅការងារមួយចំនួន របស់គណបក្សប្រជាជនកម្ពុជា…
ខេត្តកំពង់ធំ ៖ ឯកឧត្ដម ជា ចាន់តូ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ បានលើកយកទិសដៅការងារមួយចំនួន របស់គណបក្សប្រជាជនកម្ពុជា…
ខេត្តកំពង់ធំ ៖ ឯកឧត្ដម ជា ចាន់តូ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ បានលើកយកទិសដៅការងារមួយចំនួន របស់គណបក្សប្រជាជនកម្ពុជា មកបញ្ជាក់ជូនដល់សមាជិកសមាជិកា គណបក្សក្នុងស្រុកស្ទោង ដើម្បីត្រៀមលក្ខណៈ សម្រាប់តម្រង់ឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសរើសតាំងតំណាងរាស្ដ្រនីតិកាលទី ៧ ឆ្នាំ២០២៣ ខាងឲ្យទទួលជោគជ័យ និងលទ្ធផលកាន់តែល្អប្រសើរ ។
ទិសដៅការងារឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសរើសតាំងតំណាងរាស្ដ្រនីតិកាលទី៧ ឆ្នាំ២០២៣ នេះត្រូវបានឯកឧត្ដម ជា ចាន់តូ សមាជិកគណៈអចិន្ដ្រៃគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ ចុះមូលដ្ឋានខេត្តកំពង់ធំ លើកយកមក ជម្រាបជូនសមាជិកសមាជិកាបក្ស នៅក្នុងឱកាសដែលឯកឧត្ដមអញ្ជើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពី លទ្ធផលនៃសន្និបាត គណៈកម្មាធិការកណ្តាលវិសាមញ្ញ របស់គណបក្សប្រជាជនកម្ពុជា ជូនដល់ក្រុមការងារគណបក្ស ស្រុកស្ទោង ខេត្តកំពង់ធំ ដែលរៀចំឡើងនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ នៅទីស្នាក់ការគណបក្សស្រុកស្ទោង ។
នៅក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្ដម ជា ចាន់តូ បានបង្ហាញនូវមោទនភាពថា ÷ «ជ័យជម្នះយ៉ាងត្រចះត្រចង់ របស់គណបក្សប្រជាជនកម្ពុជា ទទួលបាននៅក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ កន្លងមកនេះ ជាការបញ្ជាក់ឲ្យយ៉ាងច្បាស់ ពីការបន្តគោរព ស្រលាញ់ គាំទ្រ និងជឿជាក់ពីសំណាក់ប្រជាពលរដ្ឋទូទាំងប្រទេស មកលើការដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលបានដឹកនាំប្រទេសកម្ពុជា ឲ្យមានការរីកចម្រើន លើគ្រប់វិស័យ» ។ ជាមួយនេះដែរ ក៏អាចវាយតម្លៃបានទៀតថា ÷ ប្រជាពលរដ្ឋកម្ពុជាយើងម្នាក់ៗ បច្ចុប្បន្នមានការយល់ដឹងខ្ពស់ និងចេះប្រើប្រាស់សិទ្ធិរបស់ខ្លួន បានត្រឹមត្រូវមិនចាញ់បោក តាមការឃោសនាភូតកុហក់ របស់ជនអគិតមួយចំនួនទៀតទេ ទោះបីជាក្រុមទាំងនោះ បានប្រើប្រាស់នូវមធ្យោបាយទុច្ចរិត និងគ្រប់រូបភាពឃោសនាពិសពុលបែបណាក៏ដោយ ។
ឯកឧត្ដម ជា ចាន់តូ បានបន្តទៀតថា ÷ «កត្តាដែលធ្វើឲ្យគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះកន្លងមកនេះ ក៏មិនអាចកាត់ផ្តាច់ និងមើលរំលងពីកិច្ចខិតខំប្រឹងប្រែង ពីការចូលរួមចំណែកយ៉ាងសកម្ម និងដ៏ធំធេងពីសំណាក់ក្រុមការងារគ្រប់ជាន់ថ្នាក់របស់គណបក្សទាំងអស់ ដែលបានលះបង់ទាំងកម្លាំងកាយចិត្ត និងមិនខ្លាចពីការនឿយហត់នោះបានឡើយ ។
នៅក្នុងឱកាសនោះ ដើម្បីឲ្យក្រុមការងារគណបក្ស ស្រុកស្ទោង បានយល់កាន់តែច្បាស់ថែមទៀត ពីសមិទ្ធផលរបស់គណបក្ស សម្រេចបានកន្លងមក ឯកឧត្ដម ជា ចាន់តូ បានលើកយកនូវខ្លឹមសារលម្អិត និងសំខាន់ៗ នៃលទ្ធផលសន្និបាត និងចំណុចសំខាន់ៗមួយចំនួនទៀត ក្នុងនោះក៏បានលើកយក ទិសដៅអាទិភាពពាក់ព័ន្ធទៅនឹងក្របខណ្ឌរបស់គណបក្ស សម្រាប់ឆ្ពោះទៅកាន់ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខ មកជម្រាបជូនដល់កិច្ចប្រជុំផងដែរ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ