ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

PLATINUM SQUARE អគារ​ពាណិជ្ជកម្ម​ល្អ​ឯក ស្ថិត​នៅ​កណ្តាលរាជធានី​ភ្នំពេញ

1 អាទិត្យ មុន

រាជធានីភ្នំពេញ ៖ សេដ្ឋកិច្ច​ពាណិជ្ជកម្ម​នៅ​កម្ពុជា កំពុង​តែ​បន្តដំណើរ​ទៅ​មុខ ស្រប​ពេល​វិនិយោគិន​ជាតិ និង​អន្តរជាតិ ជា​ច្រើនបាន​បន្ត​បោះទុន​វិនិយោគ តាម​រយៈ​ការ​បង្កើត​ក្រុមហ៊ុន សហគ្រាស និង​ពង្រីក​ទំហំ​អាជីវកម្ម​ឱ្យ​កាន់តែ​ប្រសើរ…

រាជធានីភ្នំពេញ ៖ សេដ្ឋកិច្ច​ពាណិជ្ជកម្ម​នៅ​កម្ពុជា កំពុង​តែ​បន្តដំណើរ​ទៅ​មុខ ស្រប​ពេល​វិនិយោគិន​ជាតិ និង​អន្តរជាតិ ជា​ច្រើនបាន​បន្ត​បោះទុន​វិនិយោគ តាម​រយៈ​ការ​បង្កើត​ក្រុមហ៊ុន សហគ្រាស និង​ពង្រីក​ទំហំ​អាជីវកម្ម​ឱ្យ​កាន់តែ​ប្រសើរ នៅ​កម្ពុជា ​។ ទន្ទឹម​នឹង​ការ​រីក​ចំរើន​នេះ ការ​ស្វែងរក​ទីតាំង​ល្អ និង​ស័ក្តិ​សម សម្រាប់​ប្រភេទ​មុខ​ជំនួញ​ទាំងនោះ OCIC ដែល​ជា​ក្រុមហ៊ុន អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ លំនៅ​ឋាន សំណង់​អគារ​ធំ​ៗ នៅ​កម្ពុជា បាន​នាំ​មក​នូវ​គម្រោង​ថ្មីស្រឡាង​មួយ ស្ថិត​នៅ​ក្នុង​តំបន់​មាន​សក្ដានុពល​សេដ្ឋកិច្ច​ខ្ពស់ ដែល​មានឈ្មោះ​ហៅ​ជា​ផ្លូវការ​ថា PLATINUM SQUARE ។

គម្រោង PLATINUM SQUARE មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​មហាវិថី​សាធារណៈ​ប៉ូ​ឡូញ (​ផ្លូវ 163) សង្កាត់​វាលវង់ ខណ្ឌ 7​ មក​រា រាជធានី​ភ្នំពេញ (​ចម្ងាយ 100 ​ម៉ែត្រ​ពី​រង្វង់​មូល​សំពៅ​មាស​) ស្ថិត​ក្នុង​តំបន់​មាន​ចរន្ត​សេដ្ឋកិច្ច​ខ្ពស់ អំណោយផល​ទៅ​ដល់​ប្រតិបត្តិការ​អាជីវកម្ម​គ្រប់​ប្រភេទ ​។

គម្រោង​ថ្មីសន្លាង​មួយ​នេះ​ទទួល​បានការ​សាទរ និង​ចំណាប់អារម្មណ៍​ជា​ច្រើន​ពី​សំណាក់​មហាជន អំពី​រចនា​បទ​នៃ​អគារ​ពាណិជ្ជកម្ម​ថ្មី មាន​ភាព​ស៊ី​វី​ល័យ ប្រណីត បំពាក់​មក​ជាមួយ​ជណ្ដើរយន្ត​ប្រអប់ និង​ចំណត​យានយន្ត​ក្រោម​ដី​ឯកជន ដែល​សាក​សម​បំផុត​សម្រាប់​អាជីវកម្ម​គ្រប់​ប្រភេទ ​។ អគារ​ពាណិជ្ជកម្ម PLATINUM SQUARE ត្រូវ​បាន​អភិវឌ្ឍ សាងសង់​ឡើង​លើ​ផ្ទៃដី​ប្រមាណ 6000 ម៉ែត្រក្រឡា មាន​សរុប​ចំនួន 18 ​អគារ អគារ​នីមួយ​ៗ​មាន​កម្ពស់​ចាប់ពី 8 ទៅ 10 ​ជាន់ ទទឹង​ពី 8 ទៅ 10​ ម៉ែត្រ និង​បណ្ដោយ​ប្រវែង 20 ម៉ែត្រ ស្រប​តាម​បទដ្ឋាន និង​កម្រិតស្ដង់ដារ​បច្ចេកទេស​ដោយ​ក្រុមហ៊ុន The Olympia City Development ជា​បុត្រ​សម្ព័ន្ធ​ក្រុមហ៊ុន OCIC ដែល​មានឈ្មោះ​ល្បីល្បាញ​ក្នុង​វិស័យ​សំណង់ និង​ការ​សាងសង​អគារ ហេដ្ឋារចនាសម្ព័ន្ធ​ធំ​ៗ​ជា​ច្រើន​នៅ​កម្ពុជា​ ។

ការ​បង្កើត គម្រោង PLATINUM SQUARE នេះ ស្ថិត​ក្នុង​គោលបំណង​ផ្គត់ផ្គង់​បន្ថែម ទៅ​ដល់​សេចក្ដី​ត្រូវការរបស់​វិនិយោគិន និង​ពាណិជ្ជករគ្រប់​រូបដែល​កំពុង​ស្វែងរក​ទីតាំង​ល្អ ឬ​មាន​តម្រូវការ​ពង្រីក​បន្ថែម​នូវ​មុខ​ជំនួញ អាជីវកម្ម​ផ្សេង​ៗ​ដូច​ជា ធនាគារ គ្រឹះស្ថាន​មីក្រូ​ហរិ​ញ្ញ​វត្ថុ ហាង​សម្លៀក​បំពាក់ កាបូប ម៉ាក់​ល្បី​ៗ ហាង​ពេជ្រ ក្រុមហ៊ុន​បោះ​ដុំ​គ្រឿង​អេ​ឡិច​ត្រូ​និ​ច អគ្គិសនី បោះ​ដុំ​ក្រណាត់ ហូល​ផាមួង សម្លៀក​បំពាក់ និង​កាត់ដេរ ក៏​ដូច​ជា ក្រុមហ៊ុន​វិនិយោគ និង​អាជីវកម្ម​ផ្សេង​ៗ​។ បច្ចុប្បន្ន​នេះ គម្រោង PLATINUM SQUARE បាន​កំពុង​ចាប់ផ្ដើម​ការដ្ឋាន​សាងសង់​ហើយ ដែល​នេះ​គឺជា​ឱកាស​ក្នុង​ការ​ជ្រើសរើស​ទីតាំង​ដ៏​ល្អ របស់​អតិថិជន​ទាំងអស់ ព្រោះ​អគារ​នីមួយ​ៗ ត្រូវ​បាន​សិក្សា និង​វាយតម្លៃ​អំពី​គុណភាព​យ៉ាង​ច្បាស់លាស់ ពី​ក្រុម​ស្ថាបត្យករ​ជំនាញ ដើម្បី​ធានា​ទៅ​ដល់​ការ​ប្រើប្រាស់​រយៈពេល​វែង ពិសេស​គឺ គម្រោង​នេះ​នឹង​ក្លាយទៅជា​តំបន់​ពាណិជ្ជកម្ម​ចម្រុះ នៅ​ចំ​កណ្ដាល​ទីក្រុង​ភ្នំពេញ ​។

សម្រាប់​អតិថិ​ជនជាតិ និង​អន្តរជាតិ​ទាំងអស់ ដែល​មាន​ចំណាប់អារម្មណ៍​ចង់​កក់ ឬ​សាកសួរ​ព័ត៌មាន​បន្ថែម​ទៀត​អំពី​គម្រោង អាច​ទំនាក់ទំនង​ទៅ​កាន់​លេខ​ទូរស័ព្ទ​ផ្នែក​លក់​ដូច​ខាងក្រោម​ ៖
ប្រព័ន្ធ Cellcard: 092 801 809/ 089 985 988/ 099 720 727
ប្រព័ន្ធ Smart: 093 801 809/ 086 985 988/ 086 720 727
ទូរស័ព្ទ​លើ​តុ​: 023 2222 08/ 023 2222 09 ៕ អត្ថបទសហការ