រាជធានីភ្នំពេញ ៖ ក្រោយធនាគារជាតិនៃកម្ពុជា បានដាក់ឲ្យដំណើរការប្រព័ន្ធ “KHQR” អ្នកប្រើប្រាស់កម្មវិធី វីងប៊ែងអេប អាចទូទាត់ប្រាក់សម្រាប់ការទិញទំនិញ និងសេវាកម្មនានាបានភ្លាមៗតាមរយៈការស្កេន QR Code ណាមួយក៏បានដែលមាន “KHQR” ។
លោក ហាន ប៉េងក្វាង អគ្គនាយកនៃធនាគារ វីង បានមានប្រសាសន៍ថា ៖ “អ្វីដែលអតិថិជនត្រូវការនោះគឺ កម្មវិធី វីងប៊ែងអេប នៅលើស្មាតហ្វូនតែប៉ុណ្ណោះ ។ អតិថិជនរបស់ធនាគារ វីង អាចធ្វើការទូទាត់ប្រាក់ទៅឲ្យអាជីវករណាមួយក៏បានដែលប្រើប្រាស់ “KHQR” ។ ដោយសារតែវត្តមាននៃប្រព័ន្ធ “KHQR” នេះ អ្នកប្រើប្រាស់មិនចាំបាច់បារម្ភអំពីការយកសាច់ប្រាក់តាមខ្លួននោះទេ ។ ការទូទាត់ប្រាក់តាមរយៈការស្កេន QR Code កំពុងទទួលបានការពេញនិយមក្នុងប្រទេសកម្ពុជា ដោយសារភាពងាយស្រួលក្នុងការប្រើប្រាស់ និងកម្រិតសុវត្ថិភាពដែលប្រព័ន្ធនេះផ្តល់ជូនដល់អ្នកប្រើប្រាស់ ។”
បាគង ត្រូវបានបង្កើតឡើងដោយធនាគារជាតិនៃកម្ពុជា ក្នុងគោលបំណងនាំយកប្រព័ន្ធទូទាត់ប្រាក់នៅកម្ពុជាទៅកាន់ដំណាក់កាលថ្មីមួយទៀតតាមរយៈការផ្តល់នូវសេវាកម្មហិរញ្ញវត្ថុយ៉ាងទូលំទូលាយក្នុងថ្នាលមួយដែលងាយស្រួល សាមញ្ញ និងមានសុវត្ថិភាព ។ បាគង គឺជាផ្នែកមួយនៃបេសកកម្មរបស់ធនាគារជាតិនៃកម្ពុជា ដើម្បីពន្លឿនសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា ។
ធនាគារ វីង គាំទ្រយ៉ាងពេញទំហឹងទៅលើ “យុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុ ២០១៩-២០២៥” ព្រមទាំង “ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥” ។ ឯកសារយុទ្ធសាស្ត្រទាំងនេះគឺមានសារៈសំខាន់ក្នុងការធានានូវវឌ្ឍនភាពប្រកបដោយជោគជ័យរបស់កម្ពុជាឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល ។
លើសពីនេះទៅទៀត អ្នកប្រើប្រាស់កម្មវិធីវីងប៊ែងអេប អាចរីករាយជាមួយអត្ថប្រយោជន៍ដ៏អស្ចារ្យផ្សេងៗទៀតដែលមានដូចជា ៖ ការទិញទំនិញអនឡាញតាមរយៈវីងម៉លជាមួយនឹងការផ្តល់ជូនពិសេសពីហាងជាច្រើន កម្ចីរហ័ស ការបញ្ចូលលុយទូរស័ព្ទ និងការដាក់ប្រាក់បញ្ញើដើម្បីទទួលបានអត្រាការប្រាក់ខ្ពស់ជាដើម ។
ធនាគារ វីង ក៏កំពុងផ្តល់ជូនប្រូម៉ូសិនពិសេសសម្រាប់អតិថិជនដែលបើកគណនីសន្សំចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២២ ។ អតិថិជនដែលបានបំពេញតាមខ និងលក្ខខណ្ឌមានឱកាសឈ្នះរង្វាន់ធំៗជាច្រើនដែលរួមមាន ៖ ម៉ូតូ Honda Dream សរុបចំនួន ១៣២ គ្រឿង រថយន្ត Ford Wildtrak pickup សរុបចំនួន ៦ គ្រឿង និងរថយន្ត Lexus LX600 SUV ដ៏ប្រណីតនៅចុងឆ្នាំនេះ។
ដើម្បីចូលរួមប្រូម៉ូសិននេះ អតិថិជនគ្រាន់តែបើកគណនីហើយដាក់ប្រាក់ ៥០០ ដុល្លារអាមេរិកតែប៉ុណ្ណោះសម្រាប់ឱកាសឈ្នះរង្វាន់ម៉ូតូ Honda Dream ប្រចាំថ្ងៃ ។ អតិថិជនដែលបានដាក់ប្រាក់ ៥០០០ ដុល្លារអាមេរិកនឹងមានឱកាសឈ្នះរង្វាន់រថយន្ត Ford Wildtrak pickup ប្រចាំខែ ។ អតិថិជនដែលបានដាក់ប្រាក់ ៥០០០០ ដុល្លារអាមេរិក នឹងមានឱកាសឈ្នះរង្វាន់ Lexus LX600 SUV ដ៏ប្រណីតដែលជារង្វាន់ធំ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ