ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅ​ឋាន ​បុរី​ភ្នំពេញ​ អភិវឌ្ឍន៍​ផ្លូវ​មួយ​ខ្សែ​ក្បែរ​គម្រោង​របស់​ខ្លួន​តម្លៃ​ជិត​ ១​ លាន​ដុល្លារ

3 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅ​ឋាន​បុរី​ភ្នំពេញ​ថ្មី តែងតែ​ចូលរួម​ជាមួយ​រដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​តំបន់​ដែល​ខ្លួន​អភិវឌ្ឍន៍​ជាក់ស្ដែង នៅ​ក្បែរ​គម្រោង Rediant Park របស់​បុរី​ភ្នំពេញ នៅ​បណ្ដោយ​ផ្លូវ​ក្រ​វ៉ា​ត់​ក្រុង​ទី​ ២…

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅ​ឋាន​បុរី​ភ្នំពេញ​ថ្មី តែងតែ​ចូលរួម​ជាមួយ​រដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​តំបន់​ដែល​ខ្លួន​អភិវឌ្ឍន៍​ជាក់ស្ដែង នៅ​ក្បែរ​គម្រោង Rediant Park របស់​បុរី​ភ្នំពេញ នៅ​បណ្ដោយ​ផ្លូវ​ក្រ​វ៉ា​ត់​ក្រុង​ទី​ ២ ​ក្នុង​សង្កាត់​ព្រៃ​ស​ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ ក្រុមហ៊ុន​នេះ​បាន​អភិវឌ្ឍន៍​ផ្លូវ​មួយ​ខ្សែ​ប្រវែង​ជិត ​១ ​គីឡូម៉ែត្រ តម្លៃ​ជិត ​១​ លាន​ដុល្លារ​ដោយ​បាន​ដាក់​លូ​ដែល​មានមុខ​កាត់​ធំ​ដើម្បី​រំដោះ​ទឹក​ឱ្យ​លិចលង់​ក្នុង​តំបន់​នេះ ។

អ្នក​នាង ជួន សុ​ផា​នី បុគ្គលិក​ផ្នែក​លក់​នៃ​គម្រោង​បុរី​ភ្នំពេញ​ថ្មី Radiant Park បាន​មាន​ប្រសាសន៍​ក្នុង​កិច្ច​សម្ភាសន៍​មួយ​កាលពី​ព្រឹក​ថ្ងៃ​ទី​ ២៣ មិថុនា ២០២២​ នេះ​ឱ្យ​ដឹង​ថា​គម្រោង Radiant Park នៃ​បុរី​ភ្នំពេញ​ថ្មី​តាម​បណ្ដោយ​ផ្លូវ​ក្រ​វ៉ា​ត់​ក្រុង​ទី​២ ក្នុង​សង្កាត់​ព្រៃ​ស​ខណ្ឌដង្កោ សាងសង់​ឡើង​លើ​ផ្ទៃដី​៧​ហិច​តា និង​មាន​ចំនួន​ផ្ទះ​ ២៩៦​ ផ្ទះ និង​បែងចែក​ជា​ផ្ទះ​ពាណិជ្ជកម្ម ( Shop House ) វីឡា​ភ្លោះ វីឡា​ទោល និង​វីឡា​កូនកាត់ ។

អ្នក​នាង​បន្ត​ថា ចាប់តាំងពី​ក្រុមហ៊ុន​បាន​បើក​ដំណើរការ​លក់​គម្រោង​នេះ​ជា​ផ្លូវការ​តាំងពី​អំឡុង​ខែសីហា ២០២១​ មក គិត​មក​ដល់​ពេល​នេះ​ការ​លក់​សម្រេច​បាន​ជាង​ ៣០ ​ភាគរយ​ហើយ ក្នុង​នោះ​ផ្ទះ​ពាណិជ្ជកម្ម​ដែល​នៅ​ជាប់​ផ្លូវ​ធំ​លក់ដាច់​ជាងគេ ដោយ​អតិថិជន​ទិញ​សម្រាប់​ធ្វើ​អាជីវកម្ម ។

អ្នក​នាង​បន្ថែម​ថា​កត្តា​ដែល​ជំរុញ​ឱ្យ​អតិថិជន​គាំទ្រ​លើ​គម្រោង​នេះ គឺ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ផ្ដោត​លើ​គុណភាព សោ​ភណ្ឌ​ភាព ហើយ​ទីតាំង​ក៏​មាន​សក្ដានុពល​សម្រាប់​ការ​ធ្វើ​អាជីវកម្ម​ផង​ដែរ ។ ក្រៅពី​នេះ ក្រុមហ៊ុន​ក៏​បាន​អភិវឌ្ឍន៍​ផ្លូវ​មួយ​ខ្សែ​ក្បែរ​គម្រោង​នេះ ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​នេះ​និង​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​បុរី​ភ្នំពេញ​ថ្មី​ផង​ដែរ ។​ ផ្លូវ​នេះ​ក៏​មាន​បង្កប់​លូ​មានមុខ​កាត់​ធំ ដើម្បី​បញ្ចៀស​នូវ​ទឹកជំនន់ ទៀត​ផង ហើយ​សរុប​ទាំងអស់​ក្រុមហ៊ុន​បាន​ចំណាយ​ថវិកា​ប្រមាណ​៨០​ម៉ឺន​ដុល្លារ ដូច្នេះ​សបញ្ជាក់​ថា​ក្រុមហ៊ុន​បាន​គិតគូរ​ដល់​ការ​រស់នៅ​ទាំង​ពលរដ្ឋ​ក្នុង​បុរី និង​ពលរដ្ឋ​ជុំវិញ​បុរី​ទាំងអស់ ។

លោក​ ជា ស៊ី​មុ​យ ប្រធាន​ក្រុម​ផ្នែក​លក់​នៃ​បុរី ភ្នំពេញ​ថ្មី បានឱ្យ​ដឹងផង​ដែរ​ថា បុរី​ភ្នំពេញ​ថ្មី Radiant Park នេះ គឺជា​គម្រោង​ទី​ ១៤ ហើយ​សន្ទុះ​នៃ​ការ​លក់​ទៀត​សោត​ក៏​ឃើញ​ថា​មាន​កំណើន​គួរ​ឱ្យ​កត់សម្គាល់​ដែរ ចាប់តាំងពី​រាជរដ្ឋាភិបាល​បាន​ប្រកាស​បើក​ប្រទេស​បើក​សេដ្ឋកិច្ច​ឡើង​វិញ ។
លោក​បន្ត​ថា​ស្រប​ពេល​ដែល​តម្លៃ​ប្រេងសាំង​ឡើងថ្លៃ និង​ធ្វើ​ឱ្យ​តម្លៃ​សម្ភារ​សំណង់​មួយ​ចំនួន​បាន​ហក់​ឡើងថ្លៃ​ដែរ​នោះ តែ​តម្លៃ​ផ្ទះ​នៅ​ក្នុង​គម្រោង Radiant Park មិន​ឡើងថ្លៃ​ទេ ផ្ទុយ​ទៅ​វិញ​ក្រុមហ៊ុន​បែរជា​បញ្ចុះតម្លៃ​ជូន​អតិថិជន​របស់​ខ្លួន​ពី ​៥០០០ ​ដុល្លារ​អា​មេ​រិ​ករ​ហូត​ដល់​៣​ភាគរយ​នៃ​តម្លៃ​ផ្ទះ​នីមួយ​ៗ ។

លោក​ ស៊ី​មុ​យ​ បញ្ជាក់​ថា តំបន់​ជុំវិញ​គម្រោង Radiant Park ជាទី​តាំង​មានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់​វិនិយោគិន​លំនៅ​ឋាន និង​ប្រជាពលរដ្ឋ​ទាំង​នៅ​ភ្នំពេញ និង​ពលរដ្ឋ​មក​ពី​បណ្ដា​ខេត្ត ដែល​ធ្វើ​ឱ្យ​គម្រោង​របស់​យើង​ទទួល​បាន​ជោគជ័យ ។ ក្រុមហ៊ុន​ក៏​បាន​គិតគូរ​ផង​ដែរ​ពី​គុណភាព​នៃ​សំណង់ ហេដ្ឋារចនាសម្ព័ន្ធ ក្នុង​គម្រោង និង ជុំវិញ​គម្រោង គ្រប់​គម្រោង​ទាំងអស់ ធ្វើ​ម៉េច​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ផង​ដែរ ។ អតិថិជន​ទាំងអស់​អាច​មក​មើល​គម្រោង Radiant Park ដោយ​ផ្ទាល់​ក៏​បាន​ឬ​អាច​ទំនាក់ទំនង​តាម​ទូរ​សព្ទ​ដើម្បី​សាកសួរ​ព័ត៌មាន​មុន​ក៏​បាន ។ ទំនាក់ទំនង​លេខ 012933666/ 012719559/ 012260123/ 012210123 និង 092410123 ៕ ដោយសហការ