ម្ចាស់រថយន្តជិតមួយរយនាក់ ចូលរួមកម្មវិធីសម្ពោធជាផ្លូវការ HONGQI CLUB
រាជធានីភ្នំពេញ៖ ថ្ងៃទី 18 ខែមិថុនា ឆ្នាំ 2022 កម្មវិធីសម្ពោធជាផ្លូវការ HONGQI CLUB ត្រូវបានប្រារព្ធឡើង…
រាជធានីភ្នំពេញ៖ ថ្ងៃទី 18 ខែមិថុនា ឆ្នាំ 2022 កម្មវិធីសម្ពោធជាផ្លូវការ HONGQI CLUB ត្រូវបានប្រារព្ធឡើង…
រាជធានីភ្នំពេញ៖ ថ្ងៃទី 18 ខែមិថុនា ឆ្នាំ 2022 កម្មវិធីសម្ពោធជាផ្លូវការ HONGQI CLUB ត្រូវបានប្រារព្ធឡើង យ៉ាងអធិកអធម នៅមជ្ឈមណ្ឌលកម្សាន្ត ព្រីនស៍ ម៉ាណ័រ ។ ឯកឧត្តម អ៊ុក កំពូល អគ្គនាយករងព័ត៌មាន និងសោតទស្សន៍ក្រសួងព័ត៌មាន និងលោក ជូ សយ (ZHU SHUAI) Mingyang Gouji CEO បានអញ្ជើញចូលរួមក្នុងកម្មវិធីនេះ ។ លើសពីនេះ ក្រុមហ៊ុន ព្រីន ហ័ន យូ រៀលអ៊ីសេ្ទត និងក្រុមហ៊ុនធានារ៉ាប់រង Civil Safe Insurance ក៏បានផ្តល់ឧបត្ថម្ភ សម្រាប់ព្រឹត្តិការណ៍នេះផងដែរ !
នៅថ្ងៃប្រារព្ធកម្មវិធី ម្ចាស់រថយន្តបានមកដល់នឹងកន្លែង ម្នាក់ៗនាំគ្នាថតរូប ចែករំលែកបទពិសោធន៍ដ៏អស្ចារ្យដែលរថយន្ត ហុងឈី (HongQi) នាំមកជូនម្ចាស់រថយន្ត ទេសភាព អាហារ ពន្លឺភ្លើង និងតន្ត្រីគឺជាប់គ្នាតែម្តង ពិតជាអស្ចារ្យណាស់ ។
ម្ចាស់រថយន្ត Hongqi ជិត 100 នាក់បានប្រមូលផ្តុំគ្នា នៅក្នុងកម្មវិធី ហើយជួររថយន្ត ហុងឈី(HongQi) ត្រូវបានចតយ៉ាងស្អាត ។
តំណាងម្ចាស់រថយន្តម្នាក់ឡើងឆាកនិយាយថា គាត់គឺជាម្ចាស់រថយន្តទី 5 នៃក្រុមហ៊ុនហុងឈី(HongQi) នៅកម្ពុជា រថយន្តហុងឈី(HongQi)បានអមដំណើរគាត់ ទទួលយកបទពិសោធន៍ អស្ចារ្យនៅប្រទេសកម្ពុជា ។
លោក ជូ សយ (ZHU SHUAI) Mingyang Gouji CEO បាននិយាយនៅក្នុងសុន្ទរកថារបស់គាត់ថា រថយន្តហុងឈី (HongQi) គឺជាម៉ាករថយន្តប្រណីតតែមួយគត់ នៅក្នុងប្រទេសចិន ដែលជារថយន្តរបស់មេដឹកនាំចិន និងជារថយន្តប្រភេទ Concierge របស់ប្រទេសចិន ។ ចាប់តាំងពីរថយន្ត ហុងឈី(HongQi) ត្រូវបាននាំចូលមកទីផ្សារកម្ពុជា ដោយក្រុមហ៊ុន មីងយ៉ាង គួជី (Mingyang Gouji) ក្នុងឆ្នាំ២០២០មក ត្រូវបានទទួលស្គាល់ដោយអ្នកប្រើប្រាស់យ៉ាងច្រើន ហើយបានបង្កើតជាស្ទីលចិន បែបហុងឈី (HongQi) នៅកម្ពុជាយ៉ាងឆាប់រហ័ស ។
លោកបានមានប្រសាសន៍ថា ការបង្កើត HONGQI CLUB មានសារៈសំខាន់ណាស់ សម្រាប់ក្រុមហ៊ុន មីងយ៉ាង គួជី (Mingyang Gouji) ហើយនៅពេលអនាគត កម្មវិធីជាច្រើនទៀត សម្រាប់ម្ចាស់រថយន្តនឹងត្រូវបានរៀបចំឡើង ហើយម្ចាស់រថយន្តហុងឈី (HongQi) ក៏នឹងត្រូវបាននាំទៅចូលរួមកម្មវិធីសប្បុរសធម៌ នាំឱ្យ HONGQI CLUB ក្លាយជាគ្រួសារដ៏កក់ក្តៅមួយ ។
ឯកឧត្តម អ៊ុក កំពូល អគ្គនាយករងព័ត៌មាន និងសោតទស្សន៍ក្រសួងព័ត៌មានកម្ពុជា បានមានប្រសាសន៍ នៅក្នុងសុន្ទរកថាថា ក្នុងនាមជារថយន្តរបស់មេដឹកនាំចិន រថយន្តហុងឈី (HongQi) មានប្រវត្តិតាំងពីឆ្នាំ 1958 ជាមួយនឹងសកលភាវូបនីយកម្ម និងការទាក់ទាញជាបន្តបន្ទាប់ របស់កម្ពុជាក្នុងការវិនិយោគអន្តរជាតិ រថយន្តម៉ាក ហុងឈី ក៏បានចាប់ផ្តើមដំណើរការ នៅក្នុងប្រទេសកម្ពុជាផងដែរ ។ លើសពីនេះ ក្រុមហ៊ុនហុងឈី ក៏បានឧបត្ថម្ភរថយន្តមួយគ្រឿង សម្រាប់កម្មវិធីប្រឡងសំនៀងជនពិការកម្ពុជា ពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី ២ នេះបង្ហាញថា ក្រុមហ៊ុន មីងយ៉ាង គួជី គឺជាក្រុមហ៊ុនដែលយកចិត្តទុកដាក់ ចំពោះប្រជាជនកម្ពុជាយ៉ាងពិតប្រាកដ ជាពិសេសជនពិការ គាត់សូមសរសើរយ៉ាងខ្លាំង !
បន្ទាប់មក ឯកឧត្តម អ៊ុក កំពូល បានចូលរូមអបអរសាទរ និងប្រកាសបើកជាផ្លូវការនៃ HONGQI CLUB ចាប់ពីពេលនេះតទៅ ហើយឯកឧត្តមបានចូលរួមទស្សនាទិដ្ឋភាពដ៏រំភើបនេះ ជាមួយម្ចាស់រថយន្ត និងភ្ញៀវទាំងអស់គ្នា ។
នៅកន្លែងកម្មវីធី ក្រុមហ៊ុនរថយន្តហុងឈី (HongQi) ក៏បានរៀបចំអាហារ និងស្រាដ៏ឈ្ងុយឆ្ងាញ់សម្រាប់ម្ចាស់រថយន្ត និងភ្ញៀវ ហើយមានការច្រៀង និងរាំដ៏អស្ចារ្យបានជំរុញបរិយាកាស នៃទិដ្ឋភាពទៅកាន់កម្រិតកំពូល ។
លើសពីនេះ ថែមទាំងមានវគ្គចាប់រង្វាន់ដ៏រំភើបមួយ នៅក្នុងព្រឹត្តិការណ៍នេះ ហើយទឹកមុខម្ចាស់រថយន្ត ដែលបានឈ្នះរង្វាន់ក៏ពោរពេញ ទៅដោយស្នាមញញឹមផងដែរ ។ ម្យ៉ាងទៀតពេលដែលក្លាយជាសមាជិក VIP នៃ HONGQI CLUB អ្នកនឹងទទួលបានអត្ថប្រយោជន៍សមាជិកជាច្រើនដូចខាងក្រោម ៖
អត្ថប្រយោជន៍នៃកាតសមាជិករបស់ HONGQI CLUB
Ⅰ សម្រាប់អតិថិជន ដែលបានចូលរួមក្នុងកម្មវិធី 618
• មានតែអតិថិជន ដែលបានចូលរួមក្នុងកម្មវិធី 618 តែប៉ុណ្ណោះ ដែលទទួលបាន 5000 ពិន្ទុ ក្នុងកាតសមាជិកនេះ ហើយសម្រាប់រាល់ការចំណាយ $1 នឹងទទួលបាន 1 ពិន្ទុនៅក្នុងកាតសមាជិក (លើកលែងតែការទិញរថយន្តថ្មី) ។
• សមាជិក HONGQI CLUB អាចរីករាយជាមួយកញ្ចប់កាដូផ្ដាច់មុខ និងគូប៉ុងសម្រាប់ការទិញផ្ទះដោយ Prince Huanyu Real Estate ពិន្ទុ10000 នឹងត្រូវបានផ្ដល់ជូនអតិថិជន សម្រាប់ការទិញផ្ទះដោយជោគជ័យ ។
• សមាជិក HONGQI CLUB អាចរីករាយជាមួយប័ណ្ណធានារ៉ាប់រងរថយន្ត ដែលផ្ដល់ដោយ Civil Safe Insurance ។
Ⅱ អត្ថប្រយោជន៍កាតសមាជិកប្រចាំថ្ងៃ
• ចូលរួមជាសមាជិក ដើម្បីទទួលបានការបញ្ចុះតម្លៃ 10% លើការថែទាំ បញ្ចុះតម្លៃ 10% លើការតោនដែករថយន្ត និងការបញ្ចុះតម្លៃ 30% លើមុខទំនិញថែទាំសម្រស់រថយន្ត (លើកលែងតែមុខទំនិញពិសេស) និងមានសិទ្ធកក់ទុកមុន ក្នុងការមកថែទាំរថយន្ត ថែមទាំងទទួលបានសេវា 24 ម៉ោងទូទាំងប្រទេសកម្ពុជា ។
• សមាជិក HONGQI CLUB មានសិទ្ធចូលរួម ក្នុងកម្មវិធីរបស់ក្រុមហ៊ុន ដោយឥតគិតថ្លៃ ។
• ការខួបកំណើតសមាជិកក្រុម HONGQI CLUB (អ្នកអាចមកហាងរបស់យើងខ្ញុំ ដើម្បីទទួលបានកាដូ និងក្នុងខែខួបកំណើត អតិថិជនអាចរីករាយជាមួយនឹងការផ្ដល់ជូនពិន្ទុទ្វេដង) ។
• ផ្ដល់ជូនសមាជិកនូវសេវាកម្មធានារ៉ាប់រង ការទិញពន្ធផ្លូវ ការត្រួតពិនិត្យយានយន្តប្រចាំឆ្នាំ និងបណ្តាញ VIP សម្រាប់ការទាមទារធានារ៉ាប់រងរថយន្តរហ័ស ។
• អតិថិជនចាស់ដែលណែនាំអតិថិជនថ្មី ដើម្បីអោយទិញរថយន្ត ក្នុងករណីដែលធ្វើការទិញបានសម្រេចនោះអតិថិជនចាស់នឹងទទួលបាន 20000 ពិន្ទុនៅក្នុងកាតសមាជិក ។
• អតិថិជនចាស់ដែលណែនាំអតិថិជនក្រៅពីរថយន្ត HONGQI មកកាន់ហាងយើង ដើម្បីថែទាំ នោះអតិថិជនចាស់នឹងទទួលបានពិន្ទុទ្វេដង នៃតម្លៃការថែទាំឬជួសជុលរថយន្ត ។
* ពិន្ទុអាចត្រូវបានប្រើក្នុងការប្ដូរយកទំនិញក្នុងហាង MINGYANG GUOJI ហើយក្នុងការប្ដូរពិន្ទុគឺ100 ពិន្ទុអាចប្ដូរបាន $1នៃទំនិញ ។
* លេខទំនាក់ទំនងសេវាសមាជិក 24 ម៉ោង 095 77 3088 / 086 898 128 SERA ៕ ដោយសហការ
ចែករំលែកព័តមាននេះ