ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អបអរសាទរ​ខួប ១៣ ​ឆ្នាំ របស់​ធនាគារ សា​ខម​ប៊ែ​ង ខេ​ម​បូ​ឌា

3 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ធនាគារ សា​ខម​ប៊ែ​ង ខេ​ម​បូ​ឌា បាន​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី​ ២៣ ខែមិថុនា ឆ្នាំ​២០០៩ ជា​ធនាគារ​មាន​ដើមទុន…

រាជធានីភ្នំពេញ ៖ ធនាគារ សា​ខម​ប៊ែ​ង ខេ​ម​បូ​ឌា បាន​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី​ ២៣ ខែមិថុនា ឆ្នាំ​២០០៩ ជា​ធនាគារ​មាន​ដើមទុន ១០០% ពី​បរទេស​ក្រោម​ធនាគារ​មេ សា​ខម​ប៊ែ​ង វៀតណាម ជា​ធនាគារ​ដំបូង​របស់​វៀតណាម ​ដែល​កំពុង​ដាក់​ទុន​វិនិយោគ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ។ អស់​រយៈពេល ១៣​ ឆ្នាំ នៃ​ការ​បង្កើត និង​អភិវឌ្ឍ ដែល​មាន​វត្ត​មាននៅ​ប្រទេស​កម្ពុជា ធនាគារ សា​ខម​ប៊ែ​ង ខេ​ម​បូ​ឌា កាន់តែ​បញ្ជាក់​ពី​តម្លៃ​ និង​ជំហរ​យ៉ាង​រឹង​មាំ​របស់​ខ្លួន​ជា​ធនាគារ​លក់រាយ ស្វាហាប់ ទទួល​ជោគជ័យ​នៅ​ក្នុង​ប្រទេស​កម្ពុជា ​។ គិត​មក​ទល់​បច្ចុប្បន្ន ធនាគារ សា​ខម​ប៊ែ​ង ខេ​ម​បូ​ឌា មាន​បុគ្គលិក​ជិត ៣០០​ នាក់ បាន​ពង្រីក​បណ្តាញ​ប្រតិបត្តិ​ជាមួយ​ការិយាល័យ​កណ្តាលចំនួន​ ១ និង​សាខា​ចំនួន​ ៩ បម្រើ​ជូន​អតិថិជន​សរុប​ជាង ២១,០០០ ​នាក់​ក្នុង​ប្រទេស​កម្ពុជា ។

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ ធនាគារ សា​ខម​ប៊ែ​ង ខេ​ម​បូ​ឌា បាន​ផ្តល់​ជូន​ផលិតផល និង​សេវាកម្ម​យ៉ាង​សម្បូរ​បែប ​សម​ស្រប​ជាមួយនឹង​តម្រូវការ​របស់​អតិថិជន​គ្រប់​ប្រភេទ ​។ ក្នុង​នោះ​ផលិតផល​ប្រាក់​ប​ញ្ជើ​ជាមួយនឹង​អត្រា​ការ​ប្រាក់​ខ្ពស់ និង​ភាព​បត់បែន​ក្នុង​ជម្រើស​ទទួល​យកការប្រាក់ ដូច​ជា​ប្រាក់​បញ្ញើ​មាន​កាលកំណត់​បត់បែន ប្រាក់​បញ្ញើ​ទទួល​បានការ​ប្រាក់​កើន​តាម​លំដាប់ ។​ល​។ ឥណទាន​ផ្តល់​កម្ចី​មួយ​ចំនួន ​ក៏​ទទួល​បានការ​និយម​ពេញចិត្ត​ពី​អតិថិជន​ជា​ច្រើន ដូច​ជា​ឥណទាន​អាជីវកម្ម ឥណទាន​សម្រាប់​ប្រើប្រាស់ ឥណទាន​គេហដ្ឋាន ឥណទាន​ទិញ​រថយន្ត និង​ឥណទាន​តាម​ផ្សារ រួម​ជាមួយ​ផលិតផល​ផ្តល់​កម្ចី​ផ្សេង​ៗ​ជា​ច្រើន​ទៀត បាន​បំពេញតម្រូវការ​ហិរញ្ញវត្ថុ​ចម្រុះ​របស់​អតិថិជន ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ធនាគារ សា​ខម​ប៊ែ​ង ខេ​ម​បូ​ឌា បាន​ផ្តល់​សេវាកម្ម​ប្រកបដោយ​ទំនុកចិត្ត ជា​ពិសេស​នោះ​គឺ សេវា​ផ្ទេរ​ប្រាក់​រហ័ស​បំផុត បាន​ក្លាយជា​ជម្រើស​ដ៏​ឆ្លាត​វៃ​របស់​អតិថិជន សម្រាប់​ការ​ផ្ទេរ​ប្រាក់​ទៅ​ក្នុង និង​ក្រៅប្រទេស ​។

ជាមួយនឹង​គោលដៅ​យុទ្ធសាស្ត្រ ​នៃ​ការ​ធ្វើ​ឌី​ជី​ថ​ល​នី​យ​កម្ម​របស់​ធនាគារ សា​ខម​ប៊ែ​ង ខេ​ម​បូ​ឌា បាន​ដាក់​ឱ្យ​ដំណើរការ សេវា​ធនាគារ​ចល័ត (Mobile Banking), សេវា​ធនាគារ​តាម​អ៉ីន​ធើ​ណែ​ត (Internet Banking), ម៉ាស៊ីន ATM, ម៉ាស៊ីន​ឆូត​កាត POS ។​ល​។ បន្ត​វិនិយោគ​លើ​បច្ចេកវិទ្យា ​ក្នុង​ការ​គ្រប់គ្រង និង​ប្រតិបត្តិការ​របស់​ធនាគារ​ ជា​បន្តបន្ទាប់ ​។ ធនាគារ សា​ខម​ប៊ែ​ង ខេ​ម​បូ​ឌា បាន​បង្កើត​ឱ្យ​មាន​ប្រូ​ម៉ូ​សិន​បញ្ញើ​ប្រាក់​រៀល​ ជាមួយ​ការ​ប្រាក់​ខ្ពស់ កម្មវិធី​ទូទាត់​វិក្កយបត្រ​ថ្លៃ​ភ្លើង ​ទទួល​បាន​ប្រាក់​ ១ ​ដុល្លារ ការ​ផ្តល់​ជូន​ពិសេស ​ពី​ប័ណ្ណឥណទាន​វី​សា​សម្រាប់​ម្ចាស់​ប័ណ្ណ​ថ្មី នេះ​ក៏​ជា​ការ​សន្យា​ដ៏​មុតមាំ «​អភិវឌ្ឍ​ឆ្ពោះទៅ​មុខ​ទាំងអស់​គ្នា​» របស់​ធនាគារ សា​ខម​ប៊ែ​ង ខេ​ម​បូ​ឌា ទៅ​កាន់​អតិថិជន​របស់​ខ្លួន​ផង​ដែរ​ ។

ក្នុង​ដំណាក់កាល​ដ៏​លំបាក​ ដែល​បណ្តាល​មក​ពី​ជំងឺ​កូ​វី​ដ ​១៩ ធនាគារ សា​ខម​ប៊ែ​ង ខេ​ម​បូ​ឌា បាន​មាន​សកម្មភាព​ឆ្លើយ​តប​យ៉ាង​ទាន់​ពេលវេលា​ ដោយ​បាន​ផ្តល់​នូវ​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ជា​ច្រើន ​ជួយ​សម្រាលទុក្ខ​លំបាក​ដែល​អតិថិជន​ កំពុង​ប្រឈម​ដូច​ជា​ការ​ចរចា​ការ​ប្រាក់ ការ​រៀបចំ​ឡើង​វិញ​នូវ​ឯកសារ​ឥណទាន ការ​សកម្ម​ចូលរួម​ឧ​បត្ថម្ភ​ផ្តល់​ជំនួយ​ជូន​សហគមន៍ ដើម្បី​រំលែក​ក្តី​ទុក្ខ​លំបាក​ជូន​ប្រជាជន ​ក្នុង​គ្រាមួយ​នេះ ​។ ក្នុង​រយៈពេល ១៣ ​ឆ្នាំ​នៃ​ការ​បង្កើត និង​អភិវឌ្ឍន៍ ធនាគារ សា​ខម​ប៊ែ​ង ខេ​ម​បូ​ឌា បាន​កសាង​ក្រុម​បុគ្គលិក​វ័យក្មេង ស្វាហាប់ ពោរពេញ​ដោយ​បញ្ញា​ស្មារតី​ទំនួល​ខុស​ត្រូវ​ខ្ពស់ បម្រើ​អតិថិជន ​ប្រកបដោយ​ការ​យកចិត្តទុកដាក់ និង​ទទួល​បានការ​ស្រឡាញ់​ពេញចិត្ត​ពី​អតិថិជន​ និង​បាន​ណែនាំ​អតិថិជន​ផ្សេង​ៗ ​មាន​សក្តានុពល​មក​ធ្វើ​ប្រតិបត្តិការ​ជាមួយ​ធនាគារ​ ។

ឈរ​លើ​មូលដ្ឋាន​ ដែល​សម្រេច​បាន​ជាក់ស្តែង ឆ្នាំ​ ២០២២ ​ជាមួយនឹង​ឱកាស និង​បញ្ហា​ប្រឈម​ជា​ច្រើន បុគ្គលិក​របស់​ធនាគារ សា​ខម​ប៊ែ​ង ខេ​ម​បូ​ឌា បន្ត​ប្តេជ្ញា​ចិត្ត​ខិតខំ​ប្រឹងប្រែង​ធ្វើ​ឱ្យ​ធនាគារ សា​ខម​ប៊ែ​ង ខេ​ម​បូ​ឌា ក្លាយជា​ធនាគារ​លក់រាយ​ពហុមុខ​ងារ ទំនើបទាន់សម័យ ​នៅ​ទីផ្សារ​កម្ពុជា ការ​រៀបចំ​ប្រព័ន្ធ​គ្រប់គ្រង​កាន់តែ​ខ្លាំង ​និង​រឹង​មាំ បន្ត​ជម្រុញ​សកម្មភាព​អាជីវកម្ម ដើម្បី​នាំ​មក​នូវ​តម្លៃ​វិជ្ជមាន លើកកម្ពស់​អត្ថប្រយោជន៍ ​ជូន​អតិថិជន ដៃគូ​អាជីវកម្ម និង​បុគ្គលិក​គ្រប់​ជាន់ថ្នាក់​របស់​ធនាគារ សា​ខម​ប៊ែ​ង ខេ​ម​បូ​ឌា ​។

ក្នុង​ឱកាស​គម្រប់​ខួប ១៣ ​ឆ្នាំ នៃ​ការ​បង្កើត​ធនាគារ សា​ខម​ប៊ែ​ង ខេ​ម​បូ​ឌា (​ថ្ងៃ​ទី ​២៣ មិថុនា ឆ្នាំ​២០០៩ – ថ្ងៃ​ទី​ ២៣ មិថុនា ឆ្នាំ​ ២០២២) ធនាគារ សា​ខម​ប៊ែ​ង ខេ​ម​បូ​ឌា សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ ចំពោះ​ធនាគារជាតិ​នៃ​កម្ពុជា បណ្តា​គ្រឺះ​ស្ថាន អតិថិជន និង​ដៃគូ​អាជីវកម្ម​ទាំងឡាយ ដែល​តែងតែ​ជឿជាក់​ និង​រួម​ដំណើរ​ជា​រៀង​រហូត​មក​ជាមួយ​ធនាគារ សា​ខម​ប៊ែ​ង ខេ​ម​បូ​ឌា ដើម្បី «អភិវឌ្ឍ​ឆ្ពោះទៅ​មុខ​ទាំងអស់​គ្នា​» អស់​រយៈពេល ១៣ ​ឆ្នាំ កន្លង​មក​នៅ​លើ​ទឹកដី​សុវណ្ណ​ភូមិ​ ដ៏​ស្រស់​ស្អាត​មួយ​នេះ ​៕ ដោយសហការ