ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កំប៉ុង​ចេះ​ច្រៀង​របស់​ភេសជ្ជៈ គោ​ជល់ ជួយ​បំពេញ​ក្ដី​សុបិន​របស់​អ្នក​ភ្លាមៗ !

1 ឆ្នាំ មុន

រាជធានីភ្នំពេញ ​៖ «​លុយ​….​លុយ​….​ឡា​…​ឡា​…​ឡា ​! កំប៉ុង​ច្រៀង លុយ​លាន មាន​ភ្លែត​ជាមួយ​គោ​ជល់ បើសិន​គាស់​កំប៉ុង​គោ​ជល់ ហើយ​ឮ​ចម្រៀង ទៀង​ណាស់…

រាជធានីភ្នំពេញ ​៖ «​លុយ​….​លុយ​….​ឡា​…​ឡា​…​ឡា ​! កំប៉ុង​ច្រៀង លុយ​លាន មាន​ភ្លែត​ជាមួយ​គោ​ជល់ បើសិន​គាស់​កំប៉ុង​គោ​ជល់ ហើយ​ឮ​ចម្រៀង ទៀង​ណាស់ ឈ្នះ​រង្វាន់​យ៉ាងច្រើន​ស​ន្ទឹ​ក​សន្ធាប់​ពី​គោ​ជល់​» នេះ​ជា​ប្រ​រ៉ូ​ចម្រៀង​ដែល​កំពុង​ល្បី​ពេញ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក Tik Tok និង​តាម​តុកាហ្វេ​នានា ជា​ពិសេស​បទ​ថ្មី​នេះ បាន​ឲ្យ​គ្រួសារ​អ្នកបើកបរ​រថយន្ត​នៅ​ម្ដុំ​ស្ទឹង​មាន​ជ័យ និង​កម្មក​ដក​ដំឡូង​មី​នៅ​បាត់ដំបង​មិន​អាច​បំភ្លេច​បាន ​។

តាម​រយៈ​កំប៉ុង​ចេះ​ច្រៀង ដែល​ជា​កម្មវិធី​ដ៏​អស្ចារ្យ​មិន​ធ្លាប់​មាននៅ​កម្ពុជា​នោះ ក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវ​កម្លាំង គោ​ជល់ បាន​រៀបចំ​កម្មវិធី​ផ្តល់​ជូន​នូវ​មហា​សំណាង​ប្រាក់សុទ្ធ​យ៉ាង​សន្ធឹកសន្ធាប់​រហូត​ដល់ ២០០​ លាន​រៀល ឬ​ស្មើនឹង ៥ ម៉ឺន​ដុល្លារ​ជា​ច្រើន​រង្វាន់ រួម​ជាមួយនឹង​មហា​សំណាង​បាន​ឈ្នះ​រថយន្ត​ថ្មី ស៊េរី​ទំនើប ម៉ាក FORD WILDTRAK ព្រមទាំង​រង្វាន់​ជា​ច្រើន​គ្រឿង​ទៀត ​។

គ្រប់​អតិថិជន​ដែល​គាំទ្រ​ភេសជ្ជៈ​ប៉ូវ​កម្លាំង គោ​ជល់ ​ទាំងអស់ សុទ្ធតែ​មានឱកាស​បាន​ក្លាយជា​ម្ចាស់​រង្វាន់​នៃ​មហា​សំណាង​ទាំងអស់​គ្នា ដោយ​គ្រាន់តែ​ទិញ​ភេសជ្ជៈ​ប៉ូវ​កម្លាំង គោ​ជល់​ដែល​មាន​លក់​នៅ​គ្រប់​ទីកន្លែង​ទូ​ទាំង​ប្រទេស ដើម្បី​ទទួលទាន​នឹង​អាច​ក្លាយជា​ម្ចាស់​ប្រាក់​រង្វាន់ ២០០ លាន​រៀល ឬ​ជា​ម្ចាស់​រថយន្ត​ទំនើប ក្រោយ​ពេល​ដែល​ទិញ​ប៉ះ​ចំ​កំប៉ុង​ចេះ​ច្រៀង​របស់​គោ​ជល់​ ។

ជាក់ស្ដែង​កាលពី​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ ក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវ​កម្លាំង គោ​ជល់ បាន​ស្វែងរក​ឃើញ​អ្នក​ដែល​មានសំណាង​បាន​ឈ្នះ​រង្វាន់​ធំ​លុយ​សុទ្ធ ២០០ លាន​រៀល ២ នាក់​រួច​មក​ហើយ ដែល​ជា​អ្នក​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ មានមុខរ​បរជា​អ្នកបើកបរ​រថយន្ត និង​ម្នាក់​ទៀត​ជា​កម្មក​ដក​ដំឡូង​មី រស់នៅ​ខេត្តបាត់ដំបង​ ហើយ​បច្ចុប្បន្ន អ្នក​ដែល​មានសំណាង​បាន​ឈ្នះ​រង្វាន់​ធំ​ម្នាក់​នេះ​បាន​កែប្រែ​ជីវភាព​គ្រួសារ​ទាំងមូល​កាន់តែ​ល្អ​ប្រសើរ​ជាង​មុន ជាមួយនឹង​ការ​បង្កើត​អាជីវកម្ម​ថ្មី​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ទៅ​ថ្ងៃ​អនាគត់​ ។

អ្នក​ឈ្នះ​រង្វាន់​ធំ ២០០ លាន​រៀល ខាងលើ​បាន​លើ​បាន​អះអាង​ថា ​«​គោ​ជល់​មាន​រង្វាន់​ពិត ចែក​ពិត​…​និង​ងាយស្រួល​ឈ្នះ​ខ្លាំង​ណាស់​» ​។

នៅ​ចាំ​អ្វី​ទៀត ​! ប្រ​ញ៉ាប់​ទិញ​គោ​ជល់​មក​ពិសា​ឥឡូវនេះ និង​ផ្ទៀងត្រចៀក​ស្ដាប់ បើ​ឮ​ចម្រៀង «​លុយ​….​លុយ​….​ឡា​…​ឡា​…​ឡា​ ! កំប៉ុង​ច្រៀង លុយ​លាន មាន​ភ្លែត​ជាមួយ​គោ​ជល់ បើសិន​គាស់​កំប៉ុង​គោ​ជល់ ហើយ​ឮ​ចម្រៀង ទៀង​ណាស់ ឈ្នះ​រង្វាន់​យ៉ាងច្រើន​ស​ន្ទឹ​ក​សន្ធាប់​ពី​គោ​ជល់​» មាន​ន័យ​ថា ​អ្នក​ឈ្នះ​រង្វាន់​ធំ ២០០ លាន​រៀល ឬ​រថយន្ត​ថ្មី​ស៊េរី​ទំនើប​ម៉ាក FORD WILDTRAK ហើយ​ ។ ដូច្នេះ សូម​បន្ត​ការ​ស្វែងរក​មហា​សំណាង បំពេញ​ក្ដី​ស្រមៃ​របស់​អ្នក​ក្នុង​ការ​ក្លាយ​ខ្លួន​ជា​មហាសេដ្ឋី​ទាំងអស់​គ្នា ​៕ ដោយសហការ