ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ស្រា​បៀរ វឌ្ឍនៈ និងស្រា​បៀរ គ្រុឌ ទទួល​បាន​មេដាយមាស ព្រម​គ្នា ពី​វិទ្យាស្ថាន​គុណភាព​អន្តរជាតិ MONDE SELECTION ប្រចាំឆ្នាំ ២០២២

1 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី មាន​មោទនភាព ចែករំលែក​ក្តី​សោមនស្ស ដោយ​ផលិតផល ស្រា​បៀរ វឌ្ឍនៈ…

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី មាន​មោទនភាព ចែករំលែក​ក្តី​សោមនស្ស ដោយ​ផលិតផល ស្រា​បៀរ វឌ្ឍនៈ និងស្រា​បៀរ គ្រុឌ ឈ្នះ​ពានរង្វាន់​មេដាយមាស (GOLD QUALITY AWARD) ព្រម​គ្នា ដែល​បញ្ជាក់​ពី​គុណភាព​ដ៏​ល្អ​ប្រណីត​ពី​កម្មវិធី MONDE SELECTION AWARDS ប្រចាំឆ្នាំ ២០២២ ក្នុង​ទីក្រុង​ប្រ៊ូ​សែ​ល ប្រទេស​ហ៊ែ​ល​ហ្សិ​ក ​។ ផលិតផល​ស្រា​បៀរ​ទាំង​ពីរ​នេះ ត្រូវ​បានឆ្លងកាត់​ការ​ត្រួតពិនិត្យ​វាយតម្លៃ​ដ៏​ហ្មត់ចត់ និង​ច្រើន​ដំណាក់កាល​ដោយ​គណៈកម្មការ​ជំនាញ​ខាង​ស្រា​បៀរ​អន្តរជាតិ​ជា​ច្រើន​រូប យ៉ាង​យកចិត្តទុកដាក់​បំផុត ដើម្បី​ទទួល​បានការ​ទទួលស្គាល់​គុណភាព ដែល​ផ្តល់​រង្វាន់​ដោយ “​វិទ្យាស្ថាន​គុណភាព​អន្តរជាតិ​” ​។

នេះ​គឺជា​សមិទ្ធ​ផល ជាទី​មោ​ទ​នៈតា​មរយៈ​កិច្ច​ខិតខំ​ប្រឹងប្រែង​ដ៏​មុតមាំ​របស់ វឌ្ឍនៈ ប្រ៊ូ​វើ​រី ដែល​តែងតែ​ផ្តល់​អ​ទិ​ភាព​លើ​កត្តា​គុណភាព​ជា​ចំបង ផ្តើម​ចេញពី​ការ​ជ្រើសរើស​គ្រឿងផ្សំ វត្ថុធាតុដើម បច្ចេកវិទ្យា និង​ដំណើរការ​ផលិតកម្ម ដើម្បី​ផលិត​នូវ​ស្រា​បៀរ​ជាតិ​មួយ​ប្រកបដោយ​គុណភាព និង​រសជាតិ​ស្តង់ដារ​អន្តរជាតិ​ដ៏​ពិតប្រាកដ ​។ ទាំងនេះ​គឺជា​ហេតុផល​ដែល​ធ្វើ​អោយ​ស្រា​បៀរ វឌ្ឍនៈ និង​ស្រា​បៀរ​គ្រុឌ ទទួល​បានការ​គាំទ្រ​យ៉ាងច្រើន និង​ដណ្តើម​ទីផ្សារ​ស្រា​បៀរ ​។

លោក​អគ្គនាយក​នៃ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី បាន​មាន​ប្រសាសន៍​ថា “​មិនមែន​ជា​ការ​ភ្ញាក់ផ្អើល​នោះ​ទេ ពីព្រោះ​យើង​បាន​ប្តេជ្ញា ពង្រឹង​នូវ​ចំណុចខ្លាំង​របស់​ខ្លួន ដោយ​ឈរ​លើ​គោលការណ៍ “​គុណភាព សេវាកម្ម​ល្អ​ឯក និង​សុ​វត្ថ​ភាព​” បូក​រួម​នឹង​សម្ភារបច្ចេកទេស​ផលិត​ដ៏​ទំនើប​ពិសេស និង​គ្រឿងផ្សំ​ល្អ​បំផុត ទើប​យើង​ទទួល​បាន​សមិទ្ធិ​ផល​ដ៏​គាប់ប្រសើរ ថែម​ទាំង ដណ្តើម​ទីផ្សារ​ស្រា​បៀរ នៅ​ប្រទេស​កម្ពុជា យ៉ាង​ឆាប់រហ័ស ​។​”

លោក​មាន​ប្រសាសន៍​បន្ថែម​ថា “​យើង​សូម​ចែករំលែក ការ​អបអរសាទរ និង​ភាព​រីករាយ នៃ​ជោគជ័យ មួយ​នេះ ជាមួយ​ប្រជាជន​ខ្មែរ ដើម្បី​ជា​សក្ខីភាព ដែល​ធ្វើ​ឲ្យ​ការ​ជួបជុំ​គ្រប់​កម្មវិធី​នានា ឲ្យ​កាន់ តែ​មាន​ភាព​អស្ចារ្យ​ ។ ទន្ទឹម​នឹង​នេះ យើង​នៅ​តែ​បន្ត​មហិច្ឆតា​ក្នុង​ការ​ណែនាំ ស្រា​បៀរ ដែល​ផលិត ក្នុងស្រុក គុណភាព​ខ្ពស់ ដែល​អាច​ប្រកួតប្រជែង​ជាមួយ​បណ្តា​ប្រទេស​ធំ​ៗ​ក្នុង​តំបន់ ព្រមទាំង​ម៉ាក​យីហោ​ស្រា​បៀរ​ល្បី​ៗ​ផ្សេង​ៗ​ក្នុង​សកលលោក និង​នាំ​មក​នូវ​មោទនភាព ចំពោះ​ផលិតផល​ដែល​ផលិត​ក្នុងស្រុក​ ។​”

ផលិតផល​ស្រា​បៀរ​របស់ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី ធានា​បាន​នូវ​រសជាតិ​ឈ្ងុយ​ឆ្ងាញ់ និង​មានគុណ​ភាព​ខ្ពស់ ដោយ​ពិសា​ហើយ​ភ្ញាក់​មក គឺ​មិន​ឈឺក្បាល មិន​ស្កាត​អណ្តាត មិន​ស្ងួត​បំពង់ក និង​មិន​ស្ងួត​បបូរមាត់ ជាដើម ​។ ម្យ៉ាងទៀត ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី ជា​រោងចក្រ​ស្រា​បៀរ​ដំបូង​គេ​បង្អស់​នៅ​ប្រទេស​កម្ពុជា ដែល​ផលិត​ស្រា​បៀរ​ដោយ​ប្រើ​ស្រូវ​សាលី​សុទ្ធ ១០០% និង​ត្រូវ​បាន​សម្រិតសម្រាំង យ៉ាង​យកចិត្ត ទុកដាក់​បំផុត​មុន​នឹង​យក​មក​ផលិត​ដើម្បី​ទទួល​បាន​រសជាតិ​ស្រា​បៀរ​ដ៏​ប្រណីត ​។

ទាំងនេះ សុទ្ធ​សឹង​ជា​ការ​គិតគូ​យ៉ាង​ល្អិតល្អន់ និង​យកចិត្តទុកដាក់​បំផុត ប្រកប​កដោយ​ការ​ទទួលខុសត្រូវ​ខ្ពស់​មួយ របស់​ម្ចាស់​ភាគហ៊ុន សំដៅ​ធានា​ថា រាល់​ការ​ចំណាយ និង​ការ​គាំទ្រ​ទាំងឡាយ​របស់​អតិថិជន ពិតជា​ទទួល​បាន​ត្រលប់​មក​វិញ នូវ​តម្លៃ​តម​ស្នង​មួយ​ជាទី​គាប់ចិត្ត​បំផុត ​៕ ដោយសហការ