ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ប្លុក​ថ្មី​របស់ បុរី ឡាក់​ឃី វ័ន «The commercial Avenue» បើក​សម្ពោធ​ជា​ផ្លូវការ​ហើយ​!

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​២៦-២៧ ខែមីនា ឆ្នាំ​២០២២ កន្លង​ទៅ​នេះ បុរី ឡាក់​ឃី វ័ន បាន​ប្រារព្ធ​ពិធី​បើក​សម្ពោធ​ជា​ផ្លូវការ​គម្រោង​ថ្មី បុរី…

រាជធានី​ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​២៦-២៧ ខែមីនា ឆ្នាំ​២០២២ កន្លង​ទៅ​នេះ បុរី ឡាក់​ឃី វ័ន បាន​ប្រារព្ធ​ពិធី​បើក​សម្ពោធ​ជា​ផ្លូវការ​គម្រោង​ថ្មី បុរី ឡាក់​ឃី វ័ន «The Commercial Avenue» ដែល​មាន​ទីតាំង​លើ​ផ្លូវ​រដ្ឋ ២១៧ (​ចំការ​ដូង​) ជិត​ផ្សារ​ព្រែក​ជ្រៃ​ ។

ក្នុង​កម្មវិធី​សម្ពោធ​នេះ​ផង​ដែរ គឺ​មានការ​ចូលរួម​យ៉ាងច្រើន​កុះករ​ពី​សំណាក់​អតិថិជន​ ដែល​ធ្វើ​អោយ​កម្មវិធី​ប្រ​ព្រឺ​ត្តទៅ​យ៉ាង​ឳ​ឡា​រិ​ក ​។ ក្រៅពី​នោះ​អតិថិជន​មានការ​ពេញចិត្ត​យ៉ាង​ខ្លាំង​ជាមួយនឹង​ទីតាំង ម៉ូត​ផ្ទះ និង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ក្នុង​គម្រោង​ផ្តា​ល់​តែ​ម្តង ​។

លោក លី លី​ម​អាង អគ្គនាយកបុរី ឡាក់​ឃី វ័ន

លោក លី លី​ម​អាង អគ្គនាយកបុរី ឡាក់​ឃី វ័ន បានឱ្យ​ដឹង​ថា នេះ​ជា​គឺជា​គម្រោង​ទី​ ៦ ​ហើយ បន្ទាប់​ពី​ជោគជ័យ និង​ទទួល​បាន​នូវ​ការ​គាំទ្រ​យ៉ាងច្រើន​លើសលប់​ ពី​សំណាក់​អតិថិជន​កន្លង​មក ទើប​បុរី ឡាក់​ឃី វ័ន (​គម្រោង Commercial Avenue) បាន​សម្រេច​បើក​លក់​គម្រោង​ថ្មី​ ដើម្បី​បំពេញ​នូវ​តម្រូវការ​របស់​អតិថិជន​បន្ត​ទៅ​ទៀត ​។ យើង​សង្ឃឹម​យ៉ាង​មុតមាំ​ថា បុរី ឡាក់​ឃី វ័ន (​គម្រោង Commercial Avenue) ដែល​ជា​គម្រោង​ទី ​៦ និង​ថ្មី​សន្លាង​នេះ​នឹង​ក្លាយជា​ទីតាំង​មិន​ត្រឹមតែ ​សម្រាប់​រស់នៅ​ដោយ​ផាសុកភាព​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ជាទី​តាំង​ដែល​ផ្តល់​ជូន ​នូវ​កន្លែង​សម្រាប់​បើក​អាជីវកម្ម​ផ្ទាល់​ខ្លូ​ន ក៏​ដូច​ជា​ពង្រីក​អាជីវកម្ម ​ប្រកបដោយ​ជោគជ័យ​ផង​ដែរ ​។ ទាំងនេះ​គឺជា​ផ្នែក​មួយ​ក្នុង​ការ​ចូលរួម​លើក​ស្ទួយ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ ហើយនឹង​ទទួល​បានការ​ជឿជាក់ និង​គាំទ្រ​ពី​សំណាក់​អតិថិជន​ជា​ច្រើន ​ដូច​គម្រោង​មុន​ៗ​ផង​ដែរ ​។

បុរី ឡាក់​ឃី វ័ន មាន​កិត្តិយស​សូម​ថ្លែង​អំណរ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ ដល់​ភ្ញៀវ​កិត្តិយស​ទាំងអស់​ ដែល​បាន​អញ្ជើញ​ចូលរួម និង​គាំទ្រ​យ៉ាង​ពេញទំហឹង​ ចំពោះ​គម្រោង​របស់​យើង ​។

បុរី ឡាក់​ឃី វ័ន គឺជា​គម្រោង​លំនៅ​ឋាន​ដែល​កំពុង​លេចធ្លោ​មួយ​ក្នុង​ទឹកដី​ខណ្ឌដង្កោ បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ​ជា​ច្រើន​គម្រោង​រួច​មក​ហើយ ជា​ពិសេស​គម្រោង​បាន​ឈរ​លើ​ទីតាំង​ដ៏​មាន​សក្តានុពល​ខ្លាំង​ លើ​វិស័យ​ពាណិជ្ជកម្ម ​នា​តំបន់​ប៉ែក​ខាងត្បូង​រាជធានី​ភ្នំពេញ​ទៀត​ផង​ ។

បុរី ឡាក់​ឃី វ័ន «The commercial Avenue» បាន​អភិវឌ្ឍន៍​ខ្លួន​ជា​គម្រោង​បុរី​ដែល​មាន​ឥទ្ធិពល​ខ្លាំង​ប្រចាំ​តំបន់ ដែល​គម្រោង​មាន​ទីតាំង​លើ​ផ្លូវ ២១៧ (​ចំការ​ដូង​) កៀក​ទៅ​នឹង​ផ្សារ​ព្រែក​ជ្រៃ​ដែល​ជា​ផ្សារ​ធំ​ជាងគេ​ក្នុង​តំបន់​ ។
ក្នុង​នោះ​មាន​ម៉ូ​ដ​ផ្ទះ ​៣ ​ប្រភេទ​គឺ ផ្ទះ​អាជីវកម្ម ដែល​មាន ៤ បន្ទប់​គេង និង​បន្ទប់​ការិយាល័យ ១ ស្ថិត​នៅ​លើ​ផ្ទូ​វ ២១៧ និង លើ​ផ្លូវ​ប៉ែក​ខាងត្បូង​បុរី​ជា​ផ្លូវ​ធ្វើ​ដំណើរ​ដ៏​មមាញឹក​របស់​ប្រជាជន​រាប់​ពាន់​គ្រួសារ ដែល​ស័ក្តិសម​បំផុត​សម្រាប់​ការ​ប្រកប​អាជីវកម្ម​គ្រប់​បែប​យ៉ាង ​។

វីឡា​ភ្លោះ និង​វីឡា​ទោល​មាន ៤ បន្ទប់​គេង និង ៥ បន្ទប់ទឹក​ដូច​គ្នា ដែល​រចនា​ឡើង​តាម​បែប​ស្តង់ដារ​ទំនើប​ផ្តល់​នូវ Lifestyle នៃ​ការ​រស់នៅ​បែប​ថ្លៃថ្នូរ និង​អភិជន ។

ចំពោះ​ទីតាំង​របស់​បុរី ​គឺ​នៅ​ក្នុង​តំបន់​ដែល​មាន​សក្តានុពល​ខ្លាំង​បំផុត ដោយ​អតិថិជន​អាច​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​សំខាន់​ៗ​ដូច​ជា​៖
•​ ​កៀក​ផ្សារ​ព្រែក​ជ្រៃ
•​ ​៣​នាទី​ពី AEON 3 (​តាម​វិ​ថី​ឈុ​ន​គង់​ថ្មី​)
•​ ​៥ នាទី​ពី​ផ្សារ​ទំនើប​ជីប​ម៉ុង 60m
•​ ​៧ ​នាទី​ពី​ផ្សារ​ទំនើប ប៉េង​ហួត 60m

ដោយសារ​មានការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​អតិថិជន បុរី ឡាក់​ឃី វ័ន នឹង​បន្ត​ផ្តល់​ជូន​ពិសេស​លើ​ពិសេស គឺ​ការ​បញ្ចុះតម្លៃ​រហូត​ដល់ ១២% និង​បង់​រំលស់​ត្រឹមតែ $600 ជាង​ក្នុង​១​ខែ​ដោយ​គ្មាន​ការ​ប្រាក់ ជាមួយ​ការ​ថែម​ជូន​នូវ​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​មួយ​ឈុត​ធំ​រហូត​ដល់​ដាច់​ខែ​នេះ ​។

កុំ​ភ្លេច​អ​ញ្ចើ​ញ​មក​ការិយាល័យ​លក់​ផ្ទាល់​របស់ បុរី ឡាក់​ឃី វ័ន «The commercial Avenue» ដើម្បី​ទទួល​បានការ​បញ្ចុះតម្លៃ​ពិសេស​ក៏​ដូច​ជា​ការ​ថែម​ជូន​ផ្សេង​ទៀត ​។

ទីតាំង​៖ នៅ​លើ​ផ្លូវ ២១៧ (​ចំការ​ដូង​) ភូមិ​ព្រែក​ជ្រៃ សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ រាជធានី​ភ្នំពេញ
ផែនទី​៖ https://goo.gl/maps/U65TopSj7eNYg75z5

ព័ត៌មាន​លម្អិត​សូម​ទំនាក់ទំនង​ទូរ​សព្ទ​លេខ​៖ 092 92 65 66 | 086 92 65 66 ៕ ដោយសហការ