ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

មូលនិធិ ​ព្រី​ន​ស៍ ចេញផ្សាយ​របាយការណ៍​ប្រចាំឆ្នាំ ២០២១

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​ទី ២៣ ខែមីនា ឆ្នាំ ២០២២ នេះ មូលនិធិ​ព្រី​ន​ស៍ (Prince…

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​ទី ២៣ ខែមីនា ឆ្នាំ ២០២២ នេះ មូលនិធិ​ព្រី​ន​ស៍ (Prince Foundation) ដែល​ជា​មូលនិធិ​សប្បុរសធម៌​របស់​សម្ព័ន្ធ​ក្រុមហ៊ុន​ព្រី​ន​ស៍​គ្រុប ​(​ហៅ​កាត់​ថា «​ព្រី​ន​ស៍ គ្រុប​») ជា​ពហុ​ក្រុមហ៊ុន​មួយ​ ក្នុង​ចំណោម​ពហុ​ក្រុមហ៊ុន ​ដែល​ធំ​ជាងគេ និង​រីក​ចម្រើន​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា ​បាន​ចេញផ្សាយ​របាយការណ៍​ប្រចាំឆ្នាំ ២០២១ របស់​ខ្លួន​នៅ​ថ្ងៃនេះ ​។ របាយការណ៍​នេះ​បាន​បង្ហាញ​ពី គំនិត​ផ្តួចផ្តើម​ពេញ​មួយ​ឆ្នាំ​របស់​មូលនិធិ ដែល​មាន​លក្ខណៈ​រួម​បញ្ចូល និង​បាន​ធ្វើ​សមាហរណកម្ម​ខិត​ទៅ​ជិត​គោលដៅ​អភិវឌ្ឍន៍​ជាតិ​របស់​កម្ពុជា ​។ ទឹកប្រាក់​ជាង ៤,៥ លាន​ដុល្លារ​ត្រូវ​បាន​បែងចែក​ជា​ចម្បង​លើ​ការ​ថែទាំ​សុខភាព រីឯ​មូលនិធិ​ដែល​នៅ​សល់​ត្រូវ​បាន ដាក់​បញ្ចូល​ទៅ​ក្នុង​គំនិត​ផ្តួចផ្តើម​ក្នុង​វិស័យ​អប់រំ​និង​ការ​ចូលរួម​របស់​សហគមន៍ ដោយ​ប្រកាន់ខ្ជាប់​ការ​យកចិត្តទុកដាក់​លើ​វិស័យ​បី​ ។ មិនតែប៉ុណ្ណោះ មូលនិធិ​ព្រី​ន​ស៍ ក៏​បាន​ធ្វើការ​បរិច្ចាគ​ទឹកប្រាក់ ៣ លាន​ដុល្លារ ក្នុង​ចូលរួម​ចំណែក​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាតត្បាត​ក្នុង​ប្រទេស​ឡាវ ដើម្បី​ជួយ​ឲ្យ​ប្រទេស​នេះ​ទទួល​បាន​វាក់​សាំង​ចំនួន​មួយ​លាន​ដូ​ស ​។

អ្នកឧកញ៉ា ចេ​ន ហ្ស៊ី ប្រធាន​ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ព្រី​ន​ស៍ ហូល​ឌី​ង គ្រុប បាន​មាន​ប្រសាសន៍​ថា ​៖ «​ដោយសារ​យើង ធ្លាប់​បាន​ទទួល​នូវ​ភាព​ជោគជ័យ​ពី​ការ​អនុវត្ត​វិធីសាស្ត្រ​យុទ្ធសាស្ត្រ​នៃ​ការ​វិនិយោគ​លើ​វិស័យ​អភិវឌ្ឍន៍​អចលនទ្រព្យ សេវាកម្ម​ហិរញ្ញវត្ថុ និង​សេវាកម្ម​អតិថិជន ខ្ញុំ​ជឿជាក់​ថា ​វិធីសាស្ត្រ​ស្រ​ដៀង​គ្នា​នេះ​របស់​មូលនិធិ​នឹង​ផ្តល់​ផល​ល្អជា​ច្រើន​បន្ថែម​ទៀត​សម្រាប់​ប្រទេស​កម្ពុជា​» ​។

របាយការណ៍​ប្រចាំឆ្នាំ​នេះ បាន​គូសបញ្ជាក់​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​មូលនិធិ​ឆ្ពោះទៅ​រក​ការ​អនុវត្ត​យុទ្ធសាស្ត្រ និង​ការ​វិនិយោគ​តម្រង់​ទិស​ថ្មី​របស់​ខ្លួន​ឡើង​វិញ​នៅ​ឆ្នាំ ២០២១ ដោយ​បាន​បញ្ចូល​នូវ​សេចក្តីថ្លែងការណ៍​បេសកកម្ម​ថ្មី​មួយ​គឺ «​រួម​គ្នា​កសាង​អនាគត​កាន់តែ​ប្រសើរ​សម្រាប់​កម្ពុជា​»​ ។

ក្នុង​ចំណោម​អង្គការ​មិនមែន​រដ្ឋាភិបាល​សំខាន់​ៗ ដែល​មូលនិធិ​ព្រី​ន​ស៍បាន​សហការ និង​ធ្វើការ​ជាមួយ ដូច​បាន​បង្ហាញ​ក្នុង​របាយការណ៍ រួម​មាន​កាកបាទក្រហមកម្ពុជា អង្គការ Caring for Cambodia ដែល​ជា​អង្គការ​សប្បុរសធម៌​ផ្តោត​លើ​វិស័យ​អប់រំ និង​អង្គការ​ម្លប់​តា​ប៉ា​ង (M’Lop Tapang) ដែល​ជា​អង្គការក្រៅរដ្ឋាភិបាល​ដែល​មាន​មូល ដ្ឋាន​នៅ​ខេត្ត​ព្រះ​សីហ​នុ​ដែល​ធ្វើការ​ជាមួយ​កុមារ​ប្រឈម​នឹង​ហានិភ័យ​ ។ ការ​ប្តេជ្ញា​មួយទៀត​របស់​មូលនិធិ​ព្រី​ន​ស៍​ក្នុង​ការ​ផ្លាស់​ប្តូរ​ការ​អប់រំ​វិជ្ជាជីវៈ​នៅ​កម្ពុជា ក៏​មាន​ភាព​ល្បីល្បាញ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ តាម​រយៈ​ការ​គាំទ្រ​ពី​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នាឡិកា​ព្រី​ន​ស៍ (Prince Horology) ដែល​ជា​សាលាបង្រៀន​ធ្វើ​នាឡិកា​ស្តង់ដារ​ប្រទេស​ស្វី​ស ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​រយៈពេល​ខ្លី​មុន​ពេល​ចាប់ផ្តើម​នៃ​ជំងឺ​រាតត្បាត ​។ មូលនិធិ​ត្រូវ​បាន​ផ្តោត​ជា​សំខាន់​លើ​ការ​បង្កើត​ផល​វិជ្ជមាន​រយៈពេល​វែង​តាម​រយៈ​គម្រោង​ផ្សេង​ៗ​របស់​ខ្លួន​ ។

លោក Gabriel Tan នាយក​ជាន់ខ្ពស់​ផ្នែក​ទំនាក់ទំនង​របស់​សម្ព័ន្ធ​ក្រុមហ៊ុន​ព្រី​ន​ស៍​ហូល​ឌី​ង​គ្រុប​បាន​ឲ្យ​ដឹង​ថា ​៖ «​ក្នុង​ភាព​ជា​ដៃគូ​នា​ពេល​អនាគត យើង​នឹង​ស្វែងរក​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​មាន​ភាព​ជាក់លាក់ មាន​និរន្តរភាព និង​ជា​អង្គការ​ដែល​មានការ​អនុវត្ត​ផ្ទាល់ ដែល​យើង​ជឿជាក់​ថា​វា​នឹង​បង្កើន​នូវ​តម្លៃសង្គម​នៃ​ការ​វិនិយោគ​របស់​យើង​ឲ្យ​កាន់តែ​ប្រសើរ​ថែម​ទៀត​» ​។

ដូច​បាន​គូសបញ្ជាក់​ផង​ដែរ​នៅ​ក្នុង​របាយការណ៍​នេះ មូលនិធិ​ព្រី​ន​ស៍នឹង​បង្វែរ​ការ​ផ្តោត​យកចិត្តទុកដាក់​ពី​កម្មវិធី​គំនិត​ផ្តួចផ្តើម​ទាក់ទង​នឹង​ជំងឺ​កូ​វី​ដ​-១៩ ទៅ​ជា​ការ​ផ្តល់​ជំនួយ​សប្បុរសធម៌​ផ្នែក​អប់រំ​វិញ​ម្តង ​។ អ្វី​ដែល​ពិសេស​ជាង​នេះ​ទៀត គឺ​អាហារូបករណ៍ ចេ​ន ហ្ស៊ី​ (Chen Zhi)​ ដែល​ជា​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​គ្នា​រយៈពេល​ប្រាំពីរ​ឆ្នាំ ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា (MoEYS) ក្នុង​ការ​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​ចំនួន​ ៤០០ នាក់ ដើម្បី​សិក្សា​នៅ​តាម​សកល​វិទ្យាល័យ​ដ៏​ល្បីល្បាញ​ក្នុងស្រុក​ ។

របាយការណ៍​ប្រចាំឆ្នាំ​ក៏​បាន​ស​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​មូលនិធិ​ព្រី​ន​ស៍​ចំពោះ​ប្រជាជន​កម្ពុជា ដោយ​ប្រកាន់​យក​វិធីសាស្ត្រ​ភាព​ជា​ដៃគូ​ពហុភាគី​ជា​យុទ្ធសាស្ត្រ ដើម្បី​ឲ្យ​ប្រទេស​កម្ពុជា​ឆ្ពោះទៅ​រក​អនាគត​ដ៏​ត្រចះត្រចង់​ ។ ក្នុង​រយៈពេល​ប្រាំមួយ​ឆ្នាំ កន្លង​មក មូលនិធិ​ព្រី​ន​ស៍បាន​បរិច្ចាគ​ទឹកប្រាក់​ជាង ១៤ លាន​ដុល្លារ ដែល​បាន​ជួយ​ទៅ​ដល់​ប្រជាជន​កម្ពុជា​ជាង​កន្លះ​លាន​នាក់​ ។

អំពី​មូលនិធិ​ព្រី​ន​ស៍ (Prince Foundation)

មូលនិធិ​ព្រី​ន​ស៍ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ​២០១៥ គឺជា​មូលនិធិ​សប្បុរសធម៌​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា​ ។ ក្នុង​នាម​ជា​សមាជិក​របស់​ក្រុមហ៊ុន​ព្រី​ន​ស៍​ហូល​ឌី​ង​គ្រុប​ដែល​ជា​សម្ព័ន្ធ​ក្រុមហ៊ុន​ដ៏​ធំ​មួយ​នៅ​កម្ពុជា មូលនិធិ​នេះ​មានគោលបំណង​ធ្វើការ​ជាមួយ​សហគមន៍​មូលដ្ឋាន​ដើម្បី​កសាង​ការ​រស់នៅ និង​បរិយាកាស​ការងារ​ដែល​លើកកម្ពស់​សុខុមាលភាព និង​ការ​រស់នៅ​របស់​ប្រជាជន​តាម​ចក្ខុវិស័យ ​«​រួម​គ្នា​កសាង​អនាគត​កាន់តែ​ប្រសើរ​សម្រាប់​កម្ពុជា​»​ ៕ ដោយសហការ