រាជធានីភ្នំពេញ ៖ ISI STEEL ដែលត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនកែច្នៃ និងចែកចាយផលិតផលដែកធំជាងគេ និងឈាមុខគេនៅកម្ពុជា ដែលឈរជើងលើទីផ្សាររយៈពេល ២៥ ឆ្នាំមកហើយ បានផ្លាស់ប្តូរទីតាំងចាស់របស់ខ្លួនពី
ផ្ទះលេខ 197 និង 201 មហាវិថី សម្តេចព្រះមុនីរ៉េត សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ទៅទីតាំងថ្មី ដែលជាអគារដ៏ទំនើប មានកំពស់ ៩ ជាន់ ស្ថិតនៅ អគារ ISI លេខ ១ មហាវិថីវេងស្រេង កែងមហាវិថី ខេ អឹម អេច ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ទល់មុខផ្សារទំនើប ខេម៉ល) ។
ការផ្លាស់ប្តូរទីតាំងនេះ សបញ្ជាក់ពីវឌ្ឍនភាព ទំនុកចិត្តកាន់តែរឹងមាំពីសំណាក់អតិថិជន និងភាពរីកចម្រើនរបស់ក្រុមហ៊ុនពីមួយឆ្នាំទៅមួយឆ្នាំ ស្របតាមចក្ខុវិស័យរបស់ក្រុមហ៊ុន “បង្កើត និងកសាងការរស់នៅឲ្យប្រសើរឡើងសម្រាប់គ្រប់គ្នា” ។ ទន្ទឹមនឹងនេះ ការផ្លាស់ប្តូរទីតាំងថ្មីនេះ គឺដើម្បីជួយសម្រួលដល់អតិថិជនដើម្បីងាយស្រួលក្នុងការស្វែងរកទីតាំង ហើយទីតាំងថ្មីនេះ គឺនៅជិតនឹងរោងចក្ររបស់ក្រុមហ៊ុន ជាពិសេសការិយាល័យថ្មី គឺមានសោភ័ណភាពស្រស់ស្អាត និងមានចំណតរថយន្តដ៏ធំទូលាយសម្រាប់អតិថិជន ។
បង្កើតឡើងនៅឆ្នាំ ១៩៩៧ ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL) បច្ចុប្បន្នបានក្លាយទៅជាក្រុមហ៊ុនកែច្នៃ និងចែកចាយផលិតផលដែកធំជាងគេ និងឈានមុខគេនៅប្រទេសកម្ពុជាដែលមានសមត្ថភាពផលិតជាច្រើនពាន់តោនក្នុងមួយខែ ហើយផលិតផលទាំងនោះរួមមាន ស័ង្កសី ISI ផាម ដែកទីប-ស អាយ. អេស. អាយ ក្បឿងត្រជាក់ ISI ផាម ដែកសរសៃ ISI ប្រព័ន្ធគ្រោងដំបូលដែក PALM TRUSS ផ្ទះមេគង្គ ដែក C អាយ.អេស.អាយ ដែក Z អាយ.អេស.អាយ និងដែក DECK អាយ.អេស.អាយ ។ល។
គ្រប់ផលិតផលក្រុមហ៊ុន ISI STEEL ទាំងអស់ត្រូវបានទទួលស្គាល់ ជឿជាក់ និងទុកចិត្តពីសំណាក់អតិថិជនដោយ សារផលិតផលមានគុណភាពខ្ពស់ ដែលទាំងនេះស្តែងចេញពីភាពឧស្សាហ៍ព្យាយាម សុចរិតភាព និងគំនិតច្នៃប្រឌិតរបស់ក្រុមហ៊ុននៅគ្រប់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ៕ ដោយសហការ
ISI STEEL CO., LTD – ISI Office & Showroom
ចែករំលែកព័តមាននេះ