ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អបអរសាទរ ក្រុមហ៊ុន DKSH Cambodia ទទួល​បាន​ពានរង្វាន់ Best Companies to Work for in Asia 2021

3 ឆ្នាំ មុន

ក្រុមហ៊ុន DKSH Cambodia ទទួល​បាន​ពានរង្វាន់​ជា “​ក្រុមហ៊ុន​ល្អ​បំផុត​សម្រាប់​ធ្វើការ​នៅ​អាស៊ី ក្នុង​ឆ្នាំ​ 2021” ដែល​រៀបចំ​ដោយ HR Asia…

ក្រុមហ៊ុន DKSH Cambodia ទទួល​បាន​ពានរង្វាន់​ជា “​ក្រុមហ៊ុន​ល្អ​បំផុត​សម្រាប់​ធ្វើការ​នៅ​អាស៊ី ក្នុង​ឆ្នាំ​ 2021” ដែល​រៀបចំ​ដោយ HR Asia ជា​ស្ថាប័ន​អន្តរជាតិ​ដែល​ទទួល​បាន​សិទ្ធិ​ដ៏​ទំ​លំ​ទូលាយ​ក្នុង​ការ​ផ្សព្វផ្សាយ​សម្រាប់​អ្នកជំនាញ​ផ្នែក​ធនធានមនុស្ស​ ។

រាជធានី​ភ្នំពេញ ៖ កាលពីថ្ងៃ​ទី 15 ខែកុម្ភៈ ឆ្នាំ 2022 ក្រុមហ៊ុន DKSH ត្រូវ​បាន​ប្រកាស​ថា​ ជា​អ្នក​ឈ្នះ​ពានរង្វាន់ “​ក្រុមហ៊ុន​ល្អ​បំផុត​សម្រាប់​ធ្វើការ​នៅ​អាស៊ី ក្នុង​ឆ្នាំ 2021” នៅ​ក្នុង​ប្រទេស​កម្ពុជា​ ។ ពានរង្វាន់​នេះ ​គឺជា​ការ​ទទួលស្គាល់​ក្រុមហ៊ុន​ដែល​មាន​កម្រិត​លំដាប់​ពិភពលោក នៃ​ការ​ចូលរួម​ពី​បុគ្គលិក និង​ឧត្តមភាព​នៅ​កន្លែងធ្វើការ ដែល​បង្ហាញ​ពី​ការ​យល់ចិត្ត និង​ការ​យកចិត្តទុកដាក់​របស់​ក្រុមហ៊ុន​ចំពោះ​បុគ្គលិក​ ។

ពានរង្វាន់​នេះ​បាន​គ្របដណ្តប់​ទីផ្សារ​ចំនួន 12 នៅ​ទូ​ទាំង​តំបន់ រួម​មាន ៖ ចិន កម្ពុជា ហុងកុង ឥណ្ឌូ​នេ​ស៊ី ឥណ្ឌា កូរ៉េ ម៉ា​ឡេ​ស៊ី ហ្វី​លី​ពី​ន សិង្ហ​បុរី តៃវ៉ាន់ ថៃ និង​វៀតណាម ដែល​ធ្វើ​ឱ្យ​ពានរង្វាន់​នេះ​ទទួល​បានការ​ទទួលស្គាល់​ដ៏​ទូលំទូលាយ​បំផុត​នៅ​ក្នុង​តំបន់ និង​ការ​ស្ទង់​មតិ​សម្រាប់​ការ​ចូលរួម​ពី​បុគ្គលិក ​។

HR Asia បាន​ធ្វើការ​ស្ទង់​មតិ​ស៊ីជម្រៅ​អំពី​ការ​ចូលរួម​របស់​បុគ្គលិក ដែល​ទាក់ទង​នឹង​ការ​ចូលរួម​ពី​បុគ្គលិក ការ​ជំរុញ​លើកទឹកចិត្ត និង​ការ​រំពឹង​ទុក តាម​រយៈ​ទម្រង់​វាយតម្លៃ Total Engagement Assessment Model (TEAM) ពី​បុគ្គលិក​នៅ​ក្នុង​ប្រទេស​កម្ពុជា ​។ ក្រុមហ៊ុន DKSH ទទួល​បាន​ពិន្ទុ​ខ្ពស់​ជាង​កម្រិតស្តង់ដារ​មធ្យមភាគ​ទីផ្សារ ដែល​ធ្វើ​ឱ្យ​ក្រុមហ៊ុន​បាន​ជាប់​ក្នុង​ចំណោម​អ្នក​ឈ្នះ លើ​ក្រុមហ៊ុន​ចំនួន 175 នៅ​ក្នុង​ទីផ្សារ​កម្ពុជា ​។

លោក យ៉ង់ ណា​វុ​ធ នាយក​ផ្នែក​ធនធានមនុស្ស​របស់​ក្រុមហ៊ុន DKSH ប្រចាំ​ប្រទេស កម្ពុជា និង​ឡាវ មាន​ប្រសាសន៍​ថា​៖ “DKSH បាន​ផ្តល់​សេវាកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា​អស់​រយៈពេល​ជាង 69 ឆ្នាំ​មក​ហើយ ដោយ​បន្ត​រក្សា​នូវ​កេរ្តិ៍ឈ្មោះ​ដ៏​អស្ចារ្យ និង​វប្បធម៌​ការងារ​ដ៏​រឹង​មាំ​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​ ។ យើង​បាន​នឹង​កំពុង​បន្ត​វិនិយោគ​លើ​ធនធានមនុស្ស​របស់​យើង ព្រោះ​ពួក​គេ​ជា​ទ្រព្យសម្បត្តិ​ដ៏​អស្ចារ្យ​របស់​យើង​ ។ ការ​ឈ្នះ​ពានរង្វាន់​ដ៏​មាន​កិត្យានុភាព​នេះ​បង្ហាញ​ថា ថ្នាក់​គ្រប់គ្រង​របស់​យើង​ប្រឹងប្រែង​ក្នុង​ការ​បង្កើត​ការ​បំផុសគំនិត​ស្មារតី​នៅ​កន្លែងធ្វើការ យកចិត្តទុកដាក់​ក្នុង​ការ​ជំរុញ​លើកទឹកចិត្ត និង​រួម​បញ្ចូល​ទាំង​បរិយាកាស​ការងារ​ ។ វា​ជា​អាទិភាព​របស់​យើង​ក្នុង​ការ​ផ្តល់​ការ​គាំទ្រ និង​ផ្តល់​សិទ្ធិ​អំណាច​ដល់​បុគ្គលិក​ក្នុង​នាំ​យក​វប្បធម៌​ការងារ​របស់​យើង​មក​អនុវត្ត និង​ធ្វើ​ការងារ​ស្រប​តាម​គោលបំណង យកចិត្តទុកដាក់​ចំពោះ​អ្នក​ដទៃ ផ្តល់​សមិទ្ធផល​តាម​ការ​ណែនាំ និង​រីក​ចម្រើន​ដោយ​ភាព​អំណត់ ជា​ពិសេស​ក្នុងអំឡុងពេល​ដ៏​លំបាក​ដោយសារ​ជំងឺ​រាតត្បាត ​។

អំពី DKSH
គោលបំណង​របស់ DKSH គឺ​បង្កើន​ភាព​សម្បូរ​បែប​ដល់​ការ​រស់នៅ​ ។ អស់​រយៈពេល​ជាង 150 ឆ្នាំ​មក​ហើយ យើង​បាន​នឹង​កំពុង​ផ្តល់​នូវ​ការ​រីក​ចម្រើន​សម្រាប់​ក្រុមហ៊ុន​នានា​ក្នុង​អាស៊ី និង​បណ្តា​ប្រទេស​ផ្សេង​ទៀត លើ​អង្គភាព​អាជីវកម្ម​របស់​យើង ផ្នែក​ថែទាំ​សុខភាព ទំនិញប្រើប្រាស់ វត្ថុធាតុដើម និង​គ្រឿងចក្រ​ ។ ក្នុង​នាម​ជា​អ្នក​ផ្តល់​សេវា​ពង្រីក​ទីផ្សារ​ឈានមុខ​គេ យើង​ផ្តល់​ជូន​នូវ​ធនធាន​ព័ត៌មាន​ទីផ្សារ​លម្អិត ទីផ្សារ និង​ការ​លក់ eCommerce ការ​ចែកចាយ និង​ការ​ដឹក​ជញ្ជូន ព្រមទាំង​សេវាកម្ម​ក្រោយ​ការ​លក់​ផង​ដែរ​ ។ ជា​ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​ជា​សាធារណៈ​នៅ​ក្នុង​ផ្សារភាគហ៊ុន SIX Swiss Exchange មាន​ទីតាំង​អាជីវកម្ម​នៅ​ក្នុង 36 ទីផ្សារ ជាមួយនឹង​បុគ្គលិក​ជំនាញ​ចំនួន 33,100 នាក់ ដោយ​បង្កើត​ចំណូល​ពី​ការ​លក់​សុទ្ធ​ចំនួន 11.1 ពាន់​លាន ស្វី​ស​ហ្វ្រ​ង់ ក្នុង​ឆ្នាំ 2021​ ។ www.dksh.com ៕ ដោយសហការ

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​ ៖
DKSH (Cambodia) Ltd.
Chanreasey Chum
Marketing & Communications Manager
Phone +855 23 222 288
Chanreasey.chum@dksh.com