ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

គម្រោង​ទីក្រុង​ឆ្លាត​វៃ​ក្នុង​ខេត្ត​កោះកុង មាន​តម្លៃ ៦០០ ពាន់​លាន​ដុល្លារ (English Below)

11 ខែ មុន

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន ប៊ីលឌើប៊ើហ្គ អ៊ីនវេសម៉ិន គ្រុប (Bilderberg Investment Group) ប្រកាស…

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន ប៊ីលឌើប៊ើហ្គ អ៊ីនវេសម៉ិន គ្រុប (Bilderberg Investment Group) ប្រកាស ពីគម្រោងវិនិយោគក្រុងទំនើបដ៏ឆ្លាតវៃដែលមានឈ្មោះថា “អនាគត” នៅលើទឹកដីនៃខេត្តកោះកុង លើផ្ទៃដី ១២ ម៉ឺនហិកតា ក្នុងទំហំទឹកប្រាក់ប្រមាណ ៦០០ ពាន់លានដុល្លាអាមេរិក ។

ថ្លែងនៅក្នុងសន្និសិទសារព័ត៌មាន ធ្វើឡើងនៅថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ ២០២២ នៅសណ្ឋាគារសូហ្វីតែល លោក DENIS GIGIL AHNAKOT ប្រធានក្រុមហ៊ុន ប៊ីលឌើប៊ើហ្គ អ៊ីនវេសម៉ិន គ្រុប បានអោយដឹងថា កម្ពុជាជាប្រទេសមួយមានសក្តានុពលខាងសេដ្ឋកិច្ច មានទីតាំងភូមិសាស្តទាក់ទាញ មានស្ថិរភាពនយោបាយ និងសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានបើកទូលាយ សម្រាប់ការវិនិយោគទាំងក្នុងនិងទាំងក្រៅប្រទេស ។

លោក AHNAKOT បានលើកឡើងពីកត្តាចម្បងដែលធ្វើលោកជ្រើសរើសមកបណ្តាក់ទុននៅកម្ពុជា “ពីព្រោះកម្ពុជាមានរដ្ឋាភិបាលស្ថិរភាពខ្លាំងជាង ៤០ ឆ្នាំក្នុងប្រវត្តិសាស្ត្រកម្ពុជា ។ នេះក៏ជាលើកទីមួយហើយដែលកម្ពុជារស់នៅក្នុងសន្តិភាព និងវិបុលភាព ។ វាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់អ្នកវិនិយោគដូចជាខ្លួនខ្ញុំក្នុងការមកបណ្តាក់ទុននៅកម្ពុជាដោយសាររដ្ឋាភិបាលមានស្ថិរភាព កម្ពុជាមានសន្តិភាពខ្លាំងណាស់ គ្មានអំពើហិ.ង្សាដោយកាំភ្លើង គ្មានឧក្រិដ្ឋកម្មធំៗដូចប្រទេសដទៃ ។ ចំណែកឯប្រជាជនកម្ពុជាវិញមានចរិតស្លូតបូត ឆ្លាតវៃ ក្រមសីលធម៌ការងាររឹងមាំ និង​កម្លាំង​ពលកម្ម​ដ៏​ច្រើនហើយ​អ្នក​រាល់​គ្នា​មាន​ឆន្ទៈក្នុងការអភិវឌ្ឍខ្លួនឯងឲ្យកាន់តែប្រសើរឡើង ។ លើសពីនេះរដ្ឋាភិបាលផ្តល់ការលើកទឹកចិត្តដ៏ល្អដល់អ្នកវិនិយោគិនទាំងអស់ដែលមកវិនិយោគដោយផ្ទាល់នៅកម្ពុជា និងការផ្តល់នូវការពារដល់វិនិយោគិនទាំងអស់យ៉ាងពេញលេញដូចជារូបខ្ញុំដែរ” ។

លោក DENIS GIGIL AHNAKOT បានបន្តថា ខេត្តកោះកុង គឺជាខេត្តឋានសួគ៌នៃធម្មជាតិ និងមានសក្តានុពលខ្ពស់ក្នុងការអភិវឌ្ឍ ។ ក្នុងគម្រោង “អនាគត” របស់លោកផ្ទាល់ គឺផ្តោតលើការអភិវឌ្ឍយ៉ាងពេញទំហឹងលើវិស័យធំបីមានវិស័យទេសចរណ៍ ឧស្សាហកម្ម និងកសិកម្មជាដើម ។ លោក AHNAKOT បានគូសបញ្ជាក់ថា “អនាគត” នឹងក្លាយជាគម្រោងទីក្រុងទំនើបវៃឆ្លាតដ៏ធំមួយឈានមុខគេនៅអាស៊ីដែលរួមទាំងតំបន់ហិរញ្ញវត្ថុអន្តរជាតិ តំបន់ទេសចរណ៍ផ្តាច់មុខ និងប្រណីត តំបន់ទេសចរណ៍ធម្មជាតិ និងកសិកម្ម តំបន់កសិកម្មឆ្លាតវៃ តំបន់បច្ចេកវិទ្យា ឧស្សាហកម្ម វិទ្យាសាស្ត្រ និងនវានុវត្តន៍ និងសាសនារួមបញ្ចូលគ្នាទាំងប្រាំមកពីជុំវិញពិភពលោក  ដែលអាចទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិ គ្រប់ជាន់ថ្នាក់មកពីគ្រប់ទិសទីមករស់នៅ និងលេងកម្សាន្ត ។ នៅក្នុងទីក្រុងទាំងមូលអាចទទួលប្រជាជនរស់នៅបានចំនួនចន្លោះពី ៥ លានទៅ ៦ លាននាក់ ។

លោក DENIS GIGIL AHNAKOT បានថ្លែងបន្ថែមថា គម្រោង “អនាគត” នឹងចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ អូសទាញប្រជាពលករខ្មែរឱ្យត្រលប់មកធ្វើការ និងរស់នៅប្រទេសកំណើតវិញ  កែប្រែជីវភាពពលរដ្ឋនៅក្នុងខេត្តកោះកុង និងក្នងប្រទេស ឱ្យមានជីវភាពធូធារ បង្កើតការងារដល់ប្រជាជនចំនួន ៧០០.០០០ នាក់ បង្កើនផលិតកម្មក្នុងស្រុក និងពង្រីកទីផ្សារក្នុងតំបន់ ជាពិសេសដោះស្រាយបញ្ហាចម្បងនៃការគ្មានទីផ្សារជូនប្រជាពលរដ្ឋ បន្ទាប់ពីប្រជាពលរដ្ឋផលិតផលិតផលបានដោយបើកចំហរទទួលទិញផលិតផលទាំងអស់ពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។

លោក DENIS GIGIL AHNAKOT បានប៉ាន់ប្រមាណថា គម្រោងទាំងមូលនឹងត្រូវបញ្ចប់នៅក្នុងរយៈពេល ៥ ទៅ ៧ ឆ្នាំខាងមុខ ហើយនឹងបើកដាក់ឲ្យដំណើរការនៅតំបន់មួយជាជំហានៗផងដែរ ។ ជាចុងក្រោយ វិនិយោគិនរូបនេះក៏បានបង្ហាញការគាំទ្រចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជាផងដែរ ដោយលោកបានបញ្ជាក់ថា លោកជឿលើការដឹកនាំរបស់សម្តេចតេជោ ហើយក៏ជឿជាក់លើបេក្ខភាព ឯកឧត្តម ហ៊ុន ម៉ាណែត ដូចគ្នា ព្រោះតែការដឹកនាំដ៏ច្បាស់លាស់របស់សម្តេចតេជោទើបលោកហ៊ានសម្រេចចិត្តវិនិយោគលើគម្រោងដ៏ធំសម្បើមមួយនេះ ។

លោក AHNAKOT មានពាក្យចង់ផ្ងើជូនដល់អ្នកខេត្តកោះកុងទាំងអស់គ្នាថា ៖ “សូមមេត្តាកុំបារម្មណ៍ កុំភ័យ កុំឱ្យអ្នកណាកេងចំណេញ យកផលប្រយោជន៍ពីនាក់  ហើយសូមអ្នកទាំងអស់គ្នាជួយសហការជាមួយយើង ដើម្បីបង្កើតគម្រោងនេះឱ្យជោគជ័យ នោះជីវិតអ្នកទាំងអស់គ្នាទទួលសុភមង្គលពេញបរិបូរណ៍ មានជីវភាពសម្បូរសប្បាយរហូតដល់កូនចៅចៅទួតរបស់អ្នកទាំងអស់គ្នាទៀត ។ សូមមេត្តាកុំលក់ដីឲ្យអ្នកដ៏ទៃ សូមទុកដីសហការណ៍ជាមួយខ្ញុំ ដើម្បីអនុវត្តគម្រោងអនាគតនេះបានជោគជ័យព្រោះវាជាផលប្រយោជន៍ជាតិសម្រាប់យើងទាំងអស់គ្នា ។ ហើយខ្ញុំជឿជាក់ថា សម្តេចនាយករដ្ឋមន្រ្តីនឹងការពារយើងទាំងអស់គ្នាជាក់ជាមិនខាន” ៕ ដោយសហការ

USD 600 BILLION SMART CITY PROJECT IN KOH KONG ANNOUNCED

AHNAKOT IS THE FUTURE

Bilderberg Investment Group has announced the start of a mega smart city project named “AHNAKOT”, situated in Koh Kong province across 120,000 hectares, with investment value of USD600 billion.

AHNAKOT Press conference on 3rd February 2022, Phnom Penh, Cambodia

During the press conference held on February 3, 2022, at Sofitel Phokeetra, Phnom Penh, Cambodia, Mr. DENIS GIGIL AHNAKOT, Chairman of Bilderberg Investment Co., Ltd said that “Cambodia, is a country with great economic potential, attractive geographical location, with political stability and peaceful relations under the leadership of the Prime Minister Hun Sen, and this Leadership is open for investment inside and outside of the country.

AHNAKOT, stated the reason why he chooses Cambodia as an investment destination: “Because Cambodia has very stable government-for over 40 years in Cambodia history, it is also the first time for Cambodian to live in peace and prosperity. It is very important for investors like myself to invest in Cambodia because of the stability of the government, Cambodia is very peaceful without any violence, without any major crime, unlike other countries, Cambodian people are very humble, smart, and have a strong working ethic. The labor force is very large, and everyone is eager to learn to improve themselves. Furthermore, the government provides a very good incentive to all Foreign Direct Investment (FDI) and full protection to all investors like myself.”

AHNAKOT mentioned that Koh Kong is a paradise of nature and has a great potential for development. In his “AHNAKOT” project, he focuses on the full development of three major sectors: tourism, industry, and agriculture. The “AHNAKOT” project will be Asia’s first largest smart city, including International Finance and Business Center, Luxury and Exclusive Tourism, Eco-tourism and Agri-Tourism, Smart Agriculture, Science, Innovation and Technology, as well the largest 5-Religion center in the word to attract national and international visitors from everywhere to visit, enjoy and relax. The entire city will accommodate between 5 million and 6 million people.

AHNAKOT added that “AHNAKOT” project will contribute to the national economic growth, attract Cambodian workers to return to work and live in their home country, improve the living standard of the people of Koh Kong province and of Cambodia, to create at least 700,000 jobs, increase domestic production and expand to regional markets, and especially solved the problem of no market for local producers by buying all local fresh products.

AHNAKOT estimates that the entire project will be fully completed in the next 5 to 7 years and will be opened to the public phase by phase.

Finally, the investor also expressed his support for His Excellency Hun Manet as the candidate for Prime Minister of the Cambodian People’s Party, stating that he believes in the leadership of Hun Sen and also in the candidacy of His Excellency Hun Manet because their leadership is the reason why he dare to invest in this mega project for the benefit of the nation.

AHNAKOT would like to send a final message to Koh Kong people: “Please don’t worry, don’t be afraid, don’t let anyone take advance take of you. Please ALL OF YOU, corporate with us to create this amazing project successfully. So, your life will be full of happiness, and you will have a rich life for all your children, your grandchildren, great-grandchildren, and so on. Please don’t sell the land to anyone, please keep the land to corporate with us to build the “AHNAKOT” project successfully because it is the national benefit for all of you. I believe that our prime minister will protect all of you.”

SEA Game 2023

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២

SEA Game 2023