រាជធានីភ្នំពេញ ៖ ថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២២ ក្នុងអំឡុងពេលជាង ៦ សប្តាហ៍ គិតចាប់ពីថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២១ ក្រុមហ៊ុន ស្រាបៀរ ABC បានអំពាវនាវដល់សាធារណជនពលរដ្ឋកម្ពុជា ឲ្យចូលរួមក្នុងយុទ្ធនាការសំខាន់មួយ ដើម្បីទប់ស្កាត់ និងបង្ការជំងឺកូវីដ-១៩ និងចូលរួមចំណែកក្នុងការស្ដារឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា ។ ដំណើរការនៃយុទ្ធនាការនេះគឺ រាល់ពេលដែលអតិថិជនចុចគាំទ្រដល់ក្រុមហ៊ុនស្រាបៀរ ABC ក្រុមហ៊ុននឹងបរិច្ចាគទឹកប្រាក់ ១ ដុល្លារអាមេរិក ដល់អង្គការ People in Need (PIN) ដែលជាអង្គការអន្តរជាតិមានទីស្នាក់ការកណ្តាលនៅសាធារណរដ្ឋឆែក ដែលមានប្រតិបត្តិការនៅជាង ៣០ ប្រទេស រួមទាំងប្រទេសកម្ពុជាផងដែរ ។ យុទ្ធនាការនេះបានសម្រេចដល់គោលដៅហើយ គឺក្រុមហ៊ុនបានបរិច្ចាគជាទឹកប្រាក់ចំនួន ១០ ម៉ឺនដុល្លារ ដែលឆ្លើយតបទៅនឹងចំនួននៃការចុចគាំទ្ររបស់ប្រជាពលរដ្ឋកម្ពុជា ។
លោក Loic de Laubriere នាយកផ្នែកទីផ្សារនៃក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានមានប្រសាសន៍ថា ៖ «យើង ពិតជាមានសេចក្ដីរីករាយជាក្រៃលែង ដែលឃើញសាធារណជនចូលរួមគាំទ្រយុទ្ធនាការ «ការគាំទ្រដ៏ល្អឯក» របស់ ស្រាបៀរ ABC និងអង្គការ PIN ។ ជំងឺកូវីដ-១៩ បានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់មនុស្សជាច្រើន ដូច្នេះជាមួយនឹងគំនិតផ្តួចផ្តើមនេះ យើងសង្ឃឹមថា អាចជួយដល់ប្រជាពលរដ្ឋ និងអាជីវកម្មមួយចំនួន ឱ្យចាប់ផ្តើមសា ជាថ្មីឡើងវិញ ។ វាសំខាន់ណាស់ដែលយើងត្រូវចងចាំថា ការគាំទ្រនេះគឺជាការបន្ដអនុវត្តវិធានការសុវត្ថិភាពដើម្បីបង្ការជំងឺ កូវីដ-១៩ និងងើបឡើងវិញពីជំងឺរាតត្បាតនេះជាមួយគ្នា» ។
ថវិកាដែលរៃអង្គាសបាន មួយចំណែកធំនឹងត្រូវប្រើប្រាស់ដើម្បីគាំទ្រដល់កម្មវិធីបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) របស់ PIN នៅព្រះរាជាណាចក្រកម្ពូជា ដើម្បីអនុញ្ញាតឲ្យពលរដ្ឋកម្ពុជាដែលមានជីវភាពខ្វះខាត មានឱកាសទទួលបានការងារ និងអភិវឌ្ឍកម្រិតជីវភាពរបស់គាត់ ។ អង្គការ PIN ក៏នឹងចែកចាយថវិកាមួយចំណែកទៀតសម្រាប់ជួយសហគ្រាស ធុនតូចនិងមធ្យម (SMEs) នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីឲ្យពួកគេមានលទ្ធភាព ស្តារមុខរបរអាជីវកម្មរបស់ខ្លួនពីការធ្លាក់ចុះនៃវិបត្ដិសេដ្ឋកិច្ចដែលបណ្តាលមកពីជំងឺកូវីដ-១៩ ។
លោក Lukas Laube នាយកអង្គការ PIN ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា ៖ «យុទ្ធនាការនេះ គឺជាគំនិតផ្តួចផ្តើមដ៏ល្អមួយ ដែលបង្ហាញពីកិច្ចសហការតាមរយ:ភាពជាដៃគូ ដើម្បីបុព្វហេតុល្អ គឺលើកកម្ពស់ ការអនុវត្តវិធានការសុវត្ថិភាពជំងឺកូវីដ-១៩ និងគាំទ្រដល់ការស្តារឡើងវិញនូវសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា» ។
ដើម្បីស្វែងយល់បន្ថែមអំពីយុទ្ធនាការនេះ ឬទទួលបានព័ត៌មានថ្មីៗចុងក្រោយពីក្រុមហ៊ុនស្រាបៀរ ABC សូមចូលទៅកាន់ ៖Website: https://abcbeerkh.com Facebook: www.facebook.com/ABC.ExtraStoutCambodia Instagram: https://www.instagram.com/abcbeer.cambodia/ Youtube: https://www.youtube.com/c/ABCBeerCambodia
ព័ត៌មានអំពីក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា – មានឈ្មោះដើម ក្រុមហ៊ុនស្រាបៀរកម្ពុជាលីមីតធីត (CBL) គឺជាផ្នែកមួយនៃ ក្រុមហ៊ុនហ៊ិននីគែន ដែលជាក្រុមហ៊ុនផលិតស្រាបៀរដ៏ធំលំដាប់ពិភពលោក ។ ក្រុមហ៊ុនចាប់ផ្តើមបើកប្រតិបត្តិការ អាជីវកម្មក្នុងព្រះរាជាណា ចក្រកម្ពុជានៅឆ្នាំ ១៩៩៤ ដែលជាការបណ្ដាក់ទុនរួមគ្នារវាងក្រុមហ៊ុន អាស៊ីប៉ាស៊ីហ្វិច ប៊ែវើរី លីមីតធីត និងក្រុមហ៊ុន ប្រូហ្គ្រេសនាំចេញ-នាំចូល មុនពេលក្លាយជាក្រុមហ៊ុនហ៊ិននីគែន ១០០% នៅឆ្នាំ ២០១៤ ។ ក្រុមហ៊ុនមានបុគ្គលិកសរុបប្រមាណ ៧០០ នាក់ដែលកំពុងបម្រើការងារ ។ ជាក្រុមហ៊ុនផលិត ផ្សព្វផ្សាយ និងចែកចាយទូទាំងប្រទេសនូវស្រាបៀរអន្ដរជាតិ ព្រមទាំងស្រាបៀរក្នុងស្រុក ដូចជា ស្រាបៀរ Heineken®, Tiger, Tiger Crystal, ABC អិចស្ត្រាស្តោត, Anchor, Anchor White និង Gold Crown ជាដើម ដែលផលិតតាមស្ដង់ដារអន្ដរជាតិដែលមានប្រភពពីប្រទេសហូឡង់ ។ យើងប្រកាន់គោលការណ៍រក្សានិរន្ដរភាពសម្រាប់មនុស្សជាតិ ភពផែនដី និងវិបុលភាព នៅក្នុងអាជីវកម្មរបស់យើង ដើម្បីឆ្ពោះទៅកាន់ “Brew a Better Cambodia” ។
ព័ត៌មានអំពីអង្គការ People In Need អង្គការ People In Need ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩២ នៅសាធារណរដ្ឋឆែក ជាអង្គការក្រៅរដ្ឋាភិបាលអន្ដរជាតិមិនស្វែងរកប្រាក់ចំណេញ បង្កើតឡើងដោយឈរលើគោលការណ៍នៃ មនុស្សជាតិ សេរីភាព សមភាព និងសាមគ្គីភាព ។ បច្ចុប្បន្ននេះ អង្គការបានដំណើរការនៅជាង ៣០ប្រទេស ដោយផ្តល់ជំនួយមនុស្សធម៌ភ្លាមៗដល់ជនក្រីក្រនិងជនងាយរងគ្រោះបំផុត គាំទ្រការអប់រំកុមារ និងគាំទ្រសកម្មជនសិទ្ធិមនុស្ស ។
សូមបញ្ជាក់ផងដែរថា យុទ្ធនាការ «ការគាំទ្រដ៏ល្អឯក» គឺត្រូវបានបង្កើតឡើងដោយការសហការរវាងក្រុមហ៊ុនស្រាបៀរ Heineken និងអង្គការ People in Need (PIN) ដើម្បីអនុវត្តវិធានបង្ការជំងឺកូវីដ-១៩ ។ កិច្ចសហការរួមគ្នានេះអង្គការ People in Need (PIN) មិនមានការពាក់ព័ន្ធក្នុងការផ្សព្វផ្សាយផលិតផលស្រាបៀរនោះទេ ។ គោលដៅតែមួយគត់ក្នុងកិច្ចសហការនេះគឺដើម្បីចូលរួមចំណែកក្នុងយុទ្ធនាការ «ការគាំទ្រដ៏ល្អឯក» តែប៉ុណ្ណោះ ៕ ដោយសហការ
ចែករំលែកព័តមាននេះ