ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កក់​ទុក​មុន OPPO A95 តម្លៃ $299 រហូត​ដល់​ថ្ងៃ​ទី​27 ខែវិច្ឆិកា ដើម្បី​ទទួល​កាដូ​សរុប​រហូត​ដល់ $232 !

2 ឆ្នាំ មុន

រាជធានីភ្នំពេញ៖ ថ្មី​ៗ​នេះ លើ​ផេ​គ​ហ្វ៊េ​ស​ប៊ុ​ក OPPO ប្រចាំ​ប្រទេស​កម្ពុជា​បាន​ដាក់​សម្ពោធ OPPO A95 ជា​ផ្លូវការ និង​បាន​ប្រកាស​ពី​តម្លៃ​ខ្លួន រួម​ជាមួយ​បច្ចេកវិទ្យា​ទំនើប​ៗ​ដែល​បំពាក់​នៅ​លើ​ស្មា​ត​ហ្វូ​ន​ដ៏​ថ្មីស្រឡាង​មួយ​នេះ​ក៏​ដូច​ជា​ព័ត៌មាន…

រាជធានីភ្នំពេញ៖ ថ្មី​ៗ​នេះ លើ​ផេ​គ​ហ្វ៊េ​ស​ប៊ុ​ក OPPO ប្រចាំ​ប្រទេស​កម្ពុជា​បាន​ដាក់​សម្ពោធ OPPO A95 ជា​ផ្លូវការ និង​បាន​ប្រកាស​ពី​តម្លៃ​ខ្លួន រួម​ជាមួយ​បច្ចេកវិទ្យា​ទំនើប​ៗ​ដែល​បំពាក់​នៅ​លើ​ស្មា​ត​ហ្វូ​ន​ដ៏​ថ្មីស្រឡាង​មួយ​នេះ​ក៏​ដូច​ជា​ព័ត៌មាន Pre-order ផង​ដែរ​ ។

ជា​ការ​ពិត​ណាស់ ថ្វី​ត្បិត OPPO A95 មិន​ទាន់​លេច​វត្តមាន​ដាក់​លក់​នៅ​លើ​ទីផ្សារ​ស្រុក​ខ្មែរ ប៉ុន្តែ​ក្រុមហ៊ុន OPPO បាន​ប្រកាស​បើក​ឲ្យ​កក់​ទុក​មុន ឬ Pre-order លើ​ស្មា​ត​ហ្វូ​ន OPPO A95 ស៊េរី​ថ្មី​ចាប់ពី​ថ្ងៃនេះ​ដល់​ថ្ងៃ​ទី​27 វិច្ឆិកា ឆ្នាំ​2021​។ សម្រាប់​អតិថិជន​ដែល Pre-order ក្នុងអំឡុងពេល​នេះ​នឹង​ទទួល​បាន​កាដូ​សរុប​ជា​ទឹកប្រាក់​រហូត​ដល់ $232 រួម​មាន​៖ Speaker + កាស (​តម្លៃ $19), កា​តាប​ស្ពាយ​ក្រោយ (​តម្លៃ $25), ប័ណ្ណធានា​អេ​ក្រង់ (​តម្លៃ $59) និង​ស៊ី​ម Silver(​តម្លៃ $129) ភ្ជាប់​គម្រោង Smart ធំ​ហ្មង៎ 12 ស​ប្តា​ហ៍ ​។

បើ​យោង​តាម​ប្រភព​សារព័ត៌មាន​ល្បី​ៗ​ក្នុងស្រុក​បាន​ឲ្យ​ដឹង​ថា គិត​មក​ទល់​នឹង​ពេល​នេះ បើ​ប៉ាន់ស្មាន​ទិន្នន័យ​នៅ​គ្រប់​បណ្តា​ហាង​លក់​ទូរស័ព្ទ​ដៃ​ទូ​ទាំង​ប្រទេស OPPO A95 ទទួល​បានការ​បញ្ជា​កក់​ទុក​មុន​យ៉ាង​ភ្លួ​ក​ទឹក​ភ្លុក​ដី ក្នុង​រយៈពេល​ត្រឹមតែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ និង​បន្ត​កក់​ទុក​មុន​ជា​ហូរហែ​។ គួរ​ឲ្យ​ដឹង​ដែរ​ថា សម្រាប់​ប្រជាប្រិយភាព​របស់ OPPO A95 ស៊េរី​ថ្មី​នេះ​ដែល​កំពុង​ពេញ​និយម​ហាក់​មាន​សន្ទុះ​គាំទ្រ​ហក់​ឡើង​ខ្ពស់ ប្រៀបធៀប​ជាមួយនឹង​ស្មា​ត​ហ្វូ​ន​ដែល​មាន​តម្លៃ​ប្រហែល​ៗ​គ្នា​។ ចំពោះ​ការ​កក់​ទុក​មុន ឬ Pre-order នឹង​បញ្ចប់​នៅ​ក្នុង​ថ្ងៃ​ទី 27 ខែវិច្ឆិកា សល់​ត្រឹមតែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ប្រសិនបើ​មាន​ចំណាប់អារម្មណ៍​សូម​រួសរាន់​ឡើង​ទៅ​កក់​ឲ្យ​បាន​មុន ជៀសវាង​អស់ពី​ស្តុក​ដូច​ទូរស័ព្ទ​ស៊េរី​មុន​ៗ​ទៀត ​។

អាច​និយាយ​បាន​ថា ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន OPPO តែងតែ​ស្ថិត​ក្នុង​តំណែង​ឈានមុខ​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​ក្រុមហ៊ុន​មួយ​នេះ​នៅ​តែ​មមាញឹក​បន្ត​ខិតខំ​ប្រឹង​ប្រឹង​រិះរក​នូវ​បច្ចេកវិទ្យា​ទំនើប​ៗ មុខងារ​ថ្មី​ៗ​ជា​ហូរហែ ដោយ​មិន​ឲ្យ​អតិថិជន​ខកចិត្ត​លើ​ប្រ៊េ​ន OPPO ឡើយ​។ ហើយ​ក្នុង​នោះ​សម្រាប់​ស្មា​ត​ហ្វូ​ន A ស៊េរី​ស្ថិត​ក្នុង​កម្រិត​ថវិកា ក៏​នៅ​តែ​រក្សា​តំណែង​បាន​យ៉ាង​រឹង​មាំ និង​មាន​សន្ទុះ​គាំទ្រ​ខ្លាំងក្លា​ពី​សំណាក់​អតិថិជន​គ្រប់​មជ្ឈដ្ឋាន​មិនធម្មតា​ផង​ដែរ​ ។

ក្រឡេក​មក​មើល​លក្ខណៈ​ពិសេស​របស់ OPPO A95 បំពាក់​ដោយ​អេ​ក្រង់​ទម្លុះ​អេ​ក្រង់ AMOLED ដែល​ជា​ការ​វិវិត្ត​ន៍​ចុង​ក្រោយ​នៃ​បច្ចេកវិទ្យា​អេ​ក្រង់​ដ៏​កាលី​ប ជាមួយ​កម្រិត​បង្ហាញ​ច្បាស់ FHD+ ស្រឡះ​ត្រជាក់​ភ្នែក ព្រមទាំង​បំពាក់​ដោយ​បច្ចេកវិទ្យា​ការពារ​ភ្នែក​ទៀត​ផង ដែល​ងាយស្រួល​ដល់​ការ​ទស្សនា Movie លេង​ហ្គេ​ម និង​ប្រើប្រាស់​បណ្តាញ​សង្គម ជាមួយនឹង​ថាមពល​ថ្ម​ទំហំ​ធំ 5000mAh រួម​ជាមួយ​កម្លាំង​សាក​ថ្ម​ល្បឿន​លឿន 33W ដូចនេះ​មិន​បារម្ភ​លើ​រឿង​ទូរស័ព្ទ​ឆាប់​អស់​ថ្ម សាក​ថ្ម​យូរ​ៗ លេង​ត្រឹម​ប៉ុន្មាន​នាទី​ទូរស័ព្ទ​ឡើង​ក្តៅ​ឡើយ​។ លើស​ពី​នេះ​ក៏​អស់​ក្តី​បារម្ភ​ជាមួយនឹង​ទូរស័ព្ទ​ដើរ​យឺត​ៗ Slow ទាក់​ៗ​ដោយសារ​វា​មាន​មុខងារ​បន្ថែម RAM រហូត​ដល់​ទៅ 5GB ដែល​ធ្វើ​ឲ្យ RAM សរុប​មាន​ចំនួន 13GB ជំនួយ​ដល់​សមត្ថភាព​ទូរស័ព្ទ​ឲ្យ​ដំណើរការ​កម្ម​វិធិ​បាន​ច្រើន​ក្នុង​ពេល​តែ​មួយ​បាន​យ៉ាង​រលូន​ដោយ​មិន​ចាំបាច់​ចំណាយ​ប្រាក់​ឡើយ​។ បន្ថែម​ពី​នេះ ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​នេះ​ក៏​មិន​ភ្លេច​បំពាក់​មក​ជាមួយ​បន្ទះ​ឈី​ប Qualcomm Snapdragon 662 ដែល​ដំណើរការ​ឲ្យ​ម៉ាស៊ីន​ទូរស័ព្ទ​លោក​អ្នក​កាន់តែ​មាន​ភាព​រលូន ដោយ​គ្មាន​ភាព​រអាក់រអួល​ឡើយ​។ អ្វី​ដែល​កាន់តែ​ពិសេស ជាមួយនឹង​ភាព​លេចធ្លោ​លើ​ស្មា​ត​ហ្វូ​ន​នេះ​គឺ​ព​ណ​រចនា​បែប OPPO Glow ដែល​មាន​ផ្ទៃ​គ្រើម​តែ​រលោង​នៅ​ពេល​ចាប់​កាន់ និង​ឡូយ​ត្រង់​មិន​ជាប់​ស្នាម​ក្រយៅ​ដៃ 100% ​។

ដូច្នេះ​សម្រាប់​ប្រិ​យ​មិត្ត​ដែល​ចាប់អារម្មណ៍​ចង់​កក់​ទុក​មុន ឬ Pre-order លើ OPPO A95 ស៊េរី​ថ្មី​តម្លៃ $299 មក​ប្រើប្រាស់​អាច​កក់​បាន​នៅ​តាម​បណ្តា​ហាង​លក់​ទូរស័ព្ទ​ដៃ ដែល​មាន​ផ្លា​ក OPPO ទូ​ទាំង​ប្រទេស ដើម្បី​ទទួល​បាន​កាដូ​ជា​ច្រើន​សរុប​ជា​ទឹកប្រាក់ $232 ពី​ក្រុមហ៊ុន OPPO ៕ ដោយសហការ