ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ដៃ​យួរ​ថ្មី​របស់​ វី​តា​ល់ ឈានមុខ ល្អ​ឯក ងាយស្រួល​ប្រើប្រាស់​ជាង​មុន !

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ ជាមួយនឹង​បច្ចេកវិទ្យា​ទាន់សម័យ ផ្ដល់​ភាព​ងាយស្រួល​ដល់​អតិថិជន​គ្រប់​ទិស​ទី ដែល​តែងតែ​និយម​ជ្រើសរើស ​វី​តា​ល់​ ចំណុះ 1.5L ក្រុមហ៊ុន​ទឹក​ពិសា​វី​តា​ល់ ថ្មី​ៗ​នេះ​បាន​ប្រកាស​អភិវឌ្ឍន៍​ដៃ​យួរ​ថ្មី…

រាជធានី​ភ្នំពេញ ​៖ ជាមួយនឹង​បច្ចេកវិទ្យា​ទាន់សម័យ ផ្ដល់​ភាព​ងាយស្រួល​ដល់​អតិថិជន​គ្រប់​ទិស​ទី ដែល​តែងតែ​និយម​ជ្រើសរើស ​វី​តា​ល់​ ចំណុះ 1.5L ក្រុមហ៊ុន​ទឹក​ពិសា​វី​តា​ល់ ថ្មី​ៗ​នេះ​បាន​ប្រកាស​អភិវឌ្ឍន៍​ដៃ​យួរ​ថ្មី ដើម្បី​ផ្ដល់​នូវ​បទ​ពិសោធន៍​នៃ​ការ​ប្រើប្រាស់​ឱ្យ​ល្អ​ប្រសើរ ​។​ ដៃ​យួរ​ថ្មី​របស់ ​វី​តា​ល់ 1.5L រចនា​ឡើង​ប្រកបដោយ​ប្រណីត​ភាព​បែប​ទាន់សម័យ រួម​ផ្សំ​ជាមួយនឹង​គុណភាព​ល្អ​គ្មាន​គូ​ប្រៀប កាន់តែ​ងាយស្រួល​កាន់​ឬ​យួរ មិន​ឈឺដៃ ទៀត​ផង​ ។

លោក ហុង សុវណ្ណ នាយក​គ្រប់គ្រង​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន​ទឹក​ពិសា​វី​តា​ល់ បាន​ថ្លែង​ថា​ ៖ «​វី​តា​ល់​មាន​ចក្ខុវិស័យ​ច្បាស់លាស់ ក្នុង​ការ​ផ្តល់​ជូន​នូវ​ផលិតផល​មានគុណ​ភាព​ខ្ពស់ ដោយ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ និង​ខិតខំ​អភិវឌ្ឍ​ជា​ប្រចាំ​លើ​ប្រណីត​ភាព ភាព​ច្នៃប្រឌិត​ទាន់សម័យ និង​ភាព​ងាយស្រួល ដើម្បី​ឱ្យ​សម​ស្រប​តាម​តម្រូវការ​ប្រើប្រាស់​របស់​អតិថិជន​នា​ពេល​បច្ចុប្បន្ន​» ។

វី​តា​ល់ ជា​ក្រុមហ៊ុន​ក្នុងស្រុក​ដែល​ទទួល​បានការ​គាំទ្រ និង​ទទួលស្គាល់​លើ​គុណភាព​ផលិតផល ព្រមទាំង​ត្រូវ​បាន​កោតសរសើរ​ពី​សំណាក់​ប្រជាជន​កម្ពុជា​ចំពោះ​ការងារ​សប្បុរស​ធ​ម៍ និង​សង្គម អស់​រយៈ​ជាង ១០ ​ឆ្នាំ​មក​ហើយ ​។ វី​តា​ល់​សូម​អរគុណ​ចំពោះ​ភក្តីភាព និង​ទំនុកចិត្ត​របស់​អតិថិជន​ទាំងអស់​គ្នា ក្នុង​ការ​ជ្រើសរើស​ប្រើប្រាស់​ផលិតផល​ទឹក​ពិសា​គុណភាព​ខ្ពស់​មួយ​នេះ ដែល​ជា​ផ្នែក​សំខាន់​ក្នុង​ដំណើរ​ជោគជ័យ​លើ​វិស័យ​ឧស្សាហកម្ម​ចំណីអាហារ​នៅ​ប្រទេស​កម្ពុជា​ ៕ ដោយ​សហការ